កីឡាឃីកបុកស៊ីង Archives - Kampuchea Thmey Daily

Wei Rui ជាកីឡាករឃីកបុកស៊ីងលំដាប់កំពូលប្រចាំប្រទេសចិន ធ្លាប់ឈ្នះកីឡាករកម្ពុជា
ជើងខ្លាំងឃីកបុកស៊ីងលំដាប់កំពូលរបស់ ចិន កីឡាករ Wei Rui ធ្លាប់កាន់កំណត់ត្រាប្រកួតមិនចាញ់សោះរយៈពេល ៦ ឆ្នាំជាប់គ្នា ហើយក្នុងនោះក៏ធ្លាប់មានប្រវត្តិឈ្នះកីឡាករ កម្ពុជា ម្នាក់ផងដែរ។

កីឡាករ Wei Rui

កីឡាកររហស្សនាម «ដាវបិសាច» Wei Rui ត្រូវបានគេចាត់ទុកជាកីឡាករឃីកបុកស៊ីងម្នាក់ស្ថិតនៅលំដាប់កំពូលទាំង ៥ ក្នុងប្រទេស ចិន ហើយបច្ចុប្បន្នរូបគេក៏ជាកីឡាករដ៏មានប្រជាប្រិយភាពខ្លាំងម្នាក់ផងដែរ។ ឆ្លងកាត់អាជីពជាកីឡាករឃីកបុកស៊ីងរយៈពេល ១៣ ឆ្នាំមកនេះ កីឡាករវ័យ ៣៦ ឆ្នាំបានឡើងសង្វៀនចំនួន ៧៥ លើក ក្នុងនោះឈ្នះ ៧០ ដង (ផ្តួលដៃគូឱ្យសន្លប់ ១៤ ដង) ចាញ់ ៥ ដង និងមិន​ធ្លាប់ស្មើ។

រឿងដ៏គួរឱ្យចាប់អារម្មណ៍បំផុត គឺកីឡាករ Wei Rui ធ្លាប់កាន់កំណត់ត្រាមិនចាញ់សោះយូរបំផុតចំនួន ២ លើក គឺរយៈពេល ៤ ឆ្នាំមួយលើក ពីឆ្នាំ ២០១៤ ដល់ ២០១៨ និងមួយលើកទៀតរយៈពេល ៦ ឆ្នាំពី ២០១៨ ដល់ ២០២៤។ នៅក្នុងចំណោមជ័យជម្នះទាំងនោះ Wei Rui ក៏ធ្លាប់មានប្រវត្តិឈ្នះកីឡាករខ្មែរម្នាក់ដែរ នោះគឺកីឡាករ ផល សោភ័ណ្ឌ ដែលពេលនោះឈ្នះដោយពិន្ទុ នៅទឹកដី កម្ពុជា កាលពីឆ្នាំ ២០២២។

កីឡាករ Wei Rui ឈ្នះផល សោភ័ណ្ឌ

Wei Rui ត្រូវបានគេទទួលស្គាល់ ជាកីឡាករចាស់វស្សា ដែលមានបទពិសោធជោគជាំម្នាក់ក្នុងកីឡាករឃីគបុកស៊ីងនេះ។ រូបគេធ្លាប់បានប្រឡូកនៅសង្វៀនធំៗជាច្រើនដូចជាសង្វៀន Glory of Heroes, K-1, Rise of Heroes, Wu Lin Feng, និង ONE Championship ជាដើម។ កីឡាករសម្បូរបច្ចេកទេសរូបនេះ ធ្លាប់ឈ្នះខ្សែក្រវាត់ធំៗចំនួន ៨ ខ្សែរួមមាន GOH Junior Featherweight ទម្ងន់ ៦៣ គីឡូក្រាម, K-1 Lightweight ទម្ងន់ ៦២.៥ គីឡូក្រាម និងខ្សែក្រវាត់ K-1 World GP ទម្ងន់ ៦២ គីឡូក្រាម។

ខ្សែក្រវាត់ ៥ ខ្សែទៀត គឺនៅសង្វៀន Wu Lin Feng រួមមានខ្សែក្រវាត់ WLF ទម្ងន់ ៦៣ គីឡូក្រាម, ខ្សែក្រវាត់​WLF Men’s ទម្ងន់ ៦៣ គីឡូក្រាម, ខ្សែក្រវាត់ Wu Lin Feng Rookie King ទម្ងន់ ៦០ គីឡូក្រាម, ខ្សែក្រវាត់​Wu Lin Feng King’s Super Cup ទម្ងន់ ៦៥ គីឡូក្រាម និងពាន​ Wu Lin Feng Fighter of the Year។

ទោះបីជាយ៉ាងណា ការប្រកួត ២ ប្រកួតចុងក្រោយរបស់ Wei Rui គឺមិនសមប្រកបទាល់តែសោះ ដោយបានចាញ់ ២ ប្រកួតជាប់គ្នា អំឡុងការប្រកួតនៅសង្វៀន ONE Championship កាលពីឆ្នាំ ២០២៥។ កីឡាករបានចាញ់កីឡាករ Jonathan Haggerty ដោយពិន្ទុ និងមួយប្រកួតទៀតបានចាញ់កីឡាករ ជប៉ុន Hiroki Akimoto ដោយពិន្ទុដូចគ្នា៕

កីឡាករ Wei Rui

អត្ថបទ៖ សេម កុសល

The post Wei Rui ជាកីឡាករឃីកបុកស៊ីងលំដាប់កំពូលប្រចាំប្រទេសចិន ធ្លាប់ឈ្នះកីឡាករកម្ពុជា appeared first on Kampuchea Thmey Daily.

Rico ប្រកួតមិនចាញ់ ១១ ឆ្នាំជាប់​គ្នា ត្រូវគេប្រសិទ្ធ​នាមជាស្តេចឃីកបុកស៊ីងពិភព​លោក
កីឡាករសញ្ជាតិ ហូល្លង់ Rico Verhoeven ត្រូវបានពិភពលោកប្រសិទ្ធនាមជា «ស្តេចប្រដាល់ឃីកបុកស៊ីងពិភពលោក» បន្ទាប់ពីមានកំណត់ត្រាប្រកួតមិនចាញ់សោះរយៈពេល ១១ ឆ្នាំ និងឈរជាម្ចាស់ខ្សែក្រវាត់ Glory ឃីកបុកស៊ីង ទម្ងន់ធ្ងន់យូរជាងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រ។

ភាពជោគជ័យនៃអាជីពជាកីឡាករឃីកបុកស៊ីងរបស់ Rico មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាកើតឡើងតាមរយៈការហ្វឹកហាត់ បូករួមជាមួយទេពកោសល្យតាំងពីក្មេង។ កុមារ Verhoeven បានកើតនៅប្រទេស ហូងល្លង់ ឆ្នាំ ១៩៨៩ ដោយធំដឹងក្តីឡើងជាមួយការហ្វឹកហាត់ក្បាច់គុនការពារខ្លួនតាំងពីអាយុ ៦ ឆ្នាំ ដោយសារឪពុករបស់គេ គឺជាអ្នកបង្ហាត់ក្បាច់គុនម្នាក់។

កត្តានេះ បានរុញច្រានឱ្យ Rico ចាប់អាជីពជាអ្នកកីឡាប្រយុទ្ធម្នាក់ ដែលអាចប្រកួតបានច្រើនប្រភេទកីឡា ទាំងកីឡាឃីកបុកស៊ីង ប្រដាល់សកល និងក្បាច់គុនចម្រុះ។ យ៉ាងណាមិញ អាជីពដែលជោគជ័យបំផុតសម្រាប់ Rico គឺការប្រកួតកីឡាឃីកបុកស៊ីង ដោយផ្តើមអាជីពតាំងពីឆ្នាំ ២០០៥ មកដល់ ២០២៦ នេះ កីឡាករវ័យ ៣៧ ឆ្នាំ បានឆ្លងកាត់ការប្រកួតចំនួន ៧៦ ដង ក្នុងនោះឈ្នះ ៦៦ ដង (ផ្តួលដៃគូឱ្យសន្លប់ ២១ ដង) និងចាញ់ ១០ ដង។

រឿងដ៏ចាប់អារម្មណ៍បំផុត គឺក្នុងរយៈពេល ១១ ឆ្នាំចុងក្រោយ ពោលតាំងពីឆ្នាំ ២០១៥ មក បន្ទាប់ពីចាញ់ចុងក្រោយទល់នឹងកីឡាករ Andrey Gerasimchuk កីឡាករ Rico មិនទាន់ស្គាល់បរាជ័យនៅឡើយទេ ដោយឆ្លងកាត់ ២២ ប្រកួត ឈ្នះទាំង ២២ ប្រកួត។ រឿងដ៏ពិសេសមួយទៀត គឺ Rico បានឈរជាម្ចាស់ខ្សែក្រវាត់ឃីកបុកស៊ីងទម្ងន់ធ្ងន់ពិភពលោក GLORY Heavyweight World Title យូរជាងគេបំផុត រហូតដល់ទៅ ១១ ឆ្នាំ។

ខ្សែក្រវាត់ GLORY Heavyweight World Title នេះ គឺ Rico ដណ្តើមបានពីកីឡាករ Daniel Ghiță នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៤។ ក្រោយមក គ្មានកីឡាករណាម្នាក់ អាចដណ្តើមបានពីកីឡាករហូល្លង់រូបនេះឡើយ ដោយមានកីឡាករ ១៥ នាក់ចូលដណ្តើម ហើយជាលទ្ធផលគឺបានចាញ់ទាំងអស់។

បន្ទាប់ពីការពារជោគជ័យបាន ១៥ ដង ដោយកាន់កាប់ដល់ឆ្នាំ ២០២៥ កីឡាករ Rico ក៏បានប្រកាសលះបង់ខ្សែក្រវាត់នេះដោយគ្មានមូលហេតុ។ ការលះបង់ខ្សែក្រវាត់នេះ មិនមែនមានន័យ ថា Rico បញ្ចប់អាជីពនោះទេ ប៉ុន្តែត្រូវបានគេប៉ាន់ស្មាន ថា គាត់ចង់បិទបញ្ចប់សម័យកាលរបស់ខ្លួន ជាកីឡាករ ដែលគ្មាននរណាម្នាក់អាចដណ្តើមបានខ្សែក្រវាត់នេះពីគាត់បាន ឬអាចនឹងប្តូរអាជីពទៅប្រកួតកីឡាផ្សេងវិញ៕

អត្ថបទ៖ សេម កុសល

The post Rico ប្រកួតមិនចាញ់ ១១ ឆ្នាំជាប់​គ្នា ត្រូវគេប្រសិទ្ធ​នាមជាស្តេចឃីកបុកស៊ីងពិភព​លោក appeared first on Kampuchea Thmey Daily.

Tenshin ជាជើង​ខ្លាំងឃីក​បុក​ស៊ីង​គ្មាន​ប្រវត្តិចាញ់ មុន​ពេល​ចាប់​អាជីពប្រដាល់សកល
អ្នក​លេង​ឃីកបុកស៊ីង​ Tenshin Nasukawa ​បាន​​ក្លាយ​ជា​កីឡាករ​​ឃីកបុកស៊ីង​​ជប៉ុន​​ម្នាក់​ទទួល​បាន​ជោគជ័យ​បំផុត​គិត​ចាប់​តាំង​ពី​ប្រឡូក​អាជីព​ផ្លូវ​ការ​តាំង​ពី​ឆ្នាំ​២០១២ និង​មិន​ទាន់​ស្គាល់​បរាជ័យ​ម្តង​ណា​ឡើយ​ជា​មួយ​ការ​គ្រង​ខ្សែ​ក្រវាត់​ជា​ច្រើន​គ្រឿង។

កើត​នៅ​ឆ្នាំ​១៩៩៨ ដើម​ឡើយយុវជន Tenshin ចាប់​អារម្មណ៍​ហ្វឹក​ហាត់​កីឡា​ការ៉ាតេ​ Kyokushin ក្នុង​វ័យ ​៥ ​ឆ្នាំ ប៉ុន្តែ​​ឪពុក​ធ្លាប់​​បាន​បង្ខំ​ឲ្យ​​ហាត់​ការ៉ាតេ។ រូប​គេ​បាន​ឈ្នះ​ជើង​ឯក​ការ៉ាតេ Kyokushin ពិភព​លោក​កម្រិត​យុវជន​នៅ​ពេល​រូប​គេ​រៀន​ថ្នាក់​ទី​៥។ បន្ទាប់​មក រូប​គេ​បាន​ចាប់​អារម្មណ៍​កីឡា​ឃីកបុកស៊ីង។

ឥទ្ធិពល​ដែល​ធ្វើ​ឲ្យ​ជំនាញឃីកបុកស៊ីង​របស់ Tenshin ខ្លាំង​គឺ​ដោយសារ​មាន​មូលដ្ឋាន​គ្រឹះប្រដាល់​សកល មួយ​ថៃ និង​ការ៉ាតេ។​​ នៅ​ឆ្នាំ​ ២០១០ រូប​គេ​បាន​​ចាប់​ផ្តើម​​ប្រកួត​​ឃីកបុកស៊ីង​​ជា​លក្ខណៈ​មិន​អាជីព ឬ​ស្ម័គ្រ​ចិត្ត​រហូត​ដល់​ឆ្នាំ​ ២០១២ ដោយ​ឆ្លង​កាត់​លើ​សង្វៀន​​ចំនួន ​១០៧​ដងគឺ​ឈ្នះ​៩៩​ដង ចាញ់​៥​ដង និង​ស្មើ​៣​ដង។

បន្ទាប់​មក​ រូប​គេ​បាន​ចាប់​ផ្តើម​ប្រកួត​ឃីកបុកស៊ីង​អាជីព​រហូត​ដល់​ខែ​មិថុនា ឆ្នាំ ២០២២ ​ដោយ​បាន​ឡើង​សង្វៀន​ចំនួន​ ៤៤​ដង ​គឺ​ឈ្នះ​ទាំង​៤៤​ដង ក្នុង​នោះ​​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់ ​៣០​ដង និង​ឈ្នះ​ដោយ​ពិន្ទុ​តែ​ ១៤​ ដង​ប៉ុណ្ណោះ ហើយ​មិន​ទាន់​ស្គាល់​បរាជ័យ​ម្តង​ណា​សោះ។

សម្រាប់​ការ​ប្រកួត​ឃីកបុកស៊ីង​អាជីព​​ ៤៤​ដង រូប​គេ​បាន​ជួប​ដៃ​គូ​ខ្លាំង​ៗ​លំដាប់​ពិភព​លោក​ជា​ច្រើន​​មាន​កីឡាករ​ជប៉ុន ថៃ អាហ្សង់ទីន ហ្វីលីពីន អៀរឡង់ ចិន មារ៉ុក ព័រទុយហ្គាល់ ក្រិក បារាំង កូរ៉េ​ខាង​ត្បូង និងប្រេស៊ីល​ជា​ដើម។ ការ​ប្រកួត​ទាំង​នេះ​រូប​គេ​ទទួល​បាន​តម្លៃ​រាប់​លាន​ដុល្លារ​អាមេរិក។

អ្វី​ដែល​គួរ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ​ការ​ប្រកួត​ចុង​ក្រោយ​ជា​មួយ​ជើង​ខ្លាំង​មិត្ត​រួម​ជាតិ Takeru Segawa កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២២​ តាមផ្សាយ​របស់​សារព័ត៌មាន​ថា Tenshin ទទួល​បាន​តម្លៃ​ខ្លួន​ ២.៥​លាន​ដុល្លារ​អាមេរិក ដែល​ជា​តម្លៃ​ដ៏​ខ្ពស់​សម្រាប់​​ប្រដាល់​ឃីកបុកស៊ីង​លំដាប់​ពិភព​លោក។

ក្រោយ​ឈប់​​ប្រកួត​កីឡាឃីក​បុកស៊ីង Tenshin បាន​ចាប់​ផ្តើម​អាជីព​កីឡា​ប្រដាល់​សកល​ដែល​ជា​កីឡា​ប្រើ​កណ្តាប់​ដៃ​សុទ្ធ។ នៅ​ខែ​មេសា ឆ្នាំ ២០២៣ រូប​គេ​បាន​ឡើង​សង្វៀន​ប្រដាល់​​សកល​ដែល​រហូត​ដល់​ពេល​នេះ​បាន​ចំនួន ៩ ប្រកួត​ហើយ​គឺ​ឈ្នះ ៩ និង​ចាញ់ ១។

ក្រៅ​ពី​​កីឡា​ឃីកបុកស៊ីង និង​សកល​ កីឡាករ Tenshin ក៏​បាន​ប្រកួត​គុន​ចម្រុះ (MMA) ​៤​ដង​គឺ​ឈ្នះ​ទាំង​​៤​ដង។

បើ​និយាយ​ពី​សមិទ្ធផល​សម្រាប់​អាជីពឃីបុកស៊ី កីឡាករ​ Tenshin Nasukawa បាន​ឈ្នះ​ខ្សែ​ក្រវាត់​ចំនួន ៧​ខ្សែ​គឺ​ខ្សែ​ក្រវាត់ឃីកបុក​ស៊ីង​ពិភព​លោក ISKA Oriental Rules Bantamweight (៥៥គក), ខ្សែ​ក្រវាត់ឃីកបុកស៊ីង RISE Bantamweight (៥៥គក), ខ្សែ​ក្រវាត់ឃីកបុកស៊ីង BLADE Japan Cup (៥៥គក), ខ្សែ​ក្រវាត់ Riizin Flyweight (៥៧​គក), ខ្សែក្រវាត់ RISE World Series (៥៨គក), ខ្សែ​ក្រវាត់​ ISKA Unified Rules Featherwieght (៥៧គក) និង​ខ្សែ​ក្រវាត់ RISE World Series (៥៨គក)៕

ប្រែ​សម្រួល៖ វិរបុត្រ

The post Tenshin ជាជើង​ខ្លាំងឃីក​បុក​ស៊ីង​គ្មាន​ប្រវត្តិចាញ់ មុន​ពេល​ចាប់​អាជីពប្រដាល់សកល appeared first on Kampuchea Thmey Daily.

កីឡាករ Liu Mengyang ជើងខ្លាំងឃីកបុកស៊ីងចិនមានប្រវត្តិមិនធ្លាប់ចាញ់កីឡាករ ថៃ
កីឡាករ Liu Mengyang ជាជើងខ្លាំងឃីកបុកស៊ីងរបស់ប្រទេស ចិន បានបង្កើតកំណត់ត្រាដ៏អស្ចារ្យ ដោយមិនធ្លាប់​ចាញ់កីឡាករ ថៃ ទាល់តែសោះ រាល់ពេលជួបគ្នាម្តងៗ ហើយរឿងដ៏ពិសេសមួយទៀត គឺរូបគេ​ជាអ្នកទាត់​ឱ្យអ្នកប្រដាល់កំពុងឡើងកូដ ថៃ Tawanchai P.K. ខូចជើងកាលពីឆ្នាំមុន។

កីឡាករ Liu Mengyang ទល់នឹង Tawanchai

Liu Mengyang ជាអ្នកប្រដាល់ឃីគបុកស៊ីងជំនាន់ក្រោយរបស់ ចិន ដែលទើបរះឡើងកាលពីឆ្នាំ ២០២១។ កីឡាករកើតនៅឆ្នាំ ២០០២ ដែលបច្ចុប្បន្នមានវ័យ ២៣ ឆ្នាំរូបនេះ មានជំនាញប្រកួតគុនចម្រុះមួយទៀត ក្រៅពីកីឡាឃីគបុកស៊ីង។ រូបគេត្រូវបានគេចាត់ទុកជាតារារះថ្មីម្នាក់ នៃកីឡាឃីគបុកស៊ីងរបស់ ចិន បន្ទាប់ពីឆ្លងកាត់ការប្រកួតអាជីព ៤២ ដង ឈ្នះ ៣៥ និង ចាញ់ ៧ ប្រកួត។

ដ្បិតធ្លាប់មានប្រវត្តិចាញ់ ៧ លើកក៏ពិតមែន ប៉ុន្តែអ្នកលេងជំនាញទាត់ជើងក្រោមរូបនេះ តែងតែធ្វើបានល្អរាល់ពេលជួបជើងខ្លាំងរបស់ ថៃ ដោយធ្លាប់ប្រកួតតទល់ ៤ លើក ទទួលបានលទ្ធផលឈ្នះទាំង ៤ លើក។ កាលពីឆ្នាំ ២០២៣ កីឡាករ Liu Mengyang បានឈ្នះកីឡាករ Seksan ដោយពិន្ទុ។ ឆ្នាំ ២០២៤ រូបគេបានឈ្នះកីឡាករ Sudsakorn Sor Klinmee ដោយពិន្ទុ។

កីឡាករ Liu Mengyang

ឈានចូលឆ្នាំ ២០២៥ កីឡាករ Liu Mengyang បានឈ្នះកីឡាករ Shadow Singha Mawynn នៅសង្វៀន ONE ដោយពិន្ទុ។ ចំណែកនៅចុងឆ្នាំ ២០២៥ រូបគេបានបន្តឈ្នះកីឡាករដ៏ល្បីរបស់ ថៃ មួយរូបទៀតនៅសង្វៀន ONE ដដែល គឺកីឡាករ Tawanchai P.K. ដោយផ្តួលឱ្យបោះបង់ការប្រកួតទឹកទី ១ បន្ទាប់ពីខូចជើងស្តាំ។

ទាំងនេះជាកំណត់ត្រាដ៏ល្អរបស់កីឡាករ ចិន វ័យ ២៣ ឆ្នាំរូបនេះ ដែលការប្រកួតរបស់គេកន្លងមកនៅសង្វៀន ONE ជាពិសេសទល់នឹងកីឡាករ ថៃ មិនដែលចាញ់នោះទេ។ យ៉ាងណា នៅថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៦ ខាងមុខនេះ រូបគេនឹងត្រូវជួបកីឡាករ ថៃ មួយរូបទៀតនៅសង្វៀន ONE គឺកីឡាករ Superbon Singha Mawynn៕

កីឡាករ Liu Mengyang ទល់នឹង Tawanchai

អត្ថបទ៖ សេម កុសល

The post កីឡាករ Liu Mengyang ជើងខ្លាំងឃីកបុកស៊ីងចិនមានប្រវត្តិមិនធ្លាប់ចាញ់កីឡាករ ថៃ appeared first on Kampuchea Thmey Daily.

លោក​ ហេង​ សុឃន​ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ឃីកបុកស៊ីង​ជើងឯក​អាស៊ី​ ​នៅ​ខែ​ធ្នូ​ ២០២៦
លោក​ ហេង​ សុឃន​ ប្រធាន​សហព័ន្ធ​កីឡា​ឃីកបុកស៊ីង​ ថា​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ី​ ជាលើក​ទី២​ អំឡុង​ខែ​ធ្នូ​ ឆ្នាំ​២០២៦​ ខាង​មុខ​នេះ​ម្ដង​ទៀត។​

លោក ហេង​ សុឃន

ថ្លែង​ឲ្យ​ដឹង​ក្នុង​កិច្ច​សម្ភាស​លោក​ ហេង​ សុឃន​ ប្រធាន​សហព័ន្ធ​ប្រដាល់​ឃីក​បុក​ស៊ីង​ ថា​កម្ពុជា​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ី ​នៅ​អំឡុង​ខែ​ធ្នូ​ ឆ្នាំ​២០២៦​ នា​ពេល​ខាង​មុខ​នេះ។​ សហព័ន្ធ​​កំពុង​ដំណើរការ​រៀបចំ​លើ​ការងារ​ផ្សេងៗ។​

ប្រធាន​សហព័ន្ធ​ខាង​លើ​បន្ថែម​ទៀត​ថា​ ការ​ប្រកួត​កម្រិត​អន្តរជាតិ​ខាង​លើ​នេះ​ក៏​មាន​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​ក្រុមហ៊ុន​ជីបម៉ុង​ផង​ដែរ​លើ​ដំណើរ​ការ​រៀបចំនេះ។​ ក្នុង​នាម​សហព័ន្ធ​ប្ដេជ្ញា​ចិត្ត​ថា​នឹង​ដណ្ដើម​យក​មេដាយ​ឲ្យ​បាន​ធ្វេ​ដង​ជូន​ជាតិ​មាតុភូមិ​ឲ្យ​បានច្រើន​ជាង​លើក​ទី១​ទៅ​ទៀត។​

ក្រុមកីឡាករ កីឡាការិនី​កម្ពុជា​ទទួល​ប្រាក់រង្វាន់

បញ្ជាក់​ដែរ​ថា​ អំឡុង​ឆ្នាំ​២០២៤​ សហព័ន្ធ​កីឡា​ឃីកស៊ីង​កម្ពុជា​បាន​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ី​ម្ដង​ហើយ​ និង​ទទួលបាន​ភាព​ជោគជ័យ​ជា​ខ្លាំង។​ សហព័ន្ធ​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៍​នេះ​ម្ដង​ទៀត​អំឡុង​ខែ​ធ្នូ​ ឆ្នាំ​២០២៦​ ជា​ថ្មី៕​

អត្ថបទដោយ៖ នួន ស៊ីណា​

The post លោក​ ហេង​ សុឃន​ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ឃីកបុកស៊ីង​ជើងឯក​អាស៊ី​ ​នៅ​ខែ​ធ្នូ​ ២០២៦ appeared first on Kampuchea Thmey Daily.

លោក​ ហេង​ សុឃន​ ការ​លើក​ទឹកចិត្ត​របស់​រដ្ឋាភិបាល​ធ្វើ​ឲ្យ​កីឡា​នៅ​កម្ពុជា​រីកចម្រើន​ និង​មាន​ជីវភាព​ធូរធា​
លោក​ ហេង​ សុឃន​ ប្រធាន​សហព័ន្ធ​កីឡា​ឃីកបុកស៊ីង​កម្ពុជា​ ថា​ការ​លើក​ទឹកចិត្ត​របស់​រាជរដ្ឋាភិបាល​ពិសេស​តាំង​ពី​សម័យ​សម្ដេច​តេជោ ​មក​គឺ​វិស័យ​កីឡា​មាន​ការ​រីកចម្រើន​ខ្លាំង​ និង​ធ្វើ​ឲ្យ​កីឡាករ​ កីឡាការិនី​មាន​ជីវភាព​ធូរធា​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​ផង​ដែរ។​

ទិដ្ឋភាព​ទទួល​ប្រាក់​លើក​ទឹកចិត្ត​

ថ្លែង​ក្រោយ​ទទួល​ប្រាក់​រង្វាន់​ពី​រាជរដ្ឋាភិបាល​ លោក​ ហេង​ សុឃន​ ប្រធាន​សហព័ន្ធ​កីឡា​ឃីកបុកស៊ីង​បាន​ឲ្យ​ដឹង​ថា​ លោក​ផ្ទាល់​រួម​ទាំង​កីឡាករ​ កីឡាការិនី​ គោរព​ និង​ដឹងគុណ​ជា​ខ្លាំង​ចំពោះ​ការ​យក​ចិត្ត​ទុកដាក់​ និង​ការ​ជំរុញ​លើក​កម្ពស់​លើ​វិស័យ​កីឡា​របស់​សម្ដេច​តេជោ​ សម្ដេច​បវរ​ធិបតី។​

ប្រធាន​សហព័ន្ធ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ក្នុង​កាលៈទេសៈ​វិបត្តិ​សេដកិច្ច​សកល​ និង​ស្ថានការណ៍​ប្រទេស​ជួប​បញ្ហា​ផ្សេងៗដូច​គ្នា​ឃើញ​ស្រាប់​យ៉ាងណា​ក្ដី​ ប្រមខ​រាជរដ្ឋាភិបាល​មិន​ភ្លេច​ឡើយ​ការ​លើក​ទឹកចិត្ត​ដល់​ក្រុម​កីឡាករ​ កីឡាការិនី​ដែល​បាន​ដណ្ដើម​ជយលាភី​មេដាយ​ និង​កិត្តយស​លើ​ឆាក​អន្តរជាតិ​នោះ​ឡើយ។​ តាម​រយៈ​ការ​ឧបត្ថម្ភ​លើក​ទឹកចិត្ត​តាំង​ពី​សម័យ​សម្ដេច​តេជោ​រហូត​មក​ដល់​ពេល​នេះ​គឺ​ពិត​ជា​បាន​ធ្វើ​ឲ្យ​ក្រុម​កីឡា​នៅ​កម្ពុជា​មាន​ជីវភាព​រស់​នៅ​កាន់​តែ​ធូរធា​ និង​សមរម្យ​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​ផង​ដែរ។​

ទិដ្ឋភាព​ទទួល​ប្រាក់​លើក​ទឹកចិត្ត​

ជា​មួយ​គ្នា​នោះ​ដែរ​លោក​ ហេង​ សុឃន​ មិន​ភ្លេច​នោះ​ឡើយ​ការ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​ក្រុមហ៊ុន​ជីបម៉ុង​ ដែល​មាន​លោក​ លាង​ ម៉េង​ លាង​ ឃុន​ ដែល​បាន​រួម​ចំណែក​ធ្វើ​ឲ្យ​កីឡាករ​ កីឡាការិនី​ ឃីកបុកស៊ីង​ និង​គុន​ខ្មែរ​កាន់​តែ​មាន​សមត្ថភាព​ខ្លាំង​ពូកែ​ និង​រីកចម្រើន​នៅ​ពេល​នេះ។​

ទិដ្ឋភាព​ទទួល​ប្រាក់​លើក​ទឹកចិត្ត​

បញ្ជាក់​ដែរ​ថា​ កាល​ពី​ថ្ងៃ​ទី១០​ ខែ​មេសា​ ឆ្នាំ​២០២៦​ នេះ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ប្រគល់​ថវិកា​លើក​ទឹកចិត្ត​ដល់​ម្ចាស់​មេដាយ​មាស​ ប្រាក់​ សំរឹទ្ធ​ មក​ពី​១៦​ ប្រភេទ​កីឡា​ដែល​បាន​ឈ្នះ​លើ​ឆាក​អន្តរជាតិ​កន្លង​មក។​ ទឹកប្រាក់​ដែល​លើក​ទឹកចិត្ត​នោះ​មានសរុប​​រហូត​ដល់​​ ៥,៩០៣,៤០០,០០០រៀល។​ ចំណែក​សហព័ន្ធ​កីឡា​ឃីក​បុកស៊ីង​ក៏​មាន​កីឡាករ​ កីឡាការិនី​ ៣៩​នាក់​ផង​ដែរ​ចូលរួម​ពិធី​ទទួល​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​របស់​រាជរដ្ឋាភិបាល​ផង​ដែរ៕​

The post លោក​ ហេង​ សុឃន​ ការ​លើក​ទឹកចិត្ត​របស់​រដ្ឋាភិបាល​ធ្វើ​ឲ្យ​កីឡា​នៅ​កម្ពុជា​រីកចម្រើន​ និង​មាន​ជីវភាព​ធូរធា​ appeared first on Kampuchea Thmey Daily.

លោក​ ហេង​ សុឃន​ គ្រោង​រៀបចំ​ព្រឹត្តិការណ៍​​ប្រកួត​ធំមួយ​​យក​តម្លៃ​ខ្លួន​កីឡាករ​ចូល​មូលនិធិ​គន្ធបុប្ផា​
លោក​ ហេង​ សុឃន​ ប្រធាន​សហព័ន្ធ​កីឡា​ឃីកបុកស៊ីង​កម្ពុជា​ បាន​បង្ហោះ​ផ្សព្វផ្សាយ​ថា​នៅ​ពេល​ឆាប់​ៗ​ខាងមុខនេះ​នឹង​បង្កើត​ព្រឹត្តិការណ៍​ប្រកួត​ដ៏​ធំ​មួយ​ដែល​មាន​សុទ្ធ​តែ​ជើង​ខ្លាំង​ប្រចាំ​នៅ​កម្ពុជា​ប្រកួត​បែប​សប្បុរសធម៌​យក​តម្លៃ​ខ្លួន​ចូល​ទៅ​មូលនិធិ​​គន្ធបុប្ផា។​

រូបភាព​ហ្វេសបុកលោក ហេង សុឃន

ប្រធាន​សហព័ន្ធ​កីឡា​ឃីកបុកស៊ីង​ខាង​លើ​នេះ​បាន​បង្ហោះ​ Poster កីឡាករ​ កីឡា​ការិនី ជា​ច្រើន​រូប​ជាមួយ​ Poster មូលនិធិ​គន្ធបុប្ផា​បញ្ជាក់​ថា ​នឹង​មាន​រៀបចំ​ជា​ព្រឹត្តិការណ៍​ប្រកួត​ធំ​មួយ​ដោយ​យក​តម្លៃ​ខ្លួន​កីឡាករ​ កីឡា​ការិនី​ ដែល​ទទួល​បាន​នោះ​ទៅ​ចូល​​ក្នុង​មូលនិធិ​ពេទ្យ។​

រូបភាព​ហ្វេសបុកលោក ហេង សុឃន

កីឡាករ​ដែល​នឹង​យក​តម្លៃ​ខ្លួន​ប្រកួត​ទៅ​ចូលរួម​មូលនិធិ​គន្ធបុប្ផា​នោះ​រួម​មាន​ ព្រំសំណាង, មឿន សុខហ៊ុច, វង្ស ណយ, សុខ រិទ្ធី, ឃុន សុម៉ាលី, ទួន ស្រីភិន, ម៉ុន មើ្យយ, ហុឹម គឹមរៀង និង ឈឿន ឆៃដែន។

នេះ​ជា​ការ​រួម​ចំណែក​ដ៏​សំខាន់​មួយ​ពី​ខាង​ផ្នែក​កីឡា​ផ្សារភ្ជាប់​ជា​មួយ​សង្គម​ដោយ​មើល​ឃើញ​ពី​ភាព​ចាំបាច់​ និង​តម្រូវ​ការ​ចំណាយ​ច្រើន​ក្នុង​មួយ​ខែ​លើ​កិច្ចការ​សង្គ្រោះ​កុមារ​ខ្មែរ​ដែល​មាន​ជំងឺ​ផ្សេងៗ។​ យ៉ាងណា​ការ​រៀបចំ​នេះ​កំពុង​ដំណើរ​នៅ​ឡើយ​ទេ​ ដូច្នេះ​លោក​ ហេង​ សុឃន​ មិន​ទាន់​អាច​បញ្ជាក់​ថ្ងៃ​ប្រកួត​ច្បាស់លាស់នៅ​ឡើយ​ទេដោយ​បង្ហើប​ត្រឹម​ថា​ឆាប់ៗ​នេះ​ហើយ៕​

រូបភាព​ហ្វេសបុកលោក ហេង សុឃន

អត្ថបទដោយ៖ នួន ស៊ីណា

The post លោក​ ហេង​ សុឃន​ គ្រោង​រៀបចំ​ព្រឹត្តិការណ៍​​ប្រកួត​ធំមួយ​​យក​តម្លៃ​ខ្លួន​កីឡាករ​ចូល​មូលនិធិ​គន្ធបុប្ផា​ appeared first on Kampuchea Thmey Daily.