កីឡា
Wei Rui ជាកីឡាករឃីកបុកស៊ីងលំដាប់កំពូលប្រចាំប្រទេសចិន ធ្លាប់ឈ្នះកីឡាករកម្ពុជា
ជើងខ្លាំងឃីកបុកស៊ីងលំដាប់កំពូលរបស់ ចិន កីឡាករ Wei Rui ធ្លាប់កាន់កំណត់ត្រាប្រកួតមិនចាញ់សោះរយៈពេល ៦ ឆ្នាំជាប់គ្នា ហើយក្នុងនោះក៏ធ្លាប់មានប្រវត្តិឈ្នះកីឡាករ កម្ពុជា ម្នាក់ផងដែរ។

កីឡាកររហស្សនាម «ដាវបិសាច» Wei Rui ត្រូវបានគេចាត់ទុកជាកីឡាករឃីកបុកស៊ីងម្នាក់ស្ថិតនៅលំដាប់កំពូលទាំង ៥ ក្នុងប្រទេស ចិន ហើយបច្ចុប្បន្នរូបគេក៏ជាកីឡាករដ៏មានប្រជាប្រិយភាពខ្លាំងម្នាក់ផងដែរ។ ឆ្លងកាត់អាជីពជាកីឡាករឃីកបុកស៊ីងរយៈពេល ១៣ ឆ្នាំមកនេះ កីឡាករវ័យ ៣៦ ឆ្នាំបានឡើងសង្វៀនចំនួន ៧៥ លើក ក្នុងនោះឈ្នះ ៧០ ដង (ផ្តួលដៃគូឱ្យសន្លប់ ១៤ ដង) ចាញ់ ៥ ដង និងមិនធ្លាប់ស្មើ។
រឿងដ៏គួរឱ្យចាប់អារម្មណ៍បំផុត គឺកីឡាករ Wei Rui ធ្លាប់កាន់កំណត់ត្រាមិនចាញ់សោះយូរបំផុតចំនួន ២ លើក គឺរយៈពេល ៤ ឆ្នាំមួយលើក ពីឆ្នាំ ២០១៤ ដល់ ២០១៨ និងមួយលើកទៀតរយៈពេល ៦ ឆ្នាំពី ២០១៨ ដល់ ២០២៤។ នៅក្នុងចំណោមជ័យជម្នះទាំងនោះ Wei Rui ក៏ធ្លាប់មានប្រវត្តិឈ្នះកីឡាករខ្មែរម្នាក់ដែរ នោះគឺកីឡាករ ផល សោភ័ណ្ឌ ដែលពេលនោះឈ្នះដោយពិន្ទុ នៅទឹកដី កម្ពុជា កាលពីឆ្នាំ ២០២២។

Wei Rui ត្រូវបានគេទទួលស្គាល់ ជាកីឡាករចាស់វស្សា ដែលមានបទពិសោធជោគជាំម្នាក់ក្នុងកីឡាករឃីគបុកស៊ីងនេះ។ រូបគេធ្លាប់បានប្រឡូកនៅសង្វៀនធំៗជាច្រើនដូចជាសង្វៀន Glory of Heroes, K-1, Rise of Heroes, Wu Lin Feng, និង ONE Championship ជាដើម។ កីឡាករសម្បូរបច្ចេកទេសរូបនេះ ធ្លាប់ឈ្នះខ្សែក្រវាត់ធំៗចំនួន ៨ ខ្សែរួមមាន GOH Junior Featherweight ទម្ងន់ ៦៣ គីឡូក្រាម, K-1 Lightweight ទម្ងន់ ៦២.៥ គីឡូក្រាម និងខ្សែក្រវាត់ K-1 World GP ទម្ងន់ ៦២ គីឡូក្រាម។
ខ្សែក្រវាត់ ៥ ខ្សែទៀត គឺនៅសង្វៀន Wu Lin Feng រួមមានខ្សែក្រវាត់ WLF ទម្ងន់ ៦៣ គីឡូក្រាម, ខ្សែក្រវាត់WLF Men’s ទម្ងន់ ៦៣ គីឡូក្រាម, ខ្សែក្រវាត់ Wu Lin Feng Rookie King ទម្ងន់ ៦០ គីឡូក្រាម, ខ្សែក្រវាត់Wu Lin Feng King’s Super Cup ទម្ងន់ ៦៥ គីឡូក្រាម និងពាន Wu Lin Feng Fighter of the Year។
ទោះបីជាយ៉ាងណា ការប្រកួត ២ ប្រកួតចុងក្រោយរបស់ Wei Rui គឺមិនសមប្រកបទាល់តែសោះ ដោយបានចាញ់ ២ ប្រកួតជាប់គ្នា អំឡុងការប្រកួតនៅសង្វៀន ONE Championship កាលពីឆ្នាំ ២០២៥។ កីឡាករបានចាញ់កីឡាករ Jonathan Haggerty ដោយពិន្ទុ និងមួយប្រកួតទៀតបានចាញ់កីឡាករ ជប៉ុន Hiroki Akimoto ដោយពិន្ទុដូចគ្នា៕

អត្ថបទ៖ សេម កុសល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


