ព័ត៌មានអន្ដរជាតិ
មនុស្ស៧នាក់បានស្លាប់ក្នុងការប្រយុទ្ធគ្នានៅព្រំដែនរវាងយោធាលីបង់និងស៊ីរី
មនុស្សយ៉ាងហោចណាស់៧នាក់បានស្លាប់ និង ៥២នាក់បានរងរបួសក្នុងការប្រយុទ្ធគ្នារយៈពេល២ថ្ងៃនៅព្រំដែនលីបង់ជាមួយប្រទេសស៊ីរី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៨ខែមីនានេះ។

ក្រសួងសុខាភិបាលលីបង់ បានឲ្យដឹងថា ការការប៉ះទង្គិចគ្នា៣លើកក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះនៅព្រំដែនលីបង់-ស៊ីរី បានបណ្តាលឲ្យពលរដ្ឋស្លាប់៧នាក់ និងរបួស៥២នាក់ផ្សេងទៀត ក្នុងនោះមនុស្ស៦នាក់បានស្លាប់កាលពីថ្ងៃចន្ទ និងក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់បានស្លាប់កាលពីថ្ងៃអាទិត្យ។
ចំពោះការប៉ះទង្គិចគ្នាដែលបានកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យនៅព្រំដែនស៊ីរី-លីបង់ ដោយអាជ្ញាធរស៊ីរីបានចោទប្រកាន់ក្រុមប្រដាប់អាវុធហេបូឡាលីបង់ថាបានចាប់ជម្រិតទាហានបីនាក់ចូលទៅក្នុងប្រទេសលីបង់ ហើយសម្លាប់ពួកគេ។ ប៉ុន្តែបើតាមរដ្ឋមន្ត្រីក្រសួងព័ត៌មានប្រទេសលីបង់ លោក Paul Morkos អ្នកស្លាប់ទាំងបីនាក់គឺជាអ្នករត់ពន្ធ។
បន្ទាប់បីការសម្លាប់នេះកងកម្លាំងស៊ីរីបានបាញ់ផ្លោងចូលទៅក្នុងប្រទេសលីបង់ ហើយបានធ្វើឲ្យការប៉ះទង្គិចគ្នានៅតាមព្រំដែនបន្តឡើងទៀតកាលពីថ្ងៃចន្ទ។

ពាក់ព័ន្ធបញ្ហានេះប្រធានាធិបតីលីបង់ លោក Joseph Aoun បានប្រកាសកាលពីថ្ងៃចន្ទថា លោកបានបញ្ជាឱ្យកងទ័ពឆ្លើយតបនឹងអំពើហិង្សានៅព្រំដែនភាគខាងជើង និងភាគខាងកើតជាមួយប្រទេសស៊ីរី។ យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីបាននិយាយថាប្រទេសលីបង់ «នឹងមិនអនុញ្ញាតឱ្យ» ការប៉ះទង្គិចគ្នានៅតាមព្រំដែនបន្តទៀតទេ»។
គួរបញ្ជាក់ថាថ្មីៗនេះ អំពើហិង្សាបានផ្ទុះឡើងនៅក្នុងតំបន់រវាងយោធាស៊ីរី និងក្រុមប្រដាប់អាវុធលីបង់ ដែលជាសម្ព័ន្ធមិត្តជាមួយរបបរបស់អតីតប្រធានាធិបតីស៊ីរី Bashar al-Assad។ កាលពីសប្តាហ៍មុន អំពើហិង្សាក៏បានសម្លាប់អ្នកគាំទ្រលោក Assad និងជនស៊ីវិលមកពីសហគមន៍ Alawite ក្នុងប្រទេសស៊ីរីជាច្រើននាក់ ខណៈរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយលីបង់ សហគមន៍នេះក៏មានជាប់ពាក់ព័ន្ធនឹងការចាប់ទាហានស៊ីរីផងដែរ។
ទោះយ៉ាងណាកងទ័ពលីបង់ និងស៊ីរីបាននិយាយថា ពួកគេបានកំពុងទំនាក់ទំនងគ្នាទៅវិញទៅមកដើម្បីបន្ធូរបន្ថយភាពតានតឹងតាមព្រំដែន ដោយយោធាលីបង់បានប្រគល់សាកសពទាហានទាំងបីនាក់ទៅប្រទេសស៊ីរីវិញផងដែរ។
គួរបញ្ជាក់ថាព្រំដែនលីបង់និងស៊ីរី លាតសន្ធឹងប្រវែង ៣៧៥គីឡូម៉ែត្រ និងមានលក្ខណៈជាដីរដិបរដុប ដោយគ្មានការកំណត់ច្បាស់លាស់នៅក្នុងតំបន់ជាច្រើន និងតែងតែមានការប៉ះទង្គិចគ្នាជាញឹកញាប់៕



អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី