កីឡា
លោក ពេជ្រ សុផាន់៖ សម្បត្តិ គាត់ល្អគ្រប់យ៉ាងហើយថែរក្សាតែសុខភាពរបស់គាត់ឲ្យល្អទៅបានហើយ
លោក ពេជ្រ សុផាន់ ថាមកដល់សព្វថ្ងៃនេះ សម្បត្តិ ល្អគ្រប់យ៉ាងហើយ ដូច្នេះថែរក្សាតែសុខភាពរបស់គេឲ្យបានល្អទៅដើម្បីបានប្រកួតនៅក្រៅប្រទេសផ្សព្វផ្សាយគុនខ្មែរបានយូរតទៀត។

លោក ពេជ្រ សុផាន់
ឆ្លើយតបនិងសំនួរខាង កម្ពុជាថ្មី «តើលោកគ្រូគួរបំពេញបន្ថែម ឬមើលការខុសត្រូវបែបណាទៀតបន្ទាប់ពី សម្បត្តិ ល្បីខ្លាំងដូចនេះហើយ»? លោក ពេជ្រ សុផាន់ ថាមិនមានចំណុចខ្វះខាតអីច្រើនទេ បើសមត្ថភាពវិញកីឡាករ ពេជ្រ សម្បត្តិ ល្អគ្រប់យ៉ាងទៅហើយនៅពេលបច្ចុប្បន្ននេះ។ វាមានដែរចំណុចតិចតួចបំផុតដែលកូនសិស្សរបស់លោករូបនេះត្រូវកែប្រែ។
មកដល់ដំណាក់កាលនេះហើយលោកមានតែថែរក្សាសុខភាពរបស់ សម្បត្តិ ឲ្យបានល្អត្រឹមត្រូវតែប៉ុណ្ណោះ ដើម្បីឲ្យមានពេលវេលាយូរឆ្នាំទៀតក្នុងការប្រកួតផ្សព្វផ្សាយក្បាច់គុនខ្មែរពិសេសការប្រកួតសំខាន់ៗនៅឯក្រៅប្រទេសជាដើម។

កីឡាករ ពេជ្រ សម្បត្តិ
បញ្ជាក់ដែរថា កីឡាករ ពេជ្រ សម្បត្តិ ជាគ្រាប់ពេជ្ររបស់លោក ពេជ្រ សុផាន់ នៃក្លឹបប្រដាល់ពេជ្រសុផាន់គុនខ្មែរហើយ។ លោក ពេជ្រ សុផាន់ ជាអ្នកបណ្ដុះ សម្បត្តិ ឲ្យមានសមត្ថភាពល្អ និងល្បីឈ្មោះតាំងពីមិនទាន់ចេះប្រដាល់មកម្ល៉េះ។ អ្នកប្រដាល់មកពីខេត្តកំពង់ស្ពឺរូបនេះបានធ្វើឲ្យក្លឹបមានភាពល្បីល្បាញខ្លាំង និងដណ្ដើមខ្សែក្រវាត់ ពានរង្វាន់ និងមេដាយជាច្រើនជូនក្លឹប។ ថ្មីៗនេះរូបបានផ្ដួលកីឡាករបរទេសជាច្រើនទាំងការប្រកួតនៅសហរដ្ឋអាមេរិកគឺឈ្នះតែរូបគេម្នាក់ប៉ុណ្ណោះ។ ១ប្រកួតចុងក្រោយរបស់គេទៀតគឺរឹតតែល្បីកក្រើកដោយបានផ្ដួលកីឡាករ អេស្ប៉ាញ Mario Alvarez ដែលធ្លាប់ឈ្នះ ឈុត សេរីវណ្ណថង ធ្លាប់ឈ្នះ ឃឹម បូរ៉ា ឲ្យសន្លប់នៅទឹកទី២ លើទឹកដីកម្ពុជា៕

កីឡាករ ពេជ្រ សម្បត្តិ ពេលឈ្នះ Mario
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


