Connect with us

កីឡា

ថតផ្សាយ​ពាណិជ្ជកម្ម​ជា​មួយ​គ្នា Ronaldo ទទួល​បាន​ថ្លៃ​ឈ្នួល​ខ្ពស់​ជាង​ Messi

បានផុស

នៅ

អ្នកគាំទ្រទូទាំងពិភពលោក បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីកំពូលកីឡាករ Lionel Messi និង Cristiano Ronaldo ថតសម្តែងនៅក្នុងពាណិជ្ជកម្ម ឱ្យផលិតផលប្រដាប់ប្រដាក្មេងលេងមួយជាមួយគ្នា ដែល បង្ហាញពីការផ្សព្វផ្សាយសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក (World Cup 2026)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពាណិជ្ជកម្មនោះមានការចូលរួមថតដោយកីឡាករបាល់ទាត់ល្បីៗ ២ នាក់ទៀត ក្រៅពី Messi និង Ronaldo រួមមានខ្សែប្រយុទ្ធជម្រើសជាតិ ប្រេស៊ីល កីឡាករ Vinicius Jr. និងកីឡាករជម្រើសជាតិ បារាំង Kylian Mbappe។

រាល់ពាណិជ្ជកម្មណា ដែលមាន Messi និង Ronaldo ថតជាមួយគ្នាបែបនេះ គឺធ្វើឱ្យមានការផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ដោយសារអ្នកទាំងពីរជាគូប្រជែងនឹងគ្នា ហើយក៏ជាកំពូលកីឡាករបាល់ទាត់ដូចគ្នាថែមទៀត។ ជាមួយគ្នានេះ អ្នកគាំទ្របាល់ទាត់ជាច្រើន ក៏ចង់ដឹងផងដែរ ថា តើក្រុមហ៊ុននីមួយៗត្រូវចាយថ្លៃឈ្នួលអស់ប៉ុន្មាន ដើម្បីជួលឱ្យ Messi និង Ronaldo ថតផ្សព្វផ្សាយពីផលិតផលរបស់ពួកគេម្តងៗ?

យោងតាម ONE Football បានបង្ហាញ ថា Messi ស៊ីថ្លៃឈ្នួលចំនួន ២.៦ លានដុល្លារអាមេរិក ដើម្បីថតផ្សព្វផ្សាយពីផលិតផលមួយ ដោយបង្ហោះនៅលើគណនី Instagram របស់គាត់។ ចំណែក Ronaldo វិញ ស៊ីថ្លៃឈ្នួលខ្ពស់ជាង Messi ដោយការថតផ្សព្វផ្សាយពីផលិតផលមួយ និងបង្ហោះនៅលើគណនី Instagram គឺចំនួន ៣.២ លានដុល្លារអាមេរិក។

គួរឱ្យដឹងថា នេះជាលើកទី ២ ហើយ ដែល Messi និង Ronaldo មានវត្តមានក្នុងការថតផ្សព្វផ្សាយពាណិជ្ជកម្មជាមួយគ្នា។ លើកទី ១ គឺ ពួកគេបានថតជាមួយគ្នាកាលពីឆ្នាំ ២០២២ ឱ្យក្រុមហ៊ុន Louis Vuitton៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ ONE Football

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម