ព័ត៌មានអន្ដរជាតិ
ទាហានជើងទឹកហ្វីលីពីន ១១នាក់ រស់ជីវិតពីការវាយប្រហារដោយក្រុម Houthi ពេលនេះបានទៅដល់ប្រទេសកំណើតវិញហើយ
ទាហានជើងទឹកហ្វីលីពីន ១១នាក់ បានមកដល់ប្រទេសហ្វីលីពីន កាលពីថ្ងៃអង្គារ ទី១២ មីនា ពោលគឺជិតមួយសប្តាហ៍ បន្ទាប់ពីពួកគេបានរស់ជីវិតពីការវាយប្រហារដោយមីស៊ីលរបស់ក្រុម Houthi ចេញពីប្រទេសយេម៉ែន។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuter ថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៤ ។

ប្រភពបានឱ្យដឹងថា ទាហានជើងទឹកហ្វីលីពីន ១១នាក់ខាងលើនេះ ជាសមាជិកនាវិកនៃកប៉ាល់ពាណិជ្ជករ True Confidence ដែលមានទង់ជាតិ Barbados ត្រូវបានរងការប្រហារពីសំណាក់ក្រុម Houthi កាលពីសប្តាហ៍មុន ដោយកាលនោះបានសម្លាប់នាវិក៣នាក់ រួមទាំងជនជាតិហ្វីលីពីន២នាក់ផងដែរ(របួស)។
ក្រសួងពលករចំណាកស្រុកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកនៅរស់រានមានជីវិតទាំង ១១នាក់នេះ នឹងទទួលបានជំនួយពីរដ្ឋាភិបាលនៅពេលមកដល់ទីក្រុងម៉ានីល។
លោក Mark Anthony Dagohoy សមាជិកនាវិកនៅលើ True Confidence បាននិយាយថា វាពិបាកក្នុងការរំលឹកពីអ្វីដែលពួកគេបានឆ្លងកាត់ ប៉ុន្តែគាត់អរគុណសម្រាប់បុគ្គលិកយោធាដែលបានជួយសង្គ្រោះពួកគាត់ពីសេចក្ដីស្លាប់។
ក្រុមមន្ត្រីបាននិយាយថា ជនជាតិហ្វីលីពីន២នាក់ផ្សេងទៀតដែលរងរបួសធ្ងន់ធ្ងរ ពេលនេះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ Djibouti ។ ពេលបានព្យាបាលរួចហើយ ពួកគេនឹងត្រូវបញ្ជូនត្រឡប់ទៅក្រុងម៉ានីលវិញ។

ជាមួយគ្នានេះ អនុរដ្ឋលេខាធិការក្រសួងការបរទេស លោក Eduardo de Vega បាននិយាយនៅថ្ងៃអង្គារថា រដ្ឋាភិបាលហ្វីលីពីនក៏បានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធកម្មករដឹកជញ្ជូនអន្តរជាតិសម្រាប់អ្នកដំណើរតាមសមុទ្រហ្វីលីពីន ដើម្បីមានសិទ្ធិបដិសេធការដាក់ពង្រាយនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់។
សូមជម្រាបថា ពួក Houthis បាននិងកំពុងវាយលុកកប៉ាល់នៅសមុទ្រក្រហមតាំងពីខែវិច្ឆិកា ហើយពួកគេនិយាយថានេះជាយុទ្ធនាការសាមគ្គីភាពជាមួយប៉ាឡេស្ទីនក្នុង សង្គ្រាមដែលកំពុងបន្តនៅតំបន់ហ្គាហ្សា ។ការវាយប្រហារនេះបានរំខានដល់ការដឹកជញ្ជូនទូទាំងពិភពលោក ដោយបង្កើនការចំណាយ ដោយសារតែក្រុមហ៊ុននានាត្រូវបានបង្ខំឱ្យធ្វើដំណើរតាមផ្លូវទឹកវាងដ៏វែង នៅជុំវិញអាហ្វ្រិកខាងត្បូង ៕
ដោយ÷ ប៉ោ កុសល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


