កីឡា
លោក ហេង សុឃន គ្រោងរៀបចំព្រឹត្តិការណ៍ប្រកួតធំមួយយកតម្លៃខ្លួនកីឡាករចូលមូលនិធិគន្ធបុប្ផា
លោក ហេង សុឃន ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា បានបង្ហោះផ្សព្វផ្សាយថានៅពេលឆាប់ៗខាងមុខនេះនឹងបង្កើតព្រឹត្តិការណ៍ប្រកួតដ៏ធំមួយដែលមានសុទ្ធតែជើងខ្លាំងប្រចាំនៅកម្ពុជាប្រកួតបែបសប្បុរសធម៌យកតម្លៃខ្លួនចូលទៅមូលនិធិគន្ធបុប្ផា។

រូបភាពហ្វេសបុកលោក ហេង សុឃន
ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងខាងលើនេះបានបង្ហោះ Poster កីឡាករ កីឡាការិនី ជាច្រើនរូបជាមួយ Poster មូលនិធិគន្ធបុប្ផាបញ្ជាក់ថា នឹងមានរៀបចំជាព្រឹត្តិការណ៍ប្រកួតធំមួយដោយយកតម្លៃខ្លួនកីឡាករ កីឡាការិនី ដែលទទួលបាននោះទៅចូលក្នុងមូលនិធិពេទ្យ។

រូបភាពហ្វេសបុកលោក ហេង សុឃន
កីឡាករដែលនឹងយកតម្លៃខ្លួនប្រកួតទៅចូលរួមមូលនិធិគន្ធបុប្ផានោះរួមមាន ព្រំសំណាង, មឿន សុខហ៊ុច, វង្ស ណយ, សុខ រិទ្ធី, ឃុន សុម៉ាលី, ទួន ស្រីភិន, ម៉ុន មើ្យយ, ហុឹម គឹមរៀង និង ឈឿន ឆៃដែន។
នេះជាការរួមចំណែកដ៏សំខាន់មួយពីខាងផ្នែកកីឡាផ្សារភ្ជាប់ជាមួយសង្គមដោយមើលឃើញពីភាពចាំបាច់ និងតម្រូវការចំណាយច្រើនក្នុងមួយខែលើកិច្ចការសង្គ្រោះកុមារខ្មែរដែលមានជំងឺផ្សេងៗ។ យ៉ាងណាការរៀបចំនេះកំពុងដំណើរនៅឡើយទេ ដូច្នេះលោក ហេង សុឃន មិនទាន់អាចបញ្ជាក់ថ្ងៃប្រកួតច្បាស់លាស់នៅឡើយទេដោយបង្ហើបត្រឹមថាឆាប់ៗនេះហើយ៕

រូបភាពហ្វេសបុកលោក ហេង សុឃន
អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


