Connect with us

កីឡា

ក្រុមហ្សកហ្ស៊ីទទួលបានប្រាក់រង្វាន់ជាង១០លានដុល្លារ ក្រោយឈ្នះព័រទុយហ្គាល់

បានផុស

នៅ

លោក Bidzina Ivanishvili អតីតនាយករដ្ឋមន្ត្រីនៃ​ប្រទេស​ហ្សកហ្ស៊ីបានសន្យាផ្តល់ប្រាក់ចំនួន៨.៤លានផោន (ជាង១០​លាន​ដុល្លារ​អាមេរិក) ដល់ក្រុមបាល់ទាត់​ជម្រើស​ជាតិ​របស់ប្រទេសខ្លួន​ដែល​កំពុង​​ធ្វើ​បាន​ល្អ​ក្នុង​ពាន​រង្វាន់ Euro ឆ្នាំ២០២៤ ។

ក្រុមហ្សកហ្ស៊ីដឹកនាំដោយអតីតខ្សែការពារសញ្ជាតិបារាំងលោក Willy Sagnol បានយកឈ្នះព័រទុយហ្គាល់ ក្នុងលទ្ធផល ២-០ កាលពីថ្ងៃពុធ ហើយបានឈានទៅវគ្គ១៦ក្រុមចុងក្រោយ ក្នុងពានរង្វាន់ EURO ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ដ។

លោក Bidzina Ivanishvili អតីតនាយករដ្ឋមន្ត្រី​ហ្សកហ្ស៊ី ​បាន​និយាយ​ថា ការឈ្នះក្រុមជម្រើស​​ជាតិ​ព័រទុយហ្គាល់​គឺ​​ជាប្រវត្តិសាស្ត្រ និងជាក្តីសុបិន។ បុរសវ័យ៦៨ឆ្នាំ​​បាន​សន្យា​​បរិច្ចាគប្រាក់ចំនួន៨.៤លានផោនបន្ថែមទៀតដល់ក្រុមនិងបុគ្គលិកគ្រូបង្វឹក ប្រសិនបើពួកគេ​អាច​យកឈ្នះអេស្ប៉ាញ​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

ទ្រព្យសម្បត្តិរបស់លោក Bidzina Ivanishvili ត្រូវបានប៉ាន់ស្មានដោយទស្សនាវដ្តី Forbes ប្រហែលជា​ ៣.៨៧ ពាន់លានផោន (ជាង៤​ពាន់​លាន​ដុល្លារ​អាមេរិក)។ ទោះបីជាលោកបានលាលែងពីតំណែង​នាយករដ្ឋមន្ត្រី បន្ទាប់ពីបានធ្វើការត្រឹមតែ១២ខែ ប៉ុន្តែ​​លោកនៅតែមានឥទ្ធិពលនៅក្នុងគណបក្សកាន់អំណាច​របស់ប្រទេស​ក្នុងនាមជាប្រធានកិត្តិយស៕

ប្រភព៖ BBC
ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះគ្រាប់បែក២គ្រាប់ នៅកណ្តាលផ្សារ ភាគខាងត្បូងប្រទេសថៃ

ព័ត៌មានជាតិ២៤ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

សន្តិសុខសង្គម១ ម៉ោង មុន

រយៈពេល ៣ ខែចុងក្រោយឆ្នាំនេះ ខេត្តក្រចេះមានគ្រោះថ្នាក់ចរាចរណ៍កើត​ឡើង​ ២០ ករណី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ីស្រាអែល ប្រកាស​ថារក​ឃើញ​សាកសព​មេ​ដឹកនាំ​ហាម៉ាស​​នៅរូង​ជម្រៅ​៨ម៉ែត្រ​ក្រោម​ដី​មន្ទីរ​ពេទ្យ

Sokha Hotels

ព័ត៌មានពេញនិយម