កីឡា
ការពារជើងឯកនៅតៃវ៉ាន់ វិសាខា ប៉ះ ក្រុមខ្លាំងកូរ៉េខាងត្បូង ជាជើងឯកលីគ៥សម័យ
ក្រុមបាល់ទះ Cheonan Hyundai Capital Skywalkers មកពីប្រទេស កូរ៉េខាងត្បូង ត្រូវបានចាត់ទុកជាគូប្រជែងដ៏ខ្លាំងបំផុតរបស់ក្រុមបាល់ទះ វិសាខា នៅក្នុងពានរង្វាន់ Win Streak Volleyball Invitational (WSVI) 2025 នៅតៃវ៉ាន់។

ការរៀបចំពានរង្វាន់ WSVI ឆ្នាំ ២០២៥ នេះហាក់មានការប្រែប្រួលច្រើន ដោយសារមានការចូលរួមសុទ្ធតែក្រុមខ្លាំងៗនៅក្នុងតំបន់អាស៊ី។ ជាក់ស្តែងក្រុមស្ថិតនៅពូល A ជាមួយ វិសាខា មាន Hyundai Capital Skywalkers (កូរ៉េខាងត្បូង), MBSA Pelican (ម៉ាឡេស៊ី) និង Men’s Volleyball Team for FISU (តៃវ៉ាន់)។ ចំណែកពូល B វិញមាន Win Streak (តៃវ៉ាន់), Jarkata (ឥណ្ឌូណេស៊ី), Nakhornatchasima (ថៃ) និង Korea Armed Force (កូរ៉េខាងត្បូង)។
ក្នុងចំណោមគូប្រជែងទាំង ៣ នៅក្នុងពូល A របស់ក្រុមការពារតំណែងជើងឯក វិសាខា គឺក្រុម Skywalkers ត្រូវបានគេចាត់ទុកជាគូប្រជែងដ៏ខ្លាំងក្លាបំផុត ខណៈពួកគេទើបតែបានឈ្នះជើងឯកលីគកំពូលកូរ៉េខាងត្បូង (V-League) កាលពីពេលថ្មីៗនេះ។

ក្រុម Skywalker នេះ គឺធ្លាប់លើកពានលីគ និងខាប់ របស់ប្រទេស កូរ៉េខាងត្បូងសឹងតែរាប់ភ្លេចហើយ។ ពួកគេធ្លាប់ឈ្នះពាន V-League ៥ លើក រដូវកាល ២០០៥-២០០៦, ២០០៦-២០០៧, ២០១៦-២០១៧, ២០១៨-២០១៩ និង ២០២៤-២០២៥។ មិនត្រឹមតែប៉ុណ្ណោះពួកគេធ្លាប់ឈ្នះពាន Korea Volleyball Super League ៥ លើក និងពាន Kovo Cup ៥ លើក ក្នុងឆ្នាំ ២០០៦, ២០០៨, ២០១០, ២០១៣ និង ២០២៤។
អ្វីដែលចាប់អារម្មណ៍មួយទៀត គឺពួកគេមានគ្រូបង្វឹកជាសញ្ជាតិ បារាំង លោក Philippe Blain ដែលជាអតីតគ្រូជម្រើសជាតិ បារាំង និងជប៉ុន។ ចំណែកកីឡាកររបស់ពួកគេទាំង ២០ នាក់វិញ មានបរទេស ២ នាក់ គឺកីឡាករសញ្ជាតិ ចិន Xinpeng Deng និងអ្នកវាយផ្តាច់ដ៏ឆ្នើមសញ្ជាតិ គុយបា Leonardo Martinez និងក្រៅពីនោះសុទ្ធតែជាកីឡាករសញ្ជាតិ កូរ៉េខាងត្បូង។

សូមបញ្ជាក់ជាថ្មីថា ក្រុមបាល់ទះ វិសាខា នឹងត្រូវប្រកួតវគ្គសន្សំពិន្ទុក្នុងពូលចំនួន ៣ ប្រកួត ដោយប្រកួតទី ១ ជួបជាមួយក្រុម MBSA Pelican នៅថ្ងៃទី ៣០ ខែ មេសា, ប្រកួតទី ២ ត្រូវជួបជាមួយក្រុមតៃវ៉ាន់ Men’s Volleyball Team for FISU នៅថ្ងៃទី ១ ខែ ឧសភា និងប្រកួតទី ៣ ជួប Sky Walkers នៅថ្ងៃទី ២ ខែ ឧសភា៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


