ព័ត៌មានអន្ដរជាតិ
មិនខ្វល់រឿងបទឈប់បាញ់ចូលជាធរមាន កងកម្លាំងអ៊ីស្រាអែល និង ប៉ាឡេស្ទីន បន្តប៉ះទង្គិចគ្នាជាថ្មី
កងកម្លាំងសន្តិសុខអ៊ីស្រាអែល និងប៉ាឡេស្ទីន បានប៉ះទង្គិចគ្នាជាថ្មីនៅទីតាំងដ៏ពិសិដ្ឋ នៃវិហារឥស្លាមមួយកន្លែងនៅក្រុង Jerusalem បណ្តាលឲ្យមនុស្សមួយចំនួនរងរបួស ។ អំពើហិង្សានេះកើតឡើង ចំពេលមានបទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមឥស្លាមហាម៉ាស ចូលជាធរមានកាលពីថ្ងៃសុក្រ ។
ការប៉ះទង្គិចគ្នានេះបានផ្ទុះឡើង បន្ទាប់ពីមានការបួងសួងកាលពីថ្ងៃសុក្រនៅឯវិហារឥស្លាម Al-Aqsa ក្នុងតំបន់ Old City របស់ក្រុង Jerusalem ។
មានការព្រួយបារម្ភថា ឧប្បត្តិហេតុនេះអាចបង្កឲ្យមាន អំពើហឹង្សាបន្ថែមទៀត ខណៈការប៉ះទង្គិចគ្នានេះហើយ ទើបជាហេតុផលចម្បង នៃជម្លោះស្លាប់ចុងក្រោយនេះ ។
ទន្ទឹមនោះ មិនមានការប្រយុទ្ធគ្នាណាមួយរវាងភាគីទាំងពីរ ត្រូវបានគេរាយការណ៍នោះទេ ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមាន កាលពីថ្ងៃសុក្រ ។
ស្របពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក្រោយបទឈប់បាញ់ចូលជាធរមាន បានលើកឡើងពីជោគជ័យ នៃការវាយប្រហាររបស់អ៊ីស្រាអែល ដែលផ្តោតលើក្រុមហាម៉ាស ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោកបានព្រមានថា អ៊ីស្រាអែលនឹងឆ្លើយតបយ៉ាងខ្លាំងក្លា ប្រឆាំងនឹងការឈ្លានពានណាមួយ របស់ក្រុមឥស្លាម ហើយអ៊ីស្រាអែល ក៏កំពុងបន្តពង្រាយកងទ័ពជើងគោក នៅជុំវិញតំបន់ហ្គាហ្សាផងដែរ ។
គួររំឭកថា ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា ពីការប្រយុទ្ធគ្នាដែលបានផ្ទុះឡើងកាលពីថ្ងៃទី ១០ ឧសភា បានកើនឡើងដល់ ២៤៣ នាក់ ក្នុងនោះមានកុមារ ៦៦ នាក់ ខណៈខាងអ៊ីស្រាអែល ក្មេងម្នាក់ និងមនុស្សពេញវ័យ ១១ នាក់បានស្លាប់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


