ចិន អនុម័តច្បាប់អនុញ្ញាតឲ្យឆ្មាំសមុទ្របាញ់នាវាបរទេស
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ចិន អនុម័តច្បាប់អនុញ្ញាតឲ្យឆ្មាំសមុទ្របាញ់នាវាបរទេស

Published

on

ប្រទេសចិនបានអនុម័តច្បាប់មួយ ដែលអនុញ្ញាតឲ្យឆ្មាំសមុទ្ររបស់ខ្លួនបាញ់លើនាវាបរទេស។ នេះជាសកម្មភាពមួយអាចធ្វើឲ្យសមុទ្រចិនខាងត្បូងដែលមានជម្លោះនិងដែនទឹកនៅក្បែរនោះកាន់តែច្របូកច្របល់។

ប្រទេសចិន មានជម្លោះអធិបតេយ្យភាពដែនសមុទ្រជាមួយជប៉ុននៅសមុទ្រចិនខាងកើតនិងជាមួយប្រទេសអាស៊ីអាគ្នេយ៍មួយចំនួននៅសមុទ្រចិនខាងត្បូង។

ចិនបានបញ្ជូនឆ្មាំសមុទ្ររបស់ខ្លួន ទៅដេញកប៉ាល់នេសាទមកពីប្រទេសផ្សេងទៀត ដែលពេលខ្លះនាំឲ្យកប៉ាល់ទាំងនោះលិច។

ស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ប្រទេសចិន​គឺ គណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនជាតិ បានអនុម័តច្បាប់ការពារឆ្មាំសមុទ្រកាលពីថ្ងៃសុក្រ។

យោងតាមសេចក្តីព្រាងនៅក្នុងច្បាប់ដែលបានចេញផ្សាយមុននេះបានឲ្យដឹងថា ឆ្មាំសមុទ្រត្រូវបានអនុញ្ញាតឲ្យប្រើគ្រប់មធ្យោបាយចាំបាច់ ដើម្បីបញ្ឈប់ឬការពារការគំរាមកំហែងពីនាវាបរទេស។

ច្បាប់នេះបានបញ្ជាក់ពីកាលៈទេសៈ ដែលអាវុធប្រភេទផ្សេងៗអាចត្រូវបានប្រើ។

ច្បាប់នេះអនុញ្ញាតឲ្យឆ្មាំសមុទ្រ រុះរើសំណង់របស់ប្រទេសដទៃទៀត ដែលសាងសង់លើថ្មប៉ប្រះទឹកទាមទារដោយចិននិង ឡើងហើយត្រួតពិនិត្យនាវាបរទេសនៅក្នុងដែនទឹកដែលចិនទាមទារ។

ច្បាប់នេះក៏បានផ្តល់សិទ្ធិអំណាចដល់ឆ្មាំសមុទ្រឲ្យបង្កើតតំបន់ផ្តាច់មុខបណ្តោះអាសន្នតាមតម្រូវការ ដើម្បីបញ្ឈប់នាវានិងបុគ្គលិកផ្សេងទៀតមិនឲ្យចូលផងដែរ។

ឆ្លើយតបនឹងការព្រួយបារម្ភ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បាននិយាយកាលពីថ្ងៃសុក្រថា ច្បាប់នេះគឺសមស្របនឹងការអនុវត្តអន្តរជាតិ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ នាវាផ្ទុកយន្តហោះទី៣របស់ចិន ត្រៀមបង្ហាញខ្លួនក្នុងឆ្នាំនេះ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services