កីឡា
Messi និង Mbappe ត្រៀមប្រជែងគ្នា បំបែកកំណត់ត្រាធំមួយនៅ World Cup 2026
ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិ អាហ្សង់ទីន កីឡាករ Lionel Messi និងខ្សែប្រយុទ្ធក្រុមជម្រើសជាតិ បារាំង Kylian Mbappe ត្រូវប្រជែងគ្នានៅ World Cup 2026 ដើម្បីបំបែកកំណត់ត្រាជាកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ជើងឯកពិភពលោក។

ក្នុងកំណត់ត្រាកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតគ្រប់ពេលវេលានៅ World Cup គឺអ្នកឈរចំណាត់ថ្នាក់លេខ ១ កំពុងកាន់កាប់ដោយវីរបុរស អាល្លឺម៉ង់ លោក Miroslav Klose ដែលរកបាន ១៦ គ្រាប់។ ចំណែកវិរបុរស ប្រេស៊ីល លោក Ronaldo Nazario ឈរលេខ ២ រកបាន ១៥ គ្រាប់, លោក Gerd Muller ឈរលេខ ៣ រកបាន ១៤ គ្រាប់។

អតីតកីឡាករ បារាំង លោក Just Fontaine ឈរលំដាប់លេខ ៤ រកបាន ១៣ គ្រាប់ ស្មើគ្នាជាមួយប្រធានក្រុម អាហ្សង់ទីន កីឡាករ Lionel Messi។ ដោយឡែក Kylian Mbappe ឈរនៅលំដាប់លេខ ៦ រកបាន ១២ គ្រាប់ស្មើគ្នាជាមួយវីរបុរស ប្រេស៊ីល លោក Pele។
ក្នុងចំណោមកីឡាករលំដាប់កំពូលទាំង ១០ គឺមានតែ Messi និង Mbappe ប៉ុណ្ណោះ ដែលជាកីឡាករនៅបន្តលេងក្នុងពេលបច្ចុប្បន្ន។ ដូច្នេះពួកគេទាំង ២ នាក់ នឹងក្លាយជាមុខព្រួញធំមួយ ដើម្បីវ៉ាលោក Klose ឡើងទៅឈរនៅចំណាត់ថ្នាក់លេខ ១ វិញ ដោយ Messi ត្រូវការ ៤ គ្រាប់ ខណៈ Mbappe ត្រូវការ ៥ គ្រាប់៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


