សន្តិសុខសង្គម
ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្តសៀមរាប បើកកិច្ចប្រចាំត្រីមាសទី៤ ដើម្បីពង្រឹងការងារបន្ត
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ ដើម្បីពង្រឹងតួនាទីក្រុមការងារពាក់ព័ន្ធ ធ្វើបច្ចុប្បន្នភាពពីជំងឺគ្រុនចាញ់ លទ្ធផលការងារ និងពិភាក្សាលើបញ្ហាប្រឈមរកដំណោះស្រាយ ដើម្បីផ្ដល់អនុសាសន៍ និងលើកទិសដៅអនុវត្ដបន្ដ ក្នុងគោលបំណងសម្រេចគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់។

កិច្ចប្រជុំនេះ ដឹកនាំដោយលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ព្រមទាំងមានការចូលរួមពី មជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជំងឺគ្រុនចាញ់ ថ្នាក់ដឹកនាំ មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធជាច្រើនរូប។
លោក អ៊ីវ មករា ប្រធានកម្មវិធីគ្រុនចាញ់នៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានបង្ហាញថាការស្រាវជ្រាវករណីគ្រុនចាញ់មាននៅតាម មន្ទីរពេទ្យបង្អែក (RH) មណ្ឌលសុខភាព(HC) អ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ (VMW) ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤ នេះ បានស្រាវជ្រាវមានចំនួន ១០០ ៨៦៨ករណី។ ក្នុងនោះ បានរកឃើញករណីវិជ្ជមានជំងឺគ្រុនចាញ់ចំនួន ៣ករណី ជាប្រភេទវីវ៉ាក់ (P.v)ទាំងអស់ ដែលករណីទាំងនេះត្រូវបានចាត់ថ្នាក់ថា ជា “ករណីលាប់”។ ក្នុងនោះក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ ជាមួយអាជ្ញាធរ បានបន្តចុះអប់រំផ្សព្វផ្សាយ លើកទឹកចិត្តឱ្យប្រជាពលរដ្ឋមករកសេវាធ្វើតេស្តប្រសិនបើសង្ស័យ ពិសេសប្រជាពលរដ្ឋចល័ត មកពីតាមតំបន់ប្រឈមនានា ដូចជាតាមព្រំដែន ឬតំបន់ព្រៃភ្នំ។

ជាមួយគ្នានោះដែរ ស្រុកប្រតិបត្តិសូទ្រនិគម បានធ្វើការចែកមុងជ្រលក់ថ្នាំដល់ប្រជាពលរដ្ឋចំនួន ១ ០២២មុង ក្នុងនោះចែកមុងគ្រែ សរុបបានចំនួន ៧ ២៣០មុង និងមុងអង្រឹងបាន ២ ៤២៤មុង និងបានចែកមុងគ្រែដល់ស្ត្រីមានផ្ទៃពោះបានចំនួន ៣៦៨មុង ដែលស្ថិតនៅក្នុងមណ្ឌលសុខភាពចាន់ស មណ្ឌលសុខភាពតាប៉ែក មណ្ឌលសុខភាពខ្នងភ្នំ មណ្ឌលសុខភាពកន្ទួត និងមណ្ឌលសុខភាពពង្រក្រោម។
ចំណែក លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានសម្ដែងនូវការកោតសរសើរដល់អ្នកពាក់ព័ន្ធក្នុងការចូលរួមធ្វើសកម្មភាពលុបបំបាត់នូវជំងឺគ្រុនចាញ់ ឱ្យស្របតាមគោលការណ៍រាជរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា ដែលបានដាក់ចេញនូវផែនការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ នៅត្រឹមឆ្នាំ២០២៥។
លោកអភិបាលរងខេត្ត បានលើកឡើងថា គ្រប់អ្នកពាក់ព័ន្ធត្រូវសហការគ្នាដើម្បីបន្តការតេស្តស្រាវជ្រាវរកមេរោគគ្រុនចាញ់ និងចែកមុងជ្រលក់ថ្នាំដល់ប្រជាជនគោលដៅ និងបន្តធានាឱ្យមានតេស្ត និងថ្នាំគ្រប់គ្រាន់នៅតាមតំបន់គោលដៅឱ្យបានជាប់ជាប្រចាំ។ ព្រមទាំងបន្តចុះអប់រំផ្សព្វផ្សាយ អំពីវិធីបង្ការជំងឺដែលឆ្លង ដោយសារសត្វមូសឱ្យបានទូលំទូលាយ ដើម្បីសម្រេចគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់នាពេលខាងមុខ ជាពិសេសចូលរួមជាមួយយុទ្ធសាស្រ្តរាជរដ្ឋាភិបាល ក្នុងការសម្រេចគោលដៅប្រទេសកម្ពុជាឱ្យមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕


អត្ថបទ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


