Connect with us

កីឡា

ព្រឹក​មិញ Messi ស៊ុតបច្ចេកទេស​មួយគ្រាប់​អ៊េមហួស ជួយ Miami ឈ្នះ Cavalier ២-០ (វីដេអូ)

បានផុស

នៅ

ក្រុម Inter Miami របស់លីគកំពូល អាមេរិក បានធ្វើដំណើរទៅកាន់កីឡដ្ឋាន National Stadium Independence Park ក្នុងប្រទេស ចាម៉ៃកា ព្រឹកមិញនេះ ដើម្បីធ្វើការប្រកួតជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Concacaf Champions Cup ទល់នឹងក្រុម Cavalier។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម Inter Miami នៅតែធ្វើបានល្អសម្រាប់ការប្រកួតជើងទី ២ នេះ ដោយពួកគេបានយកឈ្នះលើក្រុមម្ចាសផ្ទះ Cavalier ក្នុងលទ្ធផល ២ ទល់នឹង ០ បន្ទាប់​ពី​ការប្រកួត​ជើងទី ១ នៅទឹកដីអាមេរិក ពួកគេបានយកឈ្នះ ២-០ ដូចគ្នា។

២ គ្រាប់របស់ Inter Miami ព្រឹកមិញ គឺគ្រាប់ទី ១ រកបានដោយ Luis Suarez នៅនាទីទី ៣៧ តាមរយៈបាល់ពិន័យ ១១ ម៉ែត្រ និងគ្រាប់បាល់ទី ២ រកបានដោយ Lionel Messi នៅនាទីទី ៩០+២។

គួរបញ្ជាក់ថា ក្រុម Inter Miami បានកក់កៅអីឡើងទៅកាន់វគ្គ ៨ ក្រុមចុង​ក្រោយ​ ពានរង្វាន់​ Concacaf Champions Cup ហើយ​ដោយ​ត្រូវជួប​ក្រុម Los Angeles FC ជើងទី ១ នៅថ្ងៃទី ១ ខែ មេសា និងជើងទី ២ នៅថ្ងៃទី ៨ ខែ មេសា៕

សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម