ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ូធីចូលជួយអ៊ីរ៉ង់ អាចបង្កើតបញ្ហាថាមពលថ្មី នៅសមុទ្រក្រហមយ៉ាងដូចម្តេច?
ការចូលរួមរបស់ក្រុមហ៊ូធី (Houthi) ក្នុងជម្លោះរវាងអុីរ៉ង់ និងអាមេរិក គឺជាកត្តាដ៏គ្រោះថ្នាក់បំផុតដែលអាចបង្កឲ្យមានបញ្ហារង្គោះរង្គើនៅសមុទ្រក្រហម ដោយបង្ខំឲ្យបិទផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នបន្ថែមទៀតលើច្រកសមុទ្រហ័រមូស ហើយឈានទៅដល់ការបង្កើត «វិបត្តិថាមពលសកលថ្មី»កាន់តែធ្ងន់ធ្ងរ។

យោងតាម BloombergNEF ចាប់តាំងពីការផ្ទុះឡើងនៃអរិភាពនៅចុងខែកុម្ភៈមក អ៊ីរ៉ង់ទទួលបានឥទ្ធ៊ិពលក្នុងការបិទច្រកសមុទ្រហ័រមូស ដែលជាសរសៃឈាមដ៏សំខាន់មួយនៃការផ្គត់ផ្គង់ប្រេងសកល។ ទោះយ៉ាងណា ទីក្រុងតេហេរ៉ង់មិនអាចរារាំងប្រទេសឈូងសមុទ្រ ពីការប្រើប្រាស់ផ្លូវជំនួសឆ្លងកាត់សមុទ្រក្រហម ដើម្បីបន្តនាំចេញប្រេង និងឧស្ម័នបានទេ។
នោះអាចផ្លាស់ប្តូរប្រសិនបើហ៊ូធី ដែលជាក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសយេម៉ែន ធ្វើអន្តរាគមន៍ភ្លាមៗ ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយថា ពួកហ៊ូធីបានត្រៀមខ្លួនរួចរាល់ហើយដើម្បីចូលរួម បើពួកគេត្រូវការគ្រប់គ្រងច្រកសមុទ្របាបអែលម៉ាន់ដេដ (Bab el-Mandeb) ដែលជាច្រកទ្វារទៅកាន់សមុទ្រក្រហម និងព្រែកជីកស៊ុយអេ ដើម្បី «ដាក់ទណ្ឌកម្មសត្រូវ» ជាពិសេស បើអាមេរិកចាប់ផ្តើមវាយលុកលើដីគោកនៅលើកោះអ៊ីរ៉ង់។
យោងតាមអ្នកសង្កេតការណ៍ រហូតមកដល់ពេលនេះ ក្រុមនេះមិនទាន់ចូលរួមនៅឡើយទេ ប៉ុន្តែបានបង្ហាញសញ្ញាថា ពួកគេអាចចូលរួមប្រយុទ្ធនៅពេលណាក៏បាន។ ក្រុមនេះក៏ជាកម្លាំងសំខាន់ បើអ៊ីរ៉ង់សម្រេចចិត្តច្របាច់កសេដ្ឋកិច្ចពិភពលោកបន្ថែមទៀត ឬពង្រីកគោលដៅរបស់ខ្លួនទៅកាន់អារ៉ាប៊ីសាអូឌីត និងទ្រព្យសម្បត្តិរបស់អាមេរិកនៅក្បែរនោះ ដូចជាមូលដ្ឋានទ័ពនៅជីប៊ូទី ដើម្បីបង្កការខាតបង់អតិបរមាលើសត្រូវ។
លោក Adam Baron អ្នកជំនាញផ្នែកយេម៉ែន និងឈូងសមុទ្រនៅវិទ្យាស្ថានស្រាវជ្រាវអាមេរិក បាននិយាយថា «បើក្រុមហ៊ូធីចូលទៅក្នុងសង្គ្រាម ហានិភ័យនឹងពិតជាធំធេងណាស់។ វានឹងអូសបន្លាយតាមប្រឡាយស៊ុយអេ និងអេហ្ស៊ីប ហើយរុញអារ៉ាប៊ីសាអូឌីតឲ្យកាន់តែជ្រៅទៅក្នុងជម្លោះ» ។
មិនតែប៉ុណ្ណោះ បើអុីរ៉ង់បិទច្រក Hormuz ហើយក្រុមហ៊ូធីរំខានច្រក Bab el-Mandeb នោះមានន័យថា ផ្លូវដឹកជញ្ជូនប្រេង និងហ្គាស (LNG) ពីមជ្ឈិមបូព៌ាទៅកាន់អឺរ៉ុប និងអាស៊ី នឹងត្រូវកាត់ផ្ដាច់ស្ទើរតែទាំងស្រុង។ ពិភពលោកនឹងជួបវិបត្តិ «កកស្ទះទ្វេរដង» ដែលមិនធ្លាប់មានពីមុនមក។
ក្រុមហ៊ូធី ក៏មានសមត្ថភាពប្រើប្រាស់អាវុធដែលមានតម្លៃថោក តែមានប្រសិទ្ធភាពខ្ពស់បំផុត។ ជាក់ស្ដែង ដ្រូនអត្តឃាត និងមីស៊ីលប្រឆាំងនាវា សុទ្ធតែអាចបង្កការខូចខាតធ្ងន់ធ្ងរដល់នាវាដឹកប្រេងខ្នាតយក្ស។ សូម្បីតែការបង្កៃមីនសមុទ្រក៏អាចបង្កើតភាពភ័យខ្លាចដល់ក្រុមហ៊ុនធានារ៉ាប់រងនាវា ធ្វើឲ្យតម្លៃសេវាដឹកជញ្ជូនហក់ឡើងខ្ពស់ ឬក្រុមហ៊ុនខ្លះសម្រេចចិត្តឈប់ដឹកឆ្លងកាត់តំបន់នោះតែម្ដង។
ក្រៅពីសមុទ្រ ក្រុមហ៊ូធីក៏អាចប្រើដ្រូនវាយប្រហារលើរោងចក្រចម្រាញ់ប្រេង និងបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត ដែលស្ថិតនៅក្បែរព្រំដែនយេម៉ែន ដែលជាប្រភពផ្គត់ផ្គង់ប្រេងដ៏ធំរបស់ពិភពលោកផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


