ក្រុម Houthi Archives - Kampuchea Thmey Daily
ក្រុមហ៊ូធី​​ត្រៀម​ចេញ​ប្រយុទ្ធ​រួច​ហើយ បើមានភាគី​​ណា​ផ្សេង​ចូលជួយ​អាមេរិក​និង​អ៊ីស្រាអែល​
ក្រុមហ៊ូធី (Houthi) ដែលជាសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់​និង​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ប្រទេស​យេម៉ែន បាននិយាយ​នៅ​ថ្ងៃសុក្រទី២៧មីនាថា ពួកគេត្រៀមខ្លួនរួចស្រេច​ហើយ​ដើម្បីធ្វើអន្តរាគមន៍យោធា ប្រសិនបើប្រទេសដទៃទៀតចូលរួមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ ឬប្រសិនបើសមុទ្រក្រហមត្រូវបានប្រើ ដើម្បីបើកការវាយប្រហារលើសាធារណរដ្ឋអ៊ីស្លាម​អ៊ីរ៉ង់​នោះ​​។
អ្នកនាំពាក្យយោធារបស់ក្រុមនេះ លោក Yahya Saree (រូបភាព៖Reuters)
យោងតាមភ្នាក់ងារ​​ព័ត៌មាន Reuters អ្នកនាំពាក្យយោធារបស់ក្រុមហ៊ូធី​ លោក Yahya Saree បាននិយាយនៅក្នុងសេចក្តី​ថ្លែង​តាមទូរទស្សន៍ថា «យើងសូមបញ្ជាក់ថា ម្រាមដៃរបស់យើងដាក់នៅលើគន្លឹះរួចរាល់ សម្រាប់អន្តរាគមន៍យោធាដោយផ្ទាល់» ប្រសិនបើសម្ព័ន្ធមិត្តថ្មីណាមួយចូលរួមជាមួយទីក្រុងវ៉ាស៊ីនតោន និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន ឬប្រសិនបើសមុទ្រក្រហមត្រូវបានប្រើសម្រាប់ «ប្រតិបត្តិការអរិភាព» ប្រឆាំងនឹងទីក្រុងតេហេរ៉ង់។
ប៉ុន្តែ​​​អ្នក​នាំពាក្យ​ក្រុម​ហ៊ូធី​រួបនេះ មិនបាននិយាយថា អន្តរាគមន៍ណាមួយនឹងធ្វើឡើងក្នុងទម្រង់បែបណានោះទេ។
នៅក្នុង​ការ​ថ្លែង​​របស់លោក Saree ក៏បាន​និយាយ​ផងដែរថា ក្រុម​នេះ​នឹងមិន​អនុញ្ញាតឲ្យសមុទ្រក្រហម​ត្រូវបាន​ប្រើប្រាស់​ដើម្បី​អនុវត្ត «ប្រតិបត្តិការ​អរិភាព» ប្រឆាំងនឹង​អ៊ីរ៉ង់ ឬ​ប្រទេស​មូស្លីម​ណាមួយ​ឡើយ។ លោក​ព្រមាន​ប្រឆាំងនឹង​ការរឹតបន្តឹង​បន្ថែមទៀត​នៃ​អ្វីដែល​លោក​បាន​ពិពណ៌នា​ថា ​ជា «ការបិទផ្លូវ​លើ​ប្រទេស​យេម៉ែន»។
នៅក្នុងនោះដែរ លោកក៏បាន​អំពាវនាវឲ្យបញ្ឈប់​ការវាយប្រហារ​ពីអាមេរិក និង​អ៊ីស្រាអែល​ជាបន្ទាន់​លើ​អ៊ីរ៉ង់ និង​ប្រទេស​សម្ព័ន្ធមិត្ត រួមទាំង​ទឹកដី​ប៉ាឡេស្ទីន លីបង់ និង​អ៊ីរ៉ាក់ ហើយ​បាន​ជំរុញឲ្យមាន​ការអនុវត្ត​កិច្ចព្រមព្រៀង​ឈប់បាញ់​នៅ​ហ្គាហ្សា។
ការព្រមាននេះបានបង្កើនការរំពឹងទុកនៃការប្រឈមមុខដាក់គ្នាក្នុងតំបន់កាន់តែទូលំទូលាយ ជាពិសេសដោយសារសមត្ថភាពរបស់ក្រុមហ៊ូធី ក្នុងការវាយប្រហារគោលដៅឆ្ងាយហួសពីយេម៉ែន និងរំខានដល់ផ្លូវដឹកជញ្ជូនជុំវិញឧបទ្វីបអារ៉ាប់។
ជាក់ស្ដែង នាពេលកន្លងមក សម្ព័ន្ធមិត្ត​និកាយស៊ីអ៊ីត​(Shi’ite) របស់​អ៊ីរ៉ង់​នៅ​លីបង់ និង​អ៊ីរ៉ាក់ បាន​ចូលរួម​ក្នុង​សង្គ្រាម​ក្នុង​តំបន់​ដែល​បង្កឡើង​ដោយ​ការវាយប្រហារ​របស់​អាមេរិក និង​អ៊ីស្រាអែល​លើ​ទីក្រុង​តេហេរ៉ង់​រួចហើយ។ រហូតមកដល់ពេលនេះ ក្រុម​ហ៊ូធី​មិនទាន់​បានប្រកាស​ពី​ការចូលរួម​ដោយផ្ទាល់​ណាមួយ​ក្នុង​សង្គ្រាម​នោះទេ ទោះបីជា​សមត្ថភាព​យោធា​របស់​ពួកគេ និង​ទីតាំង​ភូមិសាស្ត្រ​ដែល​មើលរំលង​សមុទ្រក្រហម​ក៏ដោយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ក្រុមហ៊ូធីចូល​ជួយ​​អ៊ីរ៉ង់ អាចបង្កើតបញ្ហាថាមពលថ្មី នៅសមុទ្រក្រហមយ៉ាងដូចម្តេច​?
The post ក្រុមហ៊ូធី​​ត្រៀម​ចេញ​ប្រយុទ្ធ​រួច​ហើយ បើមានភាគី​​ណា​ផ្សេង​ចូលជួយ​អាមេរិក​និង​អ៊ីស្រាអែល​ appeared first on Kampuchea Thmey Daily.
ស្លាប់១២​នាក់ និង​របួស​៣០នាក់ ក្រោយ​អាមេរិក​វាយប្រហារ​ទីផ្សារ​មួយ​កន្លែង​នៅ​យេម៉ែន
មនុស្ស ១២​នាក់បានស្លាប់ និងយ៉ាងហោចណាស់ ៣០​នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក​ទៅ​លើទីផ្សារដ៏មមាញឹកមួយ​កន្លែង​នៅក្នុងរដ្ឋធានីសាណារបស់ប្រទេសយេម៉ែនកាលពីល្ងាចថ្ងៃអាទិត្យ​ទី​២០​ខែ​មេសា​ឆ្នាំ​២០២៥។ នេះបើយោងតាម​ការ​ប្រកាសនៅ​ព្រឹក​ថ្ងៃ​ចន្ទ​​​របស់​​​ក្រសួង​សុខាភិបាលដែលគ្រប់គ្រងដោយក្រុម​​សកម្ម​ប្រយុទ្ធ​ហ៊ូធី។
(រូបថត៖ AP)
ហ៊ូធី បាន​អះអាង​ថា ការ​វាយ​ប្រហារ​របស់​អាមេរិក​​បាន​ផ្តោត​លើ​​តំបន់ Farwa ក្នុង​សង្កាត់ Shuub ជា​តំបន់​ដែល​មាន​ប្រជាជន​រស់​នៅ​យ៉ាង​​ច្រើន​ក្រាស់ក្រែល​​នៅ​ចំកណ្ដាល​រដ្ឋធានី​សាណា។
យោធាអាមេរិកមិនទាន់ចេញសេចក្តីថ្លែងការណ៍ជាផ្លូវការអំពីឧបទ្ទវហេតុនេះនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ ការវាយប្រហារតាមអាកាសត្រូវបានគេជឿថាជាផ្នែកនៃយុទ្ធនាការយោធាដែលកំពុងបន្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងគោលបំណងធ្វើ​ឲ្យ​ចលនា​ក្រុម​ហ៊ូធី​ចុះខ្សោយ ដែល​អាមេរិកចោទប្រកាន់ថាបានគំរាមកំហែងដល់ការដឹកជញ្ជូនអន្តរជាតិ និងសន្តិសុខក្នុងតំបន់​ដែល​មាន​អ៊ីរ៉ង់​ជា​អ្នកកាង​ពី​ក្រោយខ្នង។
ចាប់តាំងពីខែវិច្ឆិកា​ឆ្នាំ​២០២៣​មក ក្រុម​ហ៊ូធី​បានបើកការវាយប្រហារជាង ១០០លើក​​លើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម ដែលរំខានយ៉ាងខ្លាំងដល់ផ្លូវពាណិជ្ជកម្មដែនសមុទ្រ និងជំរុញ​ឲ្យ​មានការឆ្លើយតបយ៉ាង​ចាស់​ដៃ​ពីអាមេរិក និងសម្ព័ន្ធមិត្តរបស់​អាមេរិក។ ការវាយប្រហារតាមអាកាសកាលពីថ្ងៃអាទិត្យ បានកត់សម្គាល់ការកើនឡើង​ភាព​តានតឹង​​ដ៏អាក្រក់បំផុតមួយក្នុងរយៈពេលជាច្រើនសប្តាហ៍ ហើយបានបង្ក​ឲ្យ​មានការភ័យខ្លាចនៃស្ថានភាពមនុស្សធម៌នៅក្នុងប្រទេសយេម៉ែនដែល​កាន់តែយ៉ាប់យ៉ឺន​ថែម​ទៀត។
ក្រុមហ៊ូធី (រូបថត៖ AP)
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងចំនួន​ស្លាប់របស់ជនស៊ីវិល ដោយជំរុញ​ឲ្យ​ភាគីទាំងអស់អនុវត្តការអត់ធ្មត់ និងធានាការការពារ​ជន​ស្លូតត្រង់។ អង្គការសិទ្ធិមនុស្សក៏បានអំពាវនាវ​ឲ្យ​មានការស៊ើបអង្កេតឯករាជ្យលើឧប្បត្តិហេតុនេះ និង​ឲ្យ​មានការទទួលខុសត្រូវចំពោះការរំលោភលើច្បាប់អន្តរជាតិ។
យុទ្ធនាការផ្លូវអាកាសរបស់​អាមេរិក បានពង្រីកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយផ្តោតលើឃ្លាំងអាវុធ ការដំឡើងរ៉ាដា និងមជ្ឈមណ្ឌលបញ្ជាដែលត្រូវបានចោទប្រកាន់ថាបានប្រើប្រាស់ដោយក្រុមហ៊ូធី។ យ៉ាង​ណា​មិញ ហេតុការណ៍​ដែល​ជនស៊ីវិល​បាត់បង់ជីវិតពីប្រតិបត្តិការបែបនេះ បាន​បង្កើន​ការ​រិះគន់ និងបង្កើនភាពតានតឹងនៅក្នុងតំបន់ដែលផុយស្រួយរួចទៅហើយ៕
ដោយ៖ ឈាង
The post ស្លាប់១២​នាក់ និង​របួស​៣០នាក់ ក្រោយ​អាមេរិក​វាយប្រហារ​ទីផ្សារ​មួយ​កន្លែង​នៅ​យេម៉ែន appeared first on Kampuchea Thmey Daily.
​ត្រាំបញ្ជា​បើក​​ការ​វាយប្រហារ​​ទ្រង់ទ្រាយធំ​លើ​ក្រុម​ហ៊ូធី​​នៅយេម៉ែន​​ បង្ក​ស្លាប់និងរបួស​ជាង​​​១៣០​នាក់​
ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយដោយលើកឡើងថា សហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លា​មួយ​មិនធ្លាប់​មាន​​លើក្រុមឧទ្ទាម ហ៊ូធី​ (Houthi) ក្នុងប្រទេសយេម៉ែន ដោយលើកឡើងពីការវាយប្រហាររបស់ក្រុមប្រដាប់អាវុធ​​ដែលគាំទរ​ដោយ​ប្រទេស​អ៊ីរ៉ង់​​នេះ លើការដឹកជញ្ជូននៅសមុទ្រក្រហមថាជាហេតុផល​ដែល​ធ្វើ​ឲ្យ​អាមេរិក​សង​សឹក​។
យោង​ការ​ផ្សាយ​របស់​  BBC ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញ​សង្គម Truth របស់​លោក ដោយ​​លើក​ឡើង​ថា៖«​ការលួចចម្លង អំពើហឹង្សា និងអំពើភេរវកម្ម» របស់ពួកគេបានធ្វើឱ្យខាតបង់ រាប់ពាន់លានដុល្លារ និងធ្វើឱ្យមានហានិភ័យដល់ជីវិត។
​ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហ៊ូធី បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣១​នាក់បានស្លាប់ និង ១០១​នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារនេះ។
​​កាល​ពី​ល្ងាចថ្ងៃ​​​​សៅរ៍​ យោធាសហរដ្ឋ​នៅ​តំបន់​មជ្ឈិមបូព៌ា​បាន​បើក​​​ប្រតិបត្តិកា​រវាយ​ប្រហារ​​​តាមផ្លូវអកាស​លើ​ក្រុមហ៊ូ​ធី​​ដែល​មាន​មូលដ្ឋាន​ទីក្រុង Sanaa ប្រទេសយេម៉ែន​​​​​ ដោយ​បានបណ្តាល​ឲ្យ​ស្លាប់​​១៣​នាក់​និង​របួស​​៩​នាក់។ ​ប៉ុន្តែ​នៅ​ក្នុងសេចក្តីរាយការណ៍​​ ក្រោយ​ៗ​មក​ទៀត​​បង្ហាញ​ឲ្យឃើញថា ​​ចំនួន​អ្នកស្លាប់​និង​អ្នក​របួស​បាន​កើន​ឡើង​​​យ៉ាងឆាប់រហ័ស​។
យោងតាមប៉ុស្តិ៍ទូរទស្សន៍ Al Hadath ទីស្នាក់ការក្រុមប្រឹក្សានយោបាយកំពូល​របស់់​ក្រុមហ៊ូធី​ ឃ្លាំងអាវុធ និងមជ្ឈមណ្ឌលបញ្ជាការរបស់ពួកឧទ្ទាមត្រូវបានបាញ់ផ្លោងក្នុងទីក្រុង Sanaa។ អាមេរិក​ក៏បាន​វាយប្រហារ​លើ​គោលដៅ​របស់​ក្រុម​ឧទ្ទាម​យេម៉ែន​ផងដែរ​នៅក្នុង​​ខេត្ត Saada, Dhamar និង Al-Bayda។
The post ​ត្រាំបញ្ជា​បើក​​ការ​វាយប្រហារ​​ទ្រង់ទ្រាយធំ​លើ​ក្រុម​ហ៊ូធី​​នៅយេម៉ែន​​ បង្ក​ស្លាប់និងរបួស​ជាង​​​១៣០​នាក់​ appeared first on Kampuchea Thmey Daily.
អ៊ីរ៉ង់ កំពុង​លួច​ចរចា​ស្ងាត់ៗ​ជាមួយ​រុស្ស៊ី​ឲ្យ​បញ្ជូន​មីស៊ីល​ដល់​ក្រុម​ហ៊ូធី
ប្រទេស​អ៊ីរ៉ង់ និង​រុស្ស៊ី កំពុង​ចរចា​ដោយ​​សម្ងាត់​ពាក់ព័ន្ធ​នឹង​​ការ​បញ្ជូន​មីស៊ីល​ប្រឆាំង​នាវា​របស់​ក្រុង​មូស្គូ​ឲ្យ​ទៅ​កាន់​ក្រុម​​​សកម្ម​ប្រយុទ្ធ​ហ៊ូធី​នៅ​​ប្រទេស​យេម៉ែន។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់​ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​២៥​ខែ​កញ្ញា។
ក្រុមហ៊ូធី (រូបភាព៖ AP)
ប្រភពចំនួន៧ ដែល​បង្ហើប​ប្រាប់ Reuters បាននិយាយថា រុស្ស៊ីមិនទាន់សម្រេចចិត្ត​ទេ​ក្នុង​ការ​​បញ្ជូន​មីស៊ីល Yakhont ដែលត្រូវបានគេស្គាល់ថា P-800 Oniks ខណៈ​អ្នកជំនាញបាននិយាយថានឹងអនុញ្ញាតឲ្យក្រុម​ហ៊ូធី​វាយប្រហារ​គោលដៅ​​នាវា​ពាណិជ្ជកម្ម​នៅ​សមុទ្រ​ក្រហម​​​​បាន​ត្រឹមត្រូវ​ជាងមុន និងបង្កើនការគំរាមកំហែងដល់​នាវា​ចម្បាំង​សហរដ្ឋអាមេរិក និងអឺរ៉ុប។
កាល​ពី​ខែ​កក្កដា កាសែត Wall Street Journal ក៏​ធ្លាប់​បានរាយការណ៍​​ផង​ដែរ​ថា រុស្ស៊ីកំពុងពិចារណាបញ្ជូន​​មីស៊ីល​​ប្រភេទ​នេះ​ឲ្យ​ទៅ​ហ៊ូធី។ យ៉ាង​ណា កាល​ណោះ តួនាទីរបស់អ៊ីរ៉ង់ជាអន្តរការីមិនត្រូវបានគេរាយការណ៍​នោះ​ឡើយ។
ក្រុមហ៊ូធី បានចាប់ផ្តើមការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីល​ម្តងហើយម្តងទៀតលើកប៉ាល់នៅក្នុងបណ្តាញដឹកជញ្ជូនសមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកា​ឆ្នាំ​មុន ដើម្បីបង្ហាញការគាំទ្រដល់​ក្រុម​ហាម៉ាស​ក្នុងសង្រ្គាម​​តំបន់​ហ្គាហ្សា​ជាមួយអ៊ីស្រាអែល។
ពួកគេបានពន្លិចនាវាយ៉ាងហោចណាស់​២​គ្រឿង ហើយរឹបអូសបាន១​គ្រឿង​ផ្សេងទៀត ដែលរំខានដល់ពាណិជ្ជកម្មដែនសមុទ្រពិភពលោក ដោយបង្ខំឲ្យ​ក្រុមហ៊ុនដឹកជញ្ជូន​ត្រូវ​បង្វែរទំនិញ ហើយ​ជំរុញ​ឲ្យ​​មាន​ការ​ឡើងថ្លៃ​នៃ​ធានារ៉ាប់រងសម្រាប់កប៉ាល់ដែលធ្វើដំណើរ​តាម​សមុទ្រក្រហម។
ជា​ចំណាត់ការ​ សហរដ្ឋអាមេរិក និងអង់គ្លេសបានវាយលុកទីតាំង​​មួយ​ចំនួន​របស់​ក្រុម​ហ៊ូធី ប៉ុន្តែបានបរាជ័យក្នុងការបញ្ឈប់ការវាយប្រហាររបស់ក្រុមនេះ។
មន្ត្រីក្នុងតំបន់​២​រូបដែលដឹងពីកិច្ចចរចា​​សម្ងាត់​រវាង​អ៊ីរ៉ង់​និង​រុស្ស៊ី បាននិយាយថា ក្រុមហ៊ូធី និងរុស្ស៊ីបានជួបគ្នាក្នុងទីក្រុងតេហេរ៉ង់​យ៉ាងហោចណាស់​២​ដងក្នុងឆ្នាំ​២០២៤​នេះ ហើយថា ការពិភាក្សាដើម្បីផ្តល់មីស៊ីល​រាប់សិបគ្រាប់ដែលមានរយៈចម្ងាយប្រហែល​៣០០គីឡូម៉ែត្រ កំពុងបន្ត​ធ្វើ​ជាមួយ​អ៊ីរ៉ង់​បន្ថែមទៀត​ក្នុង​កិច្ច​ប្រជុំ​នា​រយៈពេល​​ប៉ុន្មាន​សប្តាហ៍ខាងមុខ។
កន្លងមក រុស្ស៊ីបានផ្គត់ផ្គង់​មីស៊ីល Yakhont ដល់ក្រុមហេសបូឡាដែល​មាន​ការ​គាំទ្រដោយអ៊ីរ៉ង់​ដូច​ក្រុម​ហ៊ូធី​អ៊ីចឹង​ដែរ។
ប្រភព​១​ផ្សេង​ទៀត ​បាន​​ប្រាប់​ Reuters ​ថា ការ​ចរចា​បាន​ចាប់​ផ្តើម​​តាំង​ពី​ពេល​​ប្រធានាធិបតី​អ៊ីរ៉ង់ លោក Ebrahim Raisi មិន​ទាន់​ស្លាប់​ក្នុង​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​កាល​ពី​ខែ​ឧសភា​មក​​ម៉្លេះ។
ចំណែក​ឯ​ប្រភពចារកម្មលោកខាងលិច បាននិយាយថា៖ «រុស្ស៊ីកំពុងចរចាជាមួយក្រុម​ហ៊ូធី សម្រាប់ការ​បញ្ជូន​មីស៊ីល Yakhont ល្បឿន​លឿន​ប្រឆាំង​នឹង​នាវា។ អ៊ីរ៉ង់កំពុងធ្វើ​ជា​អន្តរការីលើកិច្ចពិភាក្សានេះ ប៉ុន្តែមិនចង់មានហត្ថលេខារបស់ពួកគេលើវា​នោះទេ»។
ទាំងបេសកជន​អ៊ីរ៉ង់​ប្រចាំ​អង្គការសហប្រជាជាតិ និងក្រសួងការពារជាតិរុស្ស៊ី មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។ ដោយ​ឡែក លោក Mohamed Abdel-Salam អ្នក​នាំពាក្យ​ផ្លូវការ​សម្រាប់​ក្រុម​ហ៊ូធី​​នៅ​​យេម៉ែន​ បាន​​​ឆ្លើយ​ថា៖ «យើង​មិន​ដឹង​ពី​អ្វី​ដែល​អ្នក​បាន​និយាយ​នោះ​​ឡើយ»។
ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មន្ត្រីក្រសួងការពារជាតិអាមេរិកម្នាក់ បាន​​​រៀបរាប់​ថា វិធានការ​ណាមួយដើម្បីពង្រឹងសមត្ថភាពរបស់ក្រុម​ហ៊ូធី នឹងធ្វើ​ឲ្យ​មាន​ការ​ «បំផ្លាញផលប្រយោជន៍រួមរបស់អន្តរជាតិចំពោះសេរីភាពនៃការធ្វើនាវាចរណ៍សកល និងស្ថិរភាពនៅសមុទ្រក្រហម និងតំបន់មជ្ឈិមបូព៌ា​ទាំង​មូល»៕
ដោយ៖ ឈាង
The post អ៊ីរ៉ង់ កំពុង​លួច​ចរចា​ស្ងាត់ៗ​ជាមួយ​រុស្ស៊ី​ឲ្យ​បញ្ជូន​មីស៊ីល​ដល់​ក្រុម​ហ៊ូធី appeared first on Kampuchea Thmey Daily.
អាមេរិក បាញ់​កម្ទេច​នាវា​២គ្រឿង​របស់​ក្រុម​ហ៊ូធី​លើ​សមុទ្រ​ក្រហម
ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បាននិយាយកាលពីថ្ងៃ​ទី​១៣​ខែ​​សីហា​ថា ខ្លួនបាន​កម្ទេច​នាវា​ក្រុម​សកម្ម​ប្រយុទ្ធ​ហ៊ូធី​ចំនួនពីរ​គ្រឿង​នៅ​លើ​សមុទ្រក្រហម ដោយ​ចាត់​ទុក​​នាវា​ទាំង​ពីរ​នោះ​គឺ​ជា​ «ការគំរាមកំហែង​ជាក់​ស្ដែង និង​អាសន្ន» ចំពោះ​សហរដ្ឋអាមេរិក និងកងកម្លាំងចម្រុះនៅក្នុងតំបន់។
(រូបភាព៖ AP)
CENTCOM បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម X ថា៖ «អាកប្បកិរិយា​ព្រហើន និងគ្រោះថ្នាក់នេះដោយក្រុម​ហ៊ូធី ដែល​មាន​ការ​គាំទ្រដោយអ៊ីរ៉ង់ នៅតែបន្តគំរាមកំហែងដល់ស្ថិរភាព និងសន្តិសុខក្នុងតំបន់»។
ក្រុម​​ហ៊ូធី​​នៅ​ប្រទេស​យេម៉ែន បាននិងកំពុង​វាយ​ប្រហារ​លើ​កប៉ាល់​ដឹកទំនិញ​​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​អ៊ីស្រាអែលនៅ​លើ​សមុទ្រក្រហម និងឈូងសមុទ្រ Aden។ សកម្មភាព​របស់​ក្រុម​ហ៊ូធី បាន​បង្ហាញ​​ពី​ការ​គាំទ្រ​របស់​​​ពួក​គេ ចំពោះ​ក្រុម​សកម្ម​​ប្រយុទ្ធ​ហាម៉ាស​នៅ​​ក្នុង​តំបន់​ហ្គាហ្សា បន្ទាប់​ពី​ផ្ទុះ​សង្គ្រាម​ថ្ងៃ​ទី​៧​ខែ​តុលា​ឆ្នាំ​មុន។
សមុទ្រក្រហម គឺជាផ្លូវ​ទឹក​ដែល​​​ប្រើ​ញឹកញាប់បំផុត​លើ​ពិភពលោកសម្រាប់ការដឹកជញ្ជូនប្រេង និងឥន្ធនៈ។
ភាពតានតឹងកំពុងកើនឡើងខ្ពស់នៅមជ្ឈិមបូព៌ា បន្ទាប់ពីការធ្វើឃាតមេដឹកនាំ​កំពូល​ក្រុម​ហាម៉ាស​គឺ​លោក Ismail Haniyeh ​កាលពីថ្ងៃទី​៣១​ខែកក្កដា នៅរដ្ឋធានី​តេហេរ៉ង នៃ​ប្រទេស​អ៊ីរ៉ង់ និងការសម្លាប់របស់មេបញ្ជាការជាន់ខ្ពស់​ក្រុម​ហេសបូឡា លោក Fuad Shukr នៅក្នុងការវាយប្រហារតាមអាកាសលើតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut ប្រទេស​លីបង់ កាល​ពី​ថ្ងៃ​ទី​៣០​ខែ​កក្កដា៕
ដោយ៖ ឈាង
The post អាមេរិក បាញ់​កម្ទេច​នាវា​២គ្រឿង​របស់​ក្រុម​ហ៊ូធី​លើ​សមុទ្រ​ក្រហម appeared first on Kampuchea Thmey Daily.
អាមេរិក អង់គ្លេស បើក​ការ​វាយ​ប្រហារ​ដែន​អាកាស​ ​ក្នុង​ប្រទេស​យេម៉ែន
សហរដ្ឋ​អាមេរិក និង​ចក្រ​ភព​​អង់គ្លេស បាន​បើក​ការ​វាយ​ប្រហារ​ដែន​អាកាស​នៅ​ចំ​ទីតាំង​​​​ជា​ច្រើន​កន្លែង​ ស្ថិត​នៅ​ក្នុង​ប្រទេស​យេម៉ែន ដែល​​​សម្ព័ន្ធមិត្ត​ទាំង​២​អះអាង​ថា ជា​យុទ្ធនាការ​បង្ក្រាប​ចលានាបះបោរ​ក្រុម​​ឧទ្ទាម Houthi។ ការ​វាយ​ប្រហារ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ឧទ្ទាម​មួយ​នេះ បាន​លួច​វាយ​ឆ្មក់​​​កប៉ាល់​យ៉ាង​ហោច​ណាស់ ៦​គ្រឿង កាល​ពី​ដើម​សប្ដាហ៍​​នេះ។
សារព័ត៌មាន AFP បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា​នេះ ថា សម្លេង​ផ្ទុះ​ត្រូវ​បាន​​ឮ​នៅ​ក្នុង​​រដ្ឋធានី Sanaa និង​កំពង់ផែ​ទីក្រុង Hodeida តាំង​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ មក​​ទល់​នឹង​ព្រឹក​ថ្ងៃ​សុក្រ​​នេះ​នៅ​មិន​ទាន់​បាត់​ផង។
ដោយ​ឡែក​បើ​តាម​ប៉ុស្ដិ៍​ទូរទស្សន៍​គ្រប់​គ្រង​ដោយ​ក្រុម Houthi បាន​​ប្រកាស​ថា ការ​វាយ​ប្រហារ​របស់​​អាមេរិក-អង់គ្លេស​ មាន​​គោល​ដៅ​​កម្ទេច​ហេដ្ឋារចនា​សម្ព័ន្ធ​​ទូរ​គមនាគមន៍​នៅ​​​ក្រុង Taez ហើយ​ក្នុង​នោះ​មាន​​អ្នក​ស្លាប់ និង​របួស​ប៉ុន្មាន​​នាក់​ផង​ដែរ តែ​មិន​ទាន់​អាច​កំណត់​តួ​លេខ​បាន​ច្បាស់លាស់​នោះ​​ឡើយ។
ក្រសួង​ការពារ​ជាតិ​ចក្រ​ភព​អង់គ្លេស បាន​ប្រកាស​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា យន្តហោះ​ចម្បាំង​របស់​ខ្លួន បាន​បើក​ការ​វាយ​ប្រហារ​នៅ​ក្នុង​ប្រតិបត្តិការ​រួម​គ្នា​ជាមួយ​​សហរដ្ឋ​អាមេរិក ដើម្បី​ប្រឆាំង​កម្លាំង​យោធា​ក្រុម Houthi ក្នុង​គោល​បំណង​កាត់​បន្ថយ​អនុភាព​របស់​ពួក​គេ​​កុំ​ឲ្យ​បន្ត​ការ​​វាយ​ប្រហារ​លើ​ការ​ដឹក​ជញ្ជូន​អន្តរជាតិ​នៅ​​ក្នុង​សមុទ្រ​ក្រហម និង​ឈូង​សមុទ្រ Aden ទៀត។ ក្រសួង​អង់គ្លេស បាន​បន្ថែម​ថា អ្នក​ឈ្លប​ការណ៍​សម្ងាត់ បាន​​បង្ហើប​ប្រាប់​ពី​ទីតាំង​ចំនួន ២​កន្លែង​​ក្បែរ​ផែ Hodeida ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​កប៉ាល់​អន្តរជាតិ។ ទីតាំង​​នោះ ​ជា​បណ្ដុំ​អគារ​ជា​ច្រើន ប្រើប្រាស់​​ជា​ឃ្លាំង និង​​ជា​ទីតាំង​ទុក​បញ្ជា​​ដ្រូន​​បើ​ក​ការ​វា​យប្រហារ​នៅ​លើ​ដី និង​ការ​វាយ​ប្រហារ​​នៅ​លើ​អាកាស។
ដោយ​ឡែក ទីបញ្ជាការ​កណ្ដាល​អាមេរិក កំណត់​បាន​ទីតាំង​ដែល​​ក្រុម Houthi កាន់​កាប់ ចំនួន​១៣​កន្លែង ហើយ​​ប្រកាស​ថា ការ​វាយ​ប្រហារ​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ឡើង ដើម្បី​ការពារ​កង​​កម្លាំង​អាមេរិក ក៏​ដូច​ជា​ធានា​​បាន​នូវ​សេរីភាព​​នាវាចរណ៍ និង​ធ្វើ​ឲ្យ​ផ្ទៃ​ទឹក​អន្តរជាតិ​មាន​សុវត្ថិភាព​ ព្រម​​ទាំង​សន្តិសុខ​ជាង​មុន។
សូម​បញ្ជាក់​ថា គិត​ចាប់​​តាំង​ពី​ខែ​មករា ឆ្នាំ​២០២៤ សហរដ្ឋ​អាមេរិក និង​ចក្រ​ភព​អង់គ្លេស បាន​វាយ​ប្រហារ​សង​សឹក​ប៉ុន្មាន​ដង​រួច​មក​ហើយ​លើ​ក្រុម​ជ្រុល​និយម Houthi ក្នុង​ប្រទេស​យេម៉ែន ក្រោយ​ពី​ក្រុម​នេះ​តែង​បង្ក​ជា​ព្យុះ​​ភ្លៀង​នៅ​លើ​ផ្ទៃ​សមុទ្រ​អន្តរជាតិ។ យ៉ាង​​​ណា​មិញ ការ​វាយប្រហារ​ទាំង​នោះ មិន​បាន​ធ្វើ​ឲ្យ​ក្រុម Houthi ញញើត​សោះ​ឡើយ ហើយ​​ក្រុម​នេះ​ថែម​ទាំង​បាន​ប្ដេជ្ញា​​បន្ត​​វាយ​ឆ្មក់​​កប៉ាល់​របស់​អាមេរិក និង​អង់គ្លេស ក៏​ដូច​ជា​​​​កប៉ាល់​ផ្សេង​ទៀត ដែល​បាន​ឆ្លង​កាត់​ហើយ​​មាន​គោលដៅ​​​ឆ្ពោះ​ទៅ​កំពង់​ផែ​ប្រទេស​អ៊ីស្រាអ៊ែល៕
ដោយ៖ ឈាង
The post អាមេរិក អង់គ្លេស បើក​ការ​វាយ​ប្រហារ​ដែន​អាកាស​ ​ក្នុង​ប្រទេស​យេម៉ែន appeared first on Kampuchea Thmey Daily.
ទាហានជើងទឹកហ្វីលីពីន ១១នាក់ រស់ជីវិតពីការវាយប្រហារដោយក្រុម Houthi ពេលនេះបានទៅដល់ប្រទេសកំណើតវិញហើយ
ទាហានជើងទឹកហ្វីលីពីន ១១នាក់ បានមកដល់ប្រទេសហ្វីលីពីន កាលពីថ្ងៃអង្គារ ទី១២ មីនា ពោលគឺជិតមួយសប្តាហ៍ បន្ទាប់ពីពួកគេបានរស់ជីវិតពីការវាយប្រហារដោយមីស៊ីលរបស់ក្រុម Houthi ចេញពីប្រទេសយេម៉ែន។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuter ថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៤ ។
រូបថតដោយ÷ Rueters
ប្រភពបានឱ្យដឹងថា ទាហានជើងទឹកហ្វីលីពីន ១១នាក់ខាងលើនេះ ជាសមាជិកនាវិកនៃកប៉ាល់ពាណិជ្ជករ True Confidence ដែលមានទង់ជាតិ Barbados ត្រូវបានរងការប្រហារពីសំណាក់ក្រុម Houthi កាលពីសប្តាហ៍មុន ដោយកាលនោះបានសម្លាប់នាវិក៣នាក់ រួមទាំងជនជាតិហ្វីលីពីន២នាក់ផងដែរ(របួស)។
ក្រសួងពលករចំណាកស្រុកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកនៅរស់រានមានជីវិតទាំង ១១នាក់នេះ នឹងទទួលបានជំនួយពីរដ្ឋាភិបាលនៅពេលមកដល់ទីក្រុងម៉ានីល។
លោក Mark Anthony Dagohoy សមាជិកនាវិកនៅលើ True Confidence បាននិយាយថា វាពិបាកក្នុងការរំលឹកពីអ្វីដែលពួកគេបានឆ្លងកាត់ ប៉ុន្តែគាត់អរគុណសម្រាប់បុគ្គលិកយោធាដែលបានជួយសង្គ្រោះពួកគាត់ពីសេចក្ដីស្លាប់។
ក្រុមមន្ត្រីបាននិយាយថា ជនជាតិហ្វីលីពីន២នាក់ផ្សេងទៀតដែលរងរបួសធ្ងន់ធ្ងរ ពេលនេះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ Djibouti ។ ពេលបានព្យាបាលរួចហើយ ពួកគេនឹងត្រូវបញ្ជូនត្រឡប់ទៅក្រុងម៉ានីលវិញ។
រូបថត៖ ទីបញ្ជាការកណ្តាលអាមេរិក
ជាមួយគ្នានេះ អនុរដ្ឋលេខាធិការក្រសួងការបរទេស លោក Eduardo de Vega បាននិយាយនៅថ្ងៃអង្គារថា រដ្ឋាភិបាលហ្វីលីពីនក៏បានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធកម្មករដឹកជញ្ជូនអន្តរជាតិសម្រាប់អ្នកដំណើរតាមសមុទ្រហ្វីលីពីន ដើម្បីមានសិទ្ធិបដិសេធការដាក់ពង្រាយនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់។
សូមជម្រាបថា ពួក Houthis បាននិងកំពុងវាយលុកកប៉ាល់នៅសមុទ្រក្រហមតាំងពីខែវិច្ឆិកា ហើយពួកគេនិយាយថានេះជាយុទ្ធនាការសាមគ្គីភាពជាមួយប៉ាឡេស្ទីនក្នុង សង្គ្រាមដែលកំពុងបន្តនៅតំបន់ហ្គាហ្សា ។ការវាយប្រហារនេះបានរំខានដល់ការដឹកជញ្ជូនទូទាំងពិភពលោក ដោយបង្កើនការចំណាយ ដោយសារតែក្រុមហ៊ុននានាត្រូវបានបង្ខំឱ្យធ្វើដំណើរតាមផ្លូវទឹកវាងដ៏វែង នៅជុំវិញអាហ្វ្រិកខាងត្បូង ៕
ដោយ÷ ប៉ោ កុសល
The post ទាហានជើងទឹកហ្វីលីពីន ១១នាក់ រស់ជីវិតពីការវាយប្រហារដោយក្រុម Houthi ពេលនេះបានទៅដល់ប្រទេសកំណើតវិញហើយ appeared first on Kampuchea Thmey Daily.
តម្លៃប្រេងពិភពលោកឡើងថ្លៃ ក្រោយក្រុមហ៊ុនប្រេង អង់គ្លេស ផ្អាកដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម
ក្រុមហ៊ុនប្រេង​យក្សរបស់អង់គ្លេស BP បានប្រកាសផ្អាកដឹកជញ្ជូន​ប្រេង​ឆ្លងកាត់សមុទ្រក្រហមជាបណ្តោះអាសន្ន បន្ទាប់ពីមានការវាយប្រហារថ្មីៗពីសំណាក់ក្រុមឧទ្ទាមហ៊ូធីនៅក្នុងប្រទេសយេម៉ែន ដោយក៏បានជំរុញតម្លៃប្រេងកើនឡើងខ្ពស់ផងដែរ ។
ក្រុមហ៊ុនបញ្ជាក់ថា ការសម្រេចចិត្ត​ផ្អាកដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម គឺដោយសារតែមើលឃើញពីស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺនសម្រាប់ផ្លូវដឹកជញ្ជូន ។​​ ដូចនេះ ក្រុមហ៊ុនត្រូវតែធ្វើការសម្រេចដោយប្រុងប្រយ័ត្ន ហើយកំពុងស្ថិតក្រោមការត្រួតពិនិត្យជាបន្តបន្ទាប់លើបញ្ហាប្រែប្រួលនៅក្នុងតំបន់ផងដែរ ។
សម្រាប់ការផ្អាកនេះដែរ បានជំរុញឲ្យតម្លៃប្រេងពិភពលោក ដូចជាក្រុមហ៊ុនប្រេងឆៅ Brent ឡើងថ្លៃជិត ៣ ភាគរយ ដោយដាក់លក់ក្នុងតម្លៃ ៧៣.៤៩ ដុល្លារក្នុងមួយបារ៉ែល ខណៈក្រុមហ៊ុនប្រេងអាមេរិក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៧៨.៦៨ ដុល្លារក្នុងមួយបារ៉ែល ។​
សមុទ្រក្រហមគឺជាផ្លូវសមុទ្រដែលប្រើញឹកញាប់បំផុតរបស់ពិភពលោកសម្រាប់ការដឹកជញ្ជូនប្រេង និងឥន្ធនៈ ខណៈក្រុមហ៊ុនដឹកជញ្ជូនធំៗ បានចាប់ផ្តើមឈប់ប្រើប្រាស់ផ្លូវនៅសមុទ្រក្រហម ក្រោយការវាយប្រហារដោយក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ ។
គួរបញ្ជាក់ថា ការវាយប្រហារជាហូរហែនេះកើតមានឡើង បន្ទាប់ពីលោក Yahya Seri អ្នកនាំពាក្យយោធានៃក្រុមហ៊ូធីបានប្រកាសនៅលើបណ្តាញ X កាលពីខែវិច្ឆិកាថា នឹងកំណត់គោលដៅលើនាវាដែលមានទង់ជាតិអ៊ីស្រាអែល ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Anadolu
The post តម្លៃប្រេងពិភពលោកឡើងថ្លៃ ក្រោយក្រុមហ៊ុនប្រេង អង់គ្លេស ផ្អាកដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម appeared first on Kampuchea Thmey Daily.