ព័ត៌មានអន្ដរជាតិ
ម៉ិកស៊ិក៖ ក្រុមជួញដូរគ្រឿងញឿនដ៏ធំប្រយុទ្ធគ្នាបណ្តាលឱ្យស្លាប់រាប់សិបនាក់
យ៉ាងហោចណាស់មនុស្ស១០នាក់ត្រូវបានសម្លាប់នៅក្នុងរដ្ឋ Sinaloa ភាគពាយ័ព្យនៃប្រទេសម៉ិកស៊ិក ដែលនាំឱ្យចំនួនមនុស្សស្លាប់ឬបាត់ខ្លួនកើនឡើងដល់ជាង១០០ នាក់ ខណៈដែលក្រុមបក្សពួកដែលជាគូប្រជែងជួញដូរគ្រឿងញៀនដ៏មានឥទ្ធិពលបានប៉ះទង្គិចគ្នា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៣ខែកញ្ញានេះ។

អំពើហិង្សាដ៏ឃោឃៅនិងចុងក្រោយបំផុតនេះត្រូវបានរាយការណ៍ដោយមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យដែលបានកើតឡើងបន្ទាប់ពីការចាប់ខ្លួនកាលពីខែកក្កដានៃសហស្ថាបនិកក្រុមជួញដូរគ្រឿងញៀន លោក ISmael Mario Zambada García ដែលត្រូវបានគេស្គាល់ថាជា El Mayo ដែលជាអតីតមេគ្រឿងញៀនម៉ិកស៊ិក។
លោក ISmael Mario Zambada García ដែលក៏ជាមេដឹកនាំកំពូលនៃក្រុម Sinaloa Cartel ដែលជាបណ្តាញក្រុមឧក្រិដ្ឋកម្មអន្តរជាតិដែលមានមូលដ្ឋាននៅក្នុងរដ្ឋ Sinaloa ប្រទេសម៉ិកស៊ិក ត្រូវបានចាប់ខ្លួននៅសហរដ្ឋអាមេរិកកាលពីចុងខែកក្កដា ដែលបានធ្វើឱ្យមានការតស៊ូអំណាចផ្ទៃក្នុងនៅក្នុងក្រុមនេះ។
បើយោងតាមទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា មនុស្សប្រហែល៧០នាក់ត្រូវបានសម្លាប់នៅក្នុងរដ្ឋនេះ ចាប់តាំងពីថ្ងៃទី៩ខែកញ្ញា ដែលភាគច្រើននៅក្នុងទីក្រុង Culiacan។ ឯទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា មនុស្ស ៥១ នាក់ផ្សេងទៀតបានបាត់ខ្លួនដោយសារតែអំពើហិង្សានេះ ខណៈឧប្បត្តិហេតុដំបូងក្នុងចំណោមឧប្បត្តិហេតុទាំងបីកាលពីថ្ងៃសៅរ៍នៅតំបន់ Tres Rios កណ្តាលនៃទីក្រុង Culiacan គឺមានការបាញ់ប្រហារគ្នារវាងប៉ូលិស និងក្រុមជនត្រូវចោទ បន្ទាប់មកជនមិនស្គាល់មុខបានបិទផ្លូវជាមួយរថយន្ត និងម៉ូតូ។
ប្រព័ន្ធផ្សព្វផ្សាយម៉ិកស៊ិកក៏បានរាយការណ៍ពីការស្លាប់ចំនួនប្រាំពីរផ្សេងទៀត ក្នុងនោះសាកសពមនុស្ស ៥នាក់ត្រូវបានទុកចោលនៅតាមផ្លូវ ទាំងអាក្រាតកាយពាក់កណ្តាល និងពាក់មួក ដើម្បីជាការបំភិតបំភ័យដល់បក្សពួកដែលមានជម្លោះ។ រដ្ឋាភិបាលសហព័ន្ធក៏បានបញ្ជូនទាហាន 600 នាក់ផងដែរកាលពីថ្ងៃសៅរ៍ដើម្បីពង្រឹងសន្តិសុខនៅក្នុង Sinaloa។

គួររម្លឹកថា លោក Zambada អាយុ៧៦ឆ្នាំត្រូវបានចាប់ខ្លួននៅថ្ងៃទី២៥ខែកក្កដាបន្ទាប់ពីហោះហើរឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក ហើយត្រូវបញ្ជូនទៅមន្ទីរឃុំឃាំងរបស់សហរដ្ឋអាមេរិក។ គាត់ត្រូវបានឃុំខ្លួនរួមជាមួយ Joaquin Guzman Lopez កូនប្រុសរបស់ Sinaloa សហស្ថាបនិកក្រុមជួញដូរ Joaquin “El Chapo” Guzman ដែលកំពុងកាត់ទោសប្រហារជីវិតនៅសហរដ្ឋអាមេរិក។
រលកនៃអំពើហិង្សាត្រូវបានគេជឿថាកើតឡើងដោយសារសមាជិកក្រុមក្មេងទំនើងដែលស្មោះត្រង់នឹងលោក El Chapo និងកូនប្រុសរបស់គាត់ប្រឆាំងនឹងអ្នកផ្សេងទៀតដែលមានសម្ព័ន្ធភាពជាមួយ លោក Zambada។
ពាក់ព័ន្ធបញ្ហានេះប្រធានាធិបតីម៉ិនស៉ិកលោក Andres Manuel Lopez Obrador ដែលចាកចេញពីតំណែងនៅចុងខែនេះ បានស្តីបន្ទោសលើសហរដ្ឋអាមេរិកថាបានរៀបចំផែនការជាឯកតោភាគីក្នុងការចាប់ខ្លួនលោក Zambada ។
ឆ្លើយតបនឹងការស្ដីបន្ទោសនេះលោក Ken Salazar ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានច្រានចោលការអះអាងនេះដោយថា «អ្វីដែលត្រូវបានកើតឡើងនៅក្នុង Sinaloa មិនមែនជាកំហុសរបស់សហរដ្ឋអាមេរិកទេ ហើយសហរដ្ឋអាមេរិកមិនអាចទទួលខុសត្រូវចំពោះការសម្លាប់រង្គាលនៅកន្លែងផ្សេងៗគ្នានេះនោះទេ»។
គួរបញ្ចាក់ថាប្រវត្តិរបស់ក្រុមជួញដូរ Sinaloa Cartel គឺបានវិវត្តន៍ពីក្រុមឧក្រិដ្ឋកម្មតូចមួយ ទៅជាអង្គការជួញដូរគ្រឿងញៀនដ៏មានឥទ្ធិពល និងហឹង្សាបំផុតមួយនៅក្នុងពិភពលោកមកដល់សព្វថ្ងៃ៕

-
សន្តិសុខសង្គម១៩ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


