Connect with us

កីឡា

ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​ គិត​មក​ដល់​ពេល​នេះ​មាន​ប្រាក់​រង្វាន់​ ៧​លាន​រៀល​ក្នុង​ដៃ​ហើយ​នៅ​តេជោលីគ​

បានផុស

នៅ

ក្រុម​ខ្លាំង​បញ្ជាការដ្ឋាន​អង្គរក្ស​ជាប់​ចំណាត់​ថ្នាក់​លេខ១​ ប្រចាំ​ជុំ​ទី១​ ដែល​ទើប​បញ្ចប់​កាល​ពី​ថ្ងៃ​ទី២​ ខែ​មិថុនា​ ឆ្នាំ​២០២៦​ នេះ​ដោយ​ឆ្លងកាត់​ ៧ប្រកួត​ឈ្នះ​ទាំង​៧​ ខណៈ​សរុប​ថវិកា​ដែល​មាន​ក្នុង​ដៃ​គឺ​ឡើង​ដល់​ ៧​លាន​រៀល​ហើយ​នៅ​អំឡុង​ពេល​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​បញ្ជាការដ្ឋានអង្គរក្ស

សម្រាប់​ការ​ប្រកួត​នៅ​រដូវកាល​ទី៣​ នេះ​គឺ​ពិសេស​ និង​មាន​ទឹក​ប្រាក់​ឡើង​ជា​បន្តបន្ទាប់​ផង​ដែរ​ចំពោះ​បណ្ដា​ក្រុម​ដែល​បាន​ជាប់​មក​ចូលរួម​តេជោលីគ​ ២០២៦។​ បញ្ជាក់​ពី​ទឹក​ប្រាក់​ដែល​ក្រុម​ខ្លាំង​បញ្ជាការដ្ឋាន​អង្គរក្ស​មាន​ក្នុង​ដៃ​នៅ​ពេល​នេះ​គឺ៖​

ទឹក​ប្រាក់​ ១លាន​រៀល៖ ​បាន​មក​ពី​ការ​ចូលរួម​នៅ​ជុំ​ទី១​ (ក្រុម​ទាំង​ ៨​ដែល​មាន​ឈ្មោះ​លេង​នេះ​ទទួល​បាន​មួយ​ក្រុម​១លាន​រៀល)។​

ទឹក​ប្រាក់​ ៤​លាន​រៀល៖ ​បាន​មក​ពី​ការ​ជាប់​ចំណាត់​ថ្នាក់​លេខ១​ ប្រចាំ​ជុំ​ទី១។​ ទឹក​ប្រាក់​នេះ​លើក​ទឹកចិត្ត​ចំពោះ​ក្រុមដែល​ធ្វើ​បាន​ល្អ​ជាង​គេ​ដោយ​ជាប់​ចំណាត់​ថ្នាក់​លេខ១​ ប្រចាំ​ជុំ​នីមួយៗ។​

ប្រាក់​ ២លាន​រៀល៖​ បាន​ដោយ​សារ​តែ​ក្រុម​មួយ​នេះ​ឡើង​ទៅ​លេង​នៅ​វគ្គ​វិលជុំ​សន្សំ​ពិន្ទុ​នៅ​ជុំ​ទី២​ ដែល​មាន​សរុប​ ៦ក្រុម។​ ក្រុម​ដែល​បាន​ឆ្លងផុត​ពី​មួយ​ជុំ​ទៅ​មួយ​ជុំ​ប្រាក់​តម្លៃ​ក្លឹប​ចូលរួម​គឺ​គុណ​ទ្វេដង ​( x 2 )។​ ដូច្នេះ​ហើយ​ក្រុម​ដែល​បាន​ទៅ​ជុំ​បន្តបន្ទាប់​គឺ​ប្រាក់​ក្លឹប​​កើន​ឡើង​រហូត​ផង​ដែរ៕​

គ្រូ​បង្វឹក​ក្រុម​បញ្ជាការដ្ឋានអង្គរក្ស

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម