កីឡា
លោក សេន ប៊ុនថេន៖ «សូម្បីតែខ្ញុំក៏ឆ្ងល់ដែរ មហាម៉ាត់ យ៉ាស៊ីន ប៉ុន្មាននាក់នេះហាត់មិនចេះហត់សោះ»
លោក សេន ប៊ុនថេន គ្រូបង្វឹករបស់កីឡាករ មហាម៉ាត់, យ៉ាស៊ីន, អាលីរ៉េហ្សា, អាមៀ បានឆ្ងល់ពីកូនសិស្សប៉ុន្មាននាក់ហ្វឹកហាត់មិនចេះហត់សោះ។ ។

លោក សេន ប៊ុនថេន
លោក សេន ប៊ុនថេន បានឲ្យដឹងថា កីឡាករបរទេស មហាម៉ាត់, យ៉ាស៊ីន, អាលីរ៉េហ្សា, អាមៀ ដែលកំពុងរស់នៅហ្វឹកហាត់ជាមួយលោកប៉ុន្មាននាក់នេះមានសុខភាពល្អខ្លាំង និងសួតល្អអំណោយផលដល់ការហ្វឹកហាត់តែម្ដង។
គ្រូបង្វឹករូបនេះបន្តទៀតថា លោកក៏ឆ្ងល់ដែរពីសុខភាពរបស់ពួកគេល្អខ្លាំងដោយហ្វឹកហាត់មិនចេះហត់សោះ។ ការហ្វឹកហាត់បច្ចេកទេសអ្វីដែលលោកដាក់ឲ្យ ក៏ពួកគាត់ធ្វើបានទាំងអស់។ ពួកគេឧស្សាហ៍ព្យាយាម គោរពការហ្វឹកហាត់ មិនចេះដើរលេង មិនចេះញុាំគ្រឿងស្រវឹង ស្រឡាញ់រាប់អាន និងចេះខ្លាចចិត្តអ្នកដទៃ។

លោក សេន ប៊ុនថេន និងសិស្ស
លោក សេន ប៊ុនថេន បានបន្តថា ដោយសារការគោរពលើការហ្វឹកហាត់ជាប់លាប់ និងខំប្រឹងប្រែងព្យាយាមបំផុតទើបធ្វើឲ្យពួកគេរឹតតែមានសមត្ថភាពល្អខ្លាំងក្នុងការប្រកួតកន្លងទៅដូចប្រិយមិត្តបានឃើញស្រាប់។ កីឡាករកម្ពុជាមួយចំនួនហាត់ខ្លាំងមែនទែនអត់បានទេ ហាត់ឈឺ ពោលសុខភាពមិនសូវល្អដល់បរទេសនោះឡើយ។

កីឡាករ អាលីរ៉េហ្សា
បញ្ជាក់ដែរថា កីឡាករបរទេសប៉ុន្មានខាងលើនេះពិសេស មហាម៉ាត់ និង យ៉ាស៊ីន គឺទទួលបានការគាំទ្រច្រើននៅកម្ពុជានាពេលបច្ចុប្បន្ននេះ។ ពួកគេប្រកួតម្ដងៗអស់ពីសមត្ថភាព និងប្រកួតបុកលើដៃគូខ្លាំងសឹងតែមិនឲ្យដកដង្ហើមបានផងដែលនេះបង្ហាញពីកម្លាំងស៊ុហ្វដ៏ល្អរបស់ពួកគេ។ កីឡាករប៉ុន្មាននាក់នេះកំពុងក្រឡុកតាមសង្វៀននានាក្នុងស្រុក និងបង្ហាញមុខច្រើនលើកម្មវិធីធំៗ។ កីឡាករទាំង៤នាក់នេះជាជនជាតិអាហ្វហ្កានីស្ថាន និងបានរស់នៅជាជាមួយក្លឹបសេនប៊ុនថេនគុនខ្មែរប្រហែល១០ខែមកហើយ៕


យ៉ាស៊ីន (រូបភាពផេក សេន ប៊ុនថេន)
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


