កីឡា
ពានបាល់ទះ Special Cup បង្កើតឱកាសឲ្យយុវជនបង្ហាញសមត្ថភាពទូទាំងប្រទេស
សហព័ន្ធកីឡាបាល់ទះកម្ពុជាបានបង្កើតការប្រកួតបាល់ទះពានរង្វាន់ Wurkz Special Volleyball Cup ឆ្នាំ២០២៤ ដែលលេង៤ទល់៤ ដើម្បីឲ្យយុវជនទូទាំងប្រទេសទទួលបានឱកាសចូលរួមប្រកួត និងបង្ហាញសមត្ថភាពក្លាយជាកីឡាករបាល់ទះអាជីព។

ក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានឲ្យដឹងថា ពានរង្វាន់ Special Volleyball Cup 2024 បង្កើតឡើងដើម្បីស្វែងរកអ្នកបន្តវេនដែលមានសមត្ថភាពនៅតាមបណ្ដាខេត្តក្រុងនានា។ ព្រឹត្តិការណ៍នេះ យុវជនដែលស្រឡាញ់ចូលចិត្តបាល់ទះទូទាំងប្រទេសអាចចូលរួម និងបង្ហាញសមត្ថភាពរបស់ខ្លួន។
ក្រុមដែលចូលរួមប្រកូតទាំងអស់ត្រូវមានកីឡាករយ៉ាងហោចណាស់៦នាក់ និងយ៉ាងច្រើន៨នាក់។ ក្រុមនីមួយៗអាចជាកីឡាករខ្មែរសុទ្ធ កីឡាករខ្មែរលាយបរទេស ឬកីឡាករបរទេសសុទ្ធក៏អាចចូលរួមប្រកួត។ ៤នាក់បង្ហាញបង្ហាញខ្លួននៅលើទីលាន និងបម្រុងហោចណាស់២នាក់។
ការប្រកួតមាន២ដំណាក់កាលគឺថ្នាក់ខេត្ត និងរាជធានីភ្នំពេញ។ តាមមណ្ឌលនីមួយៗគឺយកក្រុមលេខ១ និងលេខ២ មកប្រកួតនៅរាជធានីភ្នំពេញដែលត្រូវជួបក្រុមខ្លាំងក្នុងតេជោលីគទាំង៦ក្រុម។

ការប្រកួតថ្នាក់ខេត្ត
- មណ្ឌលខេត្តបាត់ដំបង ប្រកួតនៅថ្ងៃទី២៤-២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៨.០០នាទីព្រឹកតទៅ នៅទីធ្លាបាល់ទះ វិទ្យាល័យនេតយ៉ង ((ខេត្តបាត់ដំបង កំពង់ឆ្នាំង ពោធិ៍សាត់ ប៉ៃលិន និងបន្ទាយមានជ័យ)
- មណ្ឌលសៀមរាប ប្រកួតនៅថ្ងៃទី២-៣ ខែមីនា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៨.០០នាទីព្រឹកតទៅ នៅតារាងបាល់ទះ ១៦៨ស្ពត (ខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ និងកំពង់ធំ)។
- មណ្ឌលកំពង់ចាម ប្រកួតនៅថ្ងៃទី៩-១០ ខែមីនា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៨.០០នាទីព្រឹកតទៅ នៅទីធ្លាសាលបាល់ទះ ខេត្តកំពង់ចាម ((ខេត្តកំពង់ចាម ក្រចេះ ត្បូងឃ្មុំ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី)។
- មណ្ឌលព្រៃវែង ប្រកួតនៅថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៨.០០នាទីព្រឹកតទៅ នៅសាលបាល់ទះ ស.ស.យ.ក ព្រៃវែង ((ខេត្តព្រៃវែង ស្វាយរៀង និងកណ្តាល)។
- មណ្ឌលកំពង់ចាម ប្រកួតនៅថ្ងៃទី៩-១០ ខែមីនា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៨.០០នាទីព្រឹកតទៅនៅទីធ្លាសាលបាល់ទះ ខេត្តកំពង់ចាម (ខេត្តព្រះសីហនុ កំពង់ស្ពឺ កែប កំពត និងកោះកុង)។

ថ្នាក់រាជធានីភ្នំពេញ
- ក្រុម៦នៅពានរង្វាន់បាល់ទះតេជោលីគ (វិសាខា បញ្ជាការដ្ឋានអង្គរក្ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កងពលធំអន្តរាគមន៍លេខ៣ ក្រសួងមហាផ្ទៃ និងនគរបាលខេត្តពោធិ៍សាត់) រង់ចាំនៅថ្នាក់រាជធានីភ្នំពេញ (៦ក្រុម)
- ក្រុមលេខ១ និងលេខ២ ពីមណ្ឌលទាំង៥ខាងលើ (១០ក្រុម
ប្រាក់រង្វាន់ថ្នាក់ខេត្ត
- លេខ១៖ ១១លានរៀល
- លេខ២៖ ៥លានរៀល
- លេខ៣៖ ២លានរៀល
- លេខ៤៖ ១លានរៀល
ប្រាក់រង្វាន់នៅរាជធានីភ្នំពេញ
- ជើងឯក៖ ៥០ លានរៀល
- លេខ២៖ ២០ លានរៀល
- លេខ៣៖ ១២ លានរៀល
- ពានរង្វាន់ឯកត្តជនចំនួន៦ ក្នុងមួយៗទទួលបាន១លានរៀល

ពានរង្វាន់នេះជាសកម្មភាពបំផុសដល់អ្នកលេងបាល់ទះក្រៅប្រព័ន្ធ ងាកមកចាប់អារម្មណ៍មកកម្រិតស្ដង់ដា៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


