Connect with us

អាជីព

មានសញ្ញាទាំងនេះ បញ្ជាក់ថា អ្នកបានជួបមិត្តរួមការងារ យល់ពីសុខទុក្ខគ្នាហើយ

បានផុស

នៅ

មិត្តរួមការងារ ជាក្រុមមនុស្ស​ធ្វើការសហការជាមួយគ្នា​បានល្អ ជួយគ្នាទៅវិញទៅមក ប្រឹក្សាយោបល់ទាំងការងារ និងរឿងផ្ទាល់ខ្លួន។ ប្រសិនបើអ្នករកឃើញអ្នករួមការងារ​ប្រភេទនេះនៅក្បែរ នោះជាការល្អ ក្នុងការភ្ជាប់ទំនាក់ទំនង ដើម្បីក្លាយជាមិត្តជិតស្និទ្ធពិតប្រាកដ។

១​ នៅជាមួយគ្នាគ្រប់ពេលវេលានិងចូលរួមសហការបានល្អ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធ្វើការជាមួយគ្នា គឺត្រូវ​មាន​ទទួលខុសត្រូវលើការងារជាមួយគ្នា។ មាន​ន័យ​ថា ​អ្នក​ត្រូវ​ទទួល​យក​ទាំង​ខុស និង​ការ​ចូលចិត្ត។ ពេលគិតចង់ជិះទូកតែមួយ ត្រូវ​ព្យាយាម​នាំ​គ្នា​ទៅ​កាន់​ច្រាំង មិន​ទុក​អ្នក​ណា​នៅ​ពី​ក្រោយ​ទេ ហើយ​ក៏​មិន​បោះ​អ្នក​ណា​ចូល​​កណ្ដាលទឹកដែរ។ ការងារ​ជោគជ័យ​ត្រូវ​បាន​គេ​សរសើរ ចាត់​ទុក​ថា​ជា​ការងារ​ដែល​បាន​ធ្វើ​ជាមួយ​គ្នា។ មិនមែន​គ្រាន់​តែ​ចង់​យកមុខមាត់ខ្លួនឯងល្អតែឯងនោះទេ។ បើ​ការងារ​ត្រូវ​គេ​រិះគន់​ មិត្តរួមការងារ ត្រូវ​មក​ទទួល​ការ​រិះគន់​ហើយ​សហការ​គ្នា​ដោះស្រាយ​បញ្ហា មិន​បោះ​ចោល​រឿង​អាក្រក់​ ឲ្យ​អ្នក​ដទៃ​ទទួល​យក​រួច​ខ្លួន។ ប្រសិនបើមិត្តរួមក្រុមគឺជាមនុស្សម្នាក់ដែលតែងតែទទួលខុសត្រូវចំពោះការងារជាមួយអ្នក។ គាត់​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ទាំង​នោះ​ ដែល​សក្ដិសម​នឹង​ការ​យក​ចិត្ត​ទុក​ដាក់ពីយើង។

២ មនុស្ស​ដែល​គិត​វិជ្ជមាន

ដោយសារតែមនុស្សគិត​វិជ្ជមាន គឺជា​មនុស្សដែលមាន​ទស្សនៈ​វិជ្ជមាន​លើជីវិត ប្រភេទ​ដែល​ជួយ​បង្កើត​ថាមពល​វិជ្ជមាន​សម្រាប់​ខ្លួន​អ្នក និងអ្នកដែលនៅជុំវិញ​អ្នក។ មើលអ្វីគ្រប់យ៉ាងដោយផ្អែកលើការពិត។ អ្វីដែល​ល្អគឺល្អ អ្វីដែលអាក្រក់គឺមិនល្អ ប៉ុន្តែ​គាត់​នឹង​តែងតែ​មាន​ទស្សនៈ​ទៅវិញទៅមកឲ្យគ្នា​។​ ​ការ​នៅក្បែរ​មនុស្សប្រភេទនេះ ជីវិត​គឺ​វិជ្ជមាន ហើយ​សុខភាព​ល្អក៏ប្រសើរដែរ។

៣ យើង​អាច​និយាយ​ជា​លក្ខណៈ​ឯកជន

តាមការពិត​ បើមិនសូវ​ជា​ស្និទ្ធស្នាល​ យើងមិនគួរពិភាក្សារឿងផ្ទាល់ខ្លួនជាមួយមិត្តរួមការងារ ប៉ុន្តែ​រឿងអស់នេះ​មិន​មែន​ការពិតទាំងអស់នោះទេ។ ព្រោះពេលខ្លះនិយាយជាមួយ​មនុស្ស​ចម្លែក មនុស្ស​មិន​ស្គាល់ ​អាច​ធ្វើ​​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ប្រសើរ​ជាង​ការ​និយាយ​ជា​មួយ​មិត្ត​ភក្តិ​ដែល​ស្គាល់​។ ក្នុងអំឡុងពេលដែលយើងប្រហែល​ជាចង់បង្ហាញពីកង្វល់មួយចំនួន​ទៅកាន់មនុស្ស​ដែលមិនស្គាល់យើង ក៏ដូចជាមិត្ត​ជិតស្និទ្ធ។ ប៉ុន្តែ​​មិន​ដឹង​ថា​ត្រូវ​ទៅ​ណា ​ដើម្បី​និយាយ​ជាមួយ​មនុស្ស​ចម្លែក មិត្តរួមការងារគឺរវាងមិត្តភក្តិនិងអ្នកចម្លែក។ យើង​ស្គាល់​គ្នា​ថា​ត្រូវ​ធ្វើ​ការ​ជាមួយ​គ្នា ដូច្នេះ​មាន​ការ​លួងលោម​ខ្លះ​ ពីពួកគេ ដូចបានវត្ថុទិព្វក្នុងដៃ។

៤ ​ការចាក​ចេញ​ ឬលាឈប់ពី​ការងាររបស់ពួកគេ ធ្វើឲ្យយើងកង្វល់

ប្រសិនបើមិត្តរួមការងារឈប់សម្រាកពីការងារ មិនថាការឈប់សម្រាកឈឺ ឬវិស្សមកាល ហើយ​ធ្វើ​ឲ្យយើង​មាន​អារម្មណ៍​ហាក់​ដូច​ជា​ជីវិត​បាត់​បង់​អ្វី​មួយ មាន​អារម្មណ៍​ស្ងប់ស្ងាត់ និង​ឯកោ ទោះ​បី​ជា​យើង​នៅ​តែ​អាច​ធ្វើ​ការ​បាន​ធម្មតា​ក៏​ដោយ តែ​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ។ ពេល​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់ មាន​អារម្មណ៍​ថា​បាយ​មិន​សូវ​ឆ្ងាញ់ គ្មាននរណាម្នាក់និយាយជាមួយទេ។ នោះមានន័យថា គាត់ជាមនុស្សម្នាក់ ដែលសំខាន់សម្រាប់យើងក្នុងកម្រិតខ្លះ។ ព្រោះ​បើ​ដល់​ចំណុច​ដែល​មាន​ឥទ្ធិពល​មក​លើ​ចិត្ត​យើងគឺគេសំខាន់ហើយ។​ ម្យ៉ាងវិញទៀត បើមិត្តរួមការងារធម្មតាបាត់ទៅ យើងប្រាកដជាគ្មានអារម្មណ៍អ្វីទេ វាជារឿងធម្មតា​ នៅឬមិននៅ ក៏គ្មានបញ្ហា គេគ្រាន់ជាមនុស្ស​ ដែលធ្វើការជាមួយប៉ុណ្ណឹងឯង។

៥ ផ្ដល់ផលប្រយោជន៍គ្នាទៅមក និងមិនទំនាស់

គោល​ដៅ​របស់​បុគ្គល​ម្នាក់ៗ ​ដែល​មក​ធ្វើ​ការ​នៅ​កន្លែង​តែ​មួយ​ គឺ​សម្រាប់​ខ្លួន​ឯង។ ដើម្បីផ្តល់ការងារឲ្យខ្លួនឯង ដើម្បីមានចំណូលចំណាយ សម្រាប់ភាពរីកចម្រើននៃអាជីព។ ជាពិសេស មិន​ត្រូវ​ប្រកួត​ប្រជែង​គ្នា​យ៉ាង​ខ្លាំង មនុស្សផ្សេងគ្នាបំពេញកាតព្វកិច្ចរបស់ពួកគេដើម្បីសម្រេចបាននូវអ្វីដែលពួកគេចង់បាន។ មិន​ផ្ទុយ​នឹង​ផល​ប្រយោជន៍​របស់​នរណា​ម្នាក់ វាក៏លើកទឹកចិត្តឲ្យមានសុភមង្គលបន្ថែមទៀត នៅកន្លែងធ្វើការ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មិត្ត​រួម​ការងារ​ប្រភេទ​នេះ កុំ​យកខ្លួនបៀត​ឲ្យ​សោះ ព្រោះ​អាច​ធ្វើ​ឲ្យ​យើង​ខាត​បង់​ដោយ​សារ​គេ !

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម