ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ពិចារណាថាដក ក្រុមតាលីបង់ ចេញពីបញ្ជីអង្គការភេរវកម្ម
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា រុស្ស៊ីកំពុងឆ្ពោះទៅរកការដកក្រុមតាលីបង់ចេញពីបញ្ជីអង្គការជ្រុលនិយមរបស់ខ្លួន ។

លោក ពូទីន បានធ្វើប្រកាសបែបនេះ ពោលមួយថ្ងៃ បន្ទាប់ពីកិច្ចចរចាកម្រិតខ្ពស់រវាងទីក្រុងម៉ូស្គូ និងរដ្ឋាភិបាលថ្មីរបស់ប្រទេសអាហ្វហ្គានីស្ថាន ។
ប្រទេសរុស្ស៊ីបានដាក់ឈ្មោះក្រុមតាលីបង់ថាជាអង្គការភេរវកម្មកាលពីឆ្នាំ ២០០៣ ប៉ុន្តែបានស្វាគមន៍ពួកគេសម្រាប់កិច្ចពិភាក្សានៅទីក្រុងម៉ូស្គូជាច្រើនដង មុនពេលពួកគេដណ្តើមអំណាចកាលពីខែសីហា ។

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ ប្រទេសរុស្ស៊ីបានអំពាវនាវឲ្យមានការកៀរគរជំនួយអន្តរជាតិដើម្បីគាំទ្រដល់អាហ្វហ្កានីស្ថាន ខណៈទីក្រុងម៉ូស្គូបានធ្វើជាម្ចាស់ផ្ទះឲ្យក្រុមតាលីបង់សម្រាប់សន្និសីទអន្តរជាតិ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ រុស្ស៊ី រកឃើញវីរុសបំប្លែងខ្លួន Delta ទម្រង់ថ្មី ឆ្លងខ្លាំងជាងប្រភេទដើមដល់ទៅ ១០ ដង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


