Connect with us

កីឡា

លោក​ ហេង​ សុឃន​ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ឃីកបុកស៊ីង​ជើងឯក​អាស៊ី​ ​នៅ​ខែ​ធ្នូ​ ២០២៦

បានផុស

នៅ

លោក​ ហេង​ សុឃន​ ប្រធាន​សហព័ន្ធ​កីឡា​ឃីកបុកស៊ីង​ ថា​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ី​ ជាលើក​ទី២​ អំឡុង​ខែ​ធ្នូ​ ឆ្នាំ​២០២៦​ ខាង​មុខ​នេះ​ម្ដង​ទៀត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង​ សុឃន

ថ្លែង​ឲ្យ​ដឹង​ក្នុង​កិច្ច​សម្ភាស​លោក​ ហេង​ សុឃន​ ប្រធាន​សហព័ន្ធ​ប្រដាល់​ឃីក​បុក​ស៊ីង​ ថា​កម្ពុជា​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ី ​នៅ​អំឡុង​ខែ​ធ្នូ​ ឆ្នាំ​២០២៦​ នា​ពេល​ខាង​មុខ​នេះ។​ សហព័ន្ធ​​កំពុង​ដំណើរការ​រៀបចំ​លើ​ការងារ​ផ្សេងៗ។​

ប្រធាន​សហព័ន្ធ​ខាង​លើ​បន្ថែម​ទៀត​ថា​ ការ​ប្រកួត​កម្រិត​អន្តរជាតិ​ខាង​លើ​នេះ​ក៏​មាន​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​ក្រុមហ៊ុន​ជីបម៉ុង​ផង​ដែរ​លើ​ដំណើរ​ការ​រៀបចំនេះ។​ ក្នុង​នាម​សហព័ន្ធ​ប្ដេជ្ញា​ចិត្ត​ថា​នឹង​ដណ្ដើម​យក​មេដាយ​ឲ្យ​បាន​ធ្វេ​ដង​ជូន​ជាតិ​មាតុភូមិ​ឲ្យ​បានច្រើន​ជាង​លើក​ទី១​ទៅ​ទៀត។​

ក្រុមកីឡាករ កីឡាការិនី​កម្ពុជា​ទទួល​ប្រាក់រង្វាន់

បញ្ជាក់​ដែរ​ថា​ អំឡុង​ឆ្នាំ​២០២៤​ សហព័ន្ធ​កីឡា​ឃីកស៊ីង​កម្ពុជា​បាន​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ី​ម្ដង​ហើយ​ និង​ទទួលបាន​ភាព​ជោគជ័យ​ជា​ខ្លាំង។​ សហព័ន្ធ​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៍​នេះ​ម្ដង​ទៀត​អំឡុង​ខែ​ធ្នូ​ ឆ្នាំ​២០២៦​ ជា​ថ្មី៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម