Connect with us

នយោបាយ

អ្នកនាំពាក្យ​ប្រធាន​សភា​ថា​ទំនាក់ទំនង​ជាមួយ​ហុងគ្រី​នៅ​តែ​ដដែល​ទោះ​បី​ប្រទេស​នេះ​​ផ្លាស់ប្ដូរ​មេដឹកនាំ​ថ្មី

បានផុស

នៅ

នាយខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​ប្រធាន​រដ្ឋសភា​លោក កែវ ពិសិដ្ឋ បាន​បញ្ជាក់​ថា​ទំនាក់ទំនង​រវាង​រដ្ឋសភា​កម្ពុជា និង​រដ្ឋសភា​ហុងគ្រី​គឺ​នៅ​តែ​រក្សា​ដដែល និង​ពង្រឹង​ការ​អនុវត្តន៍​អនុស្សារណៈ​រវាង​សភា​ទាំង​ពីរ​ឱ្យ​បាន​រីក​ចម្រើន​ថែម​ទៀត​ បើ​ទោះ​បី​ហុង​គ្រី​បាន​ផ្លាស់ប្ដូរ​មេដឹកនាំ​ថ្មី​ក្ដី​។

អ្នកនាំពាក្យប្រធានរដ្ឋសភា លោក កែវ ពិសិដ្ឋ ថ្លែង​នៅ​វិមានសភា​ថ្ងៃ​ទី៦ ខែ​ឧសភា ឆ្នាំ​២០២៦
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ហុងគ្រី​បាន​បញ្ចប់​ការ​ដឹក​នាំ​១៦​ឆ្នាំ​របស់​គណបក្ស Fidesz ដោយ​ជំនួស​នូវ​មេ​ដឹក​នាំ​ថ្មី​មក​ពី​គណបក្ស Tisza ដែល​បាន​ឈ្នះ​ការ​បោះឆ្នោត​កាល​ពី​ដើម​ខែ​មេសា​កន្លង​ទៅ​។

អ្នកនាំពាក្យ​ប្រធាន​សភា​លោក កែវ ពិសិដ្ឋ បាន​ប្រាប់​កម្ពុជា​ថ្មី​ថា​ ទំនាក់ទំនង​រវាង​កម្ពុជា និង​ហុងគ្រី​នៅ​តែ​ល្អ​ជា​ប្រក្រតី​ទោះ​បី​ជា​មាន​ការ​ផ្លាស់ប្ដូរ​ថ្នាក់​ដឹក​នាំ​ក្ដី​។ លោក​បន្ថែម​ថា​ក្នុង​ក្រប​ខណ្ឌ​សភា​វិញ​ដែល​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​កាល​ពី​ឆ្នាំ​មុន​គឺ​នៅ​តែ​រក្សា​ការ​អនុវត្ត​ដដែល​។ លោក​សង្ឃឹម​ថា​ក្រោយ​ពី​ហុងគ្រី​បង្កើត​សភា​ថ្មី​រួច​ភាគី​ទាំង​ពីរ​អាច​នឹង​ពិភាក្សា​គ្នា​ក្នុង​ការ​ជំរុញ​ការ​អនុវត្ត​អនុស្សរណៈ​យោគយល់​គ្នា​នេះ​បន្ត​។

លោក​ថា៖ «យើង​នៅ​តែ​មាន​ទំនាក់ទំនង​ល្អ​ជា​ធម្មតា​ទេ!​ ធម្មតា​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​​ការ​ផ្លាស់ប្ដូរ​ថ្នាក់ដឹកនាំ​គឺ​ជា​រឿង​ធម្មតា​ទេ​ក្នុង​អាណត្តិ​មួយ​ទៅ​អាណត្តិ​មួយ​គាត់​បោះឆ្នោត​៥​ឆ្នាំ​ម្ដង​​»

សម្ដេចសភាធិបតី ឃួន សុដារី និង​ប្រធានរដ្ឋសភាហុងគ្រី លោក ឡាស្លូ កូវឺរ (László Kövér) ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០២៥

ទំនាក់ទំនង​រវាង​កម្ពុជា និង​ហុងគ្រី​ ត្រូវ​បាន​មើល​ឃើញ​ថា​មាន​ទំនាក់ទំនង​ល្អ​ច្រើន​ក្នុង​ការ​ដឹក​នាំ​របស់​គណបក្ស​ Fidez ដែល​មាន​ទាំង​ការ​ផ្លាស់ប្ដូរ​ទស្សនកិច្ច​របស់​មេដឹកនាំ​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។ ប្រធាន​សភា​កម្ពុជា​ សម្ដេច​សភា​ធិបតី ឃួន សុដារី បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ហុងគ្រី​កាល​ពី​ខែ​តុលា ឆ្នាំ​២០២៥ និង​បានចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ចំនួន​ពីរ ស្តីពី​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋសភា និង​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ប្រទេស​ទំាងពីរ​ដែល​នឹង​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​រដ្ឋសភា​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែ​សកម្ម។

លោក Peter Magyar​ បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសហុងគ្រី

​គួរ​ឱ្យ​ដឹង​​ផង​ដែរ​បន្ទាប់​ឈ្នះ​ឆ្នោត​ភ្ល្លូកទឹកភ្លូកដី​ក្នុង​ការ​បោះឆ្នោត​ខែ​មេសា ឆ្នាំ​២០២៦ មក​ហុងគ្រី​បាន​រៀបចំ​​ថ្នាក់​ដឹក​នាំ​សភា និង​រដ្ឋាភិបាល​ថ្មី​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា សប្ដាហ៍​មុន​។ ដែល​ប្រធាន​សភា​ថ្មី​ដឹក​នាំ​ដោយលោកស្រី Agnes Forsthofferនិង​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​លោក Péter Magyar៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម