ព័ត៌មានជាតិ
សភាកម្ពុជា និងហុងគ្រី បន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិប្រទេសទាំងពីរ
សភាកម្ពុជា និងសភាហុងគ្រី បានបញ្ជាក់អំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ ខណៈកន្លងទៅ ស្ថាប័នសភាកម្ពុជា និងហុងគ្រី បានចុះអនុស្សរណៈនៃការយោគយល់រវាងគ្នា ដែលជាមូលដ្ឋានសំខាន់សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការនេះ។

ការបញ្ជាក់ឡើងវិញបែបនេះបានធ្វើឡើងដោយអនុប្រធានទី១ព្រឹទ្ធសភាកម្ពុជា លោក អ៊ុច បូររិទ្ធ និងលោកស្រី Márta MÁTRAI អនុប្រធានទី១រដ្ឋសភាហុងគ្រី ក្នុងជំនួបពិភាក្សាការងារនៅឯប្រទេសតួកគី អំឡុងពេលភាគីទាំងពីរ ទៅចូលរួមមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។
តាមការបញ្ជាក់របស់ព្រឹទ្ធសភាកម្ពុជា តាមរយៈជំនួបនេះគឺបានឆ្លុះបញ្ចាំងពីមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងហុងគ្រី ពិសេសគឺឆ្លុះបញ្ចាំងពីតួនាទីយ៉ាងសកម្មរបស់ព្រឹទ្ធសភាកម្ពុជា ក្នុងការជំរុញការទូតសភា។

លោក អ៊ុច បូររិទ្ធ បានលើកឡើងអំពីសារៈសំខាន់នៃការពង្រឹងយន្តការក្រុមមិត្តភាពសភាកម្ពុជា-ហុងគ្រី និងការចូលរួមរបស់ព្រឹទ្ធសភាកម្ពុជា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការនេះ ដើម្បីជាឱកាសសម្រាប់ស្ថានប័នជាមិត្តទាំងពីរអាចធ្វើការផ្លាស់ប្តូរព័ត៌មាន ទស្សនៈ និងបទពិសោធជាប្រចាំ។ លោកបញ្ជាក់ថា កម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយហុងគ្រី ក្នុងក្របខណ្ឌនៃការទូតសភា ដើម្បីពង្រឹងមិត្តភាព និងជំរុញការអភិវឌ្ឍជាតិ។
ជាការឆ្លើយតប លោកស្រី Márta MÁTRAI បានស្វាគមន៍ចំពោះអនុស្សរណៈនៃការយោគយល់គ្នា (MoU) និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានសភានៃប្រទេសទាំងពីរ ដែលត្រូវបានចុះហត្ថលេខាកន្លងមក ដោយចាត់ទុកថា ជាមូលដ្ឋានសំខាន់សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័នទៅមុខទៀត។

គួរឱ្យដឹងថា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា និងអគ្គលេខាធិការដ្ឋានរដ្ឋសភាហុងគ្រី បានចុះអនុស្សរណៈជាមួយនឹងគ្នា កាលពីដើមខែមីនា ឆ្នាំ២០២៦ ដោយអនុស្សរណៈនោះ គឺមានបំណងជំរុញកិច្ចសហប្រតិបត្តិការស្ថាប័នតាមរយៈការផ្លាស់ប្តូរបទពិសោធ ទស្សនកិច្ចសិក្សា កិច្ចសន្ទនាវិជ្ជាជីវៈ និងសកម្មភាពកសាងសមត្ថភាព ដើម្បីបង្កើតផលប្រយោជន៍ជាក់ស្តែងសម្រាប់ស្ថាប័នទាំងពីរ និងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែទូលំទូលាយ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


