កីឡា
បឺត សង្ឃឹម ឈ្នះ ពេជ្រ ប៊ុនសិទ្ធ យប់មិញ បង្កើនសមិទ្ធផលធំទី៧
កីឡាករគុនខ្មែរ និងឃីកបុកស៊ីង បឺត សង្ឃឹម ទទួលបានជោគជ័យបំផុតក្នុងទម្ងន់៥៧គីឡូក្រាមនៅក្នុងប្រទេសកម្ពុជាដែលរហូតដល់ពេលនេះបានសម្រេចបានសមិទ្ធផលធំចំនួន៧ហើយក្នុងអាជីព បន្ទាប់ពីយកឈ្នះ ពេជ្រ ប៊ុនសិទ្ធ យប់មិញ។

ការប្រកួតដណ្តើមខ្សែក្រវាត់រវាង បឺត សង្ឃឹម និង ពេជ្រ ប៊ុនសិទ្ធ យប់ថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅសង្វៀនបាយ័នទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងការតស៊ូ៣ទឹក។ បឺត សង្ឃឹម ប្រើបច្ចេកទេសដ៏ល្អឥតខ្ចោះតាមរយៈការទាត់ កណ្តាប់ដៃ និងជង្គង់ ខណៈ ពេជ្រ ប៊ុនសិទ្ធ បានព្យាយាមចូលវ៉ៃ ប៉ុន្តែមិនអាចវ៉ៃត្រូវដៃគូបានទេទាំងការទាត់ និងកណ្តាប់ដៃ។
ចប់ការប្រកួត បឺត សង្ឃឹម ទទួលបានជ័យជម្នះដោយពិន្ទុឯកច្ឆន្ទដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ហនុមានដែលមានប្រាក់រង្វាន់២០លានរៀល។ ចំណែក ពេជ្រ ប៊ុនសិទ្ធ ទទួលបានប្រាក់រង្វាន់១២លានរៀល។

បឺត សង្ឃឹម ដែលមានដើមកំណើតនៅភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបងបានចាប់ផ្តើមអាជីពប្រដាល់គុនខ្មែរនៅឆ្នាំ២០១១ និងបានបន្ថែមអាជីពប្រដាល់ឃីកបុកស៊ីង នៅឆ្នាំ២០២១។ រយៈពេល៤ឆ្នាំចុងក្រោយ រូបគេទទួលបានជោគជ័យបំផុត និងអាចជាកីឡាករលំដាប់លេខ១ប្រចាំស្រុកខ្មែរលើប្រភេទទម្ងន់៥៧គីឡូក្រាម។
ឆ្នាំ២០២១ បឺត សង្ឃឹម បានគ្រងខ្សែក្រវាត់ស្រាបៀរកម្ពុជា ដែលមានប្រាក់រង្វាន់៦០០០ដុល្លារ បន្ទាប់ពីឈ្នះយកមិត្តរួមជាតិ ប៊ុន សុធា ដោយពិន្ទុតាមរយៈការតស៊ូគ្នាយ៉ាងស្វិតស្វាញ៥ទឹកនៅសង្វៀន CTN។

ខែមីនា ឆ្នាំ២០២៣ បឺត សង្ឃឹម បានឈ្នះខ្សែក្រវាត់គុនខ្មែរអន្តរជាតិ IPCC បន្ទាប់ពីបានយកឈ្នះមិត្តរួមជាតិ វ៉ាន់ វឿន នៅសង្វៀនថោន ដែលមានប្រាក់រង្វាន់៤៨លានរៀល។
បឺត សង្ឃឹម បានឈ្នះខ្សែក្រវាត់មាស Extreme Kun Khmer ដែលមានប្រាក់រង្វាន់១២លានរៀល បន្ទាប់ពីឈ្នះកីឡាករម៉ារ៉ុក Hicham Booulahri ដោយពិន្ទុ នៅសង្វៀនហង្សមាស ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។
ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ បឺត សង្ឃឹម បានឈ្នះខ្សែក្រវាត់ហនុមានអមដោយប្រាក់រង្វាន់២០លានរៀល តាមរយៈជ័យជម្នះលើមិត្តរួមជាតិ ពេជ្រ ប៊ុនសិទ្ធ នៅសង្វៀនបាយ័ន។
ជាមួយគ្នានេះ បឺត សង្ឃឹម បានក្លាយជាម្ចាស់រង្វាន់រថយន្តដ៏ថ្មីសន្លាង១គ្រឿង បន្ទាប់ពីបានផ្តួលមិត្តរួមជាតិ វ៉ាន់ វឿន ឲ្យបោះបង់ចោលការប្រកួតក្នុងទឹកទី១ នៅសង្វៀនបាយ័ន កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤។
អ្វីដែលកាន់តែអស្ចារ្យ បឺត សង្ឃឹម បានឈ្នះមេដាយមាស កីឡាស៊ីហ្គេម ឆ្នាំ២០២១ (លើកមកឆ្នាំ២០២២) នៅប្រទេសវៀតណាម បន្ទាប់ពីឈ្នះកីឡាករថៃ Arunno Sivapan នៅវគ្គផ្តាច់ព្រ័ត្រ លើប្រភេទកីឡាឃីកបុកស៊ីង ទម្ងន់៥៧គីឡូក្រាម។
រូបគេបានឈ្នះមេដាយមាស កីឡាស៊ីហ្គេម ទី២ បន្ទាប់ពីបានយកឈ្នះកីឡាករវៀតណាម Nguyen Quang Huy នៅវគ្គផ្តាច់ព្រ័ត្រ លើប្រភេទកីឡាឃីកបុកស៊ីង ទម្ងន់៥៧គីឡូក្រាម នៅពេលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣។
សមិទ្ធផលសំខាន់ទាំង៧
- ឈ្នះខ្សែក្រវាត់ស្រាបៀរកម្ពុជា ឆ្នាំ២០២១
- ឈ្នះខ្សែក្រវាត់គុនខ្មែរអន្តរជាតិ IPCC នៅឆ្នាំ២០២៣
- ឈ្នះខ្សែក្រវាត់គុនខ្មែរអន្តរជាតិ Extreme Kun Khmer ឆ្នាំ២០២៤
- ឈ្នះខ្សែក្រវាត់ហនុមាន ឆ្នាំ២០២៤
- ទទួលបានរង្វាន់រថយន្ត១គ្រឿង ឆ្នាំ២០២៤
- ឈ្នះមេដាយមាសស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម
- ឈ្នះមេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


