ព័ត៌មានអន្ដរជាតិ
អាមេរិក អង់គ្លេស បើកការវាយប្រហារដែនអាកាស ក្នុងប្រទេសយេម៉ែន
សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានបើកការវាយប្រហារដែនអាកាសនៅចំទីតាំងជាច្រើនកន្លែង ស្ថិតនៅក្នុងប្រទេសយេម៉ែន ដែលសម្ព័ន្ធមិត្តទាំង២អះអាងថា ជាយុទ្ធនាការបង្ក្រាបចលានាបះបោរក្រុមឧទ្ទាម Houthi។ ការវាយប្រហារនេះ ធ្វើឡើងបន្ទាប់ពីក្រុមឧទ្ទាមមួយនេះ បានលួចវាយឆ្មក់កប៉ាល់យ៉ាងហោចណាស់ ៦គ្រឿង កាលពីដើមសប្ដាហ៍នេះ។

សារព័ត៌មាន AFP បានចុះផ្សាយនៅថ្ងៃទី៣១ ខែឧសភានេះ ថា សម្លេងផ្ទុះត្រូវបានឮនៅក្នុងរដ្ឋធានី Sanaa និងកំពង់ផែទីក្រុង Hodeida តាំងពីយប់ថ្ងៃព្រហស្បតិ៍ មកទល់នឹងព្រឹកថ្ងៃសុក្រនេះនៅមិនទាន់បាត់ផង។
ដោយឡែកបើតាមប៉ុស្ដិ៍ទូរទស្សន៍គ្រប់គ្រងដោយក្រុម Houthi បានប្រកាសថា ការវាយប្រហាររបស់អាមេរិក-អង់គ្លេស មានគោលដៅកម្ទេចហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅក្រុង Taez ហើយក្នុងនោះមានអ្នកស្លាប់ និងរបួសប៉ុន្មាននាក់ផងដែរ តែមិនទាន់អាចកំណត់តួលេខបានច្បាស់លាស់នោះឡើយ។

ក្រសួងការពារជាតិចក្រភពអង់គ្លេស បានប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍ថា យន្តហោះចម្បាំងរបស់ខ្លួន បានបើកការវាយប្រហារនៅក្នុងប្រតិបត្តិការរួមគ្នាជាមួយសហរដ្ឋអាមេរិក ដើម្បីប្រឆាំងកម្លាំងយោធាក្រុម Houthi ក្នុងគោលបំណងកាត់បន្ថយអនុភាពរបស់ពួកគេកុំឲ្យបន្តការវាយប្រហារលើការដឹកជញ្ជូនអន្តរជាតិនៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden ទៀត។ ក្រសួងអង់គ្លេស បានបន្ថែមថា អ្នកឈ្លបការណ៍សម្ងាត់ បានបង្ហើបប្រាប់ពីទីតាំងចំនួន ២កន្លែងក្បែរផែ Hodeida ដែលមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារកប៉ាល់អន្តរជាតិ។ ទីតាំងនោះ ជាបណ្ដុំអគារជាច្រើន ប្រើប្រាស់ជាឃ្លាំង និងជាទីតាំងទុកបញ្ជាដ្រូនបើកការវាយប្រហារនៅលើដី និងការវាយប្រហារនៅលើអាកាស។
ដោយឡែក ទីបញ្ជាការកណ្ដាលអាមេរិក កំណត់បានទីតាំងដែលក្រុម Houthi កាន់កាប់ ចំនួន១៣កន្លែង ហើយប្រកាសថា ការវាយប្រហារចាំបាច់ត្រូវតែធ្វើឡើង ដើម្បីការពារកងកម្លាំងអាមេរិក ក៏ដូចជាធានាបាននូវសេរីភាពនាវាចរណ៍ និងធ្វើឲ្យផ្ទៃទឹកអន្តរជាតិមានសុវត្ថិភាព ព្រមទាំងសន្តិសុខជាងមុន។

សូមបញ្ជាក់ថា គិតចាប់តាំងពីខែមករា ឆ្នាំ២០២៤ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានវាយប្រហារសងសឹកប៉ុន្មានដងរួចមកហើយលើក្រុមជ្រុលនិយម Houthi ក្នុងប្រទេសយេម៉ែន ក្រោយពីក្រុមនេះតែងបង្កជាព្យុះភ្លៀងនៅលើផ្ទៃសមុទ្រអន្តរជាតិ។ យ៉ាងណាមិញ ការវាយប្រហារទាំងនោះ មិនបានធ្វើឲ្យក្រុម Houthi ញញើតសោះឡើយ ហើយក្រុមនេះថែមទាំងបានប្ដេជ្ញាបន្តវាយឆ្មក់កប៉ាល់របស់អាមេរិក និងអង់គ្លេស ក៏ដូចជាកប៉ាល់ផ្សេងទៀត ដែលបានឆ្លងកាត់ហើយមានគោលដៅឆ្ពោះទៅកំពង់ផែប្រទេសអ៊ីស្រាអ៊ែល៕
ដោយ៖ ឈាង
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


