Connect with us

ព័ត៌មានជាតិ

ក្រសួងការបរទេសកម្ពុជា និងហុងគ្រី បើកកិច្ចពិគ្រោះយោបល់នយោបាយ​ ដើម្បីពង្រឹងទំនាក់ទំនង

បានផុស

នៅ

លោកស្រី ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានទៅបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលក្នុងនោះ លោកស្រី និងលោក Péter Sztáray រដ្ឋលេខាធិការ ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងសន្តិសុខថាមពល នៃក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី បានធ្វើជាសហប្រធានដឹកនាំកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ រវាងក្រសួងការបរទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាគីទាំងពីរបានគូសបញ្ជាក់នូវចំណងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលបាននិងកំពុងរីកចម្រើនលើវិស័យជាច្រើនដែលជាប្រយោជន៍រួម ដូចបានឆ្លុះបញ្ចាំងតាមរយៈជំនួបជាញឹកញាប់ និងប្រកបដោយផ្លែផ្ការវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

ភាគីទាំងពីរទន្ទឹងរង់ចាំប្រារព្វខួបលើកទី៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងហុងគ្រីនៅក្នុងឆ្នាំ២០២៦។ រដ្ឋលេខាធិការទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃយន្តការកិច្ចពិគ្រោះយោបល់នយោបាយ និងការផ្លាស់ប្តូរកម្រិតខ្ពស់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងអភិវឌ្ឍន៍។

សហប្រធានទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងលើកឡើងពីជំហានជាក់ស្តែងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជាពាណិជ្ជកម្ម និងការវិនិយោគ ការគ្រប់គ្រងធនធានទឹក កសិកម្ម និងកសិឧស្សាហកម្ម ថាមពល អប់រំ សុខាភិបាល និងទេសចរណ៍។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការព្រួយបារម្ភរួម រួមទាំងបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម