កីឡា
Alisson Becker បន្តអវត្តមានវគ្គផ្ដាច់ព័្រត្រ League Cup
អ្នកចាំទីរបស់ហង្សក្រហម Liverpool កីឡាករ Alisson Becker បន្តអវត្តមានក្នុងវគ្គផ្ដាច់ព័្រត្រជើងឯក League Cup ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ និងខកខានជាមួយក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់ការប្រកួតមិត្តភាព ដោយសាររបួស។

អ្នកចាំទីសញ្ជាតិប្រេស៊ីលរូបនេះបានអវត្តមាន ក្នុងការប្រកួត២លើកចុងក្រោយរបក្នុងជំនួបជាមួយក្រុម Burnley និង Brentford ជាពិសេសេថ្ងៃអាទិត្យសប្ដាហ៍នេះរូបគេបន្តខកខានក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ League Cup ជាមួយក្រុម Chelsea។ សម្រាប់ជម្រើសជាតិប្រេស៊ីល Alisson ក៏នឹងខកខានសម្រាប់ការប្រកួតមិត្តភាពជាមួយក្រុមអង់គ្លេស និងអេស្ប៉ាញក្នុងខែមីនា។
បច្ចុប្បន្ន Liverpool កំពុងជួបវិបតិ្តកីឡាករសំខាន់ៗរបួសច្រើនក្នុងនោះកីឡាករ Mohamed Salah និង Darwin Nunez សុទ្ធតែខកខានក្នុងវគ្គផ្ដាច់ព្រ័ត្រ។ ទោះបីអវត្តមានកីឡាករសំខាន់ៗច្រើន ប៉ុន្តែពួកគេនៅតែធ្វើបានល្អ ដោយកំពុងប្រជែងពិន្ទុលីគ Premier League។ ជាពិសេសការប្រកួតដណ្តើមពានរង្វាន់ League Cup នៅវគ្គផ្ដាច់ព្រ័ត្រ និង FA Cup ជុំទី៥។

អ្នកចាំទីសញ្ជាតិអៀរឡង់កីឡាករ Caoimhin Kelleher វ័យ៣១ឆ្នាំ ជាតួសំខាន់បន្ទាប់ពីអ្នកចាំទីដៃទី១ Alisson រងរបួស ខណៈរូបគេក៏ធ្វើបានល្អ៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Goal
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


