ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ូធីត្រៀមចេញប្រយុទ្ធរួចហើយ បើមានភាគីណាផ្សេងចូលជួយអាមេរិកនិងអ៊ីស្រាអែល
ក្រុមហ៊ូធី (Houthi) ដែលជាសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់និងមានមូលដ្ឋាននៅក្នុងប្រទេសយេម៉ែន បាននិយាយនៅថ្ងៃសុក្រទី២៧មីនាថា ពួកគេត្រៀមខ្លួនរួចស្រេចហើយដើម្បីធ្វើអន្តរាគមន៍យោធា ប្រសិនបើប្រទេសដទៃទៀតចូលរួមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ ឬប្រសិនបើសមុទ្រក្រហមត្រូវបានប្រើ ដើម្បីបើកការវាយប្រហារលើសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នោះ។

យោងតាមភ្នាក់ងារព័ត៌មាន Reuters អ្នកនាំពាក្យយោធារបស់ក្រុមហ៊ូធី លោក Yahya Saree បាននិយាយនៅក្នុងសេចក្តីថ្លែងតាមទូរទស្សន៍ថា «យើងសូមបញ្ជាក់ថា ម្រាមដៃរបស់យើងដាក់នៅលើគន្លឹះរួចរាល់ សម្រាប់អន្តរាគមន៍យោធាដោយផ្ទាល់» ប្រសិនបើសម្ព័ន្ធមិត្តថ្មីណាមួយចូលរួមជាមួយទីក្រុងវ៉ាស៊ីនតោន និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន ឬប្រសិនបើសមុទ្រក្រហមត្រូវបានប្រើសម្រាប់ «ប្រតិបត្តិការអរិភាព» ប្រឆាំងនឹងទីក្រុងតេហេរ៉ង់។
ប៉ុន្តែអ្នកនាំពាក្យក្រុមហ៊ូធីរួបនេះ មិនបាននិយាយថា អន្តរាគមន៍ណាមួយនឹងធ្វើឡើងក្នុងទម្រង់បែបណានោះទេ។
នៅក្នុងការថ្លែងរបស់លោក Saree ក៏បាននិយាយផងដែរថា ក្រុមនេះនឹងមិនអនុញ្ញាតឲ្យសមុទ្រក្រហមត្រូវបានប្រើប្រាស់ដើម្បីអនុវត្ត «ប្រតិបត្តិការអរិភាព» ប្រឆាំងនឹងអ៊ីរ៉ង់ ឬប្រទេសមូស្លីមណាមួយឡើយ។ លោកព្រមានប្រឆាំងនឹងការរឹតបន្តឹងបន្ថែមទៀតនៃអ្វីដែលលោកបានពិពណ៌នាថា ជា «ការបិទផ្លូវលើប្រទេសយេម៉ែន»។
នៅក្នុងនោះដែរ លោកក៏បានអំពាវនាវឲ្យបញ្ឈប់ការវាយប្រហារពីអាមេរិក និងអ៊ីស្រាអែលជាបន្ទាន់លើអ៊ីរ៉ង់ និងប្រទេសសម្ព័ន្ធមិត្ត រួមទាំងទឹកដីប៉ាឡេស្ទីន លីបង់ និងអ៊ីរ៉ាក់ ហើយបានជំរុញឲ្យមានការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់នៅហ្គាហ្សា។
ការព្រមាននេះបានបង្កើនការរំពឹងទុកនៃការប្រឈមមុខដាក់គ្នាក្នុងតំបន់កាន់តែទូលំទូលាយ ជាពិសេសដោយសារសមត្ថភាពរបស់ក្រុមហ៊ូធី ក្នុងការវាយប្រហារគោលដៅឆ្ងាយហួសពីយេម៉ែន និងរំខានដល់ផ្លូវដឹកជញ្ជូនជុំវិញឧបទ្វីបអារ៉ាប់។
ជាក់ស្ដែង នាពេលកន្លងមក សម្ព័ន្ធមិត្តនិកាយស៊ីអ៊ីត(Shi’ite) របស់អ៊ីរ៉ង់នៅលីបង់ និងអ៊ីរ៉ាក់ បានចូលរួមក្នុងសង្គ្រាមក្នុងតំបន់ដែលបង្កឡើងដោយការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលលើទីក្រុងតេហេរ៉ង់រួចហើយ។ រហូតមកដល់ពេលនេះ ក្រុមហ៊ូធីមិនទាន់បានប្រកាសពីការចូលរួមដោយផ្ទាល់ណាមួយក្នុងសង្គ្រាមនោះទេ ទោះបីជាសមត្ថភាពយោធារបស់ពួកគេ និងទីតាំងភូមិសាស្ត្រដែលមើលរំលងសមុទ្រក្រហមក៏ដោយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ក្រុមហ៊ូធីចូលជួយអ៊ីរ៉ង់ អាចបង្កើតបញ្ហាថាមពលថ្មី នៅសមុទ្រក្រហមយ៉ាងដូចម្តេច?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


