កីឡា
ហេតុផលសហព័ន្ធបាល់ទះរាប់ពិន្ទុពីសូន្យឡើងវិញ តេជោលីគ ជុំទី២
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធបាល់ទះបានបញ្ជាក់ជុំវិញការប្រកួតជុំទី២ ត្រូវរាប់ពិន្ទុចាប់ពីសូន្យឡើងវិញនោះ ព្រោះដើម្បីទុកឱកាសឲ្យក្រុមដែលបានរុះរើកីឡាករនៅវគ្គនេះមានលទ្ធភាពប្រជែងជាមួយបណ្ដាក្រុមខ្លាំងផ្សេងៗដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្ត។

ក្រុមបាល់ទះក្រសួងមហាផ្ទៃ
អគ្គលេខាធិការសហព័ន្ធបាល់ទះ លោក អាំង សិរីពិសិដ្ឋ បានឲ្យដឹងថា នៅជុំទី២ នេះក្រុមទាំង ៦ត្រូវប្រកួតវិលជុំ និងសន្សំពិន្ទុចាប់ពីសូន្យឡើងទៅវិញនេះគឺដោយសារតែជាការផ្ដល់ឱកាសដល់ក្រុមផ្សេងៗដែលបានរុះរើ ឬនាំយកកីឡាករល្អៗមកជួយក្រុមមានលទ្ធភាពអាចតាមពិន្ទុជាមួយក្រុមដទៃឈានទៅវគ្គបន្តទៀតបាន។ ប្រសិនសហព័ន្ធមិនធ្វើដូចនេះក្រុមដែលមានពិន្ទុខ្ពស់ ឬដាច់គេនៅជុំទី១ គឺអាចនឹងលេងមិនអស់ពីសមត្ថភាពដោយសារដឹងថាក្រុមខ្លួនឯងឡើងទៅហើយ។
លោក អាំង សិរីពិសិដ្ឋ បន្ថែមទៀតថា មួយវិញទៀតនៅជុំទី២ នេះបានផ្ដល់ឱកាសដល់ក្រុមផ្សេងៗអាចរុះរើសមាសភាពកីឡាករបានឡើងវិញ។ ដូច្នេះបើរុះរើក្រុមឡើងវិញយ៉ាងណាក្ដី ប៉ុន្តែពិន្ទុចាញ់ដាច់ពីក្រុមដទៃនោះការរៀបចំក្រុមឡើងវិញនេះមានន័យអ្វីទៅ។

ការប្រកួតកន្លងទៅ
បញ្ជាក់ដែរថា ការប្រកួតវិលជុំសន្សំពិន្ទុជុំទី២ នេះនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះបន្ទាប់ពីសម្រាក និងផ្ដល់ឱកាសឲ្យក្រុមទាំង ៦រុះរើកីឡាកររបស់ខ្លួនហើយនោះ។ ការប្រកួតនឹងចាប់រាប់ពិន្ទុពីសូន្យឡើងទៅវិញ ដូច្នេះក្រុមដែលមានពិន្ទុខ្ពស់ជាងគេពីលេខ១ ដល់ ៤ បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្តទៀតបាន៕


លោក អាំង សិរីពិសិដ្ឋ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


