Connect with us

កីឡា

ល្ងាចនេះ កម្ពុជា ជួប ឥណ្ឌូណេស៊ី ជាឱកាសចុងក្រោយរកជ័យជម្នះក្នុងពាន SEA V League

បានផុស

នៅ

នាម៉ោង​ ៧ ល្ងាចនេះ​ ថ្ងៃ​ សៅរិ៍ ទី ១៩ ខែ​កក្កដា ឆ្នាំ​ ២០២៥ ក្រុម​បាល់ទះជម្រើស​ជាតិ​ កម្ពុជា នឹងត្រូវ​មានភារកិច្ចប្រកួត​ចុងក្រោយក្នុងពាន SEA V League ២០២៥ ទល់នឹងក្រុម​បាល់ទះ​ជម្រើស​ជាតិ ឥណ្ឌូណេស៊ី។

ក្រុម​បាល់ទះជម្រើស​ជាតិ​ កម្ពុជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជួបគ្នា​​កាល​ពី​​ថ្ងៃទី​ ១១ ខែ​កក្កដា ឆ្នាំ ២០២៥ នៅ​ប្រទេស​​ហ្វីលីពីន ក្នុង​ជុំ​ទី១ នៃពាន​រង្វាន់​ដដែល​នេះ កម្ពុជា​ ធ្វើមិនបានល្អនោះទេ ដោយការប្រកួតនោះបាន​ចាញ់ ឥណ្ឌូណេស៊ី ក្នុង​លទ្ធផល ៣ សិតទល់នឹង ០។

យ៉ាងណា ទាំងការប្រកួត កាលពីជើងទី ១ និងជើងទី ២ នេះ ដែលកំពុងប្រព្រឹត្តទៅនៅ ឥណ្ឌូណេស៊ី គឺ កម្ពុជា មិនទាន់រកបានជ័យជម្នះសូម្បីមួយប្រកួតនៅឡើយទេ ដោយឆ្លងកាត់ការប្រកួតសរុប ៧ ប្រកួត ចាញ់ទាំង ៧ ប្រកួត។ តាមរយៈលទ្ធផលនេះ បានធ្វើឱ្យ កម្ពុជា កំពុងប្រឈមជួបស្ថានភាពមិនល្អ ដោយអាចធ្លាក់ទៅលេងពានទី ២ SEA V. League Challenge វិញនៅឆ្នាំក្រោយ ២០២៦។

ក្រុម​បាល់ទះ​ជម្រើស​ជាតិ ឥណ្ឌូណេស៊ី

គួរឱ្យដឹងថា ការប្រកួតទល់នឹង ឥណ្ឌូណេស៊ី ល្ងាចនេះ គឺជាការប្រកួតទី ៤ ក្នុងជើងទី ២ នេះ ហើយក៏ជាការប្រកួតចុងក្រោយសម្រាប់ កម្ពុជា ក្នុងពាននេះផងដែរ។ ប្រវត្តិ​ជួប​គ្នា​ ៦ លើក​ចុង​ក្រោយ​គិត​ចាប់​តាំងពីឆ្នាំ ២០១១ មក កម្ពុជា មិនទាន់ទាន់ស្គាល់ជ័យជម្នះលើ ឥណ្ឌូណេស៊ី សូម្បីម្តង។

ខាងក្រោមនេះជាលទ្ធផលជួបគ្នាទាំង ៦ លើករវាងក្រុមបាល់ទះ កម្ពុជា​ និង ហ្វីលីពីន៖

  • កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ០-៣ (កីឡាស៊ីហ្គេម ២០១១)
  • កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ០-៣ (កីឡា​ស៊ីហ្គេម ឆ្នាំ ២០១៥)
  • កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ០-៣ (កីឡា​ស៊ីហ្គេម ឆ្នាំ ២០១៩)
  • កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ១-៣ (កីឡា​ស៊ីហ្គេម ឆ្នាំ ២០២១)
  • កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ០-៣ (កីឡា​ស៊ីហ្គេម ឆ្នាំ ២០២៣)
  • កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ០-៣ (ជើងទី ១ ពាន SEA V League ២០២៥)៕
កម្ពុជា និង ឥណ្ឌូណេស៊ី កាល​ស៊ីហ្គេម ២០២៣

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម