ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងពិភពលោកឡើងថ្លៃ ក្រោយក្រុមហ៊ុនប្រេង អង់គ្លេស ផ្អាកដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម
ក្រុមហ៊ុនប្រេងយក្សរបស់អង់គ្លេស BP បានប្រកាសផ្អាកដឹកជញ្ជូនប្រេងឆ្លងកាត់សមុទ្រក្រហមជាបណ្តោះអាសន្ន បន្ទាប់ពីមានការវាយប្រហារថ្មីៗពីសំណាក់ក្រុមឧទ្ទាមហ៊ូធីនៅក្នុងប្រទេសយេម៉ែន ដោយក៏បានជំរុញតម្លៃប្រេងកើនឡើងខ្ពស់ផងដែរ ។

ក្រុមហ៊ុនបញ្ជាក់ថា ការសម្រេចចិត្តផ្អាកដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម គឺដោយសារតែមើលឃើញពីស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺនសម្រាប់ផ្លូវដឹកជញ្ជូន ។ ដូចនេះ ក្រុមហ៊ុនត្រូវតែធ្វើការសម្រេចដោយប្រុងប្រយ័ត្ន ហើយកំពុងស្ថិតក្រោមការត្រួតពិនិត្យជាបន្តបន្ទាប់លើបញ្ហាប្រែប្រួលនៅក្នុងតំបន់ផងដែរ ។
សម្រាប់ការផ្អាកនេះដែរ បានជំរុញឲ្យតម្លៃប្រេងពិភពលោក ដូចជាក្រុមហ៊ុនប្រេងឆៅ Brent ឡើងថ្លៃជិត ៣ ភាគរយ ដោយដាក់លក់ក្នុងតម្លៃ ៧៣.៤៩ ដុល្លារក្នុងមួយបារ៉ែល ខណៈក្រុមហ៊ុនប្រេងអាមេរិក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៧៨.៦៨ ដុល្លារក្នុងមួយបារ៉ែល ។

សមុទ្រក្រហមគឺជាផ្លូវសមុទ្រដែលប្រើញឹកញាប់បំផុតរបស់ពិភពលោកសម្រាប់ការដឹកជញ្ជូនប្រេង និងឥន្ធនៈ ខណៈក្រុមហ៊ុនដឹកជញ្ជូនធំៗ បានចាប់ផ្តើមឈប់ប្រើប្រាស់ផ្លូវនៅសមុទ្រក្រហម ក្រោយការវាយប្រហារដោយក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ ។
គួរបញ្ជាក់ថា ការវាយប្រហារជាហូរហែនេះកើតមានឡើង បន្ទាប់ពីលោក Yahya Seri អ្នកនាំពាក្យយោធានៃក្រុមហ៊ូធីបានប្រកាសនៅលើបណ្តាញ X កាលពីខែវិច្ឆិកាថា នឹងកំណត់គោលដៅលើនាវាដែលមានទង់ជាតិអ៊ីស្រាអែល ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Anadolu
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


