ក្រុមការងារ Archives - Kampuchea Thmey Daily

ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្តសៀមរាប បើកកិច្ចប្រចាំត្រីមាសទី៤ ដើម្បីពង្រឹងការងារបន្ត
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ ដើម្បីពង្រឹងតួនាទីក្រុមការងារពាក់ព័ន្ធ ធ្វើបច្ចុប្បន្នភាពពីជំងឺគ្រុនចាញ់ លទ្ធផលការងារ និងពិភាក្សាលើបញ្ហាប្រឈមរកដំណោះស្រាយ ដើម្បីផ្ដល់អនុសាសន៍ និងលើកទិសដៅអនុវត្ដបន្ដ ក្នុងគោលបំណងសម្រេចគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់។

កិច្ចប្រជុំនេះ ដឹកនាំដោយលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ព្រមទាំងមានការចូលរួមពី មជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជំងឺគ្រុនចាញ់ ថ្នាក់ដឹកនាំ មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក អ៊ីវ មករា ប្រធានកម្មវិធីគ្រុនចាញ់នៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានបង្ហាញថាការស្រាវជ្រាវករណីគ្រុនចាញ់មាននៅតាម មន្ទីរពេទ្យបង្អែក (RH) មណ្ឌលសុខភាព(HC) អ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ (VMW) ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤ នេះ បានស្រាវជ្រាវមានចំនួន ១០០ ៨៦៨ករណី។ ក្នុងនោះ បានរកឃើញករណីវិជ្ជមានជំងឺគ្រុនចាញ់ចំនួន ៣ករណី ជាប្រភេទវីវ៉ាក់ (P.v)ទាំងអស់ ដែលករណីទាំងនេះត្រូវបានចាត់ថ្នាក់ថា ជា “ករណីលាប់”។ ក្នុងនោះក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ ជាមួយអាជ្ញាធរ បានបន្តចុះអប់រំផ្សព្វផ្សាយ លើកទឹកចិត្តឱ្យប្រជាពលរដ្ឋមករកសេវាធ្វើតេស្តប្រសិនបើសង្ស័យ ពិសេសប្រជាពលរដ្ឋចល័ត មកពីតាមតំបន់ប្រឈមនានា ដូចជាតាមព្រំដែន ឬតំបន់ព្រៃភ្នំ។

ជាមួយគ្នានោះដែរ ស្រុកប្រតិបត្តិសូទ្រនិគម បានធ្វើការចែកមុងជ្រលក់ថ្នាំដល់ប្រជាពលរដ្ឋចំនួន ១ ០២២មុង ក្នុងនោះចែកមុងគ្រែ សរុបបានចំនួន ៧ ២៣០មុង និងមុងអង្រឹងបាន ២ ៤២៤មុង និងបានចែកមុងគ្រែដល់ស្ត្រីមានផ្ទៃពោះបានចំនួន ៣៦៨មុង ដែលស្ថិតនៅក្នុងមណ្ឌលសុខភាពចាន់ស មណ្ឌលសុខភាពតាប៉ែក មណ្ឌលសុខភាពខ្នងភ្នំ មណ្ឌលសុខភាពកន្ទួត និងមណ្ឌលសុខភាពពង្រក្រោម។

ចំណែក លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានសម្ដែងនូវការកោតសរសើរដល់អ្នកពាក់ព័ន្ធក្នុងការចូលរួមធ្វើសកម្មភាពលុបបំបាត់នូវជំងឺគ្រុនចាញ់ ឱ្យស្របតាមគោលការណ៍រាជរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា ដែលបានដាក់ចេញនូវផែនការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ នៅត្រឹមឆ្នាំ២០២៥។

លោកអភិបាលរងខេត្ត បានលើកឡើងថា គ្រប់អ្នកពាក់ព័ន្ធត្រូវសហការគ្នាដើម្បីបន្តការតេស្តស្រាវជ្រាវរកមេរោគគ្រុនចាញ់ និងចែកមុងជ្រលក់ថ្នាំដល់ប្រជាជនគោលដៅ និងបន្តធានាឱ្យមានតេស្ត និងថ្នាំគ្រប់គ្រាន់នៅតាមតំបន់គោលដៅឱ្យបានជាប់ជាប្រចាំ។ ព្រមទាំងបន្តចុះអប់រំផ្សព្វផ្សាយ អំពីវិធីបង្ការជំងឺដែលឆ្លង ដោយសារសត្វមូសឱ្យបានទូលំទូលាយ ដើម្បីសម្រេចគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់នាពេលខាងមុខ ជាពិសេសចូលរួមជាមួយយុទ្ធសាស្រ្តរាជរដ្ឋាភិបាល ក្នុងការសម្រេចគោលដៅប្រទេសកម្ពុជាឱ្យមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕

អត្ថបទ៖ គឿនវេត

The post ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្តសៀមរាប បើកកិច្ចប្រចាំត្រីមាសទី៤ ដើម្បីពង្រឹងការងារបន្ត appeared first on Kampuchea Thmey Daily.

ប្រធានក្រុមការងារបក្ស ដាក់ចេញផែនការមួយចំនួន ​ក្រោយកែសម្រួលសមាសភាពក្រុមការងារចុះមូលដ្ឋានស្រុក ឃុំទាំង១២ ស្រុកជីក្រែង
នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ លោក សឿន រឿត សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជីក្រែង ខេត្តសៀមរាប បានដាក់ចេញផែនការមួយចំនួន ​ក្រោយកែសម្រួលសមាសភាពក្រុមការងារចុះមូលដ្ឋានស្រុក ឃុំទាំង១២ ក្នុងស្រុកជីក្រែង។

ក្នុងពិធីប្រកាសកែសម្រួលសមាសភាពក្រុមការងារគណបក្សស្រុក និងឃុំទាំង១២ នៅភោជនីយដ្ឋានមហាមង្គល ស្ថិតក្នុងភូមិថ្មី ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ លោក សឿន រឿត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារថ្នាក់កណ្តាលទាំងអស់ និងសមាជិក សមាជិកាគណបក្សប្រជាជានកម្ពុជាស្រុកជីក្រែង និងគណបក្សឃុំទាំង១២ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ស្មារតី និងថវិកា ដើម្បីបុព្វហេតុប្រជាជន និងត្រូវបន្តសហការស្អិតរមួតជាមួយគណៈកម្មាធិការបក្សខេត្ត ស្រុក និងឃុំ សាខាបក្សភូមិ ដើម្បីបន្តបម្រើប្រជាពលរដ្ឋ ក្នុងស្រុកជីក្រែង ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របតាមស្មារតីនៃមហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា។

លោកប្រធានក្រុមការងារ បានបន្តទៀតថា ដើម្បីបំពេញការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ប្រធានក្រុមការងារ ត្រូវដាក់ចេញផែនការដល់ក្រុមការងារសម្រាប់អនុវត្តន៍បន្ត គឺត្រូវបន្តការងារចុះមូលដ្ឋានតាមឃុំ ភូមិ ក្រោយពីការរៀបចំកែសម្រួលសមាភាពក្រុមការងារចុះមូលដ្ឋានឃុំ និងត្រូវបន្តផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្ស ដែលបានដាក់ចេញតាមរយៈកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ជាពិសេស ត្រូវអនុវត្តបណ្តាការងារសំខាន់ៗលើ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា ដែលផ្តោតសំខាន់លើអាទិភាពចំនួន៥ (មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យាឌីជីថល ) ក្នុងការជម្រុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។ លើសពីនេះ ត្រូវបន្តពង្រឹងការអនុវត្ត ថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបន្តពង្រឹងការអនុវត្ត គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព យកចិត្តទុកដាក់ បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនឱ្យមានប្រសិទ្ធិភាពខ្ពស់។

លោក សឿន រឿត ក៏បានក្រើនរំលឹកដល់ គណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើមការយកចិត្តទុកដាក់ខ្ពស់ ចំពោះមុខនេះ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នឹង  ប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។ លោក ក៏បានផ្ដាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់ ឱ្យថែរក្សាសុខភាព ត្រៀមខ្លួន ត្រៀមឯកសារ ដើម្បីចូលរួមបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឱ្យបានគ្រប់ៗគ្នា។

ចំណែក លោក បូ ម៉េងទ្រី ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ស្រុកជីក្រែង បានបញ្ជាក់ថា ក្រុមការងារចុះមូលដ្ឋានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រ ទាំងបច្ចេកទេស និងធនធានដល់គណបក្សឃុំ លើការអនុវត្ត គោលនយោបាយជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល ដោយកំណត់អាទិភាពជាគន្លឹះចំនួន៥ សំដៅការពារ ថែរក្សា ពូនជ្រំសមិទ្ធផលជាតិ ជម្រុញសន្ទុះកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា៕

អត្ថបទ៖ គឿន វេត

The post ប្រធានក្រុមការងារបក្ស ដាក់ចេញផែនការមួយចំនួន ​ក្រោយកែសម្រួលសមាសភាពក្រុមការងារចុះមូលដ្ឋានស្រុក ឃុំទាំង១២ ស្រុកជីក្រែង appeared first on Kampuchea Thmey Daily.

សម្តេច ម៉ែន សំអន ផ្តាំផ្ញើប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន បន្តចុះជួយប្រជាពលរដ្ឋ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា គណៈអចិន្រ្តៃយ៍គណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានផ្តាំផ្ញើប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលទើបតែងតាំងមុខតំណែងថ្មីត្រូវបន្តខិតខំប្រឹងប្រែង ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង ឲ្យកាន់តែរីកចម្រើនថែមទៀត។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះខណៈអញ្ជើញក្នុងពិធីប្រកាសប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ​ ២០២៤នេះ។

បន្ទាប់ពី លោកស៊ុន សុវណ្ណរិទ្ធ  ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ឆ្នាំង បានធ្វើរបាយការណ៍សកម្មភាពរបស់គណបក្សខេត្តជូនអង្គពិធីរួចមក លោក សោម សឿន សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធាន គណៈចាត់តាំង នៃគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអានសេចក្ដីសម្រេច ស្ដីពី ការកែសម្រួលប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដោយត្រូវបានចាត់តាំងលោក វង្សី វិស្សុត ជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ជំនួសសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រីង្គារ គង់ សំអុល។

លោក វង្សី វិស្សុត ក៏បានប្តេជ្ញាចិត្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈបក្ស និងគោរពអនុវត្តនូវគោលការណ៍ និងសេចក្តីសម្រេចនានារបស់គណបក្ស ដែលបានដាក់ចុះឲ្យបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ និងប្តេជ្ញាគោរព និងចូលរួមអនុវត្តតាមកម្មវិធីនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ជាពិសេស គឺគោលការណ៍ «រក្សាចាស់ បង្កើនថ្មី» ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានកោតសសើរ ចំពោះសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រីង្គារ គង់ សំអុល ដែលបានដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដោយសម្រេចបាននូវសា្នដៃជាច្រើន ក្នុងការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍនសង្គម សេដ្ឋកិច្ច លើកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្កកំពង់ឆ្នាំង។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្ដាំផ្ញើដល់លោក វង្សី វិស្សុត ដែលបានទទួលបានការតែងតាំងមុខតំណែងថ្មី ត្រូវបន្តខិតខំប្រឹងប្រែងដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង ឲ្យមានការរីកចម្រើនថ្មីៗបន្ថែមទៀត ពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈរបស់គណបក្ស និងកម្មវិធីគោលនយោបាយ គោលការណ៍ទាំងឡាយរបស់គណបក្ស ដែលថ្នាក់កណ្ដាលបានដាក់ចុះឲ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់ ព្រមទាំងសាមគ្គីភាពផ្ទៃឲ្យបានរឹងមាំ ដោយឈរលើមាគ៌ាមហាជនរបស់បក្ស ដើម្បីត្រៀមការងារសំខាន់ៗ ឆ្ពោះទៅកាន់ការបោះឆ្នោតនៅអាណត្តិក្រោយៗទៀត ឲ្យទទួលបានលទ្ធផលជោគជ័យ៕

អត្ថបទ៖ វិមាន

The post សម្តេច ម៉ែន សំអន ផ្តាំផ្ញើប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន បន្តចុះជួយប្រជាពលរដ្ឋ appeared first on Kampuchea Thmey Daily.

ឯកឧត្ដម ហ៊ុន ម៉ាណែត ៖ គោលដៅធំបំផុតរបស់ក្រុមការងារក្រៅប្រទេស គឺផ្សព្វផ្សាយអំពីការពិត និងសមិទ្ធផលដែលកើតមាននៅក្នុងប្រទេស
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស​ ចេញទៅក្រៅប្រទេសមានគោលដៅធំបំផុត គឺផ្សព្វផ្សាយអំពីការពិត អំពីគោលនយោបាយ និងសមិទ្ធផល ដែលកើតមាននៅក្នុងប្រទេសកម្ពុជា ឲ្យបងប្អូនខ្មែរនៅក្រៅប្រទេសបានដឹង។

តាមរយៈវីដេអូបង្ហោះនៅលើហ្វេសប៊ុក នាព្រឹកថ្ងៃទី ១០ ខែមេសានេះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា មានក្រុមមួយចំនួននៅក្រៅប្រទេស​ បានវាយប្រហារលើក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ថា ទៅដើម្បីបំបែកសហគមន៍ខ្មែរនៅក្រៅប្រទេស។ ការវាយប្រហារបែបនេះ គឺជារឿងមិនពិតទាល់តែសោះ ដោយឯកឧត្ដមបណ្ឌិត បានបញ្ជាក់ថា ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រ​ជាជនកម្ពុជានៅក្រៅប្រទេស ប្រកាន់ខ្ជាប់នូវគោលការណ៍សច្ចធម៌ អហិង្សា ស្មារតីខ្មែរតែមួយ និងការភ្ជាប់ទំនាក់ទំនងរវាងខ្មែរ និងខ្មែរ។

ឯកឧត្ដមបណ្ឌិត ថ្លែងឲ្យដឹងបែបនេះថា «ចំណុចទីមួយ គឺយើងប្រកាន់សច្ចធម៌ យើងចេញទៅគោលដៅធំបំផុតគឺផ្សព្វផ្សាយអំពីការពិត អំពីគោលនយោបាយ និងសមិទ្ធផល ដែលកើតមាននៅក្នុងប្រទេសរបស់យើង ឲ្យបងប្អូនខ្មែរនៅក្រៅប្រទេសបានដឹង និយាយតែពីការពិត និយាយអត់មានភូតកុហក់ ឲ្យឃើញថា គោលនយោបាយគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសបានធ្វើអ្វីខ្លះ ហើយអ៊ុំពូមីងបងប្អូនជឿចុះ គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេស មិនបំផ្លាញប្រទេសទេ នេះគឺជាគោលការណ៍សច្ចធម៌ ដែលយើងបានចេញទៅផ្សព្វផ្សាយ»។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា ក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រ​ជាជនកម្ពុជានៅក្រៅប្រទេស​ ប្រកាន់ជំហរមិនឈ្លោះគ្នា មិនវាយប្រហារគ្នា ដោយក្នុងវេទិកានានានៅក្រៅប្រទេស ក្រុមការងារមិនបានវាយប្រហារទៅលើក្រុមណាមួយ នោះទេ។ ប៉ុន្តែ មានតែក្រុមមួយចំនួននៅក្រៅប្រទេសប៉ុណ្ណោះ បានធ្វើបាតុកម្មរំខានដល់ការជួបជុំរបស់ក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រ​ជាជនកម្ពុជានៅក្រៅប្រទេស។ ម្យ៉ាងទៀត ក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រ​ជាជនកម្ពុជានៅក្រៅប្រទេស ប្រកាន់ជំហរស្រលាញ់រាប់អានគ្នាដោយស្មារតីគ្រួសារខ្មែរតែមួយ។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងបន្ថែមបែបនេះថា «ចេញទៅក្រៅប្រទេស ពេលដែលបងប្អូនសួរខ្ញុំ បង! ឥឡូវយើងពង្រីកសមាជិកក្រៅប្រទេស ឥឡូវយើង អ្នកដែលធ្លាប់ចូលរួមជាមួយបក្សប្រឆាំង ជេរយើង បាតុកម្មជេរយើង ឥឡួវបើគាត់ចង់ចូលមក តើយើងគួរឲ្យគាត់ចូលអត់? តើចូលមកតិចគាត់មកជេរយើងនៅក្នុងខាងក្នុងអី ខ្ញុំថា កុំពិបាកយើងស្វាគមន៍ជំហរសាមគ្គី សម្ដេចតេជោ គណបក្សយើង បង្រួបបង្រួមជាតិ បញ្ចប់សង្រ្គាមបាន ដោយសារជំហរបង្រួបបង្រួមជាតិ និងបើកឱកាសឲ្យគ្រប់ភាគី រួមទាំងភាគីដែលចង់បំផ្លាញគណបក្សប្រជាជន មករួមរស់ជាមួយគ្នាបាន ហេតុអីក៏ក្រុមការងាររបស់យើងត្រូវប្រកាន់ យើងអត់ប្រកាន់ ហ្នឹងហើយបានជាយើងប្រមូលមនុស្សកាន់តែរីក»។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ដែរថា គណបក្សប្រជាជនកម្ពុជា មិនដែលយកខ្មែរណាជាសត្រូវនោះទេ ដែលនេះជាជំហររបស់គណបក្សប្រជាជនកម្ពុជា គឺប្រកាន់យកការរាប់អានខ្មែរទាំងអស់ ដោយយកទស្សនៈថា «យើងរួមគ្នា យើងសាមគ្គីគ្នា យើងមិនដែលប្រកាន់ទេ»៕

The post ឯកឧត្ដម ហ៊ុន ម៉ាណែត ៖ គោលដៅធំបំផុតរបស់ក្រុមការងារក្រៅប្រទេស គឺផ្សព្វផ្សាយអំពីការពិត និងសមិទ្ធផលដែលកើតមាននៅក្នុងប្រទេស appeared first on Kampuchea Thmey Daily.

សម្ដេច ស ខេង ៖ ការមិនព្រមរៀនសូត្របន្ថែមពីអ្នកនៅជុំវិញខ្លួន នឹងក្លាយជាឧបសគ្គសម្រាប់ការងារនាពេលអនាគត
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា បុគ្គលដែលបណ្ដែតបណ្ដោយ មិនព្រមរៀនសូត្របន្ថែមពីមជ្ឈដ្ឋានជុំវិញខ្លួន នឹងក្លាយទៅជាឧបសគ្គសម្រាប់ការងាររបស់ខ្លួន នាពេលអនាគត។

ការលើកឡើងខាងលើនេះ ធ្វើឡើងគ្រាដែលសម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីគ្រប់កម្រិត នៃសាខាសាកលវិទ្យាល័យឯកទេស នៃកម្ពុជា (CUS) ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យចំនួន ១,៥៥០នាក់ កាលពីព្រឹកថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣នេះ។

នៅក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា និស្សិតជ័យលាភីចំនួន ១,៥៥០នាក់នេះ ជាធនធានមនុស្សដ៏មានសារៈសំខាន់មិនអាចខ្វះបាន សម្រាប់ចូលរួមបំពេញបន្ថែមទៅលើ ការរីកចម្រើនវិស័យផ្សេងៗសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

អ្នកទាំងនេះ នឹងត្រូវចេញទៅបំពេញការងារតាមជំនាញក្នុងសង្គម តាមរយៈចំណេះដឹង និងចំណេះធ្វើដែលខ្លួនទទួលបានពីសាកលវិទ្យាល័យ ដោយយកទៅអនុវត្តជាក់ស្តែង និងដកពិសោធន៍ផ្ទាល់ និង សិក្សាស្រាវជ្រាវកែលម្អបន្ថែមទៀត ពីអ្នកប្រកបការងារជុំវិញខ្លួន ស្របតាមទិសស្លោក «ការសិក្សារៀនសូត្រគឺធ្វើគ្មានទីបញ្ចប់ទេ»។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង លើកឡើងដែរថា ការបណ្ដែតបណ្ដោយមិនព្រមរៀនសូត្របន្ថែម ពីមជ្ឈដ្ឋានអ្នកដែលធ្វើការនៅជុំវិញខ្លួនយើង ជាពិសេសការសិក្សាចំណេះដឹងផ្នែកបច្ចេកវិទ្យា នឹងក្លាយទៅជាឧបសគ្គសម្រាប់ការងាររបស់ខ្លួន នាពេលអនាគត។

ក្នុងនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានចាត់ទុកសាកលវិទ្យាល័យឯកទេសនៃកម្ពុជា នៅតែជាសាកលវិទ្យាល័យមួយ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ទាំងអស់នេះ មិនមែនជារឿងសាមញ្ញពេកទ ក្នុងការបោះទុនវិនិយោគយ៉ាងសន្ធឹកសន្ធាប់ទៅក្នុងវិស័យអប់រំ តែជាការខិតខំប្រឹងប្រែងដ៏ល្អមួយ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញគ្រឹះស្ថានសិក្សា ឲ្យមកកាន់តែកៀកលំនៅដ្ឋានប្រជាពលរដ្ឋ ដើម្បីផ្ដល់លទ្ធភាពដល់យុវជន បានទទួលឱកាសសិក្សារៀនសូត្រ ឲ្យបានកាន់តែច្រើន៕

The post សម្ដេច ស ខេង ៖ ការមិនព្រមរៀនសូត្របន្ថែមពីអ្នកនៅជុំវិញខ្លួន នឹងក្លាយជាឧបសគ្គសម្រាប់ការងារនាពេលអនាគត appeared first on Kampuchea Thmey Daily.

ជំរុញឲ្យក្រុមការងារបក្ស បន្តចុះដល់មូលដ្ឋានទាំងអស់ សំដៅលើកស្ទួយផលប្រយោជន៍ជូនពលរដ្ឋ និងសង្គមជាតិ
លោក ឈួរ សុបញ្ញា អនុប្រធានក្រុមការងារ ចុះជួយឃុំកណ្តោលជ្រុំ បានថ្លែងថា គោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ អាណត្តិទី ៥ ជាធាតុសំខាន់សម្រាប់ការអភិវឌ្ឍគ្រប់ថ្នាក់មូលដ្ឋានទាំងអស់ សំដៅលើកស្ទួយផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។

លោក ឈួរ សុបញ្ញា បានថ្លែងបែបនេះ ខណៈអញ្ជើញជួបសំណេះសំណាល និងណែនាំពីការបោះឆ្នោត ជាមួយប្រធានក្រុមបក្សគណប្រជាជនកម្ពុជា តាមភូមិទាំង ២៥ ក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំសរុប ៨១១ក្រុមបក្ស នៅទីស្នាក់ការគណបក្សឃុំ ក្រោមអធិបតីភាពលោក តូច ចាន់នី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំកណ្តោលជ្រុំ កាលពីរសៀលថ្ងៃទី ៧ ឧសភា ឆ្នាំ ២០២២។

លោក តូច ចាន់នី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំកណ្តោលជ្រុំ បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំប្រទេសមានសុខសន្តិភាព មានស្ថេរភាពនយោបាយល្អ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងការទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អ ដែលបានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដែលឈរលេខ ២ ក្នុងនាមជាប្រទេសមានសមត្ថភាពងើបចេញពីកូវីដ-១៩ លឿនជាងគេនៅលើពិភពលោក។

លោក តូច ចាន់នី បានបន្តទៀតថា គោលនយោបាយអភិវឌ្ឍន៍សង្កាត់ អាណត្តិទី ៥ គឺជាធាតុសំខាន់សម្រាប់ការអភិវឌ្ឍន៍នៅមូលដ្ឋាន រួមមាន ៧ចំណុច៖

ទី១. ជាសង្កាត់ដែលបានលើកកម្ពស់លិទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ប្រជាពលរដ្ឋ រស់នៅដោយសុខុដុមរមនាបានល្អប្រសើរ

ទី២. ជាសង្កាត់ដែលបានអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ៧ចំណុច ល្អប្រសើរ

ទី៣. ជាសង្កាត់ដែលបានផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ បានឆាប់រហ័ស ប្រកបដោយតម្លាភាព គណនេយ្យភាពល្អប្រសើរ

ទី៤. ជំរុញសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ដែលនៅសេសសល់ក្នុងភូមិ សង្កាត់ដោយប្រើប្រាស់ថវិកាមូលនិធិសង្កាត់ សប្បុរសជន រដ្ឋបាលខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញ

ទី៥. ការផ្តល់សេវាសុខាភិបាល និងការងារអនាម័យក្នុងភូមិ សង្កាត់ឲ្យបានល្អប្រសើរ

ទី៦. ជាសង្កាត់ដែលបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជា ពលរដ្ឋបានល្អប្រសើរ

ទី៧. ពង្រឹង និងវិសាលភាពនៃការអនុវត្តគោលនយោបាយគាំពារសង្គម ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ និង ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ។

សូមបញ្ជាក់ថា នាឪកាសជួបសំណេះសំណាល និងណែនាំពីការបោះឆ្នោត ជាមួយប្រធានក្រុមបក្សគណប្រជាជនកម្ពុជាតាមភូមិទាំង ២៥ ក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំសរុប ៨១១ក្រុមបក្ស នៅទីស្នាក់ការគណបក្សឃុំ ដែលក្នុងនោះជួនពេលព្រឹក ៤០០ក្រុមបក្ស និងរសៀល ៤១១ក្រុមបក្ស។ ក្នុងនោះលោកប្រធានក្រុមការងារ និងលោកអនុប្រធាន ក៏បាននាំអំណោយដ៏ថ្លៃថ្លាចែកជូនដល់ប្រធានក្រុមបក្សទាំងអស់ ក្នុងម្នាក់ៗទទួលបានក្រមា ១ និងថវិកា ២០.០០០រៀលផងដែរ៕

អត្ថបទ៖ វិមាន

The post ជំរុញឲ្យក្រុមការងារបក្ស បន្តចុះដល់មូលដ្ឋានទាំងអស់ សំដៅលើកស្ទួយផលប្រយោជន៍ជូនពលរដ្ឋ និងសង្គមជាតិ appeared first on Kampuchea Thmey Daily.

តើការផ្ដល់កិត្តិយសដល់សហសេវិក មានសារៈសំខាន់ប៉ុនណា?
គ្មានគំនិតការងារ គ្មានគំនិតធ្វើ គឺជាឧបសគ្គចំពោះការធ្វើការ ដែលអាចកើតមានចំពោះអ្នកណាម្នាក់ ជាមួយនឹងស្ថានភាព​បង្ខំ ឬ​ពេលវេលាកំណត់ ដូច្នេះហើយ ពេលខ្លះយើងត្រូវសុំជំនួយពីសហសេវិក។

មិន​ថា​សុំ​ជំនួយ​បន្តិចបន្តួច​ទេ ឬ​គ្រាន់​តែ​សុំ​ជំនួយ​ជាមួយ​គំនិត យើងត្រូវតែទទួលស្គាល់ថា យើង​មិន​បាន​បញ្ចប់​ការងារ​នេះ​ដោយ​ខ្លួនឯង​ទាំងស្រុង​នោះ​ទេ។ ដូច្នេះ អ្វី​ដែល​គួរ​ធ្វើ​ ​ប្រសិន​បើមិត្ត​រួម​ការងារ​ឈោង​ទៅ​ជួយ​ការងារ​ដែល​ដំណើរការ​ទៅ​បាន​ល្អ យើងត្រូវឲ្យគាត់ទទួល​បាន​ការ​សរសើរដូចជា ការ​ដឹងគុណ និង​ផ្ដល់​កិត្តិយស​ដល់ពួកគេ។

នេះគឺជាហេតុផល ៥ យ៉ាង ដែល​យើង​គួរ​ផ្ដល់​សារៈសំខាន់​ដល់​មិត្តរួមការងារ នៅ​ពេល​ដែល​ពួកគេបាន​រួមចំណែក​ដល់​កិច្ចការ​ដែល​បាន​សម្រេច​នោះ។

១ ត្រូវ​មាន​សុជីវធម៌ ផ្ដល់​កិត្តិយស​ដល់​ម្ចាស់​គំនិត​ ដែល​យើង​នាំ​យកគំនិតរបស់គាត់​ទៅប្រើប្រាស់។ វា​ជា​សុជីវធម៌​សង្គម មិន​ថា​មាន​រឿង​អ្វី​ទេ។ បើទោះជាយើងបាន​យកគំនិតទាំងអស់ ដែលពួកគេ​ស្នើ និង​រើស​បាន​តែ​មួយ​ចំនួន​ ខណៈ​យើង​មិនមែន​ជា​អ្នក​ដែល​បាន​បង្កើត​គំនិតនោះ។ បើមិនដូច្នោះទេ​ យើង​អាច​មាន​ឈ្មោះ​ថា​លួច​​លួចគំនិតគេ។

ទោះបី​ជា​គ្មាន​នរណា​ម្នាក់​ បាន​ឃើញ​នៅ​ពេល​ដែល​សហសេវិក​បាន​ជួយ​យើង​ដោះស្រាយ​កិច្ចការ​មួយ។ ប៉ុន្តែ​យើង​ដឹង​ក្នុង​ចិត្ត​ថា នេះ​ជា​អ្វី​ដែល​គេ​គិត ដូច្នេះ​យើង​ត្រូវ​តែ​រក្សា​សុជីវធម៌ ​ដែល​នាំ​ឲ្យ​គំនិត​របស់​ពួកគេ​មាន​ជីវិត។ អ្នក​មិន​ចាំបាច់​ធ្វើអ្វីធំដុំទេ គ្រាន់​តែ​មិន​ភ្លេច​គ្នា​ គឺ​គ្រប់គ្រាន់​ហើយ។

២ គោរពគ្នាទៅវិញទៅមក អ្វី​ដែល​បុគ្គលិក​គ្រប់​រូប​ដឹង​គឺ​ថា គំនិត​ល្អៗ​មិន​ងាយ​នឹង​កើត​ឡើង​នោះ​ទេ ទាមទារ​ការ​ស្រាវជ្រាវ បទពិសោធន៍ ថាមពល និង​កម្លាំង​ខួរក្បាល។ ប្រសិនបើគំនិតដែលអ្នក​ទទួលបានពីមិត្តរួម​ការងារ ​​ធ្វើឲ្យ​ការងាររបស់​អ្នក​ទទួល​បាន​មតិ​កែលំអ​ដ៏​​អស្ចារ្យ​នេះ ​ចូរ​ផ្ដល់​កិត្តិយស​ដោយ​ប្រាប់​អ្នក​ផ្សេង​ថា ការងារនេះ​ជោគជ័យ​ដោយសារ​តែ​មានមិត្ត​ការងារ​ផ្សេង​ទៀត​ កំពុង​ជួយ​នៅ​ពី​ក្រោយ​ឆាក។ វា​ជា​កិត្តិយស​សម្រាប់​ពួកគេ​ ហើយ​ក៏​មិនមែន​ជា​គំនិត​របស់​យើង​តាំង​ពី​ដើម​មក កុំមាន​មោទនភាព​ចំពោះ​ខ្លួនឯង​តែ​ម្នាក់ឯង​ពេក។

៣ កសាង​ទំនាក់ទំនងល្អ ការមិនពេញចិត្តចំពោះមិត្តរួមការងារ ដែលធ្វើការជាមួយគ្នាជារៀងរាល់ថ្ងៃ ភាគច្រើននៃពួកគេបានចាប់ផ្តើមពីរឿងតូចតាច ដែលប្រមូលផ្តុំកាន់តែធំ រហូតដល់វាក្លាយជាការខកចិត្តមួយ។ គិតអំពីរបៀបដែលយើងនឹងមានអារម្មណ៍នៅពេលដែលបំណែកនេះគឺជាគំនិតរបស់យើង។ ប៉ុន្តែ​វា​ត្រូវ​បាន​អ្នក​ដទៃ​ប្រើ​រហូត​ដល់​ល្អ។ វាមិនមែនជាការច្រណែនទេ ប៉ុន្តែ​ត្រូវ​គេ​លួច ឬ​ត្រូវ​គេ​កាត់​ចោល​បែប​នេះ អ្នក​ណា​ក៏​អាច​មាន​អារម្មណ៍​មិន​ពេញ​ចិត្ត។ គាត់បានទទួលការសរសើរពីចៅហ្វាយ តែ​យើងមិន​បាន​សូម្បី​តែ​ទទួល​ពាក្យ​អរគុណ។ ដូច្នេះ​ប្រសិន​បើ​អ្នក​មិន​ចង់​ត្រូវ​គេ​ស្អប់ ឬ​រំខាន កុំភ្លេចនិយាយថា ​មានអ្នកផ្សេងទៀត ចូលរួម​ក្នុង​ព្រឹត្តិការណ៍នេះ ដើម្បីកសាងទំនាក់ទំនងល្អទៅមុខទៀត។

៤ ក្លាយជាមិត្តរួមការងារដ៏គួរឲ្យ​ស្រឡាញ់ ការ​ផ្ដល់​កិត្តិយស ដល់មិត្តរួមការងារដែលបាន​រួមចំណែក​ក្នុងការងារ មិនមែនជារឿងធំនោះទេ។ អ្នកអាចប្រាប់ចៅហ្វាយរបស់អ្នកថា​ គំនិតនេះមកពីណា។ បើយើង​មិនមែន​ជាអ្នកគិត យើងគ្រាន់តែទទួលយកវា។ ផ្នែកនៃ​ការពេញចិត្ត​ គឺបាន​មកពី​អ្នក​ដែល​បាន​បង្កើតគំនិត។ ប្រសិនបើដល់ពេលជួបជុំគ្នា​ គួរឲ្យគាត់ទទួលបានការសរសើរ ដើម្បីជាការល្អ​សម្រាប់បុគ្គលិក ដែល​មិន​ត្រូវ​បាន​គេ​បំភ្លេច​ចោល ឬ​ទាត់​ចោល​ដោយ​ឥត​ប្រយោជន៍។ ពេលនោះយើង​នឹង​ក្លាយ​ជា​មិត្ត​រួម​ការងារ​ដែល​គួរ​ឲ្យស្រឡាញ់ ហើយក៏ធ្វើឲ្យ​ពួក​គេ​មាន​ឆន្ទៈ​ ជួយ​យើង​គ្រប់​ពេល​ដែល​យើង​ត្រូវ​ការផងដែរ។

៥ ផ្នែកសំខាន់នៃការងារជាក្រុម ការធ្វើការនៅក្នុង​ក្រុមហ៊ុន​ភាគច្រើន ​គឺ​ចាំបាច់​ត្រូវតែ​សហការ​ជាមួយ​អ្នកដទៃ ទោះបី​ជា​មនុស្ស​ម្នាក់ៗ​មាន​ទំនួលខុសត្រូវ​ជាក់លាក់​ រៀងៗ​ខ្លួន​ក៏​ដោយ។ ប៉ុន្តែ​ការងារ​ជា​រួម​ នៅតែ​ជា​ក្រុម​ល្អ​ វា​ត្រូវការ​កិច្ចសហការ​ពី​សហការី​ជាច្រើន ដើម្បី​បង្ហាញ​ថា​យើង​ធ្វើការ​ជាក្រុម។ ត្រូវ​លះបង់​ភាព​អាត្មានិយម លះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន អ្វីៗ​ត្រូវ​បាន​ធ្វើ​សម្រាប់​ក្រុមតែប៉ុណ្តោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មានសញ្ញាទាំងនេះ បញ្ជាក់ថា អ្នកបានជួបមិត្តរួមការងារ យល់ពីសុខទុក្ខគ្នាហើយ

ចុចអាន៖បុគ្គលិកក្នុងអូហ្វីស ចូលចិត្តធ្វើសកម្មភាព ៦ នេះ ប្រយ័ត្នពិបាកខ្លួនទៅថ្ងៃមុខ

The post តើការផ្ដល់កិត្តិយសដល់សហសេវិក មានសារៈសំខាន់ប៉ុនណា? appeared first on Kampuchea Thmey Daily.

មានសញ្ញាទាំងនេះ បញ្ជាក់ថា អ្នកបានជួបមិត្តរួមការងារ យល់ពីសុខទុក្ខគ្នាហើយ
មិត្តរួមការងារ ជាក្រុមមនុស្ស​ធ្វើការសហការជាមួយគ្នា​បានល្អ ជួយគ្នាទៅវិញទៅមក ប្រឹក្សាយោបល់ទាំងការងារ និងរឿងផ្ទាល់ខ្លួន។ ប្រសិនបើអ្នករកឃើញអ្នករួមការងារ​ប្រភេទនេះនៅក្បែរ នោះជាការល្អ ក្នុងការភ្ជាប់ទំនាក់ទំនង ដើម្បីក្លាយជាមិត្តជិតស្និទ្ធពិតប្រាកដ។

១​ នៅជាមួយគ្នាគ្រប់ពេលវេលានិងចូលរួមសហការបានល្អ

ធ្វើការជាមួយគ្នា គឺត្រូវ​មាន​ទទួលខុសត្រូវលើការងារជាមួយគ្នា។ មាន​ន័យ​ថា ​អ្នក​ត្រូវ​ទទួល​យក​ទាំង​ខុស និង​ការ​ចូលចិត្ត។ ពេលគិតចង់ជិះទូកតែមួយ ត្រូវ​ព្យាយាម​នាំ​គ្នា​ទៅ​កាន់​ច្រាំង មិន​ទុក​អ្នក​ណា​នៅ​ពី​ក្រោយ​ទេ ហើយ​ក៏​មិន​បោះ​អ្នក​ណា​ចូល​​កណ្ដាលទឹកដែរ។ ការងារ​ជោគជ័យ​ត្រូវ​បាន​គេ​សរសើរ ចាត់​ទុក​ថា​ជា​ការងារ​ដែល​បាន​ធ្វើ​ជាមួយ​គ្នា។ មិនមែន​គ្រាន់​តែ​ចង់​យកមុខមាត់ខ្លួនឯងល្អតែឯងនោះទេ។ បើ​ការងារ​ត្រូវ​គេ​រិះគន់​ មិត្តរួមការងារ ត្រូវ​មក​ទទួល​ការ​រិះគន់​ហើយ​សហការ​គ្នា​ដោះស្រាយ​បញ្ហា មិន​បោះ​ចោល​រឿង​អាក្រក់​ ឲ្យ​អ្នក​ដទៃ​ទទួល​យក​រួច​ខ្លួន។ ប្រសិនបើមិត្តរួមក្រុមគឺជាមនុស្សម្នាក់ដែលតែងតែទទួលខុសត្រូវចំពោះការងារជាមួយអ្នក។ គាត់​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ទាំង​នោះ​ ដែល​សក្ដិសម​នឹង​ការ​យក​ចិត្ត​ទុក​ដាក់ពីយើង។

២ មនុស្ស​ដែល​គិត​វិជ្ជមាន​

ដោយសារតែមនុស្សគិត​វិជ្ជមាន គឺជា​មនុស្សដែលមាន​ទស្សនៈ​វិជ្ជមាន​លើជីវិត ប្រភេទ​ដែល​ជួយ​បង្កើត​ថាមពល​វិជ្ជមាន​សម្រាប់​ខ្លួន​អ្នក និងអ្នកដែលនៅជុំវិញ​អ្នក។ មើលអ្វីគ្រប់យ៉ាងដោយផ្អែកលើការពិត។ អ្វីដែល​ល្អគឺល្អ  អ្វីដែលអាក្រក់គឺមិនល្អ ប៉ុន្តែ​គាត់​នឹង​តែងតែ​មាន​ទស្សនៈ​ទៅវិញទៅមកឲ្យគ្នា​។​ ​ការ​នៅក្បែរ​មនុស្សប្រភេទនេះ ជីវិត​គឺ​វិជ្ជមាន ហើយ​សុខភាព​ល្អក៏ប្រសើរដែរ។

៣ យើង​អាច​និយាយ​ជា​លក្ខណៈ​ឯកជន

តាមការពិត​ បើមិនសូវ​ជា​ស្និទ្ធស្នាល​ យើងមិនគួរពិភាក្សារឿងផ្ទាល់ខ្លួនជាមួយមិត្តរួមការងារ ប៉ុន្តែ​រឿងអស់នេះ​មិន​មែន​ការពិតទាំងអស់នោះទេ។ ព្រោះពេលខ្លះនិយាយជាមួយ​មនុស្ស​ចម្លែក មនុស្ស​មិន​ស្គាល់ ​អាច​ធ្វើ​​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ប្រសើរ​ជាង​ការ​និយាយ​ជា​មួយ​មិត្ត​ភក្តិ​ដែល​ស្គាល់​។ ក្នុងអំឡុងពេលដែលយើងប្រហែល​ជាចង់បង្ហាញពីកង្វល់មួយចំនួន​ទៅកាន់មនុស្ស​ដែលមិនស្គាល់យើង ក៏ដូចជាមិត្ត​ជិតស្និទ្ធ។ ប៉ុន្តែ​​មិន​ដឹង​ថា​ត្រូវ​ទៅ​ណា ​ដើម្បី​និយាយ​ជាមួយ​មនុស្ស​ចម្លែក មិត្តរួមការងារគឺរវាងមិត្តភក្តិនិងអ្នកចម្លែក។ យើង​ស្គាល់​គ្នា​ថា​ត្រូវ​ធ្វើ​ការ​ជាមួយ​គ្នា  ដូច្នេះ​មាន​ការ​លួងលោម​ខ្លះ​ ពីពួកគេ ដូចបានវត្ថុទិព្វក្នុងដៃ។

៤ ​ការចាក​ចេញ​ ឬលាឈប់ពី​ការងាររបស់ពួកគេ ធ្វើឲ្យយើងកង្វល់

ប្រសិនបើមិត្តរួមការងារឈប់សម្រាកពីការងារ មិនថាការឈប់សម្រាកឈឺ ឬវិស្សមកាល ហើយ​ធ្វើ​ឲ្យយើង​មាន​អារម្មណ៍​ហាក់​ដូច​ជា​ជីវិត​បាត់​បង់​អ្វី​មួយ មាន​អារម្មណ៍​ស្ងប់ស្ងាត់ និង​ឯកោ ទោះ​បី​ជា​យើង​នៅ​តែ​អាច​ធ្វើ​ការ​បាន​ធម្មតា​ក៏​ដោយ តែ​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ។ ពេល​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់ មាន​អារម្មណ៍​ថា​បាយ​មិន​សូវ​ឆ្ងាញ់ គ្មាននរណាម្នាក់និយាយជាមួយទេ។ នោះមានន័យថា គាត់ជាមនុស្សម្នាក់ ដែលសំខាន់សម្រាប់យើងក្នុងកម្រិតខ្លះ។ ព្រោះ​បើ​ដល់​ចំណុច​ដែល​មាន​ឥទ្ធិពល​មក​លើ​ចិត្ត​យើងគឺគេសំខាន់ហើយ។​ ម្យ៉ាងវិញទៀត បើមិត្តរួមការងារធម្មតាបាត់ទៅ យើងប្រាកដជាគ្មានអារម្មណ៍អ្វីទេ វាជារឿងធម្មតា​ នៅឬមិននៅ ក៏គ្មានបញ្ហា គេគ្រាន់ជាមនុស្ស​ ដែលធ្វើការជាមួយប៉ុណ្ណឹងឯង។

៥ ផ្ដល់ផលប្រយោជន៍គ្នាទៅមក និងមិនទំនាស់

គោល​ដៅ​របស់​បុគ្គល​ម្នាក់ៗ ​ដែល​មក​ធ្វើ​ការ​នៅ​កន្លែង​តែ​មួយ​ គឺ​សម្រាប់​ខ្លួន​ឯង។ ដើម្បីផ្តល់ការងារឲ្យខ្លួនឯង ដើម្បីមានចំណូលចំណាយ សម្រាប់ភាពរីកចម្រើននៃអាជីព។ ជាពិសេស មិន​ត្រូវ​ប្រកួត​ប្រជែង​គ្នា​យ៉ាង​ខ្លាំង មនុស្សផ្សេងគ្នាបំពេញកាតព្វកិច្ចរបស់ពួកគេដើម្បីសម្រេចបាននូវអ្វីដែលពួកគេចង់បាន។ មិន​ផ្ទុយ​នឹង​ផល​ប្រយោជន៍​របស់​នរណា​ម្នាក់  វាក៏លើកទឹកចិត្តឲ្យមានសុភមង្គលបន្ថែមទៀត នៅកន្លែងធ្វើការ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មិត្ត​រួម​ការងារ​ប្រភេទ​នេះ កុំ​យកខ្លួនបៀត​ឲ្យ​សោះ ព្រោះ​អាច​ធ្វើ​ឲ្យ​យើង​ខាត​បង់​ដោយ​សារ​គេ !

The post មានសញ្ញាទាំងនេះ បញ្ជាក់ថា អ្នកបានជួបមិត្តរួមការងារ យល់ពីសុខទុក្ខគ្នាហើយ appeared first on Kampuchea Thmey Daily.