កីឡា
លោក ហេង សុឃន ការលើកទឹកចិត្តរបស់រដ្ឋាភិបាលធ្វើឲ្យកីឡានៅកម្ពុជារីកចម្រើន និងមានជីវភាពធូរធា
លោក ហេង សុឃន ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា ថាការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលពិសេសតាំងពីសម័យសម្ដេចតេជោ មកគឺវិស័យកីឡាមានការរីកចម្រើនខ្លាំង និងធ្វើឲ្យកីឡាករ កីឡាការិនីមានជីវភាពធូរធាពីមួយកម្រិតទៅមួយកម្រិតផងដែរ។

ទិដ្ឋភាពទទួលប្រាក់លើកទឹកចិត្ត
ថ្លែងក្រោយទទួលប្រាក់រង្វាន់ពីរាជរដ្ឋាភិបាល លោក ហេង សុឃន ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងបានឲ្យដឹងថា លោកផ្ទាល់រួមទាំងកីឡាករ កីឡាការិនី គោរព និងដឹងគុណជាខ្លាំងចំពោះការយកចិត្តទុកដាក់ និងការជំរុញលើកកម្ពស់លើវិស័យកីឡារបស់សម្ដេចតេជោ សម្ដេចបវរធិបតី។
ប្រធានសហព័ន្ធខាងលើនេះបន្ថែមទៀតថា ក្នុងកាលៈទេសៈវិបត្តិសេដកិច្ចសកល និងស្ថានការណ៍ប្រទេសជួបបញ្ហាផ្សេងៗដូចគ្នាឃើញស្រាប់យ៉ាងណាក្ដី ប្រមខរាជរដ្ឋាភិបាលមិនភ្លេចឡើយការលើកទឹកចិត្តដល់ក្រុមកីឡាករ កីឡាការិនីដែលបានដណ្ដើមជយលាភីមេដាយ និងកិត្តយសលើឆាកអន្តរជាតិនោះឡើយ។ តាមរយៈការឧបត្ថម្ភលើកទឹកចិត្តតាំងពីសម័យសម្ដេចតេជោរហូតមកដល់ពេលនេះគឺពិតជាបានធ្វើឲ្យក្រុមកីឡានៅកម្ពុជាមានជីវភាពរស់នៅកាន់តែធូរធា និងសមរម្យពីមួយកម្រិតទៅមួយកម្រិតផងដែរ។

ទិដ្ឋភាពទទួលប្រាក់លើកទឹកចិត្ត
ជាមួយគ្នានោះដែរលោក ហេង សុឃន មិនភ្លេចនោះឡើយការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់ក្រុមហ៊ុនជីបម៉ុង ដែលមានលោក លាង ម៉េង លាង ឃុន ដែលបានរួមចំណែកធ្វើឲ្យកីឡាករ កីឡាការិនី ឃីកបុកស៊ីង និងគុនខ្មែរកាន់តែមានសមត្ថភាពខ្លាំងពូកែ និងរីកចម្រើននៅពេលនេះ។

ទិដ្ឋភាពទទួលប្រាក់លើកទឹកចិត្ត
បញ្ជាក់ដែរថា កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នេះរាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ថវិកាលើកទឹកចិត្តដល់ម្ចាស់មេដាយមាស ប្រាក់ សំរឹទ្ធ មកពី១៦ ប្រភេទកីឡាដែលបានឈ្នះលើឆាកអន្តរជាតិកន្លងមក។ ទឹកប្រាក់ដែលលើកទឹកចិត្តនោះមានសរុបរហូតដល់ ៥,៩០៣,៤០០,០០០រៀល។ ចំណែកសហព័ន្ធកីឡាឃីកបុកស៊ីងក៏មានកីឡាករ កីឡាការិនី ៣៩នាក់ផងដែរចូលរួមពិធីទទួលប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


