ចក្រភពអង់គ្លេស Archives - Kampuchea Thmey Daily

​ក្រុមហ៊ុនអង់គ្លេស ​សម្រច​បាន​នូវពិពិធកម្មប្រភពនាំចូល​ និង​ត្រៀម​ពង្រីក​អាជីវកម្ម​នៅ​កម្ពុជា​
លោក Ali Tariq ​ប្រធានគ្រប់គ្រងប្រចាំតំបន់នៃក្រុមហ៊ុន ​Unilever ​ប្រចាំប្រទេសស្រីលង្កា ​មីយ៉ាន់ម៉ា កម្ពុជា និងឡាវ ​បានលើកឡើង​អំពីវឌ្ឍនភាព ​សមិទ្ធផល និងការសម្រេច​នូវពិពិធកម្ម​ប្រភពនាំចូល​ដើម្បីបង្កើនបរិមាណបំពេញបន្ថែមផ្គត់ផ្គង់តម្រូវការ ​ជាពិសេសការពង្រីកអាជីវកម្មនៅកម្ពុជា តាមរយៈ​ការរៀបចំខ្សែច្រវាក់ផលិតកម្មនៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។ ​

​លោក Ali Tariq បានលើកឡើង ក្នុងពេលជួបពិភាក្សាការងារជាមួយលោកស្រី ​ចម និម្មល រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ២៩ ​មិថុនា ២០២៦។​

​លោកស្រីរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន យូនីលឹវើ​ ដែលជាក្រុមហ៊ុនរបស់​ចក្រភព​អង់គ្លេស ​ដែល​បានផ្តល់ជំនឿទុកចិត្តមកកាន់រាជរដ្ឋាភិបាលកម្ពុជា ​ក្នុងការបន្តវិនិយោគ​ និងពង្រីក​អាជីវកម្មប្រតិបត្តិការធុរកិច្ចនៅកម្ពុជា អស់រយៈពេលជិត ២៣ឆ្នាំ កន្លងមកនេះ​ ដោយផ្តល់នូវ​អត្ថប្រយោជន៍ ​និង​លើកកម្ពស់សុខុមាលភាពដល់អ្នកប្រើប្រាស់ជាច្រើន តាមរយៈជម្រើសច្រើនមុខ និងទំនិញ​សំបូរបែបនៅលើទីផ្សារកម្ពុជា។

​លោកស្រីរដ្ឋមន្រ្តី ​បានជម្រាបអំពីកិច្ចខិតខំប្រឹងប្រែងរបស់​ក្រសួងពាណិជ្ជកម្ម និងកំពុងយកចិត្តទុក​ដាក់ខ្ពស់ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ជាពិសេសពង្រឹងការអនុវត្ត និងអនុ​លោម​តាមច្បាប់កម្មសិទ្ធិបញ្ញា ​ការពង្រឹងការប្រកួតប្រជែង ​និង​បរិយាកាសធុរកិច្ចស្មើភាព។

​លោកស្រីរដ្ឋមន្រ្តីមានសុទិដ្ឋិនិយមថា ក្រុមហ៊ុន យូនីលឹវើ ​នឹងបន្តពង្រីក​ និងធ្វើពិពិធកម្មទំនិញ​របស់​ខ្លួន ជាពិសេសក្នុងការផលិតមុខទំនិញមួយចំនួននៅកម្ពុជាដោយផ្ទាល់ ដើម្បីបង្កើតភាព​សម្បូរ​បែប និងជម្រើសសម្រាប់ការប្រើប្រាស់កាន់តែច្រើនសម្រាប់អតិថិជនកម្ពុជា។

យោងតាមក្រសួងពាណិជ្ជកម្ម ​នៅក្នុងរយៈពេល​ ៥ ខែដំបូង ​២០២៥ ​ការ​ដោះ​ដូរ​ទំនិញ​កម្ពុជា-អង់គ្លេស​ សម្រេច​បាន​នូវ​ទំហំ​ទឹក​ប្រាក់​ជាង ​៤០០ ​លានដុល្លារ ​​ធ្លាក់ចុះ ៣,២% ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។

​នៅ​ក្នុងឆ្នាំ​ ២០២៥ ​ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អង់គ្លេស ​មានតម្លៃ សរុបប្រមាណជាង ១,០៦ ពាន់លានដុល្លារ កើនឡើង ៥,៧% ធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះកម្ពុជានាំចេញទៅ​អង់គ្លេស​មានទំហំ ១,០១ ពាន់លានដុល្លារ ចំណែកអង់គ្លេសនាំចូលមកវិញមានតម្លៃ ៥៤ កើនឡើង ២,២% ចុះជាង ២%៕

អត្ថបទ៖ ឡេង ដេត

The post ​ក្រុមហ៊ុនអង់គ្លេស ​សម្រច​បាន​នូវពិពិធកម្មប្រភពនាំចូល​ និង​ត្រៀម​ពង្រីក​អាជីវកម្ម​នៅ​កម្ពុជា​ appeared first on Kampuchea Thmey Daily.

លោក Keir Starmer ប្រកាសចុះចេញពីតំណែង នាយករដ្ឋមន្ត្រី ចក្រភពអង់គ្លេស
នៅថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦, លោក Keir Starmer បានបង្កការយ៉ាងភ្ញាក់ផ្អើល ដោយលោកប្រកាសចុះចេញពីតំណែង ជានាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស ដែលរុញឲ្យប្រទេសជាតិ ឈានឆ្ពោះទៅរក ការជ្រើសរើសមេដឹកនាំទី៦ ក្នុងរយៈពេលត្រឹម ៧ឆ្នាំចុងក្រោយ។

លោក Keir Starmer (រូប៖ Reuters)

ការប្រកាសនេះ កើតឡើងក្រោយពេល លោករងសម្ពាធយ៉ាងខ្លាំង និងការបះបោរ ពីសំណាក់សមាជិកសភា និងសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកផ្ទាល់ បន្ទាប់ពីប្រជាប្រិយភាពរបស់លោក ធ្លាក់ចុះខ្លាំងបំផុត ក្នុងការស្ទង់មតិ និងកំហុសឆ្គងផ្នែកនយោបាយ អស់រយៈពេលជាច្រើនខែកន្លងមកនេះ។

ក្នុងសុន្ទរកថាលាលែងពីតំណែង, Starmer ថ្លែងថា លោកនឹងស្នើឲ្យគណបក្សរបស់លោក កំណត់កាលវិភាគ សម្រាប់ដំណើរការជ្រើសរើសអ្នកដឹកនាំ ដោយការដាក់បេក្ខភាព នឹងចាប់ផ្តើមនៅថ្ងៃទី៩ ខែកក្កដា រហូតដល់សភាឈប់សម្រាកសម្រាប់រដូវក្តៅ។

លោក Keir Starmer (រូប៖ Reuters)

យ៉ាងណា លោកបញ្ជាក់ថា លោកនឹងបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី រហូតទាល់តែ មេដឹកនាំថ្មី ត្រូវបានរកឃើញ។

ជុំវិញរឿងនេះ លោក Starmer បញ្ជាក់ថា៖ «ខ្ញុំបានទូលថ្វាយព្រះមហាក្សត្រ រួចរាល់ហើយ កាលពីព្រឹកមិញ ដើម្បីជម្រាបជូនទ្រង់អំពីការសម្រេចចិត្ត របស់ខ្ញុំ»។

សូមជម្រាបថា ការប្រកាសលាលែងរបស់លោក Starmer កើតឡើង បន្ទាប់ពីមានការដាក់សម្ពាធដ៏ធ្ងន់ ក្រោយអតីតអភិបាលក្រុង Manchester លោក Andy Burnham បានឈ្នះអាសនៈសភាជាតិនៅមណ្ឌល Makerfield កាលពីសប្តាហ៍មុន ដែលនោះ បានបើកផ្លូវដោយផ្ទាល់ ឲ្យលោក Burnham ទៅប្រជែងដណ្តើមតំណែងដឹកនាំពី Starmer។

លោក Keir Starmer (រូប៖ Reuters)

ទន្ទឹមនោះ គណបក្សពលករ របស់លោក Starmer ត្រូវរងបរាជ័យយ៉ាងអាម៉ាស់បំផុត ក្នុងអំឡុងការបោះឆ្នោតថ្នាក់មូលដ្ឋានទូទាំងប្រទេស កាលពីខែឧសភា ពោលគឺបានបាត់បង់ក្រុមប្រឹក្សាចំនួន ៣៨ និងអាសនៈក្រុមប្រឹក្សាជិត ១ ៥០០ អាសនៈ។

ម្យ៉ាង រយៈពេលកាន់តំណែងដ៏ខ្លី មិនដល់ពីរឆ្នាំផង លោក Starmer ត្រូវគេរិះគន់យ៉ាងចាស់ដៃ ចំពោះការផ្លាស់ប្តូរគោលនយោបាយទាំងស្រុងជាបន្តបន្ទាប់ ខណៈអត្រាគាំទ្រផ្ទាល់ខ្លួនក៏ធ្លាក់ចុះដល់កម្រិតទាបបំផុត ភាពជាប់គាំងស្ទះសេដ្ឋកិច្ច និងការតែងតាំងបុគ្គលដែលមានជម្លោះចម្រូងចម្រាស ឲ្យចូលកាន់តំណែងការទូតកំពូលៗ៕

អត្ថបទ៖ សុខ សុវណ្ណ

«យើងលែងត្រូវការអ្នក!»៖ លោកត្រាំ​រិះគន់មេដឹកនាំអង់គ្លេស ជុំវិញការយឺតយ៉ាវក្នុងរឿង​សង្គ្រាម

The post លោក Keir Starmer ប្រកាសចុះចេញពីតំណែង នាយករដ្ឋមន្ត្រី ចក្រភពអង់គ្លេស appeared first on Kampuchea Thmey Daily.

រុស្ស៊ី ចោទ បារាំង និង អង់គ្លេស ថា ប្រព្រឹត្តអំពើ «ចោរសមុទ្រ» ក្រោយស្ទាក់ចាប់នាវាដឹកទំនិញរុស្ស៊ី​
ទីក្រុងមូស្គូ បានចោទប្រកាន់ប្រទេសបារាំង និងចក្រភពអង់គ្លេសថា បានប្រព្រឹត្តអំពើ ដូច​«ចោរសមុទ្រ» បន្ទាប់ពីកងទ័ពជើងទឹកបារាំង និងអង់គ្លេស បានស្ទាក់ចាប់ និងបង្ខំឲ្យនាវាដឹកទំនិញមួយគ្រឿង ដែលធ្វើដំណើរពីកំពង់ផែ Murmansk របស់រុស្ស៊ី សំដៅទៅកាន់ប្រទេសកាមេរូន​នៅ​តំបន់​អាហ្វ្រិក​​ ប្តូរទិសដៅធ្វើដំណើរនៅក្នុងដែនទឹកអន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន RT ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova (រូបភាព៖Reuters)

បើតាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova នាវាដឹកទំនិញដែលមានឈ្មោះថា Tagor ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃអាទិត្យ នៅចម្ងាយជាង ៤០០ ម៉ៃល៍ (៧៤០ ៨ គីឡូម៉ែត្រ) ពីឆ្នេរដីគោក Brittany។ ចំណែកខាងអាជ្ញាធរបារាំង បានអះអាងថា នាវាមួយគ្រឿងនេះ បាននិងកំពុងធ្វើប្រតិបត្តិការដោយប្រើប្រាស់ទង់ជាតិ «ក្លែងក្លាយ»។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី Zakharova បានគូសបញ្ជាក់ថា ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងប៉ារីស បានទាមទារឲ្យផ្តល់ព័ត៌មានពេញលេញ ជុំវិញកាលៈទេសៈនៃការឃាត់ខ្លួននេះ ដោយបានព្រមានថា ប្រតិបត្តិការមួយនេះបានរំលោភលើច្បាប់សមុទ្រអន្តរជាតិ។ លោកស្រីបានបន្ថែមថា ទីក្រុងម៉ូស្គូកំពុងចាត់វិធានការចាំបាច់នានា ដើម្បីការពារសមាជិកនាវិកជនជាតិរុស្ស៊ីដែលស្ថិតនៅលើនាវានោះ។

អ្នកនាំពាក្យរូបនេះបានទាត់ចោលការបកស្រាយរបស់បារាំងជុំវិញប្រតិបត្តិការនេះ ដែលបានដកស្រង់មាត្រា ១១០ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ ចែងក្នុងច្បាប់នោះ គឺអនុញ្ញាតឲ្យនាវាចម្បាំងអាចឡើងទៅលើ និងត្រួតពិនិត្យនាវាដទៃនៅលើលំហសមុទ្របាន ក្រោមលក្ខខណ្ឌកម្រិតកំណត់មួយចំនួន រួមទាំងករណីដែលមានការសង្ស័យថា នាវានោះគ្មានសញ្ជាតិច្បាស់លាស់។

ទោះជាយ៉ាងណាក៏ដោយ បើតាមការអះអាងរបស់ទីក្រុងម៉ូស្គូ ច្បាប់សមុទ្រអន្តរជាតិគឺមិនអនុញ្ញាតឲ្យនាវាចម្បាំង បង្ខំឲ្យនាវាដឹកទំនិញណាមួយផ្លាស់ប្តូរទិសដៅធ្វើដំណើរ និងធ្វើការអមដំណើរចេញពីដែនទឹកអន្តរជាតិ នាំយកទៅកាន់កំពង់ផែជាតិរបស់ខ្លួននោះឡើយ។

ជាមួយគ្នានេះ លោកស្រី Zakharova ក៏បានច្រានចោលផងដែរ នូវការលើកឡើងជាប្រយោលរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលថា នាវានេះបានរំលោភលើ «ទណ្ឌកម្មអន្តរជាតិ» ដោយលោកស្រីបានតវ៉ាថា មានតែវិធានការរឹតត្បិតណាដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ប៉ុណ្ណោះ ទើបមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាទណ្ឌកម្មអន្តរជាតិ។  វិធានការឯកតោភាគីដែលដាក់ចេញដោយបណ្តាប្រទេសអឺរ៉ុប មិនអាចត្រូវចាត់ទុកថាជាទណ្ឌកម្មអន្តរជាតិតាមផ្លូវច្បាប់បានឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post រុស្ស៊ី ចោទ បារាំង និង អង់គ្លេស ថា ប្រព្រឹត្តអំពើ «ចោរសមុទ្រ» ក្រោយស្ទាក់ចាប់នាវាដឹកទំនិញរុស្ស៊ី​ appeared first on Kampuchea Thmey Daily.

បារាំង និងអង់គ្លេស ព័ទ្ធចាប់កប៉ាល់ដឹកប្រេងរុស្ស៊ី នៅ​កណ្តាលមហាសមុទ្រ
ព្រឹត្តិការណ៍ដ៏តានតឹងមួយ បានកើតឡើងនៅលើផ្ទៃទឹកនៃមហាសមុទ្រអាត្លង់ទិក កាលពីព្រឹកថ្ងៃអាទិត្យ ទី​៣១ ខែ​ឧសភា កន្លងទៅ នៅពេលដែលកងកម្លាំងជើងទឹករបស់ប្រទេសបារាំង ដោយមានការគាំទ្រពីចក្រភពអង់គ្លេស និងប្រទេសជាដៃគូផ្សេងទៀត បានបើកប្រតិបត្តិការឡោមព័ទ្ធ និងស្ទាក់ចាប់បានកប៉ាល់ដឹកប្រេងដ៏ធំមួយគ្រឿងរបស់រុស្ស៊ីឈ្មោះថា Tagor ដែលកំពុងធ្វើ​ដំណើរ​នៅក្នុងដែនទឹកអន្តរជាតិ។

រូបតំណាង (រូបថត៖ REUTERS)

តាម​ការផ្សាយ​របស់ France24 កប៉ាល់មួយ​គ្រឿង​នោះ ត្រូវបានគេដឹងថាជាកប៉ាល់ដែលស្ថិតនៅក្នុងបញ្ជីទណ្ឌកម្មសេដ្ឋកិច្ច។ លោកប្រធានាធិបតីបារាំង Emmanuel Macron បានប្រកាសជាផ្លូវការនា​ថ្ងៃចន្ទ ទី​១​ ខែ​មិថុនា នេះ​ ថា ប្រតិបត្តិការដ៏ជោគជ័យនេះ ធ្វើឡើងក្រោមក្របខ័ណ្ឌនៃការរឹតបន្តឹង និងអនុវត្តទណ្ឌកម្មអន្តរជាតិទៅលើប្រទេសរុស្ស៊ី។ នៅក្នុងសារបង្ហោះនៅលើបណ្តាញសង្គម លោក Macron បានសង្កត់ធ្ងន់យ៉ាងម៉ឺងម៉ាត់ថា វាជារឿង ដែលមិនអាចទទួលយកបានឡើយ ដែលមានកប៉ាល់ជាច្រើនព្យាយាមគេចវេសពីទណ្ឌកម្មអន្តរជាតិ បំពានច្បាប់សមុទ្រ និងលួចលាក់រកចំណូល ដើម្បីយកទៅផ្គត់ផ្គង់ដល់សង្គ្រាម ដែលរុស្ស៊ីបានបង្កឡើងប្រឆាំងនឹងប្រទេសអ៊ុយក្រែន អស់រយៈពេលជាងបួនឆ្នាំមកនេះ។

ព្រឹត្តិការណ៍ស្ទាក់ចាប់កប៉ាល់ Tagor គឺជាករណីចុងក្រោយបង្អស់ ក្នុងចំណោមករណីបង្ក្រាបជាបន្តបន្ទាប់ ទៅលើអ្វីដែលគេហៅថា «ក្រុមកប៉ាល់ស្រមោល (Shadow fleet)» ដែលជាក្រុមកប៉ាល់ដឹកជញ្ជូនលួចលាក់ ជួយរុស្ស៊ីដឹកប្រេងយកទៅលក់ ដើម្បីបំពានលើទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាងលិច។ នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ប្រទេសបារាំង បានបង្កើនការតាមដាន​យ៉ាងដិតដល់ទៅលើ​ក្រុម​កប៉ាល់សង្ស័យទាំងនោះ។

គួររំលឹកផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលបារាំងចាត់វិធានការក្តៅបែបនេះ ព្រោះកាលពីខែមីនា តុលាការបារាំងក៏ធ្លាប់បានកាត់ទោសកំបាំងមុខ កាពីទែនកប៉ាល់ដឹកប្រេងម្នាក់របស់រុស្ស៊ី ឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំផងដែរ ពីបទរឹងរូសមិនព្រមបញ្ឈប់កប៉ាល់តាមបញ្ជារបស់សមត្ថកិច្ច។ កាលនោះ កប៉ាល់សង្ស័យរបស់កាពីទែនរូបនេះ ត្រូវបានកងទ័ពជើងទឹកបារាំងកាក់ទុក និងឡើងត្រួតពិនិត្យតាំងពីខែកញ្ញា ឆ្នាំ២០២៥ មុននឹងត្រូវដោះលែងឱ្យមានសេរីភាពវិញនៅពេលក្រោយមក៕

ប្រែសម្រួល៖ ឈាង

The post បារាំង និងអង់គ្លេស ព័ទ្ធចាប់កប៉ាល់ដឹកប្រេងរុស្ស៊ី នៅ​កណ្តាលមហាសមុទ្រ appeared first on Kampuchea Thmey Daily.

មេភ្នាក់ងារចារកម្មអង់គ្លេស ទម្លាយថា ទាហានរុស្ស៊ី ជិត ៥០ម៉ឺននាក់ ពលីជីវិត នៅអ៊ុយក្រែន
សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អូសបន្លាយពេលជាង ៤ឆ្នាំហើយ ដោយគ្មានឃើញសញ្ញាធូរស្រាលឈានឆ្ពោះទៅរកសន្តិភាពសោះ ខណៈភាគីទាំងសងខាង នៅតែច្បាំងគ្នាយ៉ាងក្តៅគគុក បង្កការបំផ្លិចបំផ្លាញ និងស្លាប់មនុស្សអស់រាប់សែននាក់។

ទាហានរុស្ស៊ី (រូប៖ Reuters)

យ៉ាងណា នៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦ មេភ្នាក់ងារចារកម្មអង់គ្លេស ទម្លាយថា ទាហានរុស្ស៊ី ជិត ៥០ម៉ឺននាក់ ត្រូវបានសម្លាប់ក្នុងសមរភូមិ ចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន មក។

តាមការផ្សាយរបស់ BBC, នាយក GCHQ លោកស្រី Anne Keast-Butler បានបញ្ជាក់រឿងនេះ អំឡុងពេលថ្លែងបាឋកថាប្រចាំឆ្នាំ ជាលើកដំបូង របស់ទីភ្នាក់ងារចារកម្ម នៅវិមាន Bletchley Park។

ក្នុងអំឡុងពេលនោះដែរ លោកស្រី បានទម្លាក់កំហុស លើវិមានក្រឹមឡាំង ថា បានរៀបចំផែនការ ស៊ើបការណ៍សម្ងាត់ជាបន្តបន្ទាប់ នៅលើទឹកដីចក្រភពអង់គ្លេស ហើយថ្មីៗនេះ គឺការបើកយុទ្ធនាការ «សង្គ្រាមកូនកាត់» ប្រឆាំងនឹងចក្រភពអង់គ្លេស និងបណ្តាប្រទេសជាសមាជិកណាតូ ផ្សេងទៀត តែម្តង។

លោកស្រី Anne Keast-Butler​ (រូប៖ Reuters)

យ៉ាងណាក្តី ជុំវិញទាំងការចាទប្រកាន់នេះ និងពាក់ព័ន្ធតួលេខទាហានស្លាប់ ទីក្រុងមូស្គូ មិនទាន់ចេញប្រតិកម្មអ្វីទេ។

បើនិយាយរឿងតួលេខនេះ កាលពីឆ្នាំមុន កងកម្លាំងអ៊ុយក្រែន ក៏ធ្លាប់ចេញរបាយការណ៍ដែរថា ចាប់តាំងពីរុស្ស៊ី បើកប្រតិបត្តិការសឹកពេញទំហឹង ក្នុងខែកុម្ភៈឆ្នាំ២០២២មក ទាហានរបស់លោកពូទីន រហូតដល់ទៅ ​១ ០២៧ ​៥៤០​នាក់ ​ត្រូវ​បាន​សម្លាប់។

ក្នុងរបាយការណ៍ដែលផ្សាយដោយសារព័ត៌មាន Kyiv Independent នាពេលនោះ, អ៊ុយក្រែនក៏បញ្ជាក់ដែរថា រុស្ស៊ីខ្ទេចរថក្រោះអស់ ២២ ៩៦៣គ្រឿង, រថពាសដែក ២២ ៩៦៣គ្រឿង, រថយន្តដឹកសាំងនិងយានជំនិះ ៥៤ ៣៧០គ្រឿង, ប្រព័ន្ធបាញ់កាំភ្លើងធំ ២៩ ៩៩៣គ្រឿង, ប្រព័ន្ធបាញ់រ៉ុកកែតពហុមុខងារ ១ ៤៣២គ្រឿង, ខែលការពារដែនអាកាស ១ ១៩២គ្រឿង, យន្តហោះ ៤២១គ្រឿង, ឧទ្ធម្ភាគចក្រ ៣៤០គ្រឿង, ដ្រូន ៤៤ ០៥៨គ្រឿង, កប៉ាល់និងទូក២៨គ្រឿង និងនាវាមុជទឹកមួយគ្រឿង៕

អត្ថបទ៖ សុខ សុវណ្ណ

អ៊ុយក្រែន ថា ខ្លួនសម្លាប់ទាហានរុស្ស៊ី ជាង ១លាននាក់

The post មេភ្នាក់ងារចារកម្មអង់គ្លេស ទម្លាយថា ទាហានរុស្ស៊ី ជិត ៥០ម៉ឺននាក់ ពលីជីវិត នៅអ៊ុយក្រែន appeared first on Kampuchea Thmey Daily.

មនុស្ស ២នាក់ ធ្វើចត្តាឡីស័កនៅ អង់គ្លេស ខណៈអ្នកឆ្លង Hantavirus ក្នុងនាវា MV Hondius កើនដល់ ៥ករណី
មនុស្ស២នាក់ កំពុងធ្វើចត្តាឡីស័ក នៅប្រទេសអង់គ្លេស ព្រោះតែហានិភ័យឆ្លងមេរោគ Hantavirus​ ខណៈករណីឆ្លងលើនាវាទេសចរណ៍ MV Hondius កើនដល់ ៥ករណីហើយ។

(រូប៖ Reuters)

តាមការផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦, អ្នកទាំង២ កំពុងធ្វើចត្តាឡីស័ក ក្នុងផ្ទះខ្លួនឯង។ ពួកគេមិនចេញរោគសញ្ញាអ្វីទេ ប៉ុន្តែធ្លាប់មានប្រវត្តិជិះក្នុងនាវា MV Hondius តែបានចុះមកវិញ មុនពេលមានសេចក្តីរាយការណ៍ អំពីការផ្ទុះ Hantavirus នៅលើនោះ។

អ្នកទាំងពីរ បានចុះពីនាវា ពេលនាវាចូលចតនៅដែនកោះ St Helena ចន្លោះថ្ងៃ ២២-២៤ ខែមេសា ហើយចាកចេញពីទីក្រុង Johannesburg នៃប្រទេសអាហ្វ្រិកខាងត្បូង មកកាន់ចក្រភពអង់គ្លេស រួចក៏ជូនដំណឹងដល់អាជ្ញាធរទីក្រុង ឡុងដ៍ ពេលលេចឮព័ត៌មាន អំពីការផ្ទុះមេរោគ។

(រូប៖ Reuters)

រឿងនេះកើតឡើង ស្របពេលអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ចំនួនអ្នកឆ្លងមេរោគ Hantavirus នៅលើនាវា MV Hondius បានកើនដល់ ៥ ករណីហើយ។ ករណីទាំងនេះ ត្រូវបានបញ្ជាក់ តាមរយៈការធ្វើតេស្តមន្ទីរពិសោធន៍ ដែលក្នុងនោះ រួមមានទាំងអ្នកដំណើរ ២ នាក់ ដែលត្រូវបានជម្លៀសចេញ ផងដែរ។

ពាក់ព័ន្ធរឿងនេះ WHO បានបង្ហាញក្តីបារម្ភរួចហើយ និងចាត់ទុកថា ជាករណីឆ្លងដ៏ច្រើន ប៉ុន្តែអំពាវនាវឲ្យគ្រប់គ្នា កុំទាន់ស្លន់ស្លោនិងជ្រួលច្របល់ ព្រោះហានិភ័យឆ្លងរាលដាលទ្រង់ទ្រាយធំ នៅមានកម្រិតទាបនៅឡើយ។

(រូប៖ Reuters)

តាមពិតទៅ Hantavirus មិនមែនជាមេរោគថ្មីទេ ពោលគឺវាមានវត្តមាននៅលើភពផែនដី ជាយូរយារណាស់មកហើយ ហើយក៏ធ្លាប់ឆ្លងរាលដាល ក្នុងប្រទេសជាច្រើនផងដែរ។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់អាមេរិក (CDC), Hantavirus មានផ្ទុកនៅក្នុងខ្លួនសត្វកណ្តុរ។ ជាទូទៅ ការឆ្លងវីរុសនេះ កើតឡើងនៅពេល មេរោគចេញពីទឹកនោម លាមក ឬទឹកមាត់របស់សត្វកណ្តុរ រួចភាយទៅក្នុងអាកាស ហើយត្រូវមនុស្សដកដង្ហើមស្រូបចូល៕

អត្ថបទ៖ សុខ សុវណ្ណ

កោះ​ Canary បដិសេធ​ដាច់​អហង្ការ​ មិន​ឲ្យ នាវាទេសចរ​ដែលផ្ទុះមេរោគ ​Hantavirus ​ចូលចត ​ដាច់ខាត

The post មនុស្ស ២នាក់ ធ្វើចត្តាឡីស័កនៅ អង់គ្លេស ខណៈអ្នកឆ្លង Hantavirus ក្នុងនាវា MV Hondius កើនដល់ ៥ករណី appeared first on Kampuchea Thmey Daily.

ទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​ព្រួយ​បារម្ភ​ចំពោះ​ការ​ផ្ទុះ​អាវុធ​របស់​ថៃ​នៅ​អូរស្មាច់​ និង​ថា​អ្នក​ការទូត​ត្រូវ​តែ​អាច​បំពេញ​ការងារ​របស់​ខ្លួន​ដោយ​សុវត្ថិភាព
ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា​តាមរយៈ​អ្នកនាំពាក្យ​របស់​ខ្លួន​បាន​បង្ហាញ​នូវ​ក្ដី​បារម្ភ​ចំពោះ​ការ​ផ្ទុះ​អាវុធ​របស់​ថៃ​ក្នុង​ពេល​ដែល​ក្រុម​អនុព័ន្ធ​យោធា​បរទេស​ចុះ​ទៅ​ពិនិត្យ​តំបន់​ជម្លោះ​កម្ពុជា​-ថៃ​នៅ​ច្រក​អូរស្មាច់​សប្ដាហ៍​មុន​។ ស្ថានទូត​បញ្ជាក់​ថា «អ្នក​ការទូត​ដែល​មាន​ការ​ទទួល​ស្គាល់​ត្រូវ​តែ​អាច​បំពេញ​ភារកិច្ច​របស់​ខ្លួន​ដោយ​សុវត្ថិភាព​»។

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា កន្លង​ទៅ​ក្នុង​ពេល​ដែល​ក្រសួង​ការពារ​ជាតិ​កម្ពុជា​សម្របសម្រួល​ដល់​​ក្រុម​អនុព័ន្ធ​យោធា​បរទេស​ប្រចាំ​កម្ពុជា​ចុះ​សង្កេតការណ៍​នៅ​ច្រក​អូស្មាច់​ ខេត្ត​ឧត្តរមានជ័យ នៅ​វេលាម៉ោង​ ១០និង​៣៥នាទី ទាហាន​ថៃ​បាន​ផ្ទុះ​អាវុធ​ M79 និងM16 ចំនួន​៩​គ្រាប់​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​។

អ្នកនាំពាក្យ​ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា​ វុទ្ធី សុកញ្ញា បាន​ឆ្លើយ​សំណួរ​កម្ពុជា​ថ្មី​តាម​រយៈ​សារ​អេឡិចត្រូនិក​អ៊ីមែល​កាល​ពី​ចុង​សប្ដាហ៍​មុន ដោយ​បាន​បង្ហាញ​នូវ​ក្ដី​បារម្ភ​ចំពោះ​ឧបទ្ទវហេតុ​នោះ ព្រម​ទាំង​បាន​បញ្ជាក់​ផង​ដែរ​ថា​ក្នុង​ពេល​នោះ​ក៏​មាន​ក្រុម​អនុព័ន្ធ​យោធា​ចក្រភព​អង់គ្លេស​ផង​ដែរ​។

អ្នកនាំពាក្យ​ស្ថានទូត​បញ្ជាក់​ថា៖ «ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ចក្រភព​អង់គ្លេស​ដែល​កំពុង​បន្ត​ដើម្បី​ស្វែង​យល់​កាន់​តែ​ច្បាស់​អំពី​ស្ថានភាព​នៅ​លើ​ដី និង​ដើម្បី​លើក​ទឹក​ចិត្ត​ភាគី​ទាំង​ពីរ​ឱ្យ​ឈាន​ដល់​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ជម្លោះ​ព្រំដែន»។

អ្នកនាំពាក្យ​បន្ថែម​ផង​ដែរ​ថា​អ្នក​ការទូត​ដែល​មាន​ការ​ទទួល​ស្គាល់​ត្រូវ​តែ​អាច​បំពេញ​ភារកិច្ច​របស់​ខ្លួន​ដោយ​សុវត្ថិភាព​។

ហេតុការណ៍​​ផ្ទុះ​អាវុធ​គំរាម​ដល់​សន្តិសុខ​ក្រុម​អនុព័ន្ធ​យោធា​បរទេស​ពី​សំណាក់​យោធា​ថៃ​នេះ​ក៏​ត្រូវ​បាន​ស្ថានទូត​បរទេស​មួយ​ចំនួន​នៅ​កម្ពុជា​បាន​ចេញ​ប្រតិកម្ម​ផង​ដែរ​ក្នុង​នោះ​អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ថា​ស្ថានទូត​កំពុង​វាយតម្លៃ​លើ​ការ​ផ្ទុះ​អាវុធ​នោះ និង​រំឭក​ពី​ការ​ប្ដេជ្ញា​របស់​កម្ពុជា​-ថៃ ​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​កូឡាឡាំពួរ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២៥​ផង​ដែរ ដោយ​ឡែក​ស្ថានទូត​អូស្ត្រាលី​បាន​ជំរុញ​ដល់​ប្រទេស​ទាំង​ពីរ​ឱ្យ​អនុវត្តន៍​បទ​ឈប់​បាញ់​ដោយ​ស្មោះត្រង់​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​សន្តិភាព​យូរ​អង្វែង៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍ ​​​​​​​​​​​​​​​​​​​​

The post ទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​ព្រួយ​បារម្ភ​ចំពោះ​ការ​ផ្ទុះ​អាវុធ​របស់​ថៃ​នៅ​អូរស្មាច់​ និង​ថា​អ្នក​ការទូត​ត្រូវ​តែ​អាច​បំពេញ​ការងារ​របស់​ខ្លួន​ដោយ​សុវត្ថិភាព appeared first on Kampuchea Thmey Daily.

មហាក្សត្រ​អង់គ្លេស​ យាងទៅ​អាមេរិក ពង្រឹង​ណាតូដែលប្រេះ​ស្រាំ​ ​និង​រួមគ្នា​គាំទ្រ​អ៊ុយ​ក្រែន​
ព្រះ​មហាក្សត្រ​ Charles ទី៣ នៃ​ចក្រភពអង់គ្លេស បាន​ថ្លែង​ព្រះរាជ​​សុន្ទរក​ថា​មួយ​នៅចំពោះ​មុខសភាសហរដ្ឋអាមេរិក ដើម្បី​​សន្យា​អំពីការ​ឯកភាព​​គ្នា​​របស់​អង្គការណាតូ និង​អំពាវនាវឱ្យមាន​ការគាំទ្រដល់អ៊ុយក្រែន​ ដែលកំពុង​ប្រឹង​​ប្រែង​​​​ក្រាញននៀល​​​​ក្នុង​សង្គ្រាម​​ឈ្លានពាន​ជាបន្តបន្ទាប់​ពី​រុស្ស៊ី​ចូលដល់ឆ្នាំ​ទី​៥​។

យោង​តាម​សារព័ត៌មាន Al Jazeera ផ្សាយ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៦ ព្រះរាជ​សុន្ទរកថា​កាល​ពី​​ថ្ងៃអង្គារ ​ធ្វើឡើង ​អំឡុង​ពេល​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល ៤ថ្ងៃ ​របស់​ព្រះមហាក្សត្រ​អង់​គ្លេស ​ទៅ​កាន់​សហរដ្ឋអាមេរិក​ ខណៈសង្គ្រាមអាមេរិក-អ៊ីស្រាអែលជា​មួយអ៊ីរ៉ង់ និង​មាន​ការ​រិះ​គន់​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ចំពោះ​អង្គការណាតូ និង​ភាពតាន​តឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​សម្ព័ន្ធ​មិត្ត​យូរ​អង្វែង​ កំពុង​កើន​ឡើង​យ៉ាង​ខ្លាំង​។

ព្រះ​មហាក្សត្រ​ Charles ទី៣ នៃ​ចក្រភពអង់គ្លេស ។ រូបភាព៖ Reuters

យ៉ាង​ណា ព្រះម​​ហាក្សត្រ​ Charles បាន​ជៀសវាងការលើកឡើង​ណាមួយ​ដែល​អាច​នាំ​ឲ្យ​មាន​ការ​ប៉ះទង្គិច​រវាង​ប្រទេស​ទាំង​ពីរ​​​ គឺ​សហរដ្ឋអាមេរិក​និង​ចក្រភព​អង់គ្លេស​ អំឡុងពេលថ្លែងសុន្ទរកថា​របស់ព្រះអង្គ​នៅឯសេត​វិមាន ​ជំនួសមកវិញដោយសំឡេងស្រាលៗនៅ​ក្នុង​ការបើកសុន្ទរកថានោះ​។

ព្រះអង្គ​ បាន​ថ្លែង​​ក្នុង​សេតវិមាន​​​​ថា៖ « ខ្ញុំនៅទីនេះក្នុងឱកាសដ៏​អស្ចារ្យមួយ​ក្នុង​ជីវិតរបស់​ប្រជាជាតិយើង ដើម្បីបង្ហាញពីការគោរព និងមិត្តភាព​ដ៏​ខ្ពង់ខ្ពស់បំផុត​របស់ប្រជាជនអង់គ្លេស ចំពោះប្រជាជនសហរដ្ឋអាមេរិក»​​។

ស្តេច​​ Charles មិន​បាន​ថ្លែងដោយផ្ទាល់​អំ​ពីសង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ឬការរិះគន់ដោយ​ឥតសំចៃ​របស់ ប្រធានាធិបតី​ ត្រាំ ចំពោះ​សម្ព័ន្ធ​មិត្ត​ណាតូ ដែល​បដិសេធ​ការ​​ចូលរួម​ និ​ងជាប់ពាក់​ព័ន្ធ​ក្នុងកិច្ចខិតខំប្រឹងប្រែង​ធ្វើ​សង្គ្រាមរបស់​ទីក្រុងវ៉ាស៊ីនតោននោះទេ។

ផ្ទុយទៅវិញ ព្រះ​អង្គ​​បាន​សរសើរ​សហរដ្ឋ​អាមេរិកចំពោះ​ការគាំទ្រ​ណាតូ និង​ការ​អំពាវនាវ​របស់សម្ព័ន្ធមិត្តឱ្យ​ចេះ​ស្រឡាញ់​គ្នា​​ ដូច​មាន​ក្នុង​សន្ធិសញ្ញា​ការពារ​ជាតិរួម​តាម​មាត្រា៥​នៃ​ធម្មនុញ្ញ​របស់​អង្គការ​ណា​តូ​ បន្ទាប់ពីការវាយប្រហារ​ភេរវកម្ម​កាល​​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១​ នៅ​ទីក្រុង​ញូវយ៉ក​​។

ព្រះអង្គ​មាន​បន្ទូល​ថា៖ « យើង​បាន​ឆ្លើយ​តប​​នឹង​​ការ​អំពាវនាវ​​​រួម​​គ្នា​ ដូច​ដែល​​ប្រជាជន​របស់​យើង​​បាន​​ធ្វើ​អស់​រយៈពេល​​ជាង​មួយ​សតវត្សរ៍​មក​ហើយ ដោយ​ប្រកៀក​ស្មា​គ្នា​​ឆ្លង​កាត់​សង្គ្រាម​លោក​ទាំង​ពីរ សង្គ្រាម​ត្រជាក់ អាហ្វហ្គានីស្ថាន និង​​គ្រា​ដែល​កំណត់​សន្តិសុខ​រួម​​របស់​យើង»​។

បន្ទាប់​មក ព្រះអង្គ​បាន​​​ងាក​​ទៅ​​​ថ្លែង​ពីការ​ផ្តល់​មូលនិធិ​សម្រាប់​អ៊ុយក្រែន ​​ជា​បញ្ហា​ដែល​​មាន​ការ​ចង្អុល​​បង្ហាញ​កាន់​តែ​ខ្លាំង​ឡើងៗ ​​នៅ​ក្នុង​សភា​អាមេរិក​​គ្រប់​គ្រង​​ដោយ​គណបក្ស​សាធារណរដ្ឋ។

​ព្រះ​អង្គមាន​បន្ទូល​​បន្ថែម​ថា៖ «ថ្ងៃ​នេះ លោក​ប្រធាន​​សភា បង្ហាញ​ការ​តាំង​ចិត្ត​ដ៏​រឹង​មាំ​ដូច​គ្នា​​គឺ​តម្រូវ​ការចាំបាច់​​សម្រាប់​ការ​ការពារ​អ៊ុយក្រែន និង​​ប្រជា​ជន​ដ៏​ក្លាហាន​​បំផុតរបស់​ទី​ក្រុង​កៀវ​»៕

ប្រែសម្រួល៖ ណឺ មិនា

The post មហាក្សត្រ​អង់គ្លេស​ យាងទៅ​អាមេរិក ពង្រឹង​ណាតូដែលប្រេះ​ស្រាំ​ ​និង​រួមគ្នា​គាំទ្រ​អ៊ុយ​ក្រែន​ appeared first on Kampuchea Thmey Daily.