Connect with us

KPT+

មិនសូវមានមិត្ត? បង្កើតមិត្តថ្មី លែងឲ្យខ្លួនឯកោតាមវិធី៥នេះ ធានា!

បានផុស

នៅ

គ្នាយើងខ្លះមានអារម្មណ៍ថា ខ្លួនឯងដូចជាឯកោ នៅឆ្ងាយដាច់ពីគេម៉េចមិនដឹង! អារម្មណ៍បែបនេះ អាចមកពីមិនសូវមានមិត្តភក្តិជជែកលេង​ ដើម្បីផ្លាស់ប្ដូរយោបល់នោះឯង!

មិនថ្វីទេ! ពីពេលនេះទៅ គ្នាយើងនឹងលែងកណ្ដោចកណ្ដែងទៀតហើយ ដោយចាប់ផ្ដើមបង្កើតមិត្តថ្មី​តាមរយៈសកម្មភាពទាំង ៥ ខាងក្រោម៖

១. ធ្វើការងារស្ម័គ្រចិត្ត

ការងារស្ម័គ្រចិត្ត ជាការងារអាចជួបមនុស្សច្រើន មកពីកន្លែងខុសគ្នា មានជំនាញខុសគ្នា ចំណេះដឹងនិងតំណែងផ្សេងៗពីគ្នា ដោយអាចឲ្យយើងជជែក និងផ្លាស់ប្ដូរយោបល់គ្នា ដើម្បីបង្កើតបានមិត្តភាពថ្មីៗជាមួយអ្នកដទៃ។

កិច្ចការនេះ មិនត្រឹមតែអាចបង្រៀនឲ្យយើងក្លាយជាមនុស្សពូកែខាងទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែនឹងធ្វើឲ្យយើងក្លាយជាមនុស្សមានទំនួលខុសត្រូវ ចេះគោរពពេលវេលា និងទទួលបានបទពិសោធន៍ថ្មីៗពីមនុស្សដែលនៅក្នុងក្រុមស្ម័គ្រចិត្តដូចគ្នា។

២. ដើរទិញឥវ៉ាន់

Young woman reading information about the product on the phone
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការទិញឥវ៉ាន់នឹងធ្វើឲ្យជួបមនុស្សច្រើនគ្រប់ប្រភេទដែលមានចំណូលចិត្តផ្សេងៗគ្នា ដោយអាចជជែកគ្នាលេងតាមរយៈការជ្រើសរើសសម្លៀកបំពាក់ថ្មីតាមទីផ្សារ ឬតាមអ៊ិនធរណេតជាដើម។ ការសួរគ្នាពីសម្លៀកបំពាក់ គ្រឿងសម្អាង និងសម្ភារផ្សេងៗទៀត ក៏ជាវិធីដែលអាចធ្វើឲ្យយើងមានភាពសិ្នទ្ធស្នាលជាមួយអ្នកដទៃបានដែរ។

៣. ទៅមើលកុន

ការទៅមើលកុន ពិតជាអាចឲ្យយើងរាប់អានមិត្តភក្ដិថ្មីបន្ថែម ដោយការជជែកជាមួយអ្នកដែលអង្គុយនៅក្បែរខ្លួនបាន។ ពេលទៅមើលកុន យើងនឹងអាចរកបានមិត្តមានអត្តចរិតច្រើនប្រភេទ ហើយបើនិយាយពីអ្នកដែលចង់បានមិត្តដែលមានចិត្តដូចគ្នា ឬស្រដៀងគ្នាគឺមិនខុសនោះទេ។

៤. ទៅហាត់ប្រាណ

ការធ្វើលំហាត់ប្រាណមិនត្រឹមតែធ្វើឡើងដើម្បីទទួលបានសុខភាពល្អនោះទេ តែវាក៏ជាវិធីសាស្រ្តមួយដ៏មានប្រសិទ្ធភាពក្នុងការបង្កើតទំនាក់ទំនងថ្មី ដោយចាប់ផ្ដើមតាមរយៈការនិយាយសួរនាំគ្នា។ វិធីនេះមានភាពសាមញ្ញបំផុត និងងាយស្រួលក្នុងការអនុវត្ត ជាពិសេសបានផលចំណេញទាំងផ្នែកសុខភាពនិងទំនាក់ទំនង។

៥. ភ្ជាប់ទំនាក់ទំនងតាមបណ្ដាញសង្គម

ទំនាក់ទំនងតាមបណ្ដាញសង្គម កំពុងមានការពេញនិយមបំផុតនាពេលបច្ចុប្បន្ន។ គ្នាយើងអាចស្គាល់មិត្តភក្តិដែលមកពីបណ្ដាខេត្ត-ក្រុងផ្សេងៗ និងប្រទេសនានា។ បណ្ដាញសង្គមមិនត្រឹមតែជាកន្លែងដែលរាប់អានមិត្តប៉ុណ្ណោះទេ វាក៏ជាកន្លែងដែលអាចរកការងារ រកដៃគូ កន្លែងបន្ធូរអារម្មណ៍ និង កន្លែងចែករំលែកចំណេះដឹងនិងបទពីសោធន៍ជាច្រើនថែមទៀត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Lifehack

ចុចអាន៖រឿង ៤ ដ៏សំខាន់ទាក់ទិននឹងអាជីវកម្មវាល់លានដុល្លារ

ចុចអាន៖គ្រប់គ្នា​ជានា​យក​ប្រតិបត្តិ ​នៃ​ជីវិត​ខ្លួនឯង កុំ​រស់​ព្រោះ​អ្នកដទៃ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម