កីឡា
ចេញប្រកួតលើកនេះ ពេជ្រ សម្បត្តិ មានកម្លាំងចិត្តខ្លាំងនាំភរិយាទៅក្រៅប្រទេសជាមួយជាលើកទី១
អ្នកលេងគុនខ្មែរ ពេជ្រ សម្បត្តិ ចេញទៅប្រកួតនៅឯប្រទេសចិនលើកនេះនាំភរិយាទៅជាមួយផងដែរ ដែលនេះជាការផ្ដល់កម្លាំងចិត្តជាខ្លាំងសម្រាប់រូបគេត្រៀមប៉ះកីឡាករជើងខ្លាំងរបស់ម្ចាស់ផ្ទះស្អែកនេះ។

សម្បត្តិ និងភរិយា
នេះជាលើកទី១ ហើយដែលកីឡាករ ពេជ្រ សម្បត្តិ នាំភរិយាទៅប្រកួតនៅឯប្រទេសជាមួយលើកនេះ។ កន្លងមកក្រុមការងាររបស់កម្ពុជាថ្មី ធ្លាប់បានសាកសួរភរិយារបស់ សម្បត្តិ អំពីការចេញទៅក្រៅប្រទេសជាមួយប្ដីផងដែរ តែកាលនោះអ្នកនាងថាធ្វើលិខិតឆ្លងដែនមិនទាន់។

សម្បត្តិ និងភរិយា
យ៉ាងណានៅពេលនេះអ្នកទាំងពីរបានធ្វើដំណើរទៅដល់ប្រទេសចិនជាមួយគ្នាហើយ ខណៈការថ្លឹងទម្ងន់ក៏បានធ្វើរួចរាល់សម្រាប់ការប្រកួតស្អែកនេះ។ គេឃើញថាវត្តមានភរិយារបស់ ពេជ្រ សម្បត្តិ គឺបានផ្ដល់កម្លាំងដល់រូបគេកាន់តែខ្លាំង និងមានអ្នកយល់ចិត្តបំផុតម្នាក់ទៀតជួយមើលថែការធ្វើទម្ងន់ ការហូបចុក និងសម្រាកជាដើម។

សម្បត្តិ និងភរិយា
បញ្ជាក់ដែរថា ការប្រកួតនៅក្រៅស្រុករបស់ សម្បត្តិ កន្លងទៅដូចជានៅសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី ចិន ពីមុនៗមកគឺមិនមានវត្តមានភរិយាទៅជាមួយនោះឡើយ។ សម្បត្តិ និងមិត្តរួមជាតិសរុបទាំងអស់ ៦នាក់នឹងត្រូវប្រកួតជាមួយម្ចាស់ផ្ទះចិននៅថ្ងៃស្អែកនេះវេលាម៉ោង ៦ល្ងាចតទៅ។ ការប្រកួតនេះក៏មានផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ BTV ផងដែរ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


