កម្ពុជា-ហុងគ្រី Archives - Kampuchea Thmey Daily

ប្រធាន​សភា​ថា​ ទំនាក់ទំនង​កម្ពុជា-ហុងគ្រី​ ៧០​ឆ្នាំ​មក​នេះ​ នៅ​តែ​រឹង​មាំ​បើ​ទោះ​បី​មាន​ការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ក៏​ដោយ
​ប្រធាន​សភា​កម្ពុជា សម្ដេច​សភា​ធិបតី ឃួន សុដារី បាន​លើក​ឡើង​ពី​ទំនាក់​ទំនង​ល្អ​រវាង​កម្ពុជា​និង​ហុង​គ្រី​ទោះ​បី​ជា​មាន​ការ​ផ្លាស់ប្ដូរ​របប​ដឹក​នាំ​ ឬ​រដ្ឋាភិបាល​យ៉ាង​ណា​ក្ដី​ក៏​ទំនាក់ទំនង​នេះ​នេះ​នៅ​តែ​រីក​ចម្រើន​ជា​បន្តបន្ទាប់​គ្មាន​ប្រែប្រួល​ ឬ​ល្អក់កករ​ជាមួយ​គ្នា​ទេ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​នាយក​ខុទ្ទកាល័យ​ និង​ជា​អ្នកនាំពាក្យ​ប្រធាន​សភា​លោក កែវ ពិសិដ្ឋ ​បន្ទាប់​ពី​សម្ដេច​សភា​ធិបតី​ជួប​​ឯកអគ្គរដ្ឋទូត​ហុង​គ្រី​ប្រចាំ​កម្ពុជា​ដែល​មាន​និវាសដ្ឋាន​នៅ​ហាណូយ​​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ឧសភា​ ឆ្នាំ​២០២៦​នេះ​។

ប្រធានសភា​កម្ពុជា សម្ដេច​សភាធិបតី ឃួន សុដារី និង​លោក ប័រ បាឡូកឌី ឯកអគ្គរដ្ឋទូត​ហុងគ្រី ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៦

លោក កែវ ពិសិដ្ឋ បាន​ឱ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា​​ក្នុង​ជំនួប​នោះ​សម្ដេច​សភា​ធិបតី​ ឃួន សុដារី បាន​ថ្លែង​អំណរ​គុណ​ដល់​ប្រទេស​ហុងគ្រី​ដែល​តែង​តែ​គាំទ្រ​ដល់​កម្ពុជា​តាំង​ពី​ទសវត្ស​ឆ្នាំ​៨០ និង​ជួយ​ជា​ប្រចាំ​ដល់​ការ​អភិវឌ្ឍ​កម្ពុជា​រហូត​មក​ដល់​ពេល​នេះ​។

លោក​ថា៖ «រយៈពេល​ជាង​៧០​ឆ្នាំ​កន្លង​មក​នេះ​គឺ​ទំនាក់ទំនង​រវាង​កម្ពុជា​និង​ហុង​គ្រី​គឺ​មាន​ការ​រីកចម្រើន​ជា​លំដាប់​បើ​ទោះ​បី​ជា​មាន​ការ​ផ្លាស់​ប្ដូរ​នូវ​​ប្រព័ន្ធ​នយោបាយ​នា​រយៈពេល​កន្លង​មក​ក៏​ដោយ​ក៏​ប៉ុន្តែ​​ទំនាក់ទំនង​នៅ​តែ​រក្សា​បាន​នូវ​ភាព​ជិតស្និទ្ធ​ជា​ប្រចាំ​»។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ទំនាក់ទំនង​រវាង​កម្ពុជា​និង​ហុង​គ្រី​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩៥៦។ គិត​រហូត​មក​ដល់​ឆ្នាំ​២០២៦ គឺ​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់ទំនង​៧០​ឆ្នាំ​មក​ហើយ​។

ក្នុង​ជំនួប​ជាមួយ​សម្ដេច​ប្រធាន​សភា​នៅព្រឹក​ថ្ងៃ​ពុធ​នេះ​ ​ឯកអគ្គរដ្ឋទូត​ហុងគ្រី​ដែល​ចប់​អាណត្តិ​​លោក ប័រ បាឡូកឌី (Tibor Baloghdi) លើក​ឡើង​ថា​បើ​ទោះ​បី​ប្រទេស​ទាំង​ពីរ​មិន​ទាន់​មាន​និវេសនដ្ឋាន​ទូត​ក្នុង​ប្រទេស​រៀង​ខ្លួន​ក្ដី​តែ​ទំនាក់ទំនង​រវាង​កម្ពុជា​និង​ហុងគ្រី​នៅ​តែ​មាន​ទំនាក់ទំនង​ជា​លំដាប់។ លោក​បាន​បន្ថែម​ថា​លោក​មាន​មោទនភាព​ដែល​បាន​ជួយ​ឱ្យ​សភា​កម្ពុជា​និង​ហុង​គ្រី​មាន​ទំនាក់ទំនង​កម្រិត​ខ្ពស់​ និង​សង្ឃឹម​ថា​ឯកអគ្គរដ្ឋ​ទូត​ថ្មី​នឹង​ជំរុញ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​ឱ្យ​បាន​ខ្លាំង​ក្លា​បន្ថែម​ទៀត​។​​​​​

ប្រទេស​ហុង​គ្រី​បាន​ឈាន​ដល់​របត់​នយោបាយ​ថ្មី​​បន្ទាប់​ពី​​គណបក្ស Fidesz ​ដែល​ធ្លាប់​គ្រប់គ្រង​អំណាច​១៦​ឆ្នាំ​នៅ​ហុង​គ្រី​បាន​ចាញ់​ការ​បោះឆ្នោត​ខែ​មេសា​ ឆ្នាំ​២០២៦។ បច្ចុប្បន្ន​នេះ​ប្រទេស​ហុង​គ្រី​បាន​ដឹក​នាំ​ដោយ​គណបក្ស Tisza ដែល​មាន​លោក Péter Magyar ជានាយករដ្ឋមន្ត្រី និង​លោកស្រី Agnes Forsthoffer ជា​ប្រធាន​សភា​ថ្មី។

ក្នុង​លិខិត​​កាល​ពី​ថ្ងៃ​ទី១១ ខែ​ឧសភា សម្ដេច​សភា​ធិបតី ឃួន សុដារី បាន​​អបអរ​សាទរ​ជួន​លោក​ស្រី Agnes Forsthoffer ក្នុង​ពេល​ដែល​លោក​ស្រី​កាន់​តួនាទី​ប្រធាន​សភា​នៃ​ប្រទេស​ជា​មិត្ត​កម្ពុជា​នៅ​អឺរ៉ុប​មួយ​នេះ​ និង​មាន​ជំនឿ​ថា​ចំណង​មិត្ត​ភាព​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​និង​ហុងគ្រី​នឹង​បន្ត​ពង្រឹង​ស៊ីជម្រៅ​បន្ថែម​ទៀត ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍ ​

The post ប្រធាន​សភា​ថា​ ទំនាក់ទំនង​កម្ពុជា-ហុងគ្រី​ ៧០​ឆ្នាំ​មក​នេះ​ នៅ​តែ​រឹង​មាំ​បើ​ទោះ​បី​មាន​ការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ក៏​ដោយ appeared first on Kampuchea Thmey Daily.

សម្ដេច ហ៊ុន សែន ថា កម្ពុជា និងហុងគ្រី នៅឆ្ងាយគ្នាពិត តែចំណងទាក់ទងមានភាពជិតស្និទ្ធ
ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានទទួលជួបសម្ដែងការគួរសម និងជម្រាបលាពីលោក Tibor BALOGHDI ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា បន្ទាប់ពីចប់បេសកកម្មការទូតនៅកម្ពុជា។ ក្នុងជំនួបនោះ សម្ដេចតេជោ និងលោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ខណៈឆ្នាំនេះជាខួប៧០ឆ្នាំនៃការបង្កើតចំណងការទូត។

លោក Tibor BALOGHDI បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជានិងហុងគ្រី​ មានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងក្របខ័ណ្ឌស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិបញ្ញត្តិ។​ តាមការកត់សម្គាល់របស់លោកឯកអគ្គរដ្ឋទូត កម្ពុជា-ហុងគ្រី ក៏មានការកើនឡើងទំហំពាណិជ្ជកម្ម ដោយលោកអះអាងថាកម្ពុជាបាននាំចូលទៅកាន់ប្រទេសហុងគ្រីមានការកើនឡើងក្នុងរយៈពេលចុងក្រោយនេះ។

ដោយក្នុងឆ្នាំ២០២៦នេះ ជាខួប៧០ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រី លោក ថា ប្រទេសទាំងពីរបានរួមគ្នាក្នុងការរៀបចំពិធីអបអរសាទរនៃខួប៧០ឆ្នាំនេះដើម្បីឱ្យទំនាក់ទំនងនេះកាន់តែល្អប្រសើរបន្ថែមទៀត។

បើតាមការឱ្យដឹងដោយលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនោះ សម្ដេចតេជោ បានកោតសរសើរចំពោះលោកឯកអគ្គរដ្ឋទូត ដែលបានបំពេញបេសកកម្មរយៈពេល៤ឆ្នាំមកនេះ បានធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រីមានភាពរឹងមាំ។ សម្ដេចតេជោ បានលើកឡើងថា ទោះបីជាហុងគ្រី និងកម្ពុជា នៅឆ្ងាយពីគ្នាក៏ពិតមែន ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពជិតស្និទ្ធខ្លាំងណាស់។

សម្ដេចតេជោ ក៏បានគូសរំលេចពីការរួមចំណែកយ៉ាងសំខាន់របស់ហុងគ្រីនៅក្នុងការជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា ដែលមកដល់ពេលនេះ សម្ដេច ថា មានថ្នាក់ដឹកនាំកម្ពុជាមួយចំនួនបានទៅសិក្សា និងបញ្ចប់ការសិក្សានៅក្នុងប្រទេសហុងគ្រី និងកំពុងតែធ្វើការនៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោ ក៏បានគូសរំលេចពីសារៈសំខាន់នៃការផ្លាសប្ដូរទស្សនកិច្ចគ្នាទៅវិញទៅមករបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ រាប់ទាំងទស្សនកិច្ចរបស់សម្ដេចទៅកាន់ហុងគ្រី ក៏ដូចជាទស្សនកិច្ចរបស់ប្រធានាធិបតីហុងគ្រីមកកម្ពុជា។ សម្ដេច ថា នេះបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ស្អិតរមួតរវាងប្រទេសទាំងពីរ បើទោះបីជាឆ្ងាយពីគ្នាយ៉ាងណាក្តី ក៏ប៉ុន្តែមានភាពជិតស្និទ្ធ៕

The post សម្ដេច ហ៊ុន សែន ថា កម្ពុជា និងហុងគ្រី នៅឆ្ងាយគ្នាពិត តែចំណងទាក់ទងមានភាពជិតស្និទ្ធ appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យ​ប្រធាន​សភា​ថា​ទំនាក់ទំនង​ជាមួយ​ហុងគ្រី​នៅ​តែ​ដដែល​ទោះ​បី​ប្រទេស​នេះ​​ផ្លាស់ប្ដូរ​មេដឹកនាំ​ថ្មី
នាយខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​ប្រធាន​រដ្ឋសភា​លោក កែវ ពិសិដ្ឋ បាន​បញ្ជាក់​ថា​ទំនាក់ទំនង​រវាង​រដ្ឋសភា​កម្ពុជា និង​រដ្ឋសភា​ហុងគ្រី​គឺ​នៅ​តែ​រក្សា​ដដែល និង​ពង្រឹង​ការ​អនុវត្តន៍​អនុស្សារណៈ​រវាង​សភា​ទាំង​ពីរ​ឱ្យ​បាន​រីក​ចម្រើន​ថែម​ទៀត​ បើ​ទោះ​បី​ហុង​គ្រី​បាន​ផ្លាស់ប្ដូរ​មេដឹកនាំ​ថ្មី​ក្ដី​។

អ្នកនាំពាក្យប្រធានរដ្ឋសភា លោក កែវ ពិសិដ្ឋ ថ្លែង​នៅ​វិមានសភា​ថ្ងៃ​ទី៦ ខែ​ឧសភា ឆ្នាំ​២០២៦

កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ហុងគ្រី​បាន​បញ្ចប់​ការ​ដឹក​នាំ​១៦​ឆ្នាំ​របស់​គណបក្ស Fidesz ដោយ​ជំនួស​នូវ​មេ​ដឹក​នាំ​ថ្មី​មក​ពី​គណបក្ស Tisza ដែល​បាន​ឈ្នះ​ការ​បោះឆ្នោត​កាល​ពី​ដើម​ខែ​មេសា​កន្លង​ទៅ​។

អ្នកនាំពាក្យ​ប្រធាន​សភា​លោក កែវ ពិសិដ្ឋ បាន​ប្រាប់​កម្ពុជា​ថ្មី​ថា​ ទំនាក់ទំនង​រវាង​កម្ពុជា និង​ហុងគ្រី​នៅ​តែ​ល្អ​ជា​ប្រក្រតី​ទោះ​បី​ជា​មាន​ការ​ផ្លាស់ប្ដូរ​ថ្នាក់​ដឹក​នាំ​ក្ដី​។ លោក​បន្ថែម​ថា​ក្នុង​ក្រប​ខណ្ឌ​សភា​វិញ​ដែល​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​កាល​ពី​ឆ្នាំ​មុន​គឺ​នៅ​តែ​រក្សា​ការ​អនុវត្ត​ដដែល​។ លោក​សង្ឃឹម​ថា​ក្រោយ​ពី​ហុងគ្រី​បង្កើត​សភា​ថ្មី​រួច​ភាគី​ទាំង​ពីរ​អាច​នឹង​ពិភាក្សា​គ្នា​ក្នុង​ការ​ជំរុញ​ការ​អនុវត្ត​អនុស្សរណៈ​យោគយល់​គ្នា​នេះ​បន្ត​។

លោក​ថា៖ «យើង​នៅ​តែ​មាន​ទំនាក់ទំនង​ល្អ​ជា​ធម្មតា​ទេ!​ ធម្មតា​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​​ការ​ផ្លាស់ប្ដូរ​ថ្នាក់ដឹកនាំ​គឺ​ជា​រឿង​ធម្មតា​ទេ​ក្នុង​អាណត្តិ​មួយ​ទៅ​អាណត្តិ​មួយ​គាត់​បោះឆ្នោត​៥​ឆ្នាំ​ម្ដង​​»។

សម្ដេចសភាធិបតី ឃួន សុដារី និង​ប្រធានរដ្ឋសភាហុងគ្រី លោក ឡាស្លូ កូវឺរ (László Kövér) ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០២៥

ទំនាក់ទំនង​រវាង​កម្ពុជា និង​ហុងគ្រី​ ត្រូវ​បាន​មើល​ឃើញ​ថា​មាន​ទំនាក់ទំនង​ល្អ​ច្រើន​ក្នុង​ការ​ដឹក​នាំ​របស់​គណបក្ស​ Fidez ដែល​មាន​ទាំង​ការ​ផ្លាស់ប្ដូរ​ទស្សនកិច្ច​របស់​មេដឹកនាំ​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។ ប្រធាន​សភា​កម្ពុជា​ សម្ដេច​សភា​ធិបតី ឃួន សុដារី បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ហុងគ្រី​កាល​ពី​ខែ​តុលា ឆ្នាំ​២០២៥ និង​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ចំនួន​ពីរ ស្តីពី​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋសភា និង​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ប្រទេស​ទំាងពីរ​ដែល​នឹង​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​រដ្ឋសភា​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែ​សកម្ម។

លោក Peter Magyar​ បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសហុងគ្រី

​គួរ​ឱ្យ​ដឹង​​ផង​ដែរ​បន្ទាប់​ឈ្នះ​ឆ្នោត​ភ្ល្លូកទឹកភ្លូកដី​ក្នុង​ការ​បោះឆ្នោត​ខែ​មេសា ឆ្នាំ​២០២៦ មក​ហុងគ្រី​បាន​រៀបចំ​​ថ្នាក់​ដឹក​នាំ​សភា និង​រដ្ឋាភិបាល​ថ្មី​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា សប្ដាហ៍​មុន​។ ដែល​ប្រធាន​សភា​ថ្មី​ដឹក​នាំ​ដោយ​លោកស្រី Agnes Forsthofferនិង​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​លោក Péter Magyar៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post អ្នកនាំពាក្យ​ប្រធាន​សភា​ថា​ទំនាក់ទំនង​ជាមួយ​ហុងគ្រី​នៅ​តែ​ដដែល​ទោះ​បី​ប្រទេស​នេះ​​ផ្លាស់ប្ដូរ​មេដឹកនាំ​ថ្មី appeared first on Kampuchea Thmey Daily.

សភាកម្ពុជា និងហុងគ្រី បន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិប្រទេសទាំងពីរ
សភាកម្ពុជា និងសភាហុងគ្រី បានបញ្ជាក់អំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ ខណៈកន្លងទៅ ស្ថាប័នសភាកម្ពុជា និងហុងគ្រី បានចុះអនុស្សរណៈនៃការយោគយល់រវាងគ្នា ដែលជាមូលដ្ឋានសំខាន់សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការនេះ។

ការបញ្ជាក់ឡើងវិញបែបនេះបានធ្វើឡើងដោយអនុប្រធានទី១ព្រឹទ្ធសភាកម្ពុជា លោក អ៊ុច បូររិទ្ធ និងលោកស្រី Márta MÁTRAI អនុប្រធានទី១រដ្ឋសភាហុងគ្រី ក្នុងជំនួបពិភាក្សាការងារនៅឯប្រទេសតួកគី អំឡុងពេលភាគីទាំងពីរ ទៅចូលរួមមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។

តាមការបញ្ជាក់របស់ព្រឹទ្ធសភាកម្ពុជា តាមរយៈជំនួបនេះគឺបានឆ្លុះបញ្ចាំងពីមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងហុងគ្រី ពិសេសគឺឆ្លុះបញ្ចាំងពីតួនាទីយ៉ាងសកម្មរបស់ព្រឹទ្ធសភាកម្ពុជា ក្នុងការជំរុញការទូតសភា។

លោក អ៊ុច បូររិទ្ធ បានលើកឡើងអំពីសារៈសំខាន់នៃការពង្រឹងយន្តការក្រុមមិត្តភាពសភាកម្ពុជា-ហុងគ្រី និងការចូលរួមរបស់ព្រឹទ្ធសភាកម្ពុជា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការនេះ ដើម្បីជាឱកាសសម្រាប់ស្ថានប័នជាមិត្តទាំងពីរអាចធ្វើការផ្លាស់ប្តូរព័ត៌មាន ទស្សនៈ និងបទពិសោធជាប្រចាំ។ លោកបញ្ជាក់ថា កម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយហុងគ្រី ក្នុងក្របខណ្ឌនៃការទូតសភា ដើម្បីពង្រឹងមិត្តភាព និងជំរុញការអភិវឌ្ឍជាតិ។

ជាការឆ្លើយតប លោកស្រី Márta MÁTRAI បានស្វាគមន៍ចំពោះអនុស្សរណៈនៃការយោគយល់គ្នា (MoU) និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានសភានៃប្រទេសទាំងពីរ ដែលត្រូវបានចុះហត្ថលេខាកន្លងមក ដោយចាត់ទុកថា ជាមូលដ្ឋានសំខាន់សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័នទៅមុខទៀត។

គួរឱ្យដឹងថា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា និងអគ្គលេខាធិការដ្ឋានរដ្ឋសភាហុងគ្រី បានចុះអនុស្សរណៈជាមួយនឹងគ្នា កាលពីដើមខែមីនា ឆ្នាំ២០២៦ ដោយអនុស្សរណៈនោះ គឺមានបំណងជំរុញកិច្ចសហប្រតិបត្តិការស្ថាប័នតាមរយៈការផ្លាស់ប្តូរបទពិសោធ ទស្សនកិច្ចសិក្សា កិច្ចសន្ទនាវិជ្ជាជីវៈ និងសកម្មភាពកសាងសមត្ថភាព ដើម្បីបង្កើតផលប្រយោជន៍ជាក់ស្តែងសម្រាប់ស្ថាប័នទាំងពីរ និងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែទូលំទូលាយ៕

The post សភាកម្ពុជា និងហុងគ្រី បន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិប្រទេសទាំងពីរ appeared first on Kampuchea Thmey Daily.

សភាកម្ពុជា និងហុងគ្រី ចុះ MOU ក្នុងការជំរុញកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិ
លោក អ៊ុច បូររិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភា បានទទួលជួបលោក György Such អគ្គលេខាធិការរដ្ឋសភាហុងគ្រី ដោយភាគីទាំងពីរបានផ្ដោតការពិភាក្សាជាសំខាន់លើការជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ ខណៈអនុស្សរណៈនៃការយោគយល់គ្នា MOU រវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា និងអគ្គលេខាធិការដ្ឋានរដ្ឋសភាហុងគ្រី ក៏ត្រូវបានចុះហត្ថលេខា។

អនុស្សរណៈខាងលើ គឺមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការស្ថាប័ន តាមរយៈការផ្លាស់ប្តូរបទពិសោធ ទស្សនកិច្ចសិក្សា កិច្ចសន្ទនាវិជ្ជាជីវៈ និងសកម្មភាពកសាងសមត្ថភាព ក្នុងគោលដៅបង្កើតផលប្រយោជន៍ជាក់ស្តែងសម្រាប់ស្ថាប័នទាំងពីរ និងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែទូលំទូលាយ។

ក្នុងជំនួបដែលធ្វើឡើងនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាកម្ពុជា កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ មុនពិធីចុះហត្ថលេខាលើអនុស្សរណៈនោះ លោក អ៊ុច បូររិទ្ធ និងលោក György Such បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពយូរង្វែង និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដែលបានផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ព្រមទាំងរំលឹកអំពីការរីកចម្រើនទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិ ដែលបានឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងការរក្សាកិច្ចសន្ទនារវាងគ្នាទៅវិញទៅមក។

ភាគីទាំងពីរ ក៏បានពិភាក្សារិះរកមធ្យោបាយជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានភាពជាក់ស្តែងបន្ថែមទៀត ពិសេស ក្នុងបរិបទ ដែលស្ថានការណ៍អន្តរជាតិបន្តវិវឌ្ឍយ៉ាងឆាប់រហ័ស និងបង្កជាបញ្ហាប្រឈមកំពុងកើនឡើងចំពោះសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ។

ការទូត សេដ្ឋកិច្ច ថាមពល អប់រំ ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាលើបញ្ហាតំបន់ដែលជាកង្វល់រួម គឺជាវិស័យដ៏មានសារៈសំខាន់ ដែលភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាផងដែរ ហើយក៏ជាការសម្លឹងឃើញសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហុងគ្រី៕

The post សភាកម្ពុជា និងហុងគ្រី ចុះ MOU ក្នុងការជំរុញកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិ appeared first on Kampuchea Thmey Daily.

សម្ដេច​សភាធិបតី​៖ យើង​ត្រូវ​នាំ​គ្នា​បញ្ចប់​សង្គ្រាម​បើ​មិន​ដូច្នេះ​សង្គ្រាម​នឹង​បញ្ចប់​យើង​ទាំង​អស់​គ្នា​​
ប្រធាន​សភា​កម្ពុជា សម្ដេច​សភា​ធិបតី ឃួន សុដារី មាន​ប្រសាសន៍​ថា​ការ​រក​មធ្យោបាយ​ដើម្បី​បញ្ចប់​សង្គ្រាម​ក្នុង​ពិភព​លោក​គឺ​ជា​រឿង​សំខាន់​ក្នុង​កាលៈទេសៈ​ដែល​ពិភព​លោក​កំពុង​ញាំ​ញី​ដោយ​សង្គ្រាម​ពេញ​ទី​ដូច​ជា​ពេល​នេះ​។ សម្ដេច​ថ្លែង​ដោយ​បង្ហាញ​នូវ​ក្ដី​បារម្ភ​ពី​មនុស្ស​ជាតិ​ដែល​រង​ទុក្ខ​ផ្ទួន​ៗ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​។

ថ្លែង​ក្នុង​ជំនួប​ជាមួយ​អគ្គលេខាធិការ​រដ្ឋសភា​ហុងគ្រី​លោក ជីយ៉ចជី ស៊ូច (Gyorgy Such) នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២៦ នៅ​វិមាន​រដ្ឋសភា​​ សម្ដេច​សភាធិបតី ឃួន សុដារី បាន​លើក​ឡើង​ថា ដោយ​បាន​បង្ហាញ​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​សន្តិសុខ​សកល​ ដោយ​បញ្ជាក់​ថា​សន្តិភាព​ជា​តម្រូវ​ការ​របស់​ពលរដ្ឋ​គ្រប់​ជាតិ​សាសន៍ ហើយ​បាន​កត់​សម្គាល់​ពី​តម្លៃ​សន្តិភាព​ដែល​ហុង​គ្រី និង​កម្ពុជា​ បាន​ផ្ដល់​ឱ្យ​ដូច​គ្នា​។ សម្ដេច​បាន​ជំរុញ​យ៉ាង​ណា​ឱ្យ​ប្រទេស​ទាំង​ពីរ​រួម​ចំណែក​ណា​មួយ​ក្នុង​ពិភព​លោក​ដើម្បី​អាច​ធ្វើ​ឱ្យ​ពិភពលោក​បញ្ចប់​សង្គ្រាម​ត្រលប់​មក​រួម​រស់​នឹង​គ្នា​ដោយ​សុខដុម​នីយកម្ម​ឡើង​វិញ។

សម្ដេច​ថា៖ «យើង​ត្រូវ​នាំ​គ្នា​បញ្ចប់​សង្គ្រាម​បើ​មិន​ដូច្នេះ​សង្គ្រាម​នឹង​បញ្ចប់​យើង​ទាំង​អស់​គ្នា​»។

នាយ​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​សម្ដេច​ប្រធាន​សភា​លោក កែវ ពិសិដ្ឋ បាន​ឱ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា សង្គ្រាម​មិន​អាច​បញ្ចប់​ដោយ​សង្គ្រាម​បាន​ទេ​ មាន​តែ​ការ​ជជែក​គ្នា​​ដោយ​គោរព​លើ​ច្បាប់​អន្តរជាតិ​ប៉ុណ្ណោះ​។ លោក​បន្ថែម​ថា​ការ​លើក​ឡើង​របស់​សម្ដេច​ប្រធាន​សភា គឺ​ចង់​ឱ្យ​ហុងគ្រី និង​កម្ពុជា​ប្រើ​វេទិកា​អន្តរជាតិ​ដែល​ខ្លួន​មាន​សំឡេង​ក្នុង​ការ​ជំរុញ​ដល់​ប្រទេស​តូច​ៗ​ផ្សេង​ទៀត​រួម​គ្នា​បដិសេធ​នូវ​ការ​ប្រើប្រាស់​សង្គ្រាម​ប្រឆាំង​នឹង​រដ្ឋ​ដទៃ​នោះ។

លោក​ថា៖ «ពេល​ដែល​សំឡេង​ប្រទេស​តូចៗ​រួម​គ្នា​បង្កើត​ជា​សំឡេង​ធំ​មួយ​ ក៏​នឹង​ធ្វើ​ឱ្យ​ប្រទេស​ធំ​ៗ​ក្រែង​រអា​ដែរ។ ទោះ​បី​ជា​គាត់​ថា​គាត់​មាន​អំណាច​អាច​ប្រើ​អំណាច​យោធា​ប្រើ​កម្លាំង​ផ្សេង​ៗ​បាន​ក៏​ប៉ុន្ដែ​ក៏​គាត់​នៅ​តែ​គិត​ថា​គាត់​ខុស​ច្បាប់​អន្តរជាតិ​​ មនុស្ស​ទាំង​អស់​គ្នា​កំពុង​តែ​ចង្អុល​ដូច្នេះ​ជា​ស្វ័យ​ប្រវត្តិ​ប្រកដ​ជា​ថយ​ហើយ​ មិន​អាច​ធ្វើ​ខុស​ច្បាប់​តែ​ឯង​ទេ»។

ក្នុង​ជំនួប​នោះ​អគ្គលេខាធិការ​សភា​ហុងគ្រី លោក ជីយ៉ចជី ស៊ូច បាន​គាំទ្រ​នូវ​ប្រសាសន៍​របស់​សម្ដេច​សភា​ធិបតី និង​សង្ឃឹម​ថា​ទំនាក់ទំនង​រវាង​កម្ពុជា និង​ហុងគ្រី នឹង​កាន់​តែ​រឹង​មាំ​មាន​ការ​​ផ្លាស់​ប្ដូរ​យោបល់​គ្នា​ និង​គាំទ្រ​គ្នា​លើ​ឆាក​អន្តរជាតិ​កាន់​តែ​ច្រើន​។

ការ​អំពាវនាវ​រកសន្តិភាពនេះ ធ្វើឡើង​ខណៈ​ដែល​ស្ថានភាព​សង្គ្រាម​លើ​ពិភពលោក​កំពុង​រីករាលដាល។ ដោយឡែក សម្រាប់កម្ពុជា ផលវិបាក​នៃ​ការ​​ឈ្លានពាន​ពីសំណាក់​ប្រទេសថៃ​កាលពី​ចុងឆ្នាំ​២០២៥ កន្លងទៅ នៅតែជាបញ្ហាចំពោះមុខ ដោយបច្ចុប្បន្នមានពលរដ្ឋខ្មែរជិត ៥ម៉ឺននាក់ទៀត នៅមិនទាន់អាចវិលត្រលប់ទៅកាន់លំនៅឋានវិញបាននៅឡើយទេ៕ ​

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post សម្ដេច​សភាធិបតី​៖ យើង​ត្រូវ​នាំ​គ្នា​បញ្ចប់​សង្គ្រាម​បើ​មិន​ដូច្នេះ​សង្គ្រាម​នឹង​បញ្ចប់​យើង​ទាំង​អស់​គ្នា​​ appeared first on Kampuchea Thmey Daily.

ក្រសួងការបរទេសកម្ពុជា និងហុងគ្រី បើកកិច្ចពិគ្រោះយោបល់នយោបាយ​ ដើម្បីពង្រឹងទំនាក់ទំនង
លោកស្រី ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានទៅបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលក្នុងនោះ លោកស្រី និងលោក Péter Sztáray រដ្ឋលេខាធិការ ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងសន្តិសុខថាមពល នៃក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី បានធ្វើជាសហប្រធានដឹកនាំកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ រវាងក្រសួងការបរទេសទាំងពីរ។

ភាគីទាំងពីរបានគូសបញ្ជាក់នូវចំណងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលបាននិងកំពុងរីកចម្រើនលើវិស័យជាច្រើនដែលជាប្រយោជន៍រួម ដូចបានឆ្លុះបញ្ចាំងតាមរយៈជំនួបជាញឹកញាប់ និងប្រកបដោយផ្លែផ្ការវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

ភាគីទាំងពីរទន្ទឹងរង់ចាំប្រារព្វខួបលើកទី៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងហុងគ្រីនៅក្នុងឆ្នាំ២០២៦។ រដ្ឋលេខាធិការទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃយន្តការកិច្ចពិគ្រោះយោបល់នយោបាយ និងការផ្លាស់ប្តូរកម្រិតខ្ពស់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងអភិវឌ្ឍន៍។

សហប្រធានទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងលើកឡើងពីជំហានជាក់ស្តែងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជាពាណិជ្ជកម្ម និងការវិនិយោគ ការគ្រប់គ្រងធនធានទឹក កសិកម្ម និងកសិឧស្សាហកម្ម ថាមពល អប់រំ សុខាភិបាល និងទេសចរណ៍។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការព្រួយបារម្ភរួម រួមទាំងបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាព៕

The post ក្រសួងការបរទេសកម្ពុជា និងហុងគ្រី បើកកិច្ចពិគ្រោះយោបល់នយោបាយ​ ដើម្បីពង្រឹងទំនាក់ទំនង appeared first on Kampuchea Thmey Daily.

ព្រះមហាក្សត្រ​នឹង​យាង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ហុងគ្រី​ដើម​ឆ្នាំ​២០២៦
​ព្រះមហាក្សត្រ​កម្ពុជា សម្ដេច​ព្រះ​បរមនាថ​ នរោត្តម សីហមុនី នឹង​គ្រោង​យាង​ព្រះរាជ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ហុងគ្រី នា​ដើម​ឆ្នាំ​២០២៦​ខាង​មុន​។ នេះ​បើ​តាម​ការ​​ចុះ​ផ្សាយ​ដោយ​រដ្ឋសភា​កម្ពុជា​នៅ​ថ្ងៃ​ទី​២៨ ខែ​តុលានេះ​។

សភា​កម្ពុជា​បាន​ដក​ស្រង់​ប្រសាសន៍​របស់​ប្រធាន​សភា​ហុងគ្រី​លោក ឡាស្លូ កូវឺរ (Laszlo Kover) ដែល​បាន​ជម្រាប​ដល់​ប្រធាន​សភា​កម្ពុជា​ ឃួន សុដារី ក្នុង​ពេល​សម្ដេច​ធ្វើ​ទស្សនកិច្ច​ថា​៖ «ប្រទេស​ហុងគ្រី កំពុង​ត្រៀម​រៀបចំ​ថ្វាយ​បដិសណ្ឋារកិច្ច ព្រះ​រាជ​ដំណើរ​ទស្សនកិច្ច​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ប្រទេស​ហុងគ្រី នាដើមឆ្នាំ២០២៦ខាង មុខ​នេះ»។

​នៅ​មិន​ទាន់​មាន​ព័ត៌មាន​លំអិត​យ៉ាង​ណា​ពី​ដំណើរ​ទស្សនកិច្ច​របស់​ព្រះ​មហាក្សត្រ​កម្ពុជា​ទៅ​ប្រទេស​ហុងគ្រី​នៅ​ដើម​ឆ្នាំ​ក្រោយ​នោះ​ទេ។

ប្រទេស​ហុងគ្រី​គឺ​ជា​មិត្ត​ជិតស្និទ្ធ​បំផុត​មួយ​របស់​កម្ពុជា​នៅ​ទ្វីប​អឺរ៉ុប​ដែល​បាន​ជួយ​កម្ពុជា​ជា​បន្តបន្ទាប់​តាំង​ពី​ឆ្នាំ​១៩៧៩​ ​ជា​ប្រទេស១​ក្នុង​ចំណោម​៥​ដំបូង​គេ​ដែល​​ទទួល​ស្គាល់​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​​ច្រាន​ចោល​រដ្ឋាភិបាល​ខ្មែរ​ក្រហម​។ ប្រទេស​នេះ​ក៏​បញ្ជូន​កង​ទ័ព​មួក​ខៀវ​មក​ការពារ​សន្តិសុខ​កម្ពុជា​នៅ​ឆ្នាំ​១៩៩២​ផង​ដែរ​ ហើយ​ក៏​​ជា​ប្រទេស​នៅ​អឺរ៉ុប​ដែល​ជួយ​គាំទ្រ​ដល់​កម្ពុជា​ក្នុង​បញ្ហា​ EBA និង​តែង​តែ​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ដើម្បី​ឱ្យ​បាន​ទៅ​សិក្សា​។

គិត​រហូត​មកដល់​ពេល​នេះ​ទំនាក់​ទំនង​កម្ពុជា​-ហុងគ្រី​ មាន​រយៈពេល​៦៩​ឆ្នាំ​ហើយ​ ក្នុង​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥​នៃ​ទំនាក់ទំនង​ អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​លើក​ឡើង​ថា «ទំនាក់​ទំនង​កម្ពុជា–ហុងគ្រី ផ្អែក​លើ​ការ​ជឿ​ទុកចិត្ត​គ្នា និង​សហប្រតិបត្តិការ យ៉ាង​ជិតស្និទ្ធ»៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

The post ព្រះមហាក្សត្រ​នឹង​យាង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ហុងគ្រី​ដើម​ឆ្នាំ​២០២៦ appeared first on Kampuchea Thmey Daily.