Connect with us

កីឡា

Bruno បំបែកកំណត់ត្រា M10 និង CR7 ជាកីឡា​កររកបាន ១០០ គ្រាប់ និង បញ្ជូន ១០០ លើក ឱ្យមួយក្លិប​លឿនបំផុត

បានផុស

នៅ

ខ្សែបម្រើប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester Unted កីឡាករ Bruno Fernandes បានបំបែកកំណត់់ត្រារបស់ Lionel Messi ក្លាយជាកីឡាកររកបាន ១០០ គ្រាប់ និង ១០០ បញ្ជូន (assists) ឱ្យមួយក្លិបលឿនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។

កីឡាករ Bruno Fernandes
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Bruno បានចាយការប្រកួតចំនួន ៣១៩ ប្រកួត ដើម្បីរកបានគ្រាប់បាល់ច្រើនជាង ១០០ គ្រាប់ និង ១០០ បញ្ជូនជូន Manchester United។ ការប្រកួតទី ៣១៩ របស់ Bruno គឺនៅក្នុងការប្រកួត ដែលក្រុម Man United យកឈ្នះលើក្រុម Aston Villa ៣-១ កាលពីថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២៦។

នៅក្នុងការប្រកួតនោះ ខ្សែបម្រើសញ្ជាតិ ព័រទុយហ្គាល់ រកបាន ២ បញ្ជូនជូនក្រុម។ គិតមកដល់ពេលនេះ Bruno រកបានគ្រាប់បាល់សរុបបានចំនួន ១០៦ គ្រាប់ និង ១០៣ បញ្ជូនហើយ ក្នុងការបង្ហាញខ្លួន ៣២០ ប្រកួតជាមួយ Man United។

កីឡាករ Bruno Fernandes

តាមរយៈកំណត់ត្រានេះ បានធ្វើឱ្យ Bruno បំបែកកំណត់ត្រា Messi និង Ronaldo ឡើងមកឈរនៅតំណែងលេខ ១ ជាកីឡាកររកបានគ្រាប់បាល់ ១០០ គ្រាប់ និង ១០០ បញ្ជូនជូន ១ ក្លិបលឿនបំផុតក្នុងប្រវត្តិសាស្ត្រ។ ពីមុន កំណត់ត្រានេះ ត្រូវបានកាន់កាប់ដោយ Messi ដែលចាយការប្រកួតចំនួន ៣៣៨ ប្រកួតជាមួយ Barcelona ខណៈ Ronaldo ឈរលេខ ២ ចាយការប្រកួតចំនួន ៣៤១ ប្រកួតជាមួយ Real Madrid៕

Messi, Ronaldo និង Bruno Fernandes

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sport Star

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម