កីឡា
Liverpool ត្រូវគេព្យាករ នឹងឈ្នះពាន UCL រដូវកាលនេះ
ការប្រកួតពានរង្វាន់ Champions League សម្រាប់រដូវកាល ២០២៥-២០២៦ បានត្រឡប់មកវិញ ដោយការប្រកួតនឹងចាប់ផ្តើម ចាប់ពីយប់រំលងអាធ្រាត្រថ្ងៃ អង្គារ៍ ឈានចូលថ្ងៃ ពុធ ទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៥ តទៅ ខណៈក្រុម Liverpool ត្រូវគេព្យាករ នឹងអាចឈ្នះពាន UCL រដូវកាលនេះ។

យោងតាមការព្យាករណ៍របស់ OptaAnalyst បានបង្ហាញ ថា Liverpool ជាក្រុម ដែលមានលទ្ធភាពខ្ពស់ជាងគេ ក្នុងការឈ្នះពាន UCL រដូវកាលនេះ ពោលគឺមានភាគរយរហូតដល់ទៅ ២០.៤%។ ចំណែក Arsenal ស្ថិតនៅលំដាប់លេខ ២ មានភាគរយ ១៦%។ ក្រុមការពារតំណែងជើងឯក PSG ស្ថិតនៅលំដាប់លេខ ៣ មានភាគរយចំនួន ១២.១%។

Man City និង Barcelona មានភាគរយ ៨.៤% ដូចគ្នា។ Chelsea មានភាគរយ ៧%។ Real Madrid មានភាគរយ ៥.៨%។ Bayern Munich មានភាគរយ ៤.៣%។ Inter Milan មានភាគរយ ៣%។ Newcastle United មានភាគរយ ៣% និងចុងក្រោយ Benfica មានភាគរយ ១.៧ %។
ការប្រកួតពាន UCL រដូវកាលនេះ នឹងមានការប្រកួតប្រជែងខ្លាំង ដោយសាររដូវកាលនេះ គឺមានក្រុមជាច្រើន ដែលកំពុងឡើងជើងខ្លាំងគួរឱ្យកត់សម្គាល់។ យ៉ាងណា បើក្រឡេកទៅមើល Liverpool ដែលកំពុងស្ថិតក្រោមការដឹកនាំរបស់លោក Arne Slot ក៏កំពុងតែបង្ហាញសក្តានុពលនៅក្នុងលីគកំពូល អង់គ្លេស ក៏ដូចជាតំបន់ អឺរ៉ុប ខ្លាំងផងដែរ។ ឆ្លងកាត់ការប្រកួតនៅក្នុងលីគ ៤ ប្រកួត ពួកគេឈ្នះទាំង ៤ ប្រកួត ខណៈបច្ចុប្បន្នកំពុងឈរនៅតំណែងកំពូលតារាង។
គួរឱ្យដឹងថា ក្រុមហង្សក្រហម Liverpool នឹងបើកឆាកការប្រកួតដំបូងក្នុងពាន UCL ក្នុងវគ្គ League Phase របស់ខ្លួនទល់នឹងក្រុម Atletico Madrid នៅយប់រំលងអាធ្រាត្រថ្ងៃ ពុធ ឈានចូលថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៥៕











ប្រែសម្រួល៖ សេម កុសល
ប្រភព៖ ONE Football
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


