Connect with us

កីឡា

លោក​ សាន​ សុក្រិត​ គិត​ថា ​តេជោលីគជុំ​ទី២​ ស្នងការភ្នំពេញ ​ស្នងការ​កោះកុង​ អាច​នឹង​ធ្លាក់​

បានផុស

នៅ

លោក​ សាន​ សុក្រិត​ គ្រូ​បង្វឹក​បាល់ទះ​មួយ​រូប​នៅ​កម្ពុជា​ វិភាគ​ថា​ជុំទី២​ នៃ​ការ​ប្រកួត​តេជោលីគ​ រដូវកាល​ទី៣​ នេះ​ក្រុម​ដែល​មាន​ហានិភ័យ​ខ្ពស់​នឹង​អាច​ធ្លាក់​ចេញ​ទៅ​ពី​កម្មវិធី​នោះ​គឺ​ស្នងការរាជធានីភ្នំពេញ​ និង​ស្នងការ​ខេត្ត​កោះកុង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមស្នងការរាជធានីភ្នំពេញ

លោក​ សាន​ សុក្រិត​ បាន​ឲ្យ​ដឹង​ថា​ តាម​អ្វី​ដែល​លោក​មើល​ឃើញ​ពី​សមាសភាព​កីឡាករ​ និង​ទម្រង់​នៃ​ការ​លេង​កន្លង​មក​នេះ​ក្រុម​ដែល​មាន​ហានិភ័យ​ខ្ពស់​អាច​នឹង​ធ្លាក់​នៅ​ជុំទី២​ នេះ​អាច​ស្នងការ​រាជធានីភ្នំពេញ​ និង​ស្នងការ​ខេត្ត​កោះកុង​តែ​ម្ដង។​ ការ​យល់​ឃើញ​បែប​នេះ​ដោយ​សារ​ស្នងការរាជធានីភ្នំពេញ​បាត់​កីឡាករ​​ HERRERA​ ដែល​ជា​កម្លាំង​សំខាន់​របស់​ក្រុម​ ស្រប​ពេល​ រ៉ុន​ សុខជា​ បើ​ទោះ​ជា​អាច​មក​ជួយ​ក្រុម​វិញ​ក៏​ដោយ​តែ​ត្រឹម​លេង​នៅ​តួនាទី​ខ្លួន​វិញ​ប៉ុណ្ណោះ។

គ្រូ​បង្វឹក​រូប​នេះ​បន្ថែម​ទៀត​ថា​ ប្រសិន​បើ​ស្នងការរាជធានីភ្នំពេញ​អាច​នាំ​យក​បរទេស​មក​​បំពេញ​នៅ​តំណែង​ខ្វះខាត​នោះ​អាច​នឹង​មាន​ឱកាស​ខ្ពស់​ប្រជែង​ជា​មួយ​ក្រុម​ខ្លាំង​ផ្សេងៗ​ទៀត​បាន។​ ស្នងការ​រាជធានី​ភ្នំពេញ​គឺ​មិន​មាន​កីឡាករ​ពេញ​ល្អ​ដូច​ជំនាន់​លេង​ពាន​ក្រឡាហោម​នោះ​ឡើយ។​ ប៉ុន្តែ​លោក​នៅ​តែ​សរសើរ​ចំពោះ​សមត្ថភាព​កីឡាករ​របស់​ស្នងការរាជធានីភ្នំពេញ។​

ចំណែក​ក្រុម​ស្នងការ​ខេត្ត​កោះកុង​គឺ​ក្រុម​ដែល​ប្រើប្រាស់​កីឡាករ​ខ្មែរ​សុទ្ធ​នា​ពេល​កន្លង​ទៅ​នេះ​ ដូច្នេះ​សមត្ថភាព​នៅ​មាន​កម្រិត​នៅ​ឡើយ។​ ៤ ក្រុម​ទៀត​នោះ​គឺ​មហាជន​បាន​ស្គាល់​ និង​ដឹង​ពី​ទម្រង់​លេង​រួម​ទាំង​សមត្ថភាព​កីឡាករ​រួចរាល់​ផង​ដែរ​ជា​ក្រុម​ខ្លាំង​មាន​ភាគរយ​ខ្ពស់​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​បន្ត។​

លោក សាន សុក្រិត

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​ជុំ​ទី២​ នៃ​កម្មវិធី​តេជោលីគ​ រដូវ​កាល​ទី៣​ ឆ្នាំ​២០២៦​ នេះ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១៩​ ខែ​មិថុនា​ ឆ្នាំ​២០២៦។​ ក្រុម​ទាំង​៦​ ដែល​ត្រូវ​ប្រកួត​សន្សំពិន្ទុ​ជុំទី២​ នេះ​រួម​មាន​ សមាគម​បាល់ទះ​វិសាខា​ បញ្ជាការដ្ឋាន​អង្គរក្ស​ ក្រសួងមហាផ្ទៃ​ ស្នងការ​រាជធានីភ្នំពេញ​ ស្នងការ​ខេត្ត​កោះកុង​ ស្នងការ​ខេត្ត​ស្វាយរៀង។​ នៅ​ជុំទី២​ នេះ​ក្រុម​ដែល​ចំណាត់​ថ្នាក់​ទាប​ជាង​គេ​ពី​លេខ ៥-៦​ នឹង​ត្រូវ​ធ្លាក់​ចេញ​ពី​កម្មវិធី៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម