ព័ត៌មានជាតិ
ប្រធានក្រុមការងារបក្ស ដាក់ចេញផែនការមួយចំនួន ក្រោយកែសម្រួលសមាសភាពក្រុមការងារចុះមូលដ្ឋានស្រុក ឃុំទាំង១២ ស្រុកជីក្រែង
នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ លោក សឿន រឿត សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជីក្រែង ខេត្តសៀមរាប បានដាក់ចេញផែនការមួយចំនួន ក្រោយកែសម្រួលសមាសភាពក្រុមការងារចុះមូលដ្ឋានស្រុក ឃុំទាំង១២ ក្នុងស្រុកជីក្រែង។

ក្នុងពិធីប្រកាសកែសម្រួលសមាសភាពក្រុមការងារគណបក្សស្រុក និងឃុំទាំង១២ នៅភោជនីយដ្ឋានមហាមង្គល ស្ថិតក្នុងភូមិថ្មី ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ លោក សឿន រឿត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារថ្នាក់កណ្តាលទាំងអស់ និងសមាជិក សមាជិកាគណបក្សប្រជាជានកម្ពុជាស្រុកជីក្រែង និងគណបក្សឃុំទាំង១២ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ស្មារតី និងថវិកា ដើម្បីបុព្វហេតុប្រជាជន និងត្រូវបន្តសហការស្អិតរមួតជាមួយគណៈកម្មាធិការបក្សខេត្ត ស្រុក និងឃុំ សាខាបក្សភូមិ ដើម្បីបន្តបម្រើប្រជាពលរដ្ឋ ក្នុងស្រុកជីក្រែង ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របតាមស្មារតីនៃមហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា។
លោកប្រធានក្រុមការងារ បានបន្តទៀតថា ដើម្បីបំពេញការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ប្រធានក្រុមការងារ ត្រូវដាក់ចេញផែនការដល់ក្រុមការងារសម្រាប់អនុវត្តន៍បន្ត គឺត្រូវបន្តការងារចុះមូលដ្ឋានតាមឃុំ ភូមិ ក្រោយពីការរៀបចំកែសម្រួលសមាភាពក្រុមការងារចុះមូលដ្ឋានឃុំ និងត្រូវបន្តផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្ស ដែលបានដាក់ចេញតាមរយៈកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ជាពិសេស ត្រូវអនុវត្តបណ្តាការងារសំខាន់ៗលើ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា ដែលផ្តោតសំខាន់លើអាទិភាពចំនួន៥ (មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យាឌីជីថល ) ក្នុងការជម្រុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។ លើសពីនេះ ត្រូវបន្តពង្រឹងការអនុវត្ត ថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបន្តពង្រឹងការអនុវត្ត គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព យកចិត្តទុកដាក់ បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនឱ្យមានប្រសិទ្ធិភាពខ្ពស់។
លោក សឿន រឿត ក៏បានក្រើនរំលឹកដល់ គណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើមការយកចិត្តទុកដាក់ខ្ពស់ ចំពោះមុខនេះ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នឹង ប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។ លោក ក៏បានផ្ដាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់ ឱ្យថែរក្សាសុខភាព ត្រៀមខ្លួន ត្រៀមឯកសារ ដើម្បីចូលរួមបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឱ្យបានគ្រប់ៗគ្នា។

ចំណែក លោក បូ ម៉េងទ្រី ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ស្រុកជីក្រែង បានបញ្ជាក់ថា ក្រុមការងារចុះមូលដ្ឋានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រ ទាំងបច្ចេកទេស និងធនធានដល់គណបក្សឃុំ លើការអនុវត្ត គោលនយោបាយជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល ដោយកំណត់អាទិភាពជាគន្លឹះចំនួន៥ សំដៅការពារ ថែរក្សា ពូនជ្រំសមិទ្ធផលជាតិ ជម្រុញសន្ទុះកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា៕

អត្ថបទ៖ គឿន វេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


