Connect with us

កីឡា

ខ្សែការពារ  Lisandro Martinez នឹងអវត្តមាន៨សប្តាហ៍

បានផុស

នៅ

កីឡាករ Lisandro Martinez ខ្សែការពារ​របស់ក្លិប​ Manchester United នឹងអវត្តមានរហូតដល់ខែមេសា ឆ្នាំ​២០២៤​ បន្ទាប់ពីរង​របួស​សរសៃពួរជង្គង់ អំឡុង​ពេលប្រកួតជាមួយក្រុម West Ham កាលពីថ្ងៃអាទិត្យ ទី​៤ ខែ​កុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Martinez បាន​ដួល​ក្នុង​វគ្គ​​ទី​២​ បន្ទាប់​ពី​ព្យាយាម​ការពារ​បាល់​ហើយប៉ះទង្គិច​ជាមួយកីឡាករ Vladimir Coufal របស់ West Ham។ កីឡាករ​វ័យ២៦ឆ្នាំ​រូបនេះ​ទើប​លេង​បាន​៣ប្រកួត​ប៉ុណ្ណោះក្នុងរដូវកាលនេះ បន្ទាប់​ពី​បាន​សម្រាក​អស់​រយៈពេល​ជាង៣ខែ​ដោយ​មាន​របួស​ជើង។

ក្លិប Manchester United បានបញ្ជាក់ថា Martinez នឹងអវត្តមានយ៉ាងហោចណាស់៨សប្ដាហ៍។ ទោះយ៉ាងណាក៏ដោយរបួសនេះនឹងមិនទាមទារឲ្យមានការវះកាត់ទេ។ ក្លឹបក៏បានបន្ថែមថា ៖«យើងទាំងអស់គ្នាសូមជូនពរ Licha ឆាប់ជាសះស្បើយ ហើយទន្ទឹងរង់ចាំ​គាត់ត្រឡប់​មក​កាន់​ទីលានវិញនៅរដូវកាលក្រោយ»។

លោក Erik ten Hag គ្រូបង្វឹករបស់ក្រុម United បាននិយាយបន្ទាប់ពីការទទួលជ័យជម្នះកាលពីថ្ងៃអាទិត្យថា របួសមើលទៅមិនល្អទេ ហើយចាត់ទុក​ជា​រឿងអាក្រក់​មួយ​ដែល​អាចប៉ះពាល់ដល់អាជីពរបស់ Martinez ទៀតផង។

Martinez បានខកខានក្នុងការបង្ហាញខ្លួនឲ្យក្រុម Manchester United តាំងពីចុងរដូវកាល ២០២២-២៣ បន្ទាប់ពីបានរងរបួសបាក់ឆ្អឹងកាលពីខែមេសា។ របួស​កាន់តែធ្ងន់ធ្ងរនៅដើមរដូវកាលនេះ។ រូបគេបានខកខានការប្រកួតសរុប២២​លើក​របស់ Man Utd មុនពេល​ត្រឡប់​ចូល​ទីលានវិញក្នុងជំនួបជា​មួយ​ Tottenham Hotspur កាលថ្ងៃទី១៤ ខែមករា៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម