អាជីព
តើការផ្ដល់កិត្តិយសដល់សហសេវិក មានសារៈសំខាន់ប៉ុនណា?
គ្មានគំនិតការងារ គ្មានគំនិតធ្វើ គឺជាឧបសគ្គចំពោះការធ្វើការ ដែលអាចកើតមានចំពោះអ្នកណាម្នាក់ ជាមួយនឹងស្ថានភាពបង្ខំ ឬពេលវេលាកំណត់ ដូច្នេះហើយ ពេលខ្លះយើងត្រូវសុំជំនួយពីសហសេវិក។
មិនថាសុំជំនួយបន្តិចបន្តួចទេ ឬគ្រាន់តែសុំជំនួយជាមួយគំនិត យើងត្រូវតែទទួលស្គាល់ថា យើងមិនបានបញ្ចប់ការងារនេះដោយខ្លួនឯងទាំងស្រុងនោះទេ។ ដូច្នេះ អ្វីដែលគួរធ្វើ ប្រសិនបើមិត្តរួមការងារឈោងទៅជួយការងារដែលដំណើរការទៅបានល្អ យើងត្រូវឲ្យគាត់ទទួលបានការសរសើរដូចជា ការដឹងគុណ និងផ្ដល់កិត្តិយសដល់ពួកគេ។

នេះគឺជាហេតុផល ៥ យ៉ាង ដែលយើងគួរផ្ដល់សារៈសំខាន់ដល់មិត្តរួមការងារ នៅពេលដែលពួកគេបានរួមចំណែកដល់កិច្ចការដែលបានសម្រេចនោះ។
១ ត្រូវមានសុជីវធម៌ ផ្ដល់កិត្តិយសដល់ម្ចាស់គំនិត ដែលយើងនាំយកគំនិតរបស់គាត់ទៅប្រើប្រាស់។ វាជាសុជីវធម៌សង្គម មិនថាមានរឿងអ្វីទេ។ បើទោះជាយើងបានយកគំនិតទាំងអស់ ដែលពួកគេស្នើ និងរើសបានតែមួយចំនួន ខណៈយើងមិនមែនជាអ្នកដែលបានបង្កើតគំនិតនោះ។ បើមិនដូច្នោះទេ យើងអាចមានឈ្មោះថាលួចលួចគំនិតគេ។
ទោះបីជាគ្មាននរណាម្នាក់ បានឃើញនៅពេលដែលសហសេវិកបានជួយយើងដោះស្រាយកិច្ចការមួយ។ ប៉ុន្តែយើងដឹងក្នុងចិត្តថា នេះជាអ្វីដែលគេគិត ដូច្នេះយើងត្រូវតែរក្សាសុជីវធម៌ ដែលនាំឲ្យគំនិតរបស់ពួកគេមានជីវិត។ អ្នកមិនចាំបាច់ធ្វើអ្វីធំដុំទេ គ្រាន់តែមិនភ្លេចគ្នា គឺគ្រប់គ្រាន់ហើយ។

២ គោរពគ្នាទៅវិញទៅមក អ្វីដែលបុគ្គលិកគ្រប់រូបដឹងគឺថា គំនិតល្អៗមិនងាយនឹងកើតឡើងនោះទេ ទាមទារការស្រាវជ្រាវ បទពិសោធន៍ ថាមពល និងកម្លាំងខួរក្បាល។ ប្រសិនបើគំនិតដែលអ្នកទទួលបានពីមិត្តរួមការងារ ធ្វើឲ្យការងាររបស់អ្នកទទួលបានមតិកែលំអដ៏អស្ចារ្យនេះ ចូរផ្ដល់កិត្តិយសដោយប្រាប់អ្នកផ្សេងថា ការងារនេះជោគជ័យដោយសារតែមានមិត្តការងារផ្សេងទៀត កំពុងជួយនៅពីក្រោយឆាក។ វាជាកិត្តិយសសម្រាប់ពួកគេ ហើយក៏មិនមែនជាគំនិតរបស់យើងតាំងពីដើមមក កុំមានមោទនភាពចំពោះខ្លួនឯងតែម្នាក់ឯងពេក។
៣ កសាងទំនាក់ទំនងល្អ ការមិនពេញចិត្តចំពោះមិត្តរួមការងារ ដែលធ្វើការជាមួយគ្នាជារៀងរាល់ថ្ងៃ ភាគច្រើននៃពួកគេបានចាប់ផ្តើមពីរឿងតូចតាច ដែលប្រមូលផ្តុំកាន់តែធំ រហូតដល់វាក្លាយជាការខកចិត្តមួយ។ គិតអំពីរបៀបដែលយើងនឹងមានអារម្មណ៍នៅពេលដែលបំណែកនេះគឺជាគំនិតរបស់យើង។ ប៉ុន្តែវាត្រូវបានអ្នកដទៃប្រើរហូតដល់ល្អ។ វាមិនមែនជាការច្រណែនទេ ប៉ុន្តែត្រូវគេលួច ឬត្រូវគេកាត់ចោលបែបនេះ អ្នកណាក៏អាចមានអារម្មណ៍មិនពេញចិត្ត។ គាត់បានទទួលការសរសើរពីចៅហ្វាយ តែយើងមិនបានសូម្បីតែទទួលពាក្យអរគុណ។ ដូច្នេះប្រសិនបើអ្នកមិនចង់ត្រូវគេស្អប់ ឬរំខាន កុំភ្លេចនិយាយថា មានអ្នកផ្សេងទៀត ចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីកសាងទំនាក់ទំនងល្អទៅមុខទៀត។
៤ ក្លាយជាមិត្តរួមការងារដ៏គួរឲ្យស្រឡាញ់ ការផ្ដល់កិត្តិយស ដល់មិត្តរួមការងារដែលបានរួមចំណែកក្នុងការងារ មិនមែនជារឿងធំនោះទេ។ អ្នកអាចប្រាប់ចៅហ្វាយរបស់អ្នកថា គំនិតនេះមកពីណា។ បើយើងមិនមែនជាអ្នកគិត យើងគ្រាន់តែទទួលយកវា។ ផ្នែកនៃការពេញចិត្ត គឺបានមកពីអ្នកដែលបានបង្កើតគំនិត។ ប្រសិនបើដល់ពេលជួបជុំគ្នា គួរឲ្យគាត់ទទួលបានការសរសើរ ដើម្បីជាការល្អសម្រាប់បុគ្គលិក ដែលមិនត្រូវបានគេបំភ្លេចចោល ឬទាត់ចោលដោយឥតប្រយោជន៍។ ពេលនោះយើងនឹងក្លាយជាមិត្តរួមការងារដែលគួរឲ្យស្រឡាញ់ ហើយក៏ធ្វើឲ្យពួកគេមានឆន្ទៈ ជួយយើងគ្រប់ពេលដែលយើងត្រូវការផងដែរ។

៥ ផ្នែកសំខាន់នៃការងារជាក្រុម ការធ្វើការនៅក្នុងក្រុមហ៊ុនភាគច្រើន គឺចាំបាច់ត្រូវតែសហការជាមួយអ្នកដទៃ ទោះបីជាមនុស្សម្នាក់ៗមានទំនួលខុសត្រូវជាក់លាក់ រៀងៗខ្លួនក៏ដោយ។ ប៉ុន្តែការងារជារួម នៅតែជាក្រុមល្អ វាត្រូវការកិច្ចសហការពីសហការីជាច្រើន ដើម្បីបង្ហាញថាយើងធ្វើការជាក្រុម។ ត្រូវលះបង់ភាពអាត្មានិយម លះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន អ្វីៗត្រូវបានធ្វើសម្រាប់ក្រុមតែប៉ុណ្តោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មានសញ្ញាទាំងនេះ បញ្ជាក់ថា អ្នកបានជួបមិត្តរួមការងារ យល់ពីសុខទុក្ខគ្នាហើយ
ចុចអាន៖បុគ្គលិកក្នុងអូហ្វីស ចូលចិត្តធ្វើសកម្មភាព ៦ នេះ ប្រយ័ត្នពិបាកខ្លួនទៅថ្ងៃមុខ
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


