ព័ត៌មានជាតិ
សភាកម្ពុជា និងហុងគ្រី ចុះ MOU ក្នុងការជំរុញកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិ
លោក អ៊ុច បូររិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភា បានទទួលជួបលោក György Such អគ្គលេខាធិការរដ្ឋសភាហុងគ្រី ដោយភាគីទាំងពីរបានផ្ដោតការពិភាក្សាជាសំខាន់លើការជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ ខណៈអនុស្សរណៈនៃការយោគយល់គ្នា MOU រវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា និងអគ្គលេខាធិការដ្ឋានរដ្ឋសភាហុងគ្រី ក៏ត្រូវបានចុះហត្ថលេខា។

អនុស្សរណៈខាងលើ គឺមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការស្ថាប័ន តាមរយៈការផ្លាស់ប្តូរបទពិសោធ ទស្សនកិច្ចសិក្សា កិច្ចសន្ទនាវិជ្ជាជីវៈ និងសកម្មភាពកសាងសមត្ថភាព ក្នុងគោលដៅបង្កើតផលប្រយោជន៍ជាក់ស្តែងសម្រាប់ស្ថាប័នទាំងពីរ និងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែទូលំទូលាយ។

ក្នុងជំនួបដែលធ្វើឡើងនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាកម្ពុជា កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ មុនពិធីចុះហត្ថលេខាលើអនុស្សរណៈនោះ លោក អ៊ុច បូររិទ្ធ និងលោក György Such បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពយូរង្វែង និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដែលបានផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ព្រមទាំងរំលឹកអំពីការរីកចម្រើនទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិ ដែលបានឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងការរក្សាកិច្ចសន្ទនារវាងគ្នាទៅវិញទៅមក។

ភាគីទាំងពីរ ក៏បានពិភាក្សារិះរកមធ្យោបាយជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានភាពជាក់ស្តែងបន្ថែមទៀត ពិសេស ក្នុងបរិបទ ដែលស្ថានការណ៍អន្តរជាតិបន្តវិវឌ្ឍយ៉ាងឆាប់រហ័ស និងបង្កជាបញ្ហាប្រឈមកំពុងកើនឡើងចំពោះសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ។
ការទូត សេដ្ឋកិច្ច ថាមពល អប់រំ ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាលើបញ្ហាតំបន់ដែលជាកង្វល់រួម គឺជាវិស័យដ៏មានសារៈសំខាន់ ដែលភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាផងដែរ ហើយក៏ជាការសម្លឹងឃើញសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហុងគ្រី៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


