កីឡា
Tenshin ជាជើងខ្លាំងឃីកបុកស៊ីងគ្មានប្រវត្តិចាញ់ មុនពេលចាប់អាជីពប្រដាល់សកល
អ្នកលេងឃីកបុកស៊ីង Tenshin Nasukawa បានក្លាយជាកីឡាករឃីកបុកស៊ីងជប៉ុនម្នាក់ទទួលបានជោគជ័យបំផុតគិតចាប់តាំងពីប្រឡូកអាជីពផ្លូវការតាំងពីឆ្នាំ២០១២ និងមិនទាន់ស្គាល់បរាជ័យម្តងណាឡើយជាមួយការគ្រងខ្សែក្រវាត់ជាច្រើនគ្រឿង។

កើតនៅឆ្នាំ១៩៩៨ ដើមឡើយយុវជន Tenshin ចាប់អារម្មណ៍ហ្វឹកហាត់កីឡាការ៉ាតេ Kyokushin ក្នុងវ័យ ៥ ឆ្នាំ ប៉ុន្តែឪពុកធ្លាប់បានបង្ខំឲ្យហាត់ការ៉ាតេ។ រូបគេបានឈ្នះជើងឯកការ៉ាតេ Kyokushin ពិភពលោកកម្រិតយុវជននៅពេលរូបគេរៀនថ្នាក់ទី៥។ បន្ទាប់មក រូបគេបានចាប់អារម្មណ៍កីឡាឃីកបុកស៊ីង។
ឥទ្ធិពលដែលធ្វើឲ្យជំនាញឃីកបុកស៊ីងរបស់ Tenshin ខ្លាំងគឺដោយសារមានមូលដ្ឋានគ្រឹះប្រដាល់សកល មួយថៃ និងការ៉ាតេ។ នៅឆ្នាំ ២០១០ រូបគេបានចាប់ផ្តើមប្រកួតឃីកបុកស៊ីងជាលក្ខណៈមិនអាជីព ឬស្ម័គ្រចិត្តរហូតដល់ឆ្នាំ ២០១២ ដោយឆ្លងកាត់លើសង្វៀនចំនួន ១០៧ដងគឺឈ្នះ៩៩ដង ចាញ់៥ដង និងស្មើ៣ដង។

បន្ទាប់មក រូបគេបានចាប់ផ្តើមប្រកួតឃីកបុកស៊ីងអាជីពរហូតដល់ខែមិថុនា ឆ្នាំ ២០២២ ដោយបានឡើងសង្វៀនចំនួន ៤៤ដង គឺឈ្នះទាំង៤៤ដង ក្នុងនោះផ្តួលដៃគូឲ្យសន្លប់ ៣០ដង និងឈ្នះដោយពិន្ទុតែ ១៤ ដងប៉ុណ្ណោះ ហើយមិនទាន់ស្គាល់បរាជ័យម្តងណាសោះ។
សម្រាប់ការប្រកួតឃីកបុកស៊ីងអាជីព ៤៤ដង រូបគេបានជួបដៃគូខ្លាំងៗលំដាប់ពិភពលោកជាច្រើនមានកីឡាករជប៉ុន ថៃ អាហ្សង់ទីន ហ្វីលីពីន អៀរឡង់ ចិន មារ៉ុក ព័រទុយហ្គាល់ ក្រិក បារាំង កូរ៉េខាងត្បូង និងប្រេស៊ីលជាដើម។ ការប្រកួតទាំងនេះរូបគេទទួលបានតម្លៃរាប់លានដុល្លារអាមេរិក។

អ្វីដែលគួរចាប់អារម្មណ៍បំផុតនោះគឺការប្រកួតចុងក្រោយជាមួយជើងខ្លាំងមិត្តរួមជាតិ Takeru Segawa កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ តាមផ្សាយរបស់សារព័ត៌មានថា Tenshin ទទួលបានតម្លៃខ្លួន ២.៥លានដុល្លារអាមេរិក ដែលជាតម្លៃដ៏ខ្ពស់សម្រាប់ប្រដាល់ឃីកបុកស៊ីងលំដាប់ពិភពលោក។
ក្រោយឈប់ប្រកួតកីឡាឃីកបុកស៊ីង Tenshin បានចាប់ផ្តើមអាជីពកីឡាប្រដាល់សកលដែលជាកីឡាប្រើកណ្តាប់ដៃសុទ្ធ។ នៅខែមេសា ឆ្នាំ ២០២៣ រូបគេបានឡើងសង្វៀនប្រដាល់សកលដែលរហូតដល់ពេលនេះបានចំនួន ៩ ប្រកួតហើយគឺឈ្នះ ៩ និងចាញ់ ១។
ក្រៅពីកីឡាឃីកបុកស៊ីង និងសកល កីឡាករ Tenshin ក៏បានប្រកួតគុនចម្រុះ (MMA) ៤ដងគឺឈ្នះទាំង៤ដង។

បើនិយាយពីសមិទ្ធផលសម្រាប់អាជីពឃីបុកស៊ី កីឡាករ Tenshin Nasukawa បានឈ្នះខ្សែក្រវាត់ចំនួន ៧ខ្សែគឺខ្សែក្រវាត់ឃីកបុកស៊ីងពិភពលោក ISKA Oriental Rules Bantamweight (៥៥គក), ខ្សែក្រវាត់ឃីកបុកស៊ីង RISE Bantamweight (៥៥គក), ខ្សែក្រវាត់ឃីកបុកស៊ីង BLADE Japan Cup (៥៥គក), ខ្សែក្រវាត់ Riizin Flyweight (៥៧គក), ខ្សែក្រវាត់ RISE World Series (៥៨គក), ខ្សែក្រវាត់ ISKA Unified Rules Featherwieght (៥៧គក) និងខ្សែក្រវាត់ RISE World Series (៥៨គក)៕

ប្រែសម្រួល៖ វិរបុត្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


