Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រ​នឹង​យាង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ហុងគ្រី​ដើម​ឆ្នាំ​២០២៦

បានផុស

នៅ

​ព្រះមហាក្សត្រ​កម្ពុជា សម្ដេច​ព្រះ​បរមនាថ​ នរោត្តម សីហមុនី នឹង​គ្រោង​យាង​ព្រះរាជ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ហុងគ្រី នា​ដើម​ឆ្នាំ​២០២៦​ខាង​មុន​។ នេះ​បើ​តាម​ការ​​ចុះ​ផ្សាយ​ដោយ​រដ្ឋសភា​កម្ពុជា​នៅ​ថ្ងៃ​ទី​២៨ ខែ​តុលានេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សភា​កម្ពុជា​បាន​ដក​ស្រង់​ប្រសាសន៍​របស់​ប្រធាន​សភា​ហុងគ្រី​លោក ឡាស្លូ កូវឺរ (Laszlo Kover) ដែល​បាន​ជម្រាប​ដល់​ប្រធាន​សភា​កម្ពុជា​ ឃួន សុដារី ក្នុង​ពេល​សម្ដេច​ធ្វើ​ទស្សនកិច្ច​ថា​៖ «ប្រទេស​ហុងគ្រី កំពុង​ត្រៀម​រៀបចំ​ថ្វាយ​បដិសណ្ឋារកិច្ច ព្រះ​រាជ​ដំណើរ​ទស្សនកិច្ច​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ប្រទេស​ហុងគ្រី នាដើមឆ្នាំ២០២៦ខាង មុខ​នេះ»

​នៅ​មិន​ទាន់​មាន​ព័ត៌មាន​លំអិត​យ៉ាង​ណា​ពី​ដំណើរ​ទស្សនកិច្ច​របស់​ព្រះ​មហាក្សត្រ​កម្ពុជា​ទៅ​ប្រទេស​ហុងគ្រី​នៅ​ដើម​ឆ្នាំ​ក្រោយ​នោះ​ទេ។

ប្រទេស​ហុងគ្រី​គឺ​ជា​មិត្ត​ជិតស្និទ្ធ​បំផុត​មួយ​របស់​កម្ពុជា​នៅ​ទ្វីប​អឺរ៉ុប​ដែល​បាន​ជួយ​កម្ពុជា​ជា​បន្តបន្ទាប់​តាំង​ពី​ឆ្នាំ​១៩៧៩​ ​ជា​ប្រទេស១​ក្នុង​ចំណោម​៥​ដំបូង​គេ​ដែល​​ទទួល​ស្គាល់​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​​ច្រាន​ចោល​រដ្ឋាភិបាល​ខ្មែរ​ក្រហម​។ ប្រទេស​នេះ​ក៏​បញ្ជូន​កង​ទ័ព​មួក​ខៀវ​មក​ការពារ​សន្តិសុខ​កម្ពុជា​នៅ​ឆ្នាំ​១៩៩២​ផង​ដែរ​ ហើយ​ក៏​​ជា​ប្រទេស​នៅ​អឺរ៉ុប​ដែល​ជួយ​គាំទ្រ​ដល់​កម្ពុជា​ក្នុង​បញ្ហា​ EBA និង​តែង​តែ​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ដើម្បី​ឱ្យ​បាន​ទៅ​សិក្សា​។

គិត​រហូត​មកដល់​ពេល​នេះ​ទំនាក់​ទំនង​កម្ពុជា​-ហុងគ្រី​ មាន​រយៈពេល​៦៩​ឆ្នាំ​ហើយ​ ក្នុង​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥​នៃ​ទំនាក់ទំនង​ អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​លើក​ឡើង​ថា «ទំនាក់​ទំនង​កម្ពុជាហុងគ្រី ផ្អែក​លើ​ការ​ជឿ​ទុកចិត្ត​គ្នា និង​សហប្រតិបត្តិការ យ៉ាង​ជិតស្និទ្ធ»៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម