ការប៉ះទង្គិច Archives - Kampuchea Thmey Daily

ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង​សាហាវ​​រវាង​ប៉ូលិស​បង់ក្លាដែស ​និង​អ្នក​គាំទ្រ Hasina សម្លាប់មនុស្ស៤នាក់
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារប័ត៌មាន​AP នៅថ្ងៃទី១៧ខែកក្កដា យ៉ាងហោចណាស់មនុស្ស ៤ នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួសខណៈដែលកងកម្លាំងសន្តិសុខបង់ក្លាដែសបានប៉ះទង្គិចជាមួយអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រីដែលត្រូវបានបណ្តេញចេញពីតំណែង Sheikh Hasina នៅ Gopalganj រដ្ឋ Bihar ដែលជាស្រុកកំណើតរបស់លោកស្រី។

លោកស្រី Sheikh Hasina (រូបភាព៖ New York Times)

អំពើហិង្សាបានផ្ទុះឡើងនៅក្នុងប្រទេសបង់ក្លាដែសជាថ្មីម្ដងទៀត អំឡុងពេលមានការហែក្បួនតវ៉ាដោយគណបក្សពលរដ្ឋជាតិ(National Citizen Party) ដឹកនាំដោយនិស្សិត ដែលបានបង្កើតឡើងបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី Sheikh Hasina ត្រូវបានដកចេញពីអំណាចកាលពីឆ្នាំមុន។

បើតាមវីដេអូកាមេរ៉ាអ្នកគាំទ្រលោកស្រី Hasina បានវាយប្រហារប៉ូលិស និងដុតរថយន្ត ទើបជំរុញឲ្យរដ្ឋាភិបាល​​ដាក់​បម្រាម​គោចរ​ទាំង​យប់​ ហើយ​កង​កម្លាំង​ទាហាន​បាន​ជួយ​មេ​ដឹក​នាំ​និស្សិត​ឲ្យ​គេច​ចេញ​ពី​តំបន់​នោះ​ដោយ​សុវត្ថិភាព។ រដ្ឋាភិបាលបណ្តោះអាសន្នដែលដឹកនាំដោយអ្នកឈ្នះរង្វាន់ណូបែលសន្តិភាព លោក Muhammad Yunus បានថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហិង្សានេះ ហើយបានសន្យាថានឹងដាក់ទណ្ឌកម្មអ្នកប្រព្រឹត្ត។ ជុំវិញបញ្ហានេះដែរគណបក្សនយោបាយផ្សេងទៀតបានប្រកាសថានឹងធ្វើការតាវ៉ាទូទាំងប្រទេស។

នៅពេលនេះប្រទេសបង់ក្លាដែសកំពុងប្រឈមនឹងភាពចលាចលនយោបាយកាន់តែខ្លាំងឡើង ហើយភាពចលាចលកំពុងធ្វើឱ្យពិបាកក្នុងការនាំមកនូវសន្តិភាព និងស្ថិរភាព។ លោកស្រី Hasina ដែលបច្ចុប្បន្នស្ថិតនៅក្នុងប្រទេសឥណ្ឌា កំពុងត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ហើយរដ្ឋាភិបាលកំពុងព្យាយាមនាំនាងត្រឡប់មកវិញដើម្បីកាត់ទោស។ ការបោះឆ្នោតថ្មីត្រូវបានគ្រោងធ្វើឡើងនៅឆ្នាំ ២០២៦ ប៉ុន្តែស្ថានការណ៍នៅតែតានតឹងនៅឡើយ៕

ក្រុមអ្នកគាំទ្រ Sheikh Hasinaប៉ះទង្គិចជាមួយប៉ូលិស (រូបភាព៖ Reuters)

ប៉ូលិសបង់ក្លាដែសបង្ក្រាបអ្នកតវ៉ា (រូបភាព៖ Reuters)

អត្ថបទ៖ ​ប៊ុន សុភាព

The post ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង​សាហាវ​​រវាង​ប៉ូលិស​បង់ក្លាដែស ​និង​អ្នក​គាំទ្រ Hasina សម្លាប់មនុស្ស៤នាក់ appeared first on Kampuchea Thmey Daily.

មនុស្ស​៧​នាក់​បាន​ស្លាប់​ក្នុងការ​​ប្រយុទ្ធ​​គ្នា​​នៅ​ព្រំដែនរវាង​យោធា​លីបង់​និង​ស៊ីរី​​​
មនុស្ស​យ៉ាង​ហោច​ណាស់៧នាក់​បាន​ស្លាប់ និង ៥២នាក់​បាន​រង​របួស​ក្នុង​ការ​​​ប្រយុទ្ធ​​គ្នា​រយៈពេល២ថ្ងៃនៅ​ព្រំដែន​លីបង់ជាមួយ​ប្រទេស​ស៊ីរី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៨ខែមីនានេះ។

(រូបភាព៖ AP)

ក្រសួងសុខាភិបាលលីបង់ បានឲ្យដឹងថា ការការប៉ះទង្គិចគ្នា៣​លើក​ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះនៅព្រំដែនលីបង់-ស៊ីរី បានបណ្តាល​ឲ្យ​ពលរដ្ឋស្លាប់​៧នាក់ និងរបួស​៥២​នាក់ផ្សេងទៀត ក្នុងនោះមនុស្ស៦នាក់បានស្លាប់កាលពីថ្ងៃចន្ទ និង​ក្មេងប្រុសអាយុ ១៥​ឆ្នាំម្នាក់បានស្លាប់កាលពីថ្ងៃអាទិត្យ។

ចំពោះការប៉ះទង្គិចគ្នាដែលបានកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យនៅព្រំដែនស៊ីរី-លីបង់ ដោយអាជ្ញាធរស៊ីរីបានចោទប្រកាន់​ក្រុមប្រដាប់អាវុធហេបូឡា​​លីបង់​ថាបានចាប់​​​​ជម្រិត​​ទាហានបីនាក់ចូលទៅក្នុងប្រទេសលីបង់ ហើយសម្លាប់ពួកគេ។ ប៉ុន្តែបើតាមរដ្ឋមន្ត្រីក្រសួងព័ត៌មានប្រទេសលីបង់ លោក Paul Morkos អ្នកស្លាប់ទាំងបីនាក់គឺជាអ្នករត់ពន្ធ។

បន្ទាប់បីការសម្លាប់នេះកងកម្លាំងស៊ីរីបានបាញ់ផ្លោងចូលទៅក្នុងប្រទេសលីបង់ ហើយបានធ្វើឲ្យការប៉ះទង្គិចគ្នានៅតាមព្រំដែនបន្តឡើងទៀតកាលពីថ្ងៃចន្ទ។

(រូបភាព៖ AP)

ពាក់ព័ន្ធបញ្ហានេះប្រធានាធិបតីលីបង់ លោក Joseph Aoun បានប្រកាសកាលពីថ្ងៃចន្ទថា លោកបានបញ្ជាឱ្យកងទ័ពឆ្លើយតបនឹងអំពើហិង្សានៅព្រំដែនភាគខាងជើង និងភាគខាងកើតជាមួយប្រទេសស៊ីរី។ យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីបាននិយាយថាប្រទេសលីបង់ «នឹងមិនអនុញ្ញាតឱ្យ» ការប៉ះទង្គិចគ្នានៅតាមព្រំដែនបន្តទៀតទេ»។

គួរបញ្ជាក់ថាថ្មីៗនេះ អំពើហិង្សាបានផ្ទុះឡើងនៅក្នុងតំបន់រវាងយោធាស៊ីរី និងក្រុមប្រដាប់អាវុធលីបង់ ដែលជាសម្ព័ន្ធមិត្តជាមួយរបបរបស់អតីតប្រធានាធិបតីស៊ីរី Bashar al-Assad។ កាល​ពី​សប្តាហ៍​មុន អំពើ​ហិង្សាក៏​បានសម្លាប់អ្នក​គាំទ្រលោក Assad និង​ជន​ស៊ីវិល​មក​ពី​សហគមន៍ Alawite ក្នុង​ប្រទេស​ស៊ីរីជាច្រើននាក់ ខណៈរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយលីបង់ សហគមន៍នេះក៏មានជាប់ពាក់ព័ន្ធនឹងការចាប់ទាហានស៊ីរីផងដែរ។

ទោះយ៉ាងណាកង​ទ័ព​លីបង់ និង​ស៊ីរី​បាន​និយាយ​ថា ពួកគេ​បាន​កំពុង​ទំនាក់​ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​តាម​ព្រំដែន ដោយយោធា​លីបង់បាន​ប្រគល់​សាកសព​ទាហាន​ទាំង​បី​នាក់​ទៅ​ប្រទេស​ស៊ីរីវិញផងដែរ។

គួរបញ្ជាក់ថាព្រំដែនលីបង់និងស៊ីរី លាតសន្ធឹងប្រវែង ៣៧៥គីឡូម៉ែត្រ និងមានលក្ខណៈជាដីរដិបរដុប ដោយគ្មានការកំណត់ច្បាស់លាស់នៅក្នុងតំបន់ជាច្រើន និងតែងតែមានការប៉ះទង្គិចគ្នាជាញឹកញាប់៕

(រូបភាព៖ AP)

(រូបភាព៖ AP)

(រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន​ សុភាព

The post មនុស្ស​៧​នាក់​បាន​ស្លាប់​ក្នុងការ​​ប្រយុទ្ធ​​គ្នា​​នៅ​ព្រំដែនរវាង​យោធា​លីបង់​និង​ស៊ីរី​​​ appeared first on Kampuchea Thmey Daily.

​កងកម្លាំង​អាហ្វហ្គានីស្ថាន និង​ប៉ាគីស្ថាន​ប៉ះទង្គិច​ ​ប្រជាជន​រាប់សិប​​ភៀសខ្លួន​
អ្នកស្រុកបានភៀសខ្លួនចេញពីតំបន់ព្រំដែនរវាងប្រទេសអាហ្វហ្គានីស្ថាននិងប៉ាគីស្ថាន បន្ទាប់ពីកងកម្លាំងពីភាគីទាំងពីរបាន​ប៉ះទង្គិចគ្នាកាលពីព្រឹកថ្ងៃអង្គារ​ជុំវិញ​ការបិទច្រក​ព្រំដែនឆ្លងកាត់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០៥ខែមីនានេះ។

(រូបភាព៖​​AP)

មន្ត្រីប៉ាគីស្ថានដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាមានការបាញ់ប្រហារគ្នាទៅវិញទៅមកពីរថ្ងៃជាប់ៗគ្នានៅ Torkhamដែលជាច្រកឆ្លងកាត់ដ៏សំខាន់រវាងប្រទេសទាំងពីរដែលត្រូវបានបិទចាប់តាំងពីថ្ងៃទី ២១ ខែកុម្ភៈ ដោយសារតែជម្លោះរវាងប្រទេសជិតខាងទាំងពីរ។

ការបាញ់ប្រហាររវាងកងកម្លាំងសន្តិសុខទាំងសងខាងដោយប្រើអាវុធធុនស្រាល និងធ្ងន់បានធ្វើឱ្យមានការភ័យខ្លាចនិងការភ័យស្លន់ស្លោក្នុងចំណោមអ្នកស្រុក ធ្វើឲ្យពួកគេបានភៀសខ្លួនទៅកាន់ទីតាំងដែលមានសុវត្ថិភាពជាងមុន។ បុគ្គលិកសន្តិសុខប៉ាគីស្ថានបីនាក់បានរងរបួសនៅក្នុងការប៉ះទង្គិចចុងក្រោយនេះ​ តែមិន​មាន​ជន​ស៊ីវិល​រង​គ្រោះ​ទេ។ មន្ត្រី​រូប​នេះ​បាន​និយាយ​ថា​៖ «​ស្ថានការណ៍​នៅ​តែ​តានតឹង ជាពិសេសបញ្ហាសន្តិសុខ»។

បើតាម អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក Abdul Mateen Qani បាននិយាយកាលពីថ្ងៃអង្គារថា អាជ្ញាធរនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីដោះស្រាយបញ្ហាតាមរយៈការពិភាក្សា។

គួរបញ្ជាក់ថាប្រទេសទាំងពីរនាពេលកន្លងមកបានបិទច្រកព្រំដែន Torkham និងច្រកព្រំដែន Chaman ភាគនិរតី ដែលតែងតែមានការបាញ់ប្រហារ ដែលធ្វើឲ្យជំងឺ អ្នកដំណើរ និងអ្នកជំនួញទាំងអស់មានបញ្ហាដោយសារតែការបិទរយៈពេលយូរ ខណៈផ្លូវឆ្លងកាត់នេះមានសារៈសំខាន់ណាស់សម្រាប់ពាណិជ្ជកម្ម និងការធ្វើដំណើររវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន៕

(រូបភាព៖​​AP)

(រូបភាព៖​​AP)

(រូបភាព៖​​AP)

(រូបភាព៖​​AP)

អត្ថបទ៖ ប៊ុន សុភាព

The post ​កងកម្លាំង​អាហ្វហ្គានីស្ថាន និង​ប៉ាគីស្ថាន​ប៉ះទង្គិច​ ​ប្រជាជន​រាប់សិប​​ភៀសខ្លួន​ appeared first on Kampuchea Thmey Daily.

កុមាររាប់សិបនាក់ស្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅពិព័រណ៍បុណ្យណូអែល​នៅ​នីហ្សេរីយ៉ា
បើតាមការចេញផ្សាយរបស់សារព័ត៌មាន​ BBC បានឲ្យដឹងថាក្មេងៗចំនួន ៣៥នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សា​វាយ​ប្រយុទ្ធ​គ្នា​​នៅឯការតាំងពិព័រណ៍បុណ្យណូអែលនៅក្នុងទីក្រុង Ibadan ភាគនិរតីនៃប្រទេសនីហ្សេរីយ៉ានិង៦នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

(រូបភាព៖  AP)

កម្មវិធីនេះពិព័រណ៍បុណ្យណូអែលនេះត្រូវបានអ្នករៀបចំកម្មវិធីសន្យាថានឹងផ្តល់អំណោយជាសាច់ប្រាក់ និងអាហារផងដែរដល់កុមារ ប៉ុន្តែមនុស្សជាច្រើនបានទម្លាយថា មានការប្រជ្រៀតគ្នា កុមារខ្លះគាំងបេះដូង ខណៈដែលពួកគេតស៊ូដើម្បីចូល។

អ្នកស្រុកបាននិយាយថា កុមារជាង ៥០០០នាក់បានប្រមូលផ្តុំគ្នានៅទីកន្លែងនោះ ហើយការប៉ះទង្គិចបានកើតឡើងនៅពេលដែលអ្នករៀបចំសំខាន់ៗបានមកដល់និងចាប់ផ្តើមព្រឹត្តិការណ៍នេះ ខណៈមូលហេតុដែលនាំឲ្យមាន​ការ​ប៉ះទង្គិច​គ្នា​មិន​ត្រូវ​បាន​គេ​បង្ហាញ​ឱ្យ​ដឹង​ឡើយ ។

ប៉ូលិសបានចាប់ខ្លួនមនុស្សប្រាំបីនាក់ដែលនៅពីក្រោយព្រឹត្តិការណ៍នេះ រួមទាំងអ្នករៀបចំសំខាន់គឺលោក Naomi Silekunola ដែលជាឥស្សរជនល្បីល្បាញនៅក្នុងទីក្រុង។ លោកប្រធានាធិបតី Bola Tinubu បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់គាត់ចំពោះឪពុកម្តាយដែលបានបាត់បង់កូនរបស់ពួកគេ ហើយបានបញ្ជាឱ្យមានការស៊ើបអង្កេតយ៉ាងម៉ត់ចត់។

ឪពុកម្តាយដែលរងផលប៉ះពាល់ខ្លះបានប្រាប់អ្នកសារព័ត៌មានថាពួកគេបានជូនដំណើរកូនរបស់ពួកគេទៅជួបជុំគ្នានៅឯកន្លែងនៃ «ពិធីបុណ្យណូអែលចុងឆ្នាំ» នៅព្រឹកព្រលឹមម៉ោង ០៥:០០នៅថ្ងៃពុធ ប្រាំម៉ោងមុនពេលព្រឹត្តិការណ៍ចាប់ផ្តើម។ ពួកគេសង្ឃឹមថានឹងទទួលបានប្រាក់ និងអាហារមួយចំនួន ខណៈដែលអ្នករៀបចំកម្មវិធីបានសន្យាថានឹងផ្តល់ប្រាក់ចំនួន ៥០០០ Naira ក្នុងម្នាក់ៗ ដែលស្មើនឹងប្រហែល ៣​​ដុល្លារ ដល់កុមារចំនួន ៥០០០នាក់ក៏ដូចជាចែកម្ហូបដោយឥតគិតថ្លៃដល់អ្នកចូលរួមផងដែរ។

គួរបញ្ជាក់ថាមានឧបទ្ទវហេតុស្រដៀងគ្នាជាច្រើននៅឆ្នាំនេះ ដោយកាលពីខែមីនា និស្សិតស្រីពីរនាក់ត្រូវបានមនុស្សជាន់ស្លាប់នៅសាកលវិទ្យាល័យ Nasarawa State Keffi ក្បែររដ្ឋធានី Abuja នៅពេលដែលកម្មវិធីចែកអង្ករដោយអភិបាលរដ្ឋបានធ្វើឱ្យហ្វូងមនុស្សកើនឡើង ហើយយ៉ាងហោចណាស់មនុស្ស ២៣ នាក់បានរងរបួស។

បីថ្ងៃក្រោយមកនៅរដ្ឋ Bauchi ភាគខាងជើង យ៉ាងហោចណាស់មនុស្ស ៧ នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចមួយផ្សេងទៀត នៅពេលដែលសប្បុរសជន និងពាណិជ្ជករកំពុងផ្តល់អំណោយចំនួន ៥០០០ Naira ៕

(រូបភាព៖  AP)

អត្ថបទ៖ ប៊ុន សុភាព

The post កុមាររាប់សិបនាក់ស្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅពិព័រណ៍បុណ្យណូអែល​នៅ​នីហ្សេរីយ៉ា appeared first on Kampuchea Thmey Daily.

ម៉ិកស៊ិក៖ ក្រុមជួញដូរគ្រឿងញឿនដ៏ធំប្រយុទ្ធ​​គ្នា​បណ្តាល​ឱ្យស្លាប់​រាប់​សិបនាក់​
យ៉ាងហោចណាស់មនុស្ស១០នាក់ត្រូវបានសម្លាប់នៅក្នុងរដ្ឋ Sinaloa ភាគពាយ័ព្យនៃប្រទេសម៉ិកស៊ិក ដែលនាំឱ្យចំនួនមនុស្សស្លាប់ឬបាត់ខ្លួនកើនឡើងដល់ជាង១០០ នាក់ ខណៈដែលក្រុមបក្សពួកដែលជាគូប្រជែងជួញដូរគ្រឿងញៀនដ៏មានឥទ្ធិពលបានប៉ះទង្គិចគ្នា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៣ខែកញ្ញានេះ។

(រូបភាព៖ AP)

អំពើហិង្សាដ៏ឃោឃៅនិងចុងក្រោយបំផុតនេះត្រូវបានរាយការណ៍ដោយមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យដែលបានកើតឡើងបន្ទាប់ពីការចាប់ខ្លួន​​កាល​ពី​ខែ​កក្កដា​នៃសហស្ថាបនិកក្រុមជួញដូរគ្រឿងញៀន​ លោក ISmael Mario Zambada García ដែលត្រូវបានគេស្គាល់ថាជា El Mayo ដែល​ជា​អតីតមេគ្រឿងញៀនម៉ិកស៊ិក។

លោក ISmael Mario Zambada García ដែល​ក៏​ជាមេដឹកនាំកំពូលនៃក្រុម Sinaloa Cartel ដែលជាបណ្តាញ​ក្រុមឧក្រិដ្ឋកម្មអន្តរជាតិដែលមានមូលដ្ឋាននៅក្នុងរដ្ឋ Sinaloa ប្រទេស​ម៉ិកស៊ិក ត្រូវ​បាន​ចាប់​ខ្លួន​​នៅសហរដ្ឋអាមេរិកកាលពីចុងខែកក្កដា ដែលបានធ្វើឱ្យមានការតស៊ូអំណាចផ្ទៃក្នុងនៅក្នុងក្រុមនេះ។

បើយោងតាមទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា មនុស្សប្រហែល៧០នាក់ត្រូវបានសម្លាប់នៅក្នុងរដ្ឋនេះ ចាប់តាំងពីថ្ងៃទី៩ខែកញ្ញា ដែលភាគច្រើននៅក្នុងទីក្រុង Culiacan។ ឯទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា មនុស្ស ៥១ នាក់​ផ្សេង​ទៀត​បាន​បាត់​ខ្លួន​ដោយសារតែ​អំពើ​ហិង្សានេះ ខណៈឧប្បត្តិហេតុដំបូងក្នុងចំណោមឧប្បត្តិហេតុទាំងបីកាលពីថ្ងៃសៅរ៍នៅតំបន់ Tres Rios កណ្តាលនៃទីក្រុង Culiacan គឺមានការបាញ់ប្រហារគ្នារវាងប៉ូលិស និងក្រុមជនត្រូវចោទ បន្ទាប់មកជនមិនស្គាល់មុខបានបិទផ្លូវជាមួយរថយន្ត និងម៉ូតូ។

ប្រព័ន្ធផ្សព្វផ្សាយម៉ិកស៊ិកក៏បានរាយការណ៍ពីការស្លាប់ចំនួនប្រាំពីរផ្សេងទៀត ក្នុងនោះសាកសពមនុស្ស ៥នាក់ត្រូវបានទុកចោលនៅតាមផ្លូវ ទាំងអាក្រាតកាយពាក់កណ្តាល និងពាក់មួក ដើម្បីជាការបំភិតបំភ័យដល់បក្សពួកដែលមានជម្លោះ។ រដ្ឋាភិបាលសហព័ន្ធក៏បានបញ្ជូនទាហាន 600 នាក់ផងដែរកាលពីថ្ងៃសៅរ៍ដើម្បីពង្រឹងសន្តិសុខនៅក្នុង Sinaloa។

(រូបភាព៖ AP)

គួររម្លឹកថា លោក Zambada អាយុ៧៦ឆ្នាំត្រូវបានចាប់ខ្លួននៅថ្ងៃទី២៥ខែកក្កដាបន្ទាប់ពីហោះហើរឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក ហើយ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ឃុំឃាំង​របស់​សហរដ្ឋ​អាមេរិក។ គាត់ត្រូវបានឃុំខ្លួនរួមជាមួយ Joaquin Guzman Lopez កូនប្រុសរបស់ Sinaloa សហស្ថាបនិកក្រុមជួញដូរ Joaquin “El Chapo” Guzman ដែលកំពុងកាត់ទោសប្រហារជីវិតនៅសហរដ្ឋអាមេរិក។

រលក​នៃ​អំពើ​ហិង្សា​ត្រូវ​បាន​គេ​ជឿ​ថា​កើតឡើងដោយសារសមាជិក​ក្រុម​ក្មេង​ទំនើង​ដែល​ស្មោះត្រង់​នឹងលោក​ El Chapo និង​កូន​ប្រុស​របស់​គាត់​ប្រឆាំង​នឹង​អ្នក​ផ្សេង​ទៀត​ដែល​មាន​សម្ព័ន្ធភាព​ជាមួយ លោក Zambada។

ពាក់ព័ន្ធបញ្ហានេះប្រធានាធិបតីម៉ិនស៉ិកលោក Andres Manuel Lopez Obrador ដែលចាកចេញពីតំណែងនៅចុងខែនេះ បានស្តីបន្ទោសលើសហរដ្ឋអាមេរិកថាបានរៀបចំផែនការជាឯកតោភាគីក្នុងការចាប់ខ្លួនលោក Zambada ។

ឆ្លើយតបនឹងការស្ដីបន្ទោសនេះលោក Ken Salazar ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានច្រានចោលការអះអាងនេះដោយថា «អ្វីដែលត្រូវបានកើតឡើងនៅក្នុង Sinaloa មិនមែនជាកំហុសរបស់សហរដ្ឋអាមេរិកទេ ហើយសហរដ្ឋអាមេរិកមិនអាចទទួលខុសត្រូវចំពោះការសម្លាប់រង្គាលនៅកន្លែងផ្សេងៗគ្នានេះនោះទេ»។

គួរបញ្ចាក់ថាប្រវត្តិរបស់ក្រុមជួញដូរ Sinaloa Cartel គឺបានវិវត្តន៍ពីក្រុមឧក្រិដ្ឋកម្មតូចមួយ ទៅជាអង្គការជួញដូរគ្រឿងញៀនដ៏មានឥទ្ធិពល និងហឹង្សាបំផុតមួយនៅក្នុងពិភពលោកមកដល់សព្វថ្ងៃ៕

(រូបភាព៖ AP)

The post ម៉ិកស៊ិក៖ ក្រុមជួញដូរគ្រឿងញឿនដ៏ធំប្រយុទ្ធ​​គ្នា​បណ្តាល​ឱ្យស្លាប់​រាប់​សិបនាក់​ appeared first on Kampuchea Thmey Daily.

ប៉ះទង្គិចគ្នា ៣ ម៉ោងរវាង តាលីបង់ និងក្រុមប្រដាប់អាវុធ អាហ្វហ្គានីស្ថាន ស្លាប់ ១៧ នាក់
ទីភ្នាក់ងារសារព័ត៌មាន Sputnik បានរាយការណ៍នៅថ្ងៃចន្ទនេះថា មនុស្សចំនួន ១៧ នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នារយៈពេល ៣ ម៉ោងរវាងក្រុមអ្នកប្រយុទ្ធតាលីបង់ និងក្រុមប្រដាប់អាវុធនៅក្នុងខេត្ត Herat ភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន ។

ប្រភពបាននិយាយថា “សាកសពមនុស្ស ១៧ នាក់ក្នុងនោះមានកុមារ ៧ នាក់ ស្ត្រី ៣ នាក់ និងបុរស ៧ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងខេត្ត Herat ហើយអ្នក​ទាំង​អស់​បាន​ស្លាប់ ​ដោយសារ​របួសធ្ងន់ធ្ងរពី​គ្រាប់​កាំភ្លើង” ។

យោងតាមមន្ត្រីអាហ្វហ្គានីស្ថានបានឲ្យដឹងថា ក្រុមតាលីបង់បានបើកប្រតិបត្តិការពិសេសមួយនៅខេត្ត Herat កាលពីថ្ងៃអាទិត្យ ប្រឆាំងនឹងឧក្រិដ្ឋជនក្នុងស្រុកដែលពាក់ព័ន្ធនឹងការចាប់ជំរិត ដែលក្នុងនោះយ៉ាងហោចណាស់ឧក្រិដ្ឋជន ៣ នាក់ត្រូវបានសម្លាប់ ក្នុងអំឡុងពេលប្រតិបត្តិការ ។

ទន្ទឹមនោះ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក Qari Saeed Khosti បានចោទប្រកាន់ថា អ្នកចាប់ជំរិត ៣ នាក់ដែលលាក់ខ្លួននៅក្នុងផ្ទះមួយត្រូវបានសម្លាប់ ក្នុងអំឡុងពេលប្រតិបត្តិការរបស់ប៉ូលិស ។ ទោះ​យ៉ាង​ណា អ្នក​នាំ​ពាក្យ​​ខេត្តរបស់ក្រុមតាលីបង់ ​បាន​ផ្តល់​ព័ត៌មាន​ខុស​គ្នា​អំពី​រឿង​នេះ ។

ដំបូងឡើយ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនបានរាយការណ៍ថា កងកម្លាំងតាលីបង់បានវាយឆ្មក់អតីតក្រុមបំបែកខ្លួនដែលទើបតែបានចូលរួមជាមួយក្រុមរដ្ឋឥស្លាម (IS) ។ ក្រុម​ជ្រុលនិយម​ទាំងពីរ​បាន​ប្រយុទ្ធ​គ្នា​តាំងពី​ការ​លេច​ចេញ​នៃ​ក្រុម IS នៅ​អាហ្វហ្គានីស្ថាន​ក្នុង​ឆ្នាំ ២០១៥ ។

គួរបញ្ជាក់ថា ក្រុមតាលីបង់បានឡើងកាន់អំណាចក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីដណ្តើមបានរដ្ឋធានីកាប៊ុលកាលពីថ្ងៃទី ១៥ ខែសីហា ។ ដោយសារតែរដ្ឋាភិបាលមុនបានដួលរលំ ហើយពលករបរទេសមួយចំនួនធំ និងសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថាន បានចាប់ផ្តើមចាកចេញពីប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ News NCR

ចុចអាន ៖ រុស្ស៊ី ពិចារណាថាដកក្រុម តាលីបង់ ចេញពីបញ្ជីអង្គការភេរវកម្ម

The post ប៉ះទង្គិចគ្នា ៣ ម៉ោងរវាង តាលីបង់ និងក្រុមប្រដាប់អាវុធ អាហ្វហ្គានីស្ថាន ស្លាប់ ១៧ នាក់ appeared first on Kampuchea Thmey Daily.

មិនខ្វល់រឿងបទឈប់បាញ់ចូលជាធរមាន កងកម្លាំងអ៊ីស្រាអែល និង ប៉ាឡេស្ទីន បន្តប៉ះទង្គិចគ្នាជាថ្មី
កងកម្លាំងសន្តិសុខអ៊ីស្រាអែល និងប៉ាឡេស្ទីន បានប៉ះទង្គិចគ្នាជាថ្មីនៅទីតាំងដ៏ពិសិដ្ឋ នៃវិហារឥស្លាមមួយកន្លែងនៅក្រុង Jerusalem បណ្តាលឲ្យមនុស្សមួយចំនួនរងរបួស ។ អំពើហិង្សានេះកើតឡើង ចំពេលមានបទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមឥស្លាមហាម៉ាស ចូលជាធរមានកាលពីថ្ងៃសុក្រ ។

ការប៉ះទង្គិចគ្នានេះបានផ្ទុះឡើង បន្ទាប់ពីមានការបួងសួងកាលពីថ្ងៃសុក្រនៅឯវិហារឥស្លាម Al-Aqsa ក្នុងតំបន់ Old City របស់ក្រុង Jerusalem ។

មានការព្រួយបារម្ភថា ឧប្បត្តិហេតុនេះអាចបង្កឲ្យមាន អំពើហឹង្សាបន្ថែមទៀត ខណៈការប៉ះទង្គិចគ្នានេះហើយ ទើបជាហេតុផលចម្បង នៃជម្លោះស្លាប់ចុងក្រោយនេះ ។

ទន្ទឹមនោះ មិនមានការប្រយុទ្ធគ្នាណាមួយរវាងភាគីទាំងពីរ ត្រូវបានគេរាយការណ៍នោះទេ ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមាន កាលពីថ្ងៃសុក្រ ។

ស្របពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក្រោយបទឈប់បាញ់ចូលជាធរមាន បានលើកឡើងពីជោគជ័យ នៃការវាយប្រហាររបស់អ៊ីស្រាអែល ដែលផ្តោតលើក្រុមហាម៉ាស ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោកបានព្រមានថា អ៊ីស្រាអែលនឹងឆ្លើយតបយ៉ាងខ្លាំងក្លា ប្រឆាំងនឹងការឈ្លានពានណាមួយ របស់ក្រុមឥស្លាម ហើយអ៊ីស្រាអែល ក៏កំពុងបន្តពង្រាយកងទ័ពជើងគោក នៅជុំវិញតំបន់ហ្គាហ្សាផងដែរ ។

គួររំឭកថា ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា ពីការប្រយុទ្ធគ្នាដែលបានផ្ទុះឡើងកាលពីថ្ងៃទី ១០ ឧសភា បានកើនឡើងដល់ ២៤៣ នាក់ ក្នុងនោះមានកុមារ ៦៦ នាក់ ខណៈខាងអ៊ីស្រាអែល ក្មេងម្នាក់ និងមនុស្សពេញវ័យ ១១ នាក់បានស្លាប់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ជម្លោះ ប៉ាឡេស្ទីន-អ៊ីស្រាអែល មិនយូរមិនឆាប់រាលដាលជាសង្គ្រាមសាសនាថ្មី ក្រោយការវាយប្រហារច្រើនឡើងៗលើទីតាំងសក្ការៈបូជានានា

ចុចអាន ៖ ប៉ាឡេស្ទីន ​អបអរ​​​ជ័យជម្នះ​​គគ្រឹកគគ្រេង​​ ធ្វើ​ឲ្យ​អ៉ីស្រាអែល​ក្តៅ​ព្រមាន​វ៉ៃ​ប្រហារ​ជា​ថ្មី

The post មិនខ្វល់រឿងបទឈប់បាញ់ចូលជាធរមាន កងកម្លាំងអ៊ីស្រាអែល និង ប៉ាឡេស្ទីន បន្តប៉ះទង្គិចគ្នាជាថ្មី appeared first on Kampuchea Thmey Daily.

កងទ័ពចិននិងឥណ្ឌា ប៉ះទង្គិចគ្នាជាថ្មីនៅព្រំដែន
កងទ័ពចិននិងឥណ្ឌាបានប៉ះទង្គិចគ្នាម្តងទៀតនៅតំបន់ព្រំដែនដែលមានជម្លោះ ដោយកងទ័ពត្រូវរបួសទាំងសងខាង។ នេះបើតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយឥណ្ឌានៅថ្ងៃចន្ទ។

ហេតុការណ៍នេះបានកើតឡើងនៅភាគខាងជើងតំបន់ Sikkim កាលពីថ្ងៃពុធសប្តាហ៍មុន។ កងទ័ពឥណ្ឌាបាននិយាយថា មានឧប្បត្តិហេតុកើតឡើងប៉ុន្តែត្រូវបានដោះស្រាយរួចរាល់ហើយ។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា វាបានកើតឡើងនៅច្រក Nathu La ភាគខាងជើងតំបន់ Sikkim ដោយក្រុមល្បាតរបស់ចិនបានព្យាយាមចូលទឹកដីឥណ្ឌា ហើយត្រូវបង្ខំឲ្យដកថយចេញវិញ។

សេចក្តីថ្លែងការណ៍របស់កងទ័ពឥណ្ឌាបាននិយាយពីឧប្បត្តិហេតុនោះថា មានការប្រឈមមុខដាក់គ្នានៅច្រក Nathu La ភាគខាងជើងតំបន់ Sikkim កាលពីថ្ងៃទី២០ខែមករាឆ្នាំ២០២១ ហើយរឿងនេះត្រូវបានដោះស្រាយដោយមេបញ្ជាការក្នុងតំបន់។

របាយការណ៍ចុងក្រោយអំពីការប៉ះទង្គិចគ្នានេះបានបង្ហាញថា ភាពតានតឹងនៅតែមានកម្រិតខ្ពស់។ សេចក្តីថ្លែងការណ៍របស់កងទ័ពឥណ្ឌាបានឲ្យដឹងថា ប្រទេសទាំងពីរនៅតែចង់រក្សាផ្លូវសន្ទនាឲ្យបើកចំហនិងមិនចង់មានការប៉ះទង្គិចគ្នាដើម្បីរារាំងដំណើរការនេះឡើយ។

ភាពតានតឹងគឺមានកម្រិតខ្ពស់នៅតាមបណ្តោយព្រំដែនដែលមានជម្លោះវែងបំផុតនៅលើពិភពលោក ដោយភាគីទាំងពីរបានទាមទារតំបន់ធំៗនៃទឹកដី។

ទាហានឥណ្ឌាយ៉ាងតិច២០នាក់ បានស្លាប់ក្នុងការប្រយុទ្ធជាមួយចិននៅតំបន់ Ladakh កាលពីខែមិថុនា៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ចិន អនុម័តច្បាប់អនុញ្ញាតឲ្យឆ្មាំសមុទ្របាញ់នាវាបរទេស

The post កងទ័ពចិននិងឥណ្ឌា ប៉ះទង្គិចគ្នាជាថ្មីនៅព្រំដែន appeared first on Kampuchea Thmey Daily.