កីឡា
ចិនសន្យាជួយកម្ពុជាឲ្យជោគជ័យកីឡាយុវជនអាស៊ី២០២៩ដូចស៊ីហ្គេម២០២៣
កិច្ចសហប្រតិបត្តិការលើគម្រោងជំនួយបច្ចេកទេសកីឡាកម្ពុជា-ចិនត្រូវបានបិទបញ្ចប់ដោយជោគជ័យនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន និងកីឡា បន្ទាប់ពីដំណើរការគម្រោងដោយជោគជ័យសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ក្នុងពិធីបិទបញ្ចប់គម្រោង កីឡាកររត់ប្រណាំង ឈុន ប៊ុនថន ដែលបានទៅហ្វឹកហាត់នៅចិន និងក្លាយជាអត្តពលកម្មខ្មែរដំបូងគេបានឈ្នះមេដាយមាសកីឡាស៊ីហ្គេម លើប្រភេទកីឡារត់ប្រណាំងបានតំណាងឲ្យអត្តពលិកទាំងអស់ឡើងថ្លែងអំណរគុណដល់ប្រទេសចិនដែលបានផ្តល់ជំនួយគម្រោងហ្វឹកហាត់ដ៏ល្អនេះ។
លោកស្រី Zhong Jie អគ្គកុងសលស្ថានទូតចិនប្រចាំនៅកម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាលចិនមិនត្រឹមតែជួយកសាងពហុកីឡដ្ឋានជាតិមរតកតេជោសម្រាប់រៀបចំការប្រកួតកីឡាស៊ីហ្គេមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុម័តជំនួយគម្រោងហ្វឹកហាត់ដល់អត្តពលិកកម្ពុជាទៀត។ តាមរយៈការហ្វឹកហាត់នៅប្រទេសចិន គ្រូបង្វឹកចិនមកបង្ហាត់នៅកម្ពុជា ក៏ដូចជាផ្តល់ជំនួយសម្ភារៈជាដើមបានផ្តល់ឲ្យកម្ពុជាទទួលបានជោគជ័យដ៏ត្រចះត្រចង់ និងបង្កើតបានជាប្រវត្តិសាស្ត្រដំបូងដែលទទួលបានមេដាយច្រើនបំផុតគឺមេដាយមាស៨១ ប្រាក់៧៤ និងសំរិទ្ធ១២៧។

លោកស្រីបន្ថែមថា ៖«ឆ្នាំ២០២៤គឺជាឆ្នាំផ្លាស់ប្តូរប្រជាជននៃប្រទេសទាំងពីរ ប្រទេសចិននឹងបន្តប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកីឡាបន្តទៀត។ បន្តលើកកម្ពស់ការហ្វឹកហាត់ ការប្រកួត ជួយកម្ពុជាឲ្យសម្រេចបាននូវគោលដៅនៃប្រទេសមានសក្តានុពលផ្នែកកីឡានៅអាស៊ី»។

ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា គម្រោងជំនួយបច្ចេកទេសរបស់ចិនគឺជាជោគជ័យដ៏ធំធេងលើសពីកីឡា។ អត្តពលិក គ្រូបង្វឹក និងមន្ត្រីបានផ្លាស់ប្តូរវប្បធម៌ ប្រពៃណី និងមនោសញ្ចេតនាជ្រាលជ្រៅជាមួយគ្នា។
លោកមានប្រសាសន៍ថា ៖«ភាគីចិនបានបញ្ជាក់ប្រាប់ខ្ញុំហើយថា នឹងបន្តឲ្យមានគម្រោងជំនួយនេះបន្ថែមទៀតសម្រាប់ឆ្នាំ២០២៩។ ចាប់ពីឥឡូវនេះទៅ យើងកំពុងជំរុញក្នុងការធ្វើគម្រោងជាមួយគ្នាដើម្បីបញ្ជួនអត្តពលិកទៅហ្វឹកហាត់បន្តទៀត។ គម្រោងបានស្តែងចេញនូវលទ្ធផលដ៏ល្អ ហើយលទ្ធផលនោះគឺជោគជ័យនៃការធ្វើម្ចាស់ផ្ទះ ជោគជ័យនៃការទទួលបានមេដាយ។ អ្វីដែលយើងទទួលបានបន្ថែមទៀតគឺការសន្យាជួយដល់កម្ពុជាឲ្យទទួលបានជោគជ័យក្នុងការធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩»។

ប្រទេសចិនបានផ្តល់គម្រោងជំនួយបច្ចេកទេសហ្វឹកហាត់ដល់អត្តពលិកកម្ពុជារយៈពេល២ឆ្នាំមុនកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ បានផ្ទុះឡើង អត្តពលិកកម្ពុជាលើ១២ប្រភេទកីឡាបានទៅហ្វឹកហាត់ប្រមាណជាងកន្លះឆ្នាំប៉ុណ្ណោះមុនពេលកីឡាស៊ីហ្គេម។ បន្ទាប់ពីចប់កីឡាស៊ីហ្គេម អត្តពលិកកម្ពុជាបានបន្តទៅហ្វឹកហាត់កាលពីចុងឆ្នាំ២០២៣ទៀត។
ពេលនេះគម្រោងរយៈពេល២ឆ្នាំត្រូវបានបិទបញ្ចប់នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដោយមានវត្តមានលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោកស្រី Zhong Jie អគ្គកុងសលស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ព្រមទាំងកីឡាករ កីឡាការិនី គ្រូបង្វឹក មន្ត្រីបច្ចេកទេស ដែលបានទៅហ្វឹកហាត់នៅប្រទេសចិន៕






អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ